38.8 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

​កូន​ប្រុស​របស់​ឧកញ៉ា ឌួង ងៀប ត្រូវ​បាន​ផ្ទេរ​ចេញពី​ពន្ធនាគារ​ប៉េហ្ស៊ី ទៅ​បន្ត​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃស

មន្ត្រី ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា កូន​ប្រុស​របស់​ឧកញ៉ា​ម្នាក់​​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​កាលពី​សប្ដាហ៍​មុន ​ពី​បទ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​កូន​ប្រុស​របស់​ឧកញ៉ា​មេឈ្មួញ​ឈើ​ ទ្រី ភាព ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ត្រូវ​បាន​ផ្ទេរ​ចេញពី​ពន្ធនាគារ​ប៉េហ្ស៊ី​ដែល​មាន​សន្តិសុខ​ធូររលុង​ទៅ​ បន្ត​​​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​ដែល​មាន​សន្តិសុខ​តឹងរ៉ឹង​បំផុត​កាលពី...

លោក​ ម៉ម សូណង់ដូ បង្កើតគណបក្ស​ដើម្បី​ប្រកួត​ប្រជែង​ក្នុងការ​បោះឆ្នោត​

លោក ម៉ម សូណង់ដូ ម្ចាស់​ស្ថានីយ​វិទ្យុ​សម្បុក​ឃ្មុំ​ ​​មាន​ប្រសាសន៍​កាលពី​​ម្សិលមិញ​ថា លោក​​នឹង​​​បង្កើត​គណបក្ស​​នយោបាយ​របស់​លោក​ឡើង​វិញ គឺ​គណបក្ស​សម្បុក​ឃ្មុំ​សង្គម​ប្រជា​ធិបតេយ្យ ដើម្បី​​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​លើក​ក្រោយ បន្ទាប់ពី​លោក​បាន​ខក​ចិត្ត​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក​...

ជន​ភៀសខ្លួន​ណូរូ​ទី១​យល់​ព្រម​មក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​

ក្រសួងមហាផ្ទៃ​របស់​កម្ពុជា​ បាន​លើកឡើង​កាលពី​ម្សិលមិញ​ថា ក្នុង​ចំណោម​ជន​ភៀស​ខ្លួន​រាប់​រយ​នាក់​​ដែល​ប្រទេស​អូស្ត្រាលី ​កំពុង​ឃាត់ទុក​នៅ​លើ​ប្រទេស​ដែន​កោះណូរូ ​នៅ​កណ្ដាល​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ខាង​ត្បូង​ ខ្លួន​​រក​បាន​​អ្នក​ស្ម័គ្រ​ចិត្ត​ដំបូង​ដែល​​ចង់​មក​កសាង​ជីវិត​ថ្មី​ក្នុង​ប្រទេស​កម្ពុជា​។ លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​មាន​ប្រសាសន៍​ថា...

មិនដល់​​​មួយ​​​ឆ្នាំ​​​ផង​​​បន្ទាប់​​​ពី​​​បើក​​​ដំណើរ​​​ការ​​​ ហាង​​​មួយ​​​ចំនួន​​​នៅ​​​ផ្សារ​​​ទំនើប​​​អីុអន​​​​​​បាន​​​បិទ​​​ទ្វារ​​​

មិន​​​ដល់​​​១០​​​ខែ​​​ផង​​​ បន្ទាប់​​​ពី​​​ផ្សារទំនើប​​​អីុអន ដែល​​​ចំណាយ​​​អស់​​​ទឹក​​​ប្រាក់​​​២០០លាន​​​ដុល្លារ​​​​​បាន​​​បើក​​​ទ្វារ​​​សម្រាប់​​​អតិថិជន​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​ មាន​​​ហាង​​​យ៉ាង​​​តិច​​​ចំនួន​​​ប្រាំពីរ​​​នៅ​​​ក្នុង​​​ផ្សារ​​​ទំនើប​​​ដ៏ធំបំផុត​​​នៅ​​​កម្ពុជា​​​នេះ​​​បាន​​​បិទ​​​អាជីវកម្ម​​​របស់​​​ខ្លួន​​​ដោយ​​​ពួក​​​​​​គេ​​​លើក​​​ឡើង​​​ពី​​​មូល​​​ហេតុ​​​ថា មាន​​​តែ​​​មនុស្ស​​​ច្រើន​​​ ប៉ុន្តែ​​​ពុំ​​​សូវ​​​មាន​​​អ្នក​​ទិញ​​​ និង​​​ដោយ​​សារ​​​តែ​​​ការ​​​រំខាន​​​ពី​​​​​​ការ​​​សាង​​​សង់​​​នៅ​​​ផ្សារ​​​នេះ​​​។ ខណៈ​​​ផ្សារទំនើប​​​អីុអន​​​បដិសេធ​​​មិន​​​ផ្តល់​​​តួលេខ​​​​​ពិត​​​ប្រាកដ​​​សម្រាប់​​​ចំនួន​​​នៃ​​​ហាង​​​ ភោជនីយដ្ឋាន និង​​​ហាង​​​កាហ្វេ ដែល​​​ដើរ​​​ចេញ​​​ពី​​​ផ្សារ​​​​​​គ្រប់​​​គ្រង​​​ដោយ​​​ជប៉ុន​​​នេះ​​​ ការ​​​សម្ភាស​​​មួយ​​​ចំនួន​​​នៅ​​​ក្នុង​​​ខែ​​​នេះ​​​​​​បាន​​​បង្ហាញ​​​ថា មាន​​​ហាង​​​យ៉ាង​​​តិច​​​​​​ប្រាំពីរ​​​បាន​​​បិទ​​​ទ្វារ​​​ ក្នុង​​​នោះ​​​មាន​​ហាង​​​​​​​ចំនួន​​​ប្រាំ​​​មួយ​​​បាន​​​បិទទ្វារ​​​ចាប់​​​តាំង​​​ពី​​​ដើម​​​ខែ​​​កុម្ភៈ​​​មក​​​ម្លេ៉ះ​​​។ ហាង​​​ទាំង​​​នោះ​​​រួម​​​មាន​​​ដូច​​​ជា​​​ហាង​​​ Fox Wine Bistro ​​​គ្រប់​​​គ្រង​​​ដោយ​​​ក្រុម​​​ហ៊ុន​​​តែមួយ​​​ដែលបើក​​​​​​ហាង​​​​​​ Brown Cafe នៅ​​​ក្នុង​​​ស្រុក​​​ និង​​ហាង​​​​​​​ Miam Miam  ជា​​​ភោជនីយដ្ឋាន​​​សិង្ហបុរី​​​ដែល​​​ចាប់​​​ដៃ​​​គូរ​​​​​​ជា​​​មួយ​​​​​​ក្រុម​​​ហ៊ុន​​​ក្នុង​​​ស្រុក​​​​​​ CBM ។ ហាង​​​ដែល​​​បិទ​​​ទ្វារ​​​ផ្សេង​​​ៗ​​​ទៀត​​​គឺ​​​ហាង​​​ Ya Kun...

អភិបាល​ខេត្ត​ព្រះ​សីហនុ​ពន្យារ​ពេល​ដេញ​អ្នក​លក់​ដូរ​ម្ហូប​អាហារ​តាមឆ្នេរ

អភិបាល​ខេត្ត​ព្រះសីហនុ​បាន​និយាយ​​កាលពី​ថ្ងៃ​អង្គារ​ថា លោក​នឹង​ពន្យារ​ពេល​ការ​បណ្តេញ​អ្នក​លក់់​ដូរ​អាហារ​៣២​នាក់​ពី​ឆ្នេរ​អូរ​ឈើ​ទាល បន្ទាប់ពី​បាន​អាន​លិខិត​មួយ តាម​ហ្វេសប៊ុក ដែល​តាម​ការ​អះអាង​ថា ​បាន​ចេញ​ឲ្យ​លោក​ដោយ​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​របស់​សភា ស្នើ​ឲ្យ​លោក​ផ្អាក​សិន។ កាលពី​ថ្ងៃ​ទី១​ខែ​មេសា អភិបាល​ខេត្ត លោក...

អ្នក​នៅ​រស់​ពី​របប​ខ្មែរ​ក្រហម​រៀបរាប់​អំពី​ភាព​ឃោរឃៅ​ក្នុង​ពន្ធនាគារ

កាលពី​ថ្ងៃ​អង្គារ អ្នក​រួច​ជីវិត​ពី​របប ប៉ុល ពត ម្នាក់​បាន​ប្រាប់​សាលា​ក្តី​ខ្មែរ​ក្រហម​ថា​ត្រូវ​គេ​ដាក់​ច្រវាក់​ជាប់​នឹង​ក្តារនៃ​បន្ទប់​ពន្ធនាគារ​ដ៏​ចង្អៀត​ណែនណាន់​ជាមួយ​មនុស្ស​យ៉ាង​ហោច​ណាស់​៧០​នាក់​ផ្សេង​ទៀត។ លោក ថាន ធិម បាន​ហៅ​ជីវិត​ក្នុង​របប​នោះ​ថា "ជា​ការ​រស់​ដូច​ស្លាប់"។ លោក​បាន​និយាយ​ថា...

មន្ត្រីម្នាក់​លើក​ឡើង​ថា ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍ថ្មី​នៅ​សល់​ច្រើន​ខែទៀត​

បើ​ទោះ​ជាច្បាប់​ចរាចរណ៍ផ្លូវគោក​​ដែលគេ​រង់ចាំ​ជាយូរ​មក​ហើយ​នោះ​​ត្រូវ​បាន​អនុម័ត​ដោយ​​រដ្ឋសភា​កាលពី​ខែ​ធ្នូ​ក៏ដោយ ក៏មន្ត្រីនគរបាលបាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា រដ្ឋា​ភិបាល​នឹង​មិន​ទាន់​ចាប់ផ្តើមអនុវត្ត​ទេ ដោយ​​អនុវត្ត​ក្នុង​រយៈពេល​៥ឬ​​៦ខែទៀត​ឯណោះ​។ ច្បាប់​នេះ​កំណត់​ដាក់​ទោស​ធ្ងន់​ធ្ងរ​សម្រាប់​បទ​ល្មើស​ចរាចរណ៍​ជាច្រើន​ រួមមាន​ការ​បើក​បរ​ដោយ​ស្រវឹង​ ការ​កំណត់​ចំនួន​អ្នក​រួមដំណើរតាម​ម៉ូតូ​ចំពោះ​​មនុស្ស​ពេញវ័យ​ម្នាក់ និង​ក្មេង​ម្នាក់ ហើយ​តម្រូវ​ឲ្យ​អ្នករួមដំណើរ​តាម​ម៉ូតូ​ទាំង​អស់​​ពាក់មួក​សុវត្ថិភាព។ លោក ទី...

តុលាការ​បន្ត​សាក​សួរ​​ឧត្តម​សេនីយ៍ទោ ថោង សារ៉ាត់ ពាក់ព័ន្ធ​ករណី​មនុស្ស​ឃាត

នៅ​ថ្ងៃ​នេះ សាលា​ដំបូង​រាជធានី​ភ្នំពេញ​នឹង​បន្ត​ការ​សាក​សួរ​ឧត្ដម​សេនីយ៍​ទោ ថោង សារ៉ាត់ ​ដែល​ប្រឈម​ការ​ចោទ​ប្រកាន់​ពីបទ​រៀបចំ​ការ​ធ្វើ​ឃាត​លោកឧកញ៉ា អុឹង ម៉េងជឺ កាលពី​ខែ​វិច្ឆិកា ​ហើយ​ត្រូវ​បាន​ចាប់​ខ្លួន​កាលពីសប្តាហ៍​មុន...

កម្មករ​​​នៅ​​​ក្រុមហ៊ុន​​​​​​គ្រប់​​​គ្រង​​​ដោយ​​​ជន​​​ជាតិ​​​​​​កូរ៉េ​​​ខាងត្បូង​​​ធ្វើកូដ​​​កម្មជុំ​​​វិញ​​​ការ​​​ផ្លាស់​​​ប្តូរ​​​ការ​​​ងារ​​​

កម្មករ​​​ និង​​​ក្រុមហ៊ុន​​​បាន​​​ឲ្យ​​​ដឹង​​​ថា កម្មករ​​​ជាង​​​៤០​​​នាក់​​​នៅ​​​ក្រុម​​​ហ៊ុន​​​គ្រប់​​​គ្រង​​​ដោយ​​​ជន​​​ជាតិ​​​​​​កូរ៉េខាង​​​ត្បូង​​​មួយ​​​នៅ​​​ក្នុង​​​រាជធានីភ្នំពេញ​​​​​​បាន​​​បន្ត​​​ធ្វើ​​​កូដកម្ម​​​ ដែល​​​មាន​​​រយៈ​​​ពេល​​​ពីរ​​​សប្តាហ៍​​​របស់​​​ខ្លួន​​​កាល​​​ពី​​​ម្សិលមិញ ជំ​ុ​​​វិញ​​​ការ​​​ផ្លាស់​​​ប្តូរ​​​ការ​​​ងារ​​​​​​របស់​​​ពួក​​​គេ​​​កាល​​​ពី​​​ដើម​​​ខែ​​​នេះ ។ ដោយ​​​មាន​​​កាន់​​​ទង់​​​ជាតិ​​​ បដា និង​​​រូប​​​ថត​​​របស់​​​លោក​​​នាយក​​​រដ្ឋមន្ត្រី​​​ ហ៊ុន សែន កម្មករ​​​​​​ចំនួន​​​៤១​​​នាក់​​​បាន​​​ប្រមូល​​​ផ្តុំ​​​គ្នា​​​នៅ​​​មុខ​​​ទី​​​ស្នាក់​​​ការ​​​របស់​​​ក្រុមហ៊ុន KTC Cable Co.,Ltd. ដែល​​​ផលិត​​​ខ្សែកាប និង​​​ខ្សែ​​​ភ្លើង​​​ នៅ​​​ក​​​្នុង​​​សង្កាត់​​​ព្រែក​​​ព្នៅ។ យោង​​តាម​​​កម្មករ​​​ និង​​​តំណាង​​​សហព័ន្ធ​​​សហជីព​​​កម្មករ​​​ខ្មែរ​​​ បាន​​​ឲ្យ​​​ដឹង​​​ថា កូដ​​​កម្ម​​​នេះ​​​បាន​​​ចាប់​​​ផ្តើម​​​កាល​​​ពីថ្ងៃ​​​ទី​​​៧ ខែមេសា​​​ បន្ទាប់​​​ពី​​​មាន​​​ការ​​​ផ្លាស់​​​ប្តូរ​​​ការ​​​ងារ​​​​​​ជា​​​បន្ត​​​បន្ទាប់​​​។ លោក សុខ ជឿន អាយុ​​​៣២​​​ឆ្នាំ​​​ ដែល​​​ជា​​​កម្មករ​​​ម្នាក់​​​នៅ​​​​​​ក្រុម​​​ហ៊ុន​​​នេះ​​​ និង​​​ជា​​​សមាជិក​​​សហជីព​​​បាន​​​លើក​​​ឡើង​​​ថា ក្រុម​​​ហ៊ុន​​​បាន​​​ប្រាប់​​​កម្មករ​​​កាល​​​ពីដើម​​​ខែ​​​មេសា​​​ថា ពួក​​​គេ​​​នឹ​​​ងត្រូវ​​​ផ្លាស់​​​ប្តូរ​​​ការ​​​ងារ​​​​​​ពី​​​ផ្នែក​​​ផលិត​​​ខ្សែកាប និង​​​ខ្សែភ្លើង​​​ឲ្យទៅ​​​ធ្វើ​​​ជា​​​អ្នក​​​ថែ​​​សួន​​​ អ្នក​​​បោស​​​សំអាត និង​​​សន្តិសុខ​​​វិញ។ លោក​​​បាន​​​និយាយ​​​ថា "ខ្ញុំ​​​មិន​​​អាច​​​ទទួល​​​យក​​​ការ​​​ធ្វើ​​​ដូច្នេះ​​​បាន​​​ទេ​​​ ព្រោះ​​​ខ្ញុំ​​​ជា​​​កម្មករ​​​មាន​​​ជំនាញ​​​​​​​​​ ប៉ុន្តែ ក្រុមហ៊ុន​​​បាន​​​ប្តូរ​​​ខ្ញុំ​​​ឲ្យទៅ​​​ធ្វើ​​​ជា​​​អ្នក​​​ថែ​​​សួន​​​វិញ​​​"។ លោក សុខ ជឿន ដែល​​​បាន​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ក្រុមហ៊ុន​​​នេះ​​​អស់​​​រយៈ​​​ពេល​​​ប្រាំបី​​​ឆ្នាំ​​​មក​​​ហើយ​​​នោះ បាន​​​លើក​​​ឡើង​​​ថា លោក​​​ជឿ​​​ជាក់​​​ថា អ្នក​​​គ្រប់​​​គ្រង​​​ធ្វើ​​​ដូច្នេះ​​​ដើម្បី​​​ដាក់​​​សម្ពាធ​​​ដល់​​​កម្មករ​​​ឲ្យ​​​លា​​​ឈប់​​​ព​ីការ​​​ងារ​​​ដោយ​​​ខ្លួន​​​ឯង​​​ ហេតុ​​​ដូច្នេះ​​​ក្រុមហ៊ុន​​​មិន​​​ចាំបាច់​​​ផ្តល់​​​ប្រាក់​​​អតីត​​​ភាព​​ការ​​​ងារ​​​ដល់​​​ពួកគេ​​​។ លោក​​​បាន​​​និយាយ​​​ទៀត​​​ថា "ក្រុមហ៊ុន​​​ចង់​​​ឲ្យយើង​​​លាឈប់​​​ ព្រោះ​​​ក្រុមហ៊ុន​​​គ្មាន​​​ប្រាក់​​​គ្រប់​​​គ្រាន់​​​ដើម្បី​​​ផ្តល់​​​ឲ្យ​​​កម្មករ​​​។ ហេតុដូច្នេះ​​​ពួកគេ​​​លេង​​​ល្បិច​​​បែប​​​នេះ​​​ដើម្បី​​​ធ្វើ​​​ឲ្យ​​​យើង​​​មិន​​​អាច​​​ទ្រាំ​​​ធ្វើ​​​ការ​​​ងារ​​​តទៅ​​​ទៀត​​​បាន​​​ ហើយ​​​បោះ​​​បង់​​​ការ​​​ងារ​​​របស់​​​ខ្លួន​​​ចោល​​​។ លោក សុក សំអឿន ប្រធាន​​​រដ្ឋបាល​​​នៅ​​​ក្នុង​​​ក្រុម​​​ហ៊ុន​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា កម្មករ​​​ត្រូវ​​​បាន​​​ប្តូរ​​​ទៅ​​​កន្លែង​​​ថ្មី​​​ ព្រោះ​​​ក្រុម​​​ហ៊ុន​​​កំពុង​​​តែ​​​​​​កាត់​​​បន្ថយ​​​សង្វាក់​​​ផលិត​​​កម្មរបស់​​​ខ្លួន​​​។ លោកបាននិយាយ​​​ថា "យើង​​​មិន​​​អាច​​​ទុក​​​ឲ្យ​​​ពួក​​​គេ​​​ធ្វើ​​​ការ​​​នៅ​​​ផ្នែក​​​នេះ​​​តទៅ​​​មុខ​​​ទៀត​​​បាន​​​ទេ​​​​​​ ព្រោះ​​​ផ្នែក​​​នេះ​​​គ្មាន​​​ការ​​​ងារ​​​ច្រើនទៀត​​​នោះ​​​ឡើយ​​​"។ លោក​​​បាន​​​បដិសេធ​​​ថា ក្រុម​​​ហ៊ុន​​​មិន​​​បាន​​​ព្យាយាម​​​ដាក់សម្ពាធ​​​ឲ្យ​​​កម្មករ​​​លាឈប់​​​ពី​​​ការ​​​ងារ​​​នោះ​​​ទេ។ លោក​​​បាន​​​និយាយ​​​មុន​​​ពេល​​​ផ្តាច់​​​ទូរស័ព្ទ​​​របស់​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​​​​​​​ថា "វា​​​គឺជា​​​សិទ្ធិ​​​របស់​​​ពួក​​​គេ​​​ក្នុង​​​ការ​​​ធ្វើ​​​កូដកម្ម​​​ ឬ​​​ធ្វើ​​​ការ​​​តវ៉ា​​​ ប៉ុន្តែ កុំ​​​ធ្វើ​​​អ្វី​​​ឲ្យ​​​ខូច​​​ខាត​​​ដល់​​​ទ្រព្យ​​​សម្បត្តិ​​​ក្រុម​​​ហ៊ុន​​​"។​​​ លោក​​​​​​ ប៉ាង ចាន់នី ប្រធាន​​​សហព័ន្ធ​​​សហជីព​​​កម្មករ​​​ខ្មែរ​​​បាន​​​លើក​​​ឡើង​​​ថា កម្មករ​​​នឹង​​​មិន​​​ឈប់​​​តវ៉ា​​​នោះ​​​​​​ឡើយ​​​រហូត​​​ទាល់​​​តែក្រុម​​​ហ៊ុន​​​ដោះ​​​ស្រាយ​​​បញ្ហា​​​នេះ​​​ដោយ​​​ផ្តល់​​​ការ​​​ងារ​​​ចាស់​​​ឲ្យ​​​ពួក​​​គេ​​​វិញ​​​។ លោក​​​បាន​​​និយាយ​​​ថា "ប្រសិន​​​បើ​​​គ្មាន​​​ដំណោះ​​​ស្រាយ​​​ទេ​​​ កម្មករ​​​ទាំង​​​អស់​​​នោះ​​​នឹង​​​ហែ​​​ក្បួន​​​ទៅ​​​កាន់​​​មន្ទីរ​​​ការ​​​ងារ​​​រាជ​​​ធានី​​​ ឬ​​​ក្រសួង​​​ការ​​​ងារ​​​ដើម្បីទាម​​​ទារ​​​ឲ្យ​​​មាន​​​ការ​​​ធ្វើ​​​អន្តរាគមន៍"៕ ស៊ុយឈាង​​​​​​  

បុរស​​​បួន​​​នាក់​​​ត្រូ​​​វ​​​បាន​​​ចាប់ខ្លួន​​​ពី​​​បទប៉ុន​​​ប៉ង​​​សម្លាប់​​​ប្តី​​​ប្រពន្ធ​​​ពី​​​រ​​​នាក់​​​ជុំវិញ​​​អំពើ​​​អាបធ្មប់​​​

នគរ​​​បាល​​​បាន​​​ឲ្យ​​​ដឹង​​​ថា បុរស​​​បួន​​​នាក់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ក្នុង​​​​​​ស្រុក​​​កូនមុំ ខេត្ត​​​រតនគិរី​​​កាល​​​ពី​​​ព្រឹក​​​ម្សិល​​​មិញ ពី​​​បទ​​​ប៉ុន​​​ប៉ុង​​​សម្លាប់​​​ប្តីប្រពន្ធ​​​ពី​​​រនាក់​​​ដែល​​​ពួក​​​គេ​​​ចោទ​​​ប្រកាន់​​​ថា ចេះ​​​អំពើ​​​អាប​​​ធ្មប់។ លោក​​​ ភោគ សារិទ្ធ អធិការ​​​នគ​​​របាល​​​ស្រុក​​​កូន​​​មុំ​​​ បាន​​​លើក​​​ឡើង​​​ថា បុរស​​​ឈ្មោះ​​​ ណែម ភី អាយុ​​​៣៧​​​ឆ្នាំ សាត អាន អាយុ​​​២៧​​​ឆ្នាំ សា ពៅ អាយុ​​​២៣​​​ឆ្នាំ និង​​​ សាត ទៀង អាយុ​​​១៩​​​ឆ្នាំ បាន​​​យក​​​កាំបិត​​​ខ្វែវ​​​​​​វាយ​​​ប្រហារ​​​ប្តី​​​ប្រពន្ធ​​​ពី​​​រនាក់​​​ដែល​​​ប្តី​​​ឈ្មោះ សុខ សៅ ប្រពន្ធឈ្មោះ លាវ សន និង​​​មាន​​​អាយុ​​​៥២​​​ឆ្នាំ​​​ដូច​​​គ្នា កាល​​​ពី​​​យប់​​​ថ្ងៃ​​​អាទិត្យ​​​។ លោក សារិទ្ធ បាន​​​មានប្រសាសន៍​​​ថា "បុរស​​​ជា​​​ប្តី​​​បាន​​​ត្រូវ​​​គេ​​​កាប់​​​ចំ​​​ជើង​​​ឆ្វេង​​​ពី​​​រកន្លែង និង​​​ដៃ​​​ស្តាំ​​​មួយ​​​កន្លែង​​​ រីឯ​​​ប្រពន្ធ​​​វិញ​​​ត្រូវ​​​គេ​​​កាប់​​​ចំ​​​ជើង​​​ឆ្វេង​​​។ ពួក​​​គេ​​​ទាំង​​​ពីរ​​​នាក់​​​សុទ្ធ​​​តែ​​​រង​​​របួស​​​ធ្ងន់"។ លោក សេ សេន នាយ​​​ប៉ុស្តិ៍​​​ឃុ​​​ំ​​​ត្រពាំង​​​ក្រហម​​​បាន​​​ឲ្យ​​​ដឹង​​​ថា ស្ត្រី​​​ជា​​​ប្រពន្ធ​​​​​​​​​​​​ ក៏​​​ត្រូវ​​​គេ​​​កាប់​​​ចំ​​​ក្បាល​​​ និង​​​ដង​​​ខ្លួន​​​ផង​​​ដែរ​​​។ លោក សារិទ្ធ បាន​​​មានប្រសាសន៍​​​បន្ត​​​ថា "បន្ទាប់​​​ពី​​​ពួកគេ​​​ព្យាយាម​​​វាយ​​​ប្រហារ​​​លើ​​​ប្តី​​​ប្រពន្ធ​​​ពីរ​​​នាក់​​​នេះ​​​ម្តង​​​ហើយ​​​ម្តង​​​ទៀត​​​ ផ្លែកាំបិត​​​បាន​​​របូត​​​ចេញ​​​ពី​​​ដង ហេតុ​​​ដូច្នេះ​​​ស្ត្រី​​​ជា​​​ប្រពន្ធ​​​បាន​​​ទៅ​​​យក​​​កាំបិត​​​ខ្វែវ​​​នោះ​​​វាយ​​​ប្រហារ​​​លើ​​​ពួកគេ​​​វិញ ហើយ​​​ក្នុង​​​ចំណោម​​​ជន​​​សង្ស័យ​​​ទាំង​​​នោះ​​​មាន​​​ម្នាក់​​​ត្រូវ​​​របួស​​​ត្រង់​​​ដៃ។ ពួក​​​គេ​​​បាន​​​រត់​​​គេចខ្លួន​​​ បន្ទាប់​​​ពីស្ត្រី​​​ជា​​​ប្រពន្ធ​​​បាន​​​ស្រែក​​​ និង​​​វាយ​​​ប្រហារ​​​លើ​​​ពួកគេ​​​"។ លោក​​​អធិការ​​​នគរបាល​​​ស្រុក​​​បាន​​​លើកឡើង​​​បន្ត​​​ថា បុរស​​​ទាំង​​​បួន​​​នាក់​​​នេះ​​​​​​​​​បាន​​​រត់​​​គេ​​​ច​​​ចូល​​​ក្នុង​​​ព្រៃ​​​ ប៉ុន្តែ បាន​​​ត្រឡប់​​​ចូល​​​ភូមិ​​​វិញ​​​ជា​​​ទី​​​ដែល​​​ពួកគេ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​។ លោក​​​ សារិទ្ធ បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា "យើង​​​បាន​​​ចាប់​​​ខ្លួន​​​ពួក​​​គេ​​​នៅ​​​ម៉ោង​​​ប្រហែល​​​៨ និង​​​៣០​​​នាទី​​​ព្រឹក​​​នេះ​​​ក្នុង​​​ឃុំ​​​ត្រពាំង​​​ក្រហម​​​ បន្ទាប់​​​ពី​​​យើង​​​បាន​​​ដើរ​​​រក​​​ពួក​​​គេ​​​ និង​​​សួរ​​​នាំ​​​អ្នក​​​ភូមិ​​​ខ្លះៗ។ យើង​​​បាន​​​ឃើញ​​​ពួកគេ​​​ចេញមក​​​ ហើយ​​​បន្ទាប់​​​មក​​​យើង​​​បាន​​​ឲ្យ​​​ពួកគេ​​​ដោះ​​​អាវ​​​ចេញ​​​ ហើយ​​​យើង​​​បាន​​​ឃើញ​​​បុរស​​​ម្នាក់​​​មាន​​​រង​​​របួស​​​"។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា "ពួកគេ​​​បាន​​​សារភាព​​​ថាខ្លួន​​​បាន​​​ព្យាយាម​​​សម្លាប់ប្តី​​​ប្រពន្ធ​​​ពីរ​​​នាក់​​​នេះ ព្រោះ​​​ពួក​​​គាត់​​​ចេះ​​​អំពើ​​​អាប​​​ធ្មប់​​​ ហើយ​​​តែង​​​តែ​​​ធ្វើ​​​អំពើ​​​ឲ្យ​​​ពួក​​​គេ​​​ឈឺ​​​ និង​​​ក្តៅ​​​ខ្លួន​​​"។ ការ​​​ចោទ​​​ប្រកាន់​​​អំពី​​​ការ​​​ចេះ​​​អំពើ​​​អាប​​​ធ្មប់​​​នៅ​​​តែ​​​​​​​​​កើត​​​ឡើង​​​ញឹក​​​ញាប់​​​នៅ​​​តាម​​​ទី​​​ជន​​​បទ​​​ដោយ​​​អ្នក​​​ភូមិ​​​តែង​​​តែ​​​បន្ទោស​​​លើ​​​អ្នក​​​ចេះ​​​អំពើ​​​អាបធ្មប់​​​ថា បាន​​​​​​ធ្វើ​​​ឲ្យ​​​​​​គេ​​​ស្លាប់​​​ ឬ​​​ក៏ឈឺ​​​ ហើយ​​​ក្រោយ​​​មក​​​តែ​​ង​​​តែមាន​​​ការ​​​វាយ​​​ប្រហារ​​​​​​ពី​​​សំណាក់​​​អ្នក​​​ភូមិ​​​។ កាល​​​ពី​​​ដើម​​​ខែ​​​នេះ បុរស​​​ម្នាក់​​​នៅ​​​ក្នុង​​​ស្រុក​​​បរកែវ​​​ ខេត្ត​​​រតនគិរី​​​នេះ​​​ដដែល​​​បាន​​​រត់​​​គេ​​ច​​​ចេញ​​​ពី​​​ផ្ទះ​​​របស់​​​ខ្លួន​​​ បន្ទាប់​​​ពី​​​មាន​​​ការ​​​គំរាម​​​សម្លាប់​​​ម្តង​​​ហើយ​​​ម្តង​​​ទៀត​​​ពី​​​សំណាក់​​​អ្នក​​​ភូមិ​​​ ដែល​​​បាន​​​ចោទ​​​ប្រកាន់​​​បុរស​​​រូប​​​នេះ​​​ថា ចេះ​​​អំពើ​​​អាប​​​ធ្មប់​​​ដោយ​​​ធ្វើ​​​ឲ្យ​​​បុរស​​​ក្នុង​​​ភូមិ​​​ហើម​​​ប្រដាប់​​​ភេទ​​​រហូត​​​ដល់​​​ស្លាប់"៕ ស៊ុយឈាង​​​​​​​​​​​​  

ព័ត៌មានថ្មីៗ