28.4 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

សាលា​ឧទ្ធរណ៍​បដិសេធ​មិន​ផ្តល់​ការ​នៅក្រៅ​ឃុំដល់​សមាជិក​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​១០រូប

កាលពី​ម្សិលមិញ សាលា​ឧទ្ធរណ៍​បាន​ច្រាន​ចោល​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​​​របស់​សមាជិក​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​១០​រូប​ដែល​ជាប់​ពន្ធនាគារ​ ជា​ក្រុម​តស៊ូ​មតិ​ផ្នែក​នយោបាយ​ដែល​ប្រឆាំង​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​លើក​ឡើង​ថា ចាំបាច់​​ត្រូវ​ធ្វើ​ការ​ស៊ើបអង្កេត​បន្ថែម​ទៀត​។ សមាជិក​១០​រូប​របស់​រណសិរ្សរំដោះ​ជាតិ​ខ្មែរ​​​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែ​តុលា និង​​​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​​ឲ្យ​មាន​ការ​ប្រើ​អំពើ​ហិង្សា​ពាក់​ព័ន្ធ​ការ​ចែក​ចាយ​សារ​បែប​អុជ​អាល​ និង​មានផែនការ​​តវ៉ា​នៅ​មុខ​ស្ថាន​ទូត​វៀត​ណាម​នៅ​​ក្នុង​រាជ​ធានី​ភ្នំពេញ។ នៅ​ក្នុង​សវនាការ​បិទ​ទ្វារ​នៅ​សាលា​ឧទ្ធរណ៍​កាលពី​ម្សិលមិញ លោកចៅក្រម​​ ភូ...

សន្និសីទ​​​សង្គម​​​ស៊ីវិល​​​អាស៊ាន​​​ត្រូវ​​​បាន​​​ធ្វើ​​​ឲ្យ​​​ខក​​​ចិត្ត​​​ដោយ​​​រដ្ឋាភិបាល​​​មួយ​​​ចំនួន​​​

បន្ទាប់​​​ពី​​​ការ​​​សម្រេច​​​របស់​​​រដ្ឋាភិបាល​​​កម្ពុជា​​​កាល​​​ពី​​​​​​សប្តាហ៍​​​មុន​​​ក្នុង​​​ការ​​​រារាំង​​​មេដឹក​​​នាំ​​​សង្គម​​​ស៊ីវិល​​​ ដែល​​ត្រូវ​​​បាន​​​ជ្រើស​​​រើស​​​ដោយ​​​ឯករាជ្យ​​​មិន​​​ឲ្យធ្វើ​​​ជា​​​តំណាង​​​កម្ពុជា​​​សម្រាប់​​​សន្និសីទ​​​សង្គម​​​ស៊ីវិល​​​អាស៊ាន​​​ (ACSC) ប្រធាន​​​សន្និសីទ​​​នេះ​​​បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយ​​​ចេញ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ថា រដ្ឋាភិបាល​​​មួយ​​​ចំនួន​​​​​​បាន​​​ធ្វើ​​​ឲ្យ​​​ "មាន​​​ការ​​​ខក​​​ចិត្ត​​​យ៉ាង​​​ខ្លាំង​​​"។ ទោះ​​​បី​​​ជា​​​មាន​​​ការ​​​ជ្រើស​​​រើស​​​​​​លោក​​​ស្រី ធីតា ឃឹះ ប្រធាន​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាលមួយ​​​ដោយ​​​អង្គការ​​​សង្គម​​​ស៊ីវិល​​​កាល​​​ពី​​​ដើម​​​ខែ​​​នេះ​​​ ដើម្បី​​​ធ្វើ​​​ជា​​​តំណាង​​​កម្ពុជា​​​សម្រាប់​​​កិច្ច​​​ប្រជុំ​​​ ដែល​​​ធ្វើ​​​ឡើង​​​​​​នៅ​​​ក្នុង​​​ទី​​​ក្រុង​​​គូឡាឡាំពួ​​​ក៏​​​ដោយ​​​ តែ​​​ក្រសួង​​​ការ​​​បរទេស​​​បាន​​​ច្រាន​​​ចោល​​​ការ​​​សម្រេច​​​នេះ​​​ ហើយ​​​បាន​​​​​​ជ្រើស​​​រើស​​​លោក ដួង​​​ វីរ័ត្ន អតីត​​​ប្រធាន​​​នាយកដ្ឋាន​​​​​​ សង្គម​​​ស៊ីវិល​​​​​​ អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល និង​​​សិទ្ធិ​​​មនុស្ស​​​នៃ​​​ទី​​​ស្តី​​​ការ​​​គណៈរដ្ឋមន្ត្រី​​​ជំនួស​​​វិញ​​​។ នៅ​​​ក្នុង​​​កិច្ច​​​សម្ភាស​​​មួយ​​​កាល​​​ពី​​​ម្សិលមិញ​​​ លោក​​​ ជេ​​​រ៉ល ចូសេហ្វ (Jerald Joseph) ប្រធាន​​​សន្និសីទ​​​​​​សង្គម​​​ស៊ីវិល​​​អាស៊ាន​​​បាន​​​លើក​​​ឡើង​​​ថា ប្រទេស​​​កម្ពុជា​​​ និង​​​សិង្ហបុរី គឺ​​​ជា​​​ប្រទេស​​​តែ​​​ពីរ​​​គត់​​នៅ​​​ក្នុ​​​ងតំបន់​​​ដែល​​​បញ្ជូន​​​តំណាង​​​របស់​​​ខ្លួន​​​ ដោយ​​​គ្មាន​​​​​​ការ​​​ជ្រើស​​​រើស​​​ពី​​​អង្គការ​​​មូល​​​ដ្ឋាន​​​។ លោក​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​បាន​​​សង្ឃឹម​​​ថា រដ្ឋាភិបាល​​​ទាំងអស់​​​នឹង​​​គោរព​​​​​​តាម​​​ដំណើរ​​​ការ​​នៃ​​​ការ​​​ធានា​​​ឲ្យ​​​មាន​​​​​​អង្គការ​​​សង្គម​​​ស៊ីវិលឯករាជ្យ​​​​​​ចូល​​​រួម​​​ពិភាក្សា​​​ជាមួយ​​​មេដឹក​​​នាំ​​​  សមាជិក​​​អាស៊ាន​​​។ តែ​​​ជា​​​អកុសល​​​ រដ្ឋាភិបាល​​​កម្ពុជា​​​មិន​​​បាន​​​ធ្វើ​​​ដូច្នេះ​​​ឡើយ​​​"។ លោក​​​​​​បាន​​​មានប្រសាសន៍​​​បន្ថែម​​​ថា "ប្រសិន​​​បើ​​​អ្នក​​​ចង់​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​កិច្ច​​​ពិភាក្សា​​​ជាមួយ​​​​​​មេដឹកនាំ​​ប្រទេស​​​នីមួយៗ​​​ អ្នក​​​ចាំបាច់​​​​​​ត្រូវ​​​តែ​​​ជ្រើស​​​រើស​​​អង្គការ​​​មិនមែន​​​រដ្ឋាភិបាល​​​ពិត​​​ប្រាកដ​​​ដើម្បី​​​ផ្តល់​​​ឲ្យ​​​អ្នក​​​នូវ​​​ការ​​​វាយ​​​តម្លៃ​​​​​​ដ៏​​​​​​ត្រឹម​​​ត្រូវ​​​ និង​​​ស្មោះ​​​ត្រង់​​​បំផុត​​​អំពី​​​អ្វី​​​ដែល​​​កំពុង​​​កើត​​​ឡើង​​​ពិត​​​ប្រាកដ​​​ មិនមែន​​​អ្នក​​​ដែល​​​នឹង​​​​​​និយាយ​​​ត្រាប់​​​ ឬ​​​និយាយ​​​ពី​​​អ្វី​​​ដែល​​​អ្នក​​​ចង់​​​ឮ​​​នោះទេ​​​"។ លោក​​​បាន​​​បន្ថែម​​​ថា ប្រទេស​​​កម្ពុជា​​​​​​ក៏​​​ជា​​​ប្រទេស​​​មួយ​​​ក្នុង​​​ចំណោម​​​ប្រទេស​​​ចំនួន​​​បី​​​ដែល​​​មិន​​​បញ្ជូន​​​​​​តំណាង​​​ដែល​​​ត្រូវ​​​បាន​​​ជ្រើស​​​រើស​​​ដោយ​​​ឯករាជ្យ​​​ដើម្បី​​​ចូល​​​រួម​​​ព្រឹត្តិការណ៍​​​​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​​​​ផង​​​ដែរ​​​។ នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍មួយ​​​ចេញ​​​កាល​​​ពីថ្ងៃ​​​ច័ន្ទ លោក ចូសេហ្វ បាន​​​មាន​​​ប្រសាសន៍​​​ថា "នៅ​​​ក្នុង​​​រយៈ​​​​​​ពេល​​​១០​​​ឆ្នាំ​​​ចុង​​​ក្រោយ​​​ ចាប់​​​តាំ​​​ងពី​​​សន្និសីទ​​​សង្គម​​​ស៊ីវិល​​​អាស៊ាន​​​​​​លើក​​​ទី​​​១​​​នៅ​​​ក្នុង​​​ទី​​​ក្រុង​​​គូឡាឡាំពួ​​​មក​​​ កិច្ច​​​ប្រជុំ​​​នេះ​​​ពុំ​​​សូវ​​​មាន​​​ដំណើរ​​​ការ​​​ទៅ​​​មុខ​​​ដោយ​​​រលូន​​​ឡើយ​​​ ហើយ​​​​​​តែង​​​តែត្រូវ​​​បាន​​​ធ្វើ​​​ឲ្យ​​​​​​ខក​​​ចិត្ត​​​យ៉ាង​​​​​​ខ្លាំង​​​ដោយ​​​រដ្ឋាភិបាល​​​មួយ​​​ចំនួន​​​​​​ជា​​​ច្រើ​​​ន​​​លើក​​​ច្រើន​​​សារ​​​"។ លោក​​​ស្រី ធីតា ឃឹះ ដែល​​​ជា​​​នាយការ​​​អង្គការ​​​សីលការ និ​​​ងជា​​​សកម្មជន​​​ការ​​​ពារ​​​សិទ្ធិ​​​មនុស្ស​​​ដ៏លេច​​​ធ្លោ​​​មួយ​​​រូប​​​ បាន​​​លើក​​​ឡើង​​​ថា លោកស្រី​​​ត្រូវ​​​បាន​​​គេ​​​​​​ជូន​​​ដំណឹ​​​​ងថា លោកស្រី​​​នឹង​​​មិន​​​ត្រូវ​​​បាន​​​ជ្រើស​​​រើស​​​ឲ្យ​​​ធ្វើ​​​ជា​​​តំណាង​​​កម្ពុជា​​​​​​​​​ឡើយ​​​ប្រាំ​​​ថ្ងៃ​​​មុន​​​សន្និសីទ​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​។ លោកស្រី​​​បាន​​​មានប្រសាសន៍​​​ថា "រដ្ឋាភិបាល​​​កម្ពុជា​​​ឡើយ​​​មិន​​​បាន​​​ចាត់​​​ទុក​​​យើង​​​ជា​​​ស្ថាប័ន​​​ ឬ​​​តួ​​​អង្គ​​​សំខាន់​​​ឡើយ​​​។ ពួកគេ​​​​​​ធ្វើ​​​ការ​​​ជ្រើស​​​រើស​​​​​​តាម​​​តែ​​​ចិត្ត​​​ឯង​​​ ហេតុ​​​ដូច្នេះ​​​​​​វា​​​មិន​​​មែន​​​ជា​​​​​​​​​​​តំណាង​​​ឯករាជ្យ​​​របស់​​​អង្គការ​​​សង្គម​​​ស៊ីវិល​​​ឡើយ​​​"។ ពេល​​​ទាក់​​​ទង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ លោក វីរ័ត្ន បាន​​​លើក​​​ឡើង​​​ថា បច្ចុប្បន្ន​​​លោក​​​មិន​​​មែន​​​​​​ធ្វើ​​​ការ​​​នៅ​​​ទី​​​ស្តីការ​​​គណៈរដ្ឋមន្ត្រី​​​ឡើយ​​​​​​ដោយ​​​បង្វែរ​​​សំណួរ​​​អំពី​​​ដំណើរ​​​ជ្រើស​​​រើស​​​នេះ​​​ទៅ​​​លោក សួង​​​ ហួត ប្រធាន​​​​​​សមាគម​​​អ្នក​​​អប់​​​រំ​​​ជាតិ​​​​​​ដើម្បី​​​អភិវឌ្ឍន៍​​​​​​។ លោក សួង​​​ ហួត បាន​​​លើក​​​ឡើង​​​ថា អង្គការ​​​"សង្គម​​​ស៊ីវិល​​​កម្ពុជា​​​"  ជា​​​សម្ព័ន្ធ​​​អង្គការ​​​ដែល​​​លោក​​​និយាយ​​​ថា ​​​រួម​​​មាន​​​អង្គការ​​​សង្គម​​​ស៊ីវិល​​​ប្រមាណ​​​២០០​​​បាន​​​ជ្រើស​​​រើស​​​លោក​​​ វីរ័ត្ន ឲ្យទៅ​​​ចូល​​​រួម​​​សន្និសីទ​​​នេះ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ប្រសិន​​​បើ​​​​​​និយាយ​​​អំពី​​​អង្គការ​​​សង្គមស៊ីវិល​​​ វា​​​មាន​​​អង្គការ​​​ខុស​​​ៗ​​​គ្នា​​​។ អង្គការ​​​របស់​​​ខ្ញុំ​​​បាន​​​ជ្រើស​​​រើស​​​លោក វីរ័ត្ន  ហើយ​​​អង្គការ​​​របស់​​​លោក​​​ស្រី ធីតា ឃឹះ បាន​​​ជ្រើស​​​រើស​​​លោក​​​ស្រី​​​ ប៉ុន្តែ បុគ្គល​​​ដែល​​​ត្រូវ​​​បាន​​​ជ្រើស​​​ត្រូវ​​​តែ​​​មាន​​​ការ​​​គាំទ្រ​​​ពី​​​រដ្ឋ​​​មន្ត្រីក្រសួង​​​ការ​​​បរទេស​​​"។ គេ​​​មិនអាច​​​ទាក់​​​ទង​​​អ្នក​​​នាំ​​​ពាក្យ​​​​​​ក្រសួង​​​ការបរទេស​​​បាន​​​ឡើយ​​​៕ ស៊ុយឈាង​​​  

ដោយ​បារម្ភ​ពីការ​លក់ដី អ្នកភូមិ​ឡពាង​​ដាក់ញត្តិ​តាម​ស្ថានទូត​នានា​

អ្នក​ភូមិ​ប្រហែល​១០០​នាក់​មកពី​ខេត្ត​កំពង់ឆ្នាំងបាន​ហែ​ក្បួន​កាត់​តាម​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​​ដាក់​ញត្តិ​ទៅ​ស្ថានទូត​បរទេសនានា​​ឲ្យ​ជួយ​រារាំង​ការ​លក់​ ឬ​ការ​អភិវឌ្ឍ​ដី​មាន​វិវាទនេះ​​ដែល​ត្រូវ​បាន​អះអាង​កាន់​កាប់​ដោយ​ក្រុម​ហ៊ុន​របស់​ភរិយា​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​​​រ៉ែ និង​ថាមពល។ បន្ទាប់ពី​មាន​វិវាទ​ជាច្រើន​ឆ្នាំ​រវាង​អ្នកភូមិឡពាងក្នុង​ស្រុក​កំពង់​ត្រឡាច និង​ក្រុម​ហ៊ុន KDC International...

សវនាការ​ឯកសារ​បង្ហាញ​ការ​រំលោភ​ធ្វើ​បាប​ដោយ​ខ្មែរ​ក្រហម

សាលា​ក្តី​ខ្មែរក្រហម​បាន​ស្តាប់​កាលពី​ថ្ងៃ​ច័ន្ទ​ក្នុង​ថ្ងៃ​ទី​១​នៃ​សវនាការ​ឯកសារ​ក្នុង​ដំណាក់​ទី២​នៃ​សំណុំ​រឿង​០០២​ដឹង​ថា ប្រជាជន​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​រស់​នៅ​ដូច "ទាសករ" និង "សត្វ​ធាតុ" អំឡុង​របប ប៉ុល ពត។ ភ័ស្តុតាង​ជាច្រើន​ទាក់ទិន​នឹង​ការ​សម្លាប់​និង​ការ​ធ្វើ​បាប​អតីត​ទាហាន លន់...

នគរបាល​​​បាន​​​កំណត់​​​អត្ត​​​សញ្ញាណ​​​ជន​​​សង្ស័យ​​​នៅ​​​ក្នុង​​​ហេតុ​​ការ​​​ណ៍បុក​​​រថយន្ត​​​របស់​​​ព្រះ​​​អង្គ​​​ម្ចាស់ រណឫទ្ធិ​​​

មន្ត្រី ​​​មួយ​​​រូប​​​បាន​​​ឲ្យដឹង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា នគរ​​​បាល​​​ខេត្ត ​​​កំពង់​​​ចាម​​​បាន​​​កំណត់​​​អត្តសញ្ញាណ​​​ជន​​​ដែល​​​គេ​​​ជឿជាក់​​​ ថា បាន​​​បើក​​​រថយន្ត​​​ធុន​​​ធំ​​​បុក​​​ចំពី​​​ចំហៀង​​​រថយន្ត​​​សេ៊រី​​ ​ទំនើប​​​របស់​​​ព្រះអង្គ​​​ម្ចាស់​​​ នរោត្តម រណឫទ្ធិ កាល​​​ពីថ្ងៃ​​​សៅរ៍ ​​​ ដោយ​​​ធ្វើ​​​ឲ្យ​​​ព្រះ​​​អង្គ​​​មាន​​​របួស និង​​​មហេសី​​​របស់​​​ ព្រះអង្គ​​​របួស​​​ធ្ងន់​​​។ លោក​​​ ឡុង​​​ ម៉េង​​​សែ នាយការិយាល័យ​​​​​​នគរ​​​បាល​​​ចរាចរ​​​ផ្លូវ​​​គោក​​​ខេត្ត​​​នេះ​​​បាន​​​មានប្រសាសន៍​​​ថា "យើង ​​​បាន​​​កំណត់​​​អត្ត​​​សញ្ញាណ​​​ជន​​​សង្ស័យ​​​រួច​​​ហើយ​​​ ហើយ​​​ឥឡូវ​​ ​យើង​​​កំពុង​​​ធ្វើ​​​ការ​​​តាម​​​នីតិវិធី​​​របស់​​​យើង​​​ដើម្បី​​​តាម​​...

របាយការ​ណ៍លើក​ឡើង​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ការ​កាប់​ឈើ​ខុសច្បាប់ក្នុង​តំបន់ព្រៃឡង់​

យោង​តាម​របាយការណ៍​​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ម្សិលមិញ​ដោយ​បណ្ដាញ​សហ​គមន៍​ព្រៃឡង់​​បាន​ឲ្យ​ដឹង​ថា មន្ត្រី​រដ្ឋា​ភិបាល​​មូលដ្ឋាន និង​ថ្នាក់​ជាតិ​​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​កាប់​ឈើ​​ខុស​ច្បាប់​ដ៏រាល​ដាល​​ ដែល​បន្ត​បំផ្លាញ​ព្រៃឡង់​នៅ​ក្នុង​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា​។ ព្រៃទំហំ​៦៥០.០០០​ហិកតា​នេះ​ជាប់​ខេត្ត​ព្រះវិហារ​ កំពង់ធំ ក្រចេះ​​ និង​ខេត្ត​ស្ទឹង​ត្រែង​។ បើ​ទោះ​​សេចក្ដី​ព្រាង​អនុក្រឹត្យ​ដែល​ប្រសិន​បើ​ត្រូវ​បាន​អនុម័ត​ នឹង​ផ្ដល់​ការ​ការ​ពារ​ដល់​ព្រៃ​នេះផ្លូវការ​​ក៏​ដោយ...

តុលាការ​សាកសួរ​អ្នក​ភូមិ​ជុំវិញ​ការ​ចាប់​អ្នក​បើក​បរ​ត្រាក់ទ័រ​ជា​ចំណាប់ខ្មាំង​

អ្នក​ភូមិ​ប្រាំពីរ​នាក់​ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​ព្រះវិហារ​ធ្វើការ​សាកសួរ​កាលពី​ម្សិលមិញ ជុំវិញ​ហេតុការណ៍​មួយ​កាល​ពី​ខែ​ធ្នូ ដែល​អំឡុង​ពេល​នោះ​ពួកគាត់​បាន​ចាប់​ត្រាក់​ទ័រ​ពីរ​គ្រឿង​ដែល​​ត្រូវបាន​ប្រើដើម្បី​​រាន​ដី​ដែល​មាន​វិវាទទុក​ ហើយ​បាន​ចាប់​​អ្នក​បើក​បរ​ជា​ចំណាប់​​ខ្មាំង។ ហេតុការណ៍​នេះបាន​កើត​ឡើង​​ពាក់​ព័ន្ធ​វិវាទ​ដីធ្លី​មួយ​រវាង​អ្នកភូមិជនជាតិ​ដើមភាគ​តិច​កួយ​៣៦៧​គ្រួសារ នៅ​ក្នុង​ស្រុក​ត្បែង​មាន​​ជ័យ ខេត្ត​ព្រះវិហារ និង​ក្រុម​ហ៊ុន​ចិន Lan Feng...

សមាជិក​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​​អះ​អាង​ថា ចម្លើយ​សារភាព​ទទួលបាន​តាមរយៈការ​ធ្វើ​ទារុណ​កម្ម​

សមាជិក​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ចំនួន​បួន​នាក់ដែល​ជាប់​ពន្ធនាគារ​ ជា​ក្រុម​ដែល​តស៊ូ​មតិ​ទាម​ទារ​ឲ្យបណ្តេញ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​ប្រជាជន​របស់​លោក​ ចេញ កាលពី​ម្សិលមិញ​បាន​ប្រាប់​សាលា​ឧទ្ធរណ៍​​ថា ចម្លើយសារភាពរបស់ពួកគេ​កាលពីឆ្នាំមុន​​ដោយ​សារ​នគរ​បាល​ប្រើ​កម្លាំង​បង្ខំ​។ បន្ទាប់ពី​សវនាការ​ជំនុំជម្រះ​រយៈ​ពេល​១៥​នាទី ដែល​បាន​ធ្វើ​ឡើង​កាលពី​ខែមេសា​ឆ្នាំ​មុន...

មេធាវី​តំណាង​ឲ្យ​មេឃុំ​​ជាប់​ចោទ​​ថា វា​ជា​​ប្រាក់​បរិច្ចាគ​សម្រាប់​យុទ្ធនាការ​ឃោស​នា​បោះ​​ឆ្នោត មិន​មែន​​ប្រាក់​សូក​ប៉ាន់​ដូច​ការ​ចោទ​ប្រកាន់​ទេ

មេធាវី​​តំណាង​ឲ្យ​មេឃុំ​​ម្នាក់​​​នៅ​ក្នុង​ខេត្ត​កំពង់​ធំ ដែល​ជាប់​ចោទ​ពីបទ​ទទួល​ការ​សូកប៉ាន់​ពី​កសិករ​បី​នាក់​​​ដើម្បី​អនុញ្ញាត​ការ​សាង​សង់​​អាង​ស្តុក​ទឹក​ខុស​ច្បាប់​កាល​ពី​ឆ្នាំ​២០១២ បាន​អះអាង​អំឡុង​សវនាការ​​ជំនុំ​ជម្រះ​​​​ទោស​ខ្លួន​​កាលពី​ម្សិលមិញ​ថា ​នោះ​គ្រាន់​តែ​ជា​​​ប្រាក់​​បរិច្ចាគ​​សម្រាប់​ធ្វើ​​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​កូនក្ដី​លោក​នៅ​ឆ្នាំ​នោះ​ប៉ុណ្ណោះ។ លោក ហ៊ុំ ធី មេឃុំ​ចំណារ​ក្រោម​ ក្នុង​ស្រុក​ស្ទោង​ ខេត្តកំពង់ធំ...

សាលា​ឧទ្ធរណ៍​សម្រេច​ឲ្យ​​លោក ដូរ៉ូសិនកូ នៅ​ក្រៅ​ឃុំ​

លោក នីកូឡៃ ដូរ៉ូសិនកូ ពាណិជ្ជករ​ជន​ជាតិ​រុស្ស៊ី​ត្រូវ​បាន​សាលា​ឧទ្ធរណ៍​សម្រេចឲ្យ​នៅ​ក្រៅ​ឃុំ​កាល​ពី​ម្សិលមិញ រយៈពេល​ជាង​១ខែ​បន្ទាប់ពី​លោក​បាន​ជាប់​ពន្ធនាគារ​​ក្នុង​ក្រុង​ព្រះសីហនុ ជុំវិញ​ការ​ដែល​លោក​មិន​បាន​​​បង្ហាញ​ខ្លួន​តាម​ដីកាកោះ​ហៅ​របស់​តុលាការ​ចំនួន​​ពីរ​លើក​ពាក់​ព័ន្ធ​វិវាទ​ជាមួយ​លោក សេរហ្គេ ប៉ូលុនស្គី អតីត​ដៃគូវិនិយោគ​របស់​ខ្លួន​។ លោក...

ព័ត៌មានថ្មីៗ