31 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

បុរស​ដែលគេ​ចោទ​ថាជា​គ្រូអាបធ្មប់​ រត់​គេច​ខ្លួនចេញពី​ផ្ទះ​ដោយ​សារ​រង​ការ​គំរាម​សម្លាប់​

បុរស​ជនជាតិ​ដើម​ភាគ​តិច​​ចារ៉ាយ​ម្នាក់​ដែល​​ត្រូវ​អ្នក​ជិត​ខាង​​របស់​គាត់​នៅ​ក្នុង​ស្រុក​បរកែវ ខេត្ត​រតនគិរី​ ចោទ​ប្រកាន់​​ថា​បាន​ធ្វើ​អំពើ​អាបធ្មប់​នោះ បាន​រត់គេច​ខ្លួន​ចេញពី​ផ្ទះ​​កាលពី​ថ្ងៃ​អាទិត្យ​ បន្ទាប់ពី​​បង​​ប្រុស​របស់​គាត់​ព្យាយាម​សម្លាប់​គាត់។ កាលពី​ថ្ងៃសុក្រ នគរ​បាល​ស្រុក​​បាន​ព្រមាន​ប្រជាពល​រដ្ឋ​ក្នុង​មូលដ្ឋាន​មួយ​ក្រុម​កុំ​ឲ្យ​ប្រើ​អំពើ​ហិង្សា​លើ​បុរស​ឈ្មោះ រចំ គីន អាយុ​៤៨​ឆ្នាំ​ខាង​លើ​នេះ...

តុលាការ​ចោទប្រកាន់​កសិករ​ខេត្ត​ស្ទឹង​ត្រែង​ម្នាក់ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន

ក្រុម​​​មន្ត្រី​​​បាន​​​និយាយ​​​ថា កាល​​​ពី​​​ម្សិល​​​មិញ​​​សាលា​​​ដំបូង​​​ខេត្ត​​​ស្ទឹង​​​ត្រែង​​​បាន​​​ចោទ​​​ប្រកាន់​​​កសិករ​​​ម្នាក់​​​ពី​​​បទ​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​ បន្ទាប់​​​ពី​​​នគរ​​​បាល​​​បាន​​​ចាប់​​​ខ្លួន​​​គាត់​​​នៅ​​​ជិត​​​ព្រំដែន​​​ឡាវ ស្ថិត​​​ក្នុង​​​ស្រុក​​​ថាឡាបរិវ៉ាត់​​​ កាល​​​ពី​​​ថ្ងៃ​​​សៅរ៍។ យោង​​​តាម​​​លោក អ៊ាង គឹម​​​ថុល ចៅក្រម​​​ស៊ើប​​​សួរ​​​បាន​​​ឲ្យ​​​ដឹង​​​ថា កសិករ​​​រូប​​​នេះ​​​ឈ្មោះ ថាម ឈឿ អាយុ​​​៤៦​​​ឆ្នាំ ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​ដោយ​​​បាន​​​ព្យាយាម​​​ជួញ​​​ដូរ​​​ថ្នាំ​​​មេតំហ្វេតាមីន​​​ម្សៅ​​​ទម្ងន់​​​៧៧៥,២ក្រាម​​​ ហើយ​​​ត្រូ​​​វបាន​​​បញ្ជូន​​​ទៅ​​​ពន្ធនាគារ​​​ខេត្ត​​​ដើម្បី​​​រង់​​​ចាំ​​​ការ​​​ជំនុំ​​​ជម្រះ​​​។ លោក នូ ហួរ នាយ​​​នគ​​​របាល​​​ប្រឆាំង​​​គ្រឿង​​​ញៀន​​​ខេត្ត​​​បាន​​​មានប្រសាសន៍​​​ថា លោក ឈឿ ត្រូវ​​​បាន​​​ចាប់​​​​​​ខ្លួន​​​ ខណៈ​​​ពេល​​​គាត់​ដើ​​​រមក​​​ផ្ទះ​​​វិញ​​​ក្នុង​​​ឃុំ​​​អូរ​​​ស្វាយ​​​ បន្ទាប់​​​ពី​​​ទៅយក​​​គ្រឿង​​​ញៀន​​​ក្បែរ​​​ព្រំដែន​​​។ លោក​​​បាន​​​មានប្រសាសន៍​​​ថា ជន​​​សង្ស័យ​​​រូប​​​េនះ​​​ស្ថិត​​​ក្រោម​​​ការ​​​សើុបអង្កេត​​​របស់​​​អង្គភាពលោក ហើយ​​​ថា​​​ នគរ​​​បាល​​​​​​សម្ងាត់​​​ដឹង​​​ថា គាត់​​​នឹង​​​ទៅ​​​យក​​​គ្រឿង​​​ញៀន​​​ពី​​​អ្នក​​​ចែក​​​ចាយ​​​ក្នុង​​​ប្រទេស​​​ឡាវ​​​។ លោក ហួរ បាន​​​មានប្រសាសន៍​​​ថា "យើង​​​បាន​​​ចាប់​​​ខ្លួន​​​ជន​​​សង្ស័យ​​​រូប​​​េនះ​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ នៅតាម​​​ផ្លូវ​​​ក្នុង​​​ឃុំ​​​អូរ​​​ស្វាយ​​​ ចម្ងាយ​​​ប្រហែល​​​៣គីឡូម៉ែត្រ ពី​​​ព្រំដែន​​​កម្ពុជា​​​-ឡាវ"។ លោក​​​បាន​​​បន្ថែម​​​ថា នគរ​​​បាល​​​បាន​​​លាក់​​​ខ្លួន​​​ក្នុង​​​ព្រៃ​​​តាម​​​ផ្លូវ​​​ដែល​​​បុរស​​​រូប​​​េនះ​​​ធ្វើ​​​ដំណើរ​​​មក​​​ផ្ទះ ហើយ​​​បាន​​​ស្ទាក់​​​ចាប់​​​លោក ឈឿ និង​​​ជន​​​សង្ស័យ​​​ពីរ​​​នាក់​​​ទៀត ប៉ុន្តែ ថា​​​ជន​​​សង្ស័យ​​​ពីរ​​​នាក​​​់​​​ទៀត​​​បាន​​​រត់​​​គេច​​​ខ្លួន​​​។ លោក​​​បាន​​​មានប្រសាសន៍​​​ថា "យើង​​​ដក​​​ហូត​​​បាន​​​ថ្នាំ​​​មេតំហ្វេតាមីនទម្ងន់​​​ជិត​​​១គីឡូ​​​ក្រាម​​​ ដែល​​​បាន​​​លាក់​​​នៅ​​​ក្នុង​​​ប៊ីដុង​ជ័រ​​​"៕ សារុន​​​  

គ្រាប់មីននិង​យុទ្ធភណ្ឌមិន​ទាន់ផ្ទុះ​ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់និង​របួស​កើន​ឡើង​ក្នុង​ឆ្នាំ​២០១៤

យោង​តាមទិន្នន័យ​ថ្មី​បំផុត​របស់រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា ចំនួន​​​​​​គ្រោះ​​​ថ្នាក់​​​ និង​​​ចំនួន​​​អ្នក​ស្លាប់​​​​​​និង​របួស​ដោយ​​​សារ​​​គ្រាប់​​​មីន​​​ចាស់​​​ៗ និង​​​យុទ្ធភណ្ឌ​​​មិន​​​ទាន់​​​ផ្ទុះ​​​ដទៃទៀត​​​​បាន​​​កើន​​​ឡើង​​​ជិត​​​៤០​​​រយ​​​កាល​​​ពី​​​ឆ្នាំ​​​មុន បើ​​​ទោះ​​​ណា​​​ជា​​​តួ​​​លេខ​​​ទាំង​​​ពីរ​​​នេះ​​​នៅ​​​​​ទាប​​បំផុត​ទី២​ស្តីពី​របាយ​ការណ៍​វឌ្ឍនភាព​ឆ្នាំបន្តបន្ទាប់​​​ក្នុង​​​ការ​​​ដោះ​​​មីន​​​​​​ក៏​​​ដោយ​​​។ យោង​​​តាម​​​របាយ​ការណ៍​​​ដំណាច់​​​ឆ្នាំ​​​របស់​​​អាជ្ញា​​​ធរ​​​សកម្មភាពកម្ចាត់​​​មីន​​​កម្ពុជា​​​របស់​​​រដ្ឋា​ភិបាល​​​បាន​​​ឲ្យដ​​​ឹង​​​ថា ការ​​​ផ្ទុះ​​​គ្រាប់​​​មីន និង​​​យុទ្ធភណ្ឌ​​​មិន​​​ទាន់​​​ផ្ទុះ​​​៩៨​​​លើក​​​​បាន​​​បណ្តាល​​​ឲ្យ​​​មនុស្ស​​​ស្លាប់​​​ និង​​​មនុស្ស​​​របួស​​​១៥៧​​​នាក់​​​ក្នុង​​​ឆ្នាំ​​​២០១៤។ តួលេខ​​​េនះ​​​រួម​​​មាន​​​មនុស្ស​​​២១​​​នាក់​​​បាន​​​ស្លាប់ និង​​​៣៨​​​នាក់​​​ពិការ​​​ដៃ​​​ជើង​​​។ សង្គ្រាម​​​ស៊ីវិល​​​រយៈ​​​ពេល​​​ជា​​​ច្រើន​​​ឆ្នាំ​​​ ការ​​​ទម្លាក់​​​គ្រាប់​​​បែក​​​របស់​​​​​​អាមេរិក និង​​​ការ​​​គ្រប់​​​គ្រង​​​របស់​​​ខ្មែរ​​​ក្រហម​​​​​​បាន​​​ធ្វើ​​​ឲ្យ​​​ប្រទេស​​​កម្ពុជា​​​​​​ជា​​​ប្រទេស​​​មួយ​​​ក្នុង​​​ចំណោម​​​ប្រទេស​​​ដែល​​​ញាំ​​​ញី​​​ដោយ​​​គ្រាប់​​​មីន​​​ច្រើន​​​បំផុ​​​តក្នុង​​​ពិភព​​​លោក​​​។ យោង​តាម​អាជ្ញាធរ​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​បាន​ឲ្យ​ដឹង​ថា គ្រាប់​​​មីន និង​​​យុទ្ធភណ្ឌ​​​មិនទាន់​​​ផ្ទុះ​​​​​​បាន​​​ធ្វើ​​​ឲ្យ​​​ប្រជា​​​ជន​​​កម្ពុជា​​​ស្លាប់​​​ និង​​​របួស​​​ចំនួន​​​៦៤.០០០នាក់​​​ចាប់​​​តាំង​​​ពី​​​របប​​​ខ្មែរ​​​ក្រហម​​​បាន​​​ដួល​​​រលំ​​​ក្នុង​​​ឆ្នាំ​​​១៩៧៩មក​​​។ បើ​​​ទោ​​​ះ​​​ជា​​​គ្រាប់​​​មីន និង​​​យុទ្ធភណ្ឌ​​​មិនទាន់​​​ផ្ទុះ​​​ទាំង​​​នេះ​​​បន្ត​​​ធ្វើ​ឲ្យ​មនុស្ស​សម្លាប់​​​និង​របួស​​​​សព្វ​​​ថ្ងៃ​​​េនះ​​​ក៏​​​ដោយ​​​ ក៏​​​ចំនួន​​​អ្នក​​​ស្លាប់​​​ និង​​​របួស​​​ដោយសារ​​​គ្រាប់​​​មីន​​​បាន​​​ថយ​​​ចុះ​​​ជា​​​បន្ត​​​បន្ទាប់​​​ហើយ​តួលេខ​ទាបបំផុត​​​​គឺ​​​​១១១​​​នាក់​​​ក្នុង​​​ឆ្នាំ​​​២០១៣​​​។ លោក ហេង រតនា អគ្គនាយក​​​មជ្ឈមណ្ឌល​​​សកម្មភាព​​​កម្ចាត់​​​មីន​​​កម្ពុជា​​​របស់​​​អាជ្ញាធរ​​​សកម្មភាព​​​កម្ចាត់​​​មីន​​​កម្ពុជា​​​ ដែល​​​ជា​​​ក្រុម​​​ដោះ​​​មីន​​​របស់​​​រដ្ឋាភិបាល​​​បាន​​​មានប្រសាសន៍​​​ថា វា​​​មិន​​​មែ​​​ន​​​ជា​​​ការ​​​ងាយ​​​ស្រួល​​​​​​ក្នុង​​​ការ​​​បញ្ជាក់​​​ពី​​​ហេតុ​​​ផល​​​ជាក់​​​លាក់​​​ចំពោះ​​​ការ​​​កើន​​​ឡើង​​ទាក់ទង​ការ​​​ផ្ទុះ​​​ និង​​​ចំនួន​​​មនុស្ស​​​ស្លាប់​​​ និង​​​របួស​​​ឡើយ​។ លោក​​​បាន​​​មាន​​​​​​ប្រសាសន៍​​​ថា "វា​​​លំបាក​​​​​​ស្វែង​រក​បញ្ហា​​​ជាក់​​​លាក់​​​ណាស់​...​​​ប៉ុន្តែ យើង​​​​​សង្កេត​​​ឃើញ​​​ពី​​​ការ​​​កើន​​​ឡើង​​​នៃ​​​គ្រាប់​​​មីន​​​ទាក់​​​ទងទៅ​​​​នឹង​​​គ្រឿង​​​ចក្រ​​​ធុន​​​ធ្ងន់​​​"។ លោក​​​ រតនា បាន​​​មាន​​​​​​ប្រសាសន៍​​​ថា មាន​​​ការ​​​កើន​​​ឡើង​​​ក្នុង​​​ចំនួន​​​កសិករ​​​ ដែលពួកគាត់​​​បាន​​​​​​ផ្លាស់​​​ប្តូ​​​រ​​​ពីការ​​​ប្រើ​​​ឧបករណ៍​​​ដោយ​​​ដៃ​​​ទៅ​​​ជា​​​ឧបករណ៍​​​ទំនើបដែលបាន​​​​​​​ធ្វើ​​​ឲ្យ​​​គ្រាប់​​​មីន​​​ចាស់​​​ៗ និង​​​គ្រាប់​​​មីនកប់ក្នុង​​​​​ដី​លេច​ឡើង​​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា គ្រឿង​​​ចក្រ​​​ធុន​​​ធ្ងន់ ទំនង​​​ជា​​​ធ្វើ​​​ឲ្យ​​​គ្រាប់​​​មីន​​​ទាំង​​​នោះ​​​ផ្ទុះ​​​ច្រើន​​​ជាង​​​ការ​​​ប្រើ​​​រនាស់​​​ ​​​ចប​​​កាប់​​​ ឬ​​​សត្វ​​​ពាហនៈ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ដើម្បី​​​ប្រយុទ្ធ​​​ប្រឆាំង​​និន្នាការ​​​នេះ​​​ មជ្ឈមណ្ឌល​​​សកម្ម​​​ភាព​​​ចម្ចាត់​​​មីន បាន​​​ជំរុញ​​​ឲ្យ​​​កសិករ​​​នៅ​​​ក្នុង​​​តំបន់​​​ដែល​​​ប្រឈម​​​​​​ហានិភ័យ​​​ខ្ពស់​​​ចៀស​​​វាង​​​កំុ​​​ប្រើ​​​គ្រឿង​​​ចក្រ​​​ធុន​​​ធ្ងន់ ហើ​​​​​​យ​​​បាន​បញ្ជូន​​​ក្រុម​​​ដោះ​​​មីន​​​កាន់តែច្រើនដើម្បី​ផ្តោ​តគោលដៅ​ជាក់លាក់​លើការ​ជីក​​​រក​​​មីន​​​ប្រឆាំង​​​រថយន្ត​​​ក្រោះ​​​ ដែល​​​ជា​​​គ្រាប់​​​មីន​​​មាន​​​កម្លាំង​ខ្លាំង​​​​ជាងគ្រាប់​​​​មីន​​​ប្រឆាំង​​​មនុស្ស​​​ ហើយ​​​ធម្មតា​​​ គ្រាប់​​​មីន​​​ទាំង​​​នេះកប​់​​​ជ្រៅ​​​ក្នុង​​​ដី ធ្វើ​​​ឲ្យ​​​ពិបាក​​​ជីករក​​​​ណាស់។ លោក រតនា បាន​​​មាន​​​ប្រសាសន៍​​​ថា មជ្ឈមណ្ឌល​​​សកម្មភាព​​​កម្ចាត់​​​មីន​​​ ក៏​​​បាន​​​ប្រកាស​​​ពី​​​ផ្ទៃ​​​ដី ដែល​​​គ្មាន​​​មីន​​​ទំហំ​​​១២៤គីឡូម៉ែត្រ​​​ក្រឡា​​​​​​ក្នុង​​​ឆ្នាំ​​​២០១៤​​​ គឺ​​​កើន​​​ឡើង​​​ពី​​​ផ្ទៃ​​​ដី​​​ទំហំ​​​៨០​​​គីឡូមែ៉ត្រ​​​ក្រឡា​​​កាល​​​ពីឆ្នាំ​​​២០១៣។ ទោះ​​​ជា​​​យ៉ាង​​​ណា​​​ ភាគច្រើន​​​នៃតំបន់​​​​ព្រំ​​​ដែន​​​កម្ពុជា​​​-ថៃ​​​ កន្លែង​​​ដែល​​​មាន​​​គ្រាប់​​​មីន​​​ច្រើន​​​​​​នោះ​​​នៅ​​​តែ​​​​​​លំបាកសម្រាប់ក្រុម​ដោះមីន​ដដែល​ដោយសារ​​​​​ហេតុផល​​​នយោបាយ​​​។ កាល​​​ពី​​​ខែ​​​មេសា ឆ្នាំ​​​មុន តែ​​​ប៉ុន្មាន​​​ថ្ងៃ​​​មុន​​​​​​បុណ្យ​​​ចូល​​​ឆ្នាំ​​​ខ្មែរ​​​ប៉ុណ្ណោះ​​​  លោក ងិត ឃុច​​​ អាយុ​​​៤៨​​​ឆ្នា​​​ំ​​​កំពុង​​​ធ្វើ​​​ការ​​​នៅ​​​ការដ្ឋាន​​​សាងសង់​សណ្ឋាគារ​​​​មួយ​​​នៅ​​​ជាយ​​​ក្រុង​​​សំរោង​​​ ខេត្ត​​​ឧត្តរមាន​​​ជ័យ​​​ មិន​​​ឆ្ងាយ​​​ប៉ុន្មាន​​​ពី​​​ព្រំ​​​ដែន​​​ថៃ ​​​នៅ​​​ពេលនោះ​​​​លោក​​​បាន​​​​​​ដើរចេញ​​​ពី​​​កន្លែង​​​​​​លោក​​​ធ្វើ​​​ការ​​​ទៅ​​​បត់​​​ជើង។ កម្មករ​​​ដឹង​​​ថា កន្លែង​​​នោះ​​​សម្បូរ​​​មីន​​​ដោយសារ​​​តែ​​​មាន​​​ការ​​ដាស់តឿន​​​​ម្តងហើយ​ម្តងទៀត​​​​ពី​​​ទាហាន​​​​​​មូល​​​ដ្ឋាន។​​​ ប៉ុន្តែ មិន​​​មាន​​​ការ​​​ដាក់​​​សញ្ញា​​​សម្គាល់​​​ទេ ហើយ​​​លោក ឃុច ជឿ​​​ថា ​​​ទម្ងន់​​​ជើង​​​របស់​​​លោក​​​នឹង​​​មិន​​​ធ្វើ​​​ឲ្យ​​​គ្រាប់​​​មីន​​​ផ្ទុះ​​​ឡើយ​​​។ ទោះ​​​ជា​​​យ៉ាង​​​ណា​​​ នៅ​​​តាម​​​ផ្លូវ​​​លោក ឃុច​ ដែល​​​ជា​​​ប្តី​​​ និង​​​ជា​​​ឪពុក​​​ដែល​​​មាន​​​កូន​​​ពី​​​រ​​​នាក់​​​បាន​​​ជាន់​​​មីន​​​ ហើយ​​​បាន​បាត់បង់​​​​ជើង​​​ទាំង​​​ពីរនៅក្នុង​ការ​ផ្ទុះនោះ​​​។ លោក​មិន​​​អាច​​​ធ្វើ​​​ការ​​​​​បាន​ទៀត​ឡើយ ហើយ​​​​​​ដេក​​​លើ​​​គ្រែ​​​ស្ទើរគ្រប់​​​ពេល​​​វេលា​​​។ លោក​​​​​​បាន​​​និយាយ​​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា "ខ្ញុំ​​​មិន​​​ដែល​​​គិត​​​ថា វា​​​កើត​​​ឡើង​​​ឡើយ​​​​​​។ ឥឡូវ​​​នេះ​​​ខ្ញុំ​​​មាន​​​អារម្មណ៍​​​អស់​​​សង្ឃឹម​​​យ៉ាង​​​ខ្លាំង​​​ ពីព្រោះ​​​ខ្ញុំ​​​មិន​​​អាច​​​រក​​​ស៊ី​​​ចិញ្ចឹម​​​គ្រួសារ​​​ខ្ញុំ​​​បាន​​​​ឡើយ​​​។ រដ្ឋាភិបាល​​​មិន​​​អាច​​​​​​​​ដោះ​​​មីន​​​តំបន់​​​នោះ​បាន​​​​ឡើយ​​​ ពីព្រោះ​​​វា​​​ជា​​​តំបន់​​​ស​​​  ​​​​​ប៉ុន្តែ គេ​​​គួរ​​​ដាក់​​​​សញ្ញា​​​សម្គាល់​មួយ​​​ចំនួនឲ្យ​ដឹង​​​​ផង"៕ សារុន (រាយការណ៍​​​បន្ថែម​​​ដោយ​​​ សេក ឧត្តម)​​​  

តុលាការ​ចោទ​ប្រកាន់​បុរស​ម្នាក់​ពីបទចាក់​​សម្លាប់​ក្មេង​ស្រី​ជំទង់ម្នាក់​ក្នុងគ្រោះថ្នាក់ចរាចរណ៍

មន្ត្រី​តុលាការ​​​បាន​និយាយ​ថា កាលពី​ម្សិលមិញ​សាលា​ដំបូង​ខេត្ត​កំពង់ចាម​បាន​ចោទ​ប្រកាន់​បុរស​ម្នាក់​​ពីបទ​មនុស្ស​ឃាត​មាន​ស្ថាន​ទម្ងន់ទោស​ចំពោះ​ការ​​ចាក់​សម្លាប់​ក្មេងស្រី​អាយុ​១២​ឆ្នាំ​ម្នាក់​ជុំវិញ​​ជម្លោះ​នៅក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​កាលពី​ថ្ងៃ​សៅរ៍។ បុរស​រូប​នោះ​ឈ្មោះ ស្មាន់ វី អាយុ​២៦​ឆ្នាំ ដែល​ជា​មនុស្សគ​ថ្លង់នោះ ​មាន​​កំហឹង​នឹង​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ទិន ឡានី...

ជន​​​ស្វែង​​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​ម៉ុង​​​តាញ៉ា​​​បន្ត​​​ឆ្លង​​​ដែន​​​ចូល​​​មក​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​

អង្គការ​​​សហប្រជា​​​ជាតិ និង​​​អង្គការ​​​សិទ្ធិមនុស្ស​​​មួយ​​​បាន​​​លើក​​​ឡើង​​​​​​កាល​​​ពីម្សិលមិញ​​​ថា បន្ទាប់​​​ពីគ្មាន​​​សេចក្តី​​​រាយការណ៍​​​ថ្មី​​​ៗរយៈ​​​ពេល​​​ជាង​​​មួយ​​​ខែ​​​អំពី​​​ជន​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​ម៉ុង​​​តា​​​ញ៉ា​​​ ដែល​​​ភៀស​​​ខ្លួន​​​ពីប្រទេស​​​វៀតណាម​​​ ចូល​​​មក​​​​ប្រទេសកម្ពុជា​​​នោះ​​​ ជនជាតិ​​​ម៉ុង​​​តាញ៉ា​​​ចំនួន​​​១១នាក់​​​បាន​​​ចូល​​​មក​​​ដល់​​​ខេត្ត​​​រតនគិរី​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​អាទិត្យ។ លោក ឆាយ​​​ ធី មន្ត្រី​​​សម្រប​​​សម្រួល​​​របស់​​​អង្គការ​​​សិទ្ធិមនុស្ស​​​អាដ​​​ហុក​​​ប្រចាំ​​​ខេត្ត​​​នេះ​​​​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ថា ប្រជា​​​ពល​​​រដ្ឋ​​​ក្នុង​​​មូល​​​ដ្ឋាន​​​បាន​​​ប្រាប់​​​លោក​​​ថា ជនជាតិ​​​ម៉ុង​​​តាញ៉ា​​​ទាំង​​​នេះ​​​បាន​​​​​​មក​​​ដល់​​​ស្រុក​​​អណ្តូង​​​មាស ​​​ជិត​ពេល​ពាក់​​​កណ្តាល​​​យប់​​។លោក​​​បានលើកឡើង​​​​ទៀត​​​ថា "ខ្ញុំ​​​​​​​​​​​​​​​​​​បាន​​​រាយការណ៍​​​ទៅ​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​រួច​​​ហើយ​​​អំពី​​​ការ​​​មក​​​ដល់​​​របស់​​​អ្នក​ទាំង​​​១១នាក់​​​នេះ​​​"។ នៅ​​​ក្នុង​​​អីុ​​​ម៉េល​​​មួយ​​​​​​ លោក​​​ស្រី  វ៉ាន ហៀលី (Wan-Hea Lee) តំណាង​​​ការិយាល័យឧត្តម​​​ស្នងការ​​​អង្គការ​​​សហប្រជាជាតិ​​​ទទួល​​​បន្ទុក​​​សិទ្ធិ​​​មនុស្ស​​​ប្រចាំ​​​ប្រទេសកម្ពុជា​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ស្រី​​​ដឹង​​​ពី​​​ការ​​​មក​​​ដល់​​​របស់​​​ពួក​​​គេ​​​។ លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា "យើង​​​ក៏​​​បាន​​ឮសេចក្តី​​​រាយការណ៍​​​ដូច​​​គ្នា​​​នេះ​​​ដែរ។ តាម​​​ដែល​​​យើង​​​ដឹង​​​ គឺ​​​ព័ត៌មាន​​​នេះ​​​អាច​​​ទុក​​​ចិត្ត​​​បាន​​​"។ អ្នក​​​ភូមិ​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​ចារ៉ាយ​​​ម្នាក់​​​ដែល​​​សុំ​​​មិន​​​បញ្ចេញ​​​ឈ្មោះ​​​ដោយសារ​​​ភ័យ​​​ខ្លាច​​​​​​ការ​​​ធ្វើ​​​ទុក្ខ​​​បុក​​​ម្នេញ​​​ពី​​​សំណាក់​​​អាជ្ញាធរ​​​បាន​​​និយាយ​​​​​​ថា ជនជាតិ​​​ម៉ុង​​​តាញ៉ា​​​ទាំង​​​នេះ​​​ដែលមាន​​​បុរស​​​១០​​​នាក់ និង​​​ស្ត្រី​​​ម្នាក់​​​...

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុថ្មី​​បេ្តជ្ញា​ស្តារសន្តិសុខ​ សណ្តាប់​ធ្នាប់​

ស្នង​​​ការ​​​នគរ​​​បាល​​​ខេត្ត​​​ព្រះ​សីហនុ​​​ថ្មី​​​ កាល​​​ពី​​​ម្សិលមិញ បាន​​​ប្តេជ្ញា​​​អនុវត្ត​​​តាម​​​បទ​​​បញ្ជា​​​ដើម្បីការ​​​ពារ​​​ និង​​​ឃ្លាំ​​​មើល​​​ជន​​​បរទេស​​​ក្នុង​ក្រុង​​​​​​ឆ្នេរ​​​សមុទ្រ​​​នេះ បន្ទាប់​​​ពី​​​ត្រូវ​​​បាន​​​តែង​​​តាំង​​​ឲ្យ​កាន់​តួនាទីនេះ​ជា​​​ផ្លូវ​​​ការ​​​នៅ​​​ក្នុង​​​ពិធីមួយ​​​កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ​​​​។ លោក ជួន ណារិន អតីត​​​ស្នង​​​ការ​​​រង​​​នគ​​​របាល​​​រាជ​​​ធានី​​​បាន​​​កាន់​​​តួនាទី​​​​​​ជំនួស​​​លោក ស៊ាង កុសល ដែល​​​ត្រូវ​​​បាន​​​លោក ស ខេង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​ដក​​​ចេញ​​​កាល​​​ពី​​​ខែ​​​មុន ដោយសារ​​​មិន​​​សូវ​​​ធ្វើ​​​សកម្មភាព​​​។ ​​​យោង​​​តាម​​​លោក ឈិត សុខុន អភិបាល​​​ខេត្ត​​​ដែល​​​មាន​​​វត្ត​​​មាន​​​ក្នុង​​​ពិធី​​​នោះ​​​ដែរ​​​បាន​​​ឲ្យ​​​ដឹង​​​ថា នៅ​​​ក្នុង​​​សុន្ទរកថា​​​អំឡុង​​​ពិធី​​​ផ្ទេរ​​​តំណែង​​​នៅ​​​សាលា​​​ខេត្ត​​​កាល​​​ពីម្សិល​​​មិញ​​​ លោក នេត សាវឿន អគ្គស្នង​​​ការ​​​នគ​​​របាល​​​ជាតិ​​​បាន​​​ដាស់​​​តឿន​​​នគ​​​របាល​​​ដែល​​​ចូល​​​រួម​​​ក្នុ​​ង​​​ពិធី​​​នោះ​​​ថា ពួក​​​គេ​​​មាន​​​ភារកិច្ច​​​ការ​​​ពារ​​​ និង​​​គ្រប​​​់​​​គ្រង​​​ភ្ញៀវ​​​ទេសច​​​រ​​​បរទេស​​​ វិនិយោគិន និ​​​ងជនបរទេស​​​ក្នុង​​​ក្រុង​​​ព្រះ​​​សីហនុ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "លោក​​​ នេត សាវឿន បាន​​​ស្នើ​​​ឲ្យ​​​កម្លាំង​​​របស់​​​យើង​​​ការ​​​ពារ​​​ភ្ញៀវ​​​ទេសចរ​​​ និង​​​ជន​​​បរទេស ដែល​​​ស្នាក់​​​នៅ​​​ទី​​​នេះ​​​។ វា​​​សំខាន់​​​ណាស់​​​ដែល​​​យើង​​​មាន​​​កម្លាំង​​​ត្រៀម​​​ចាត់​​​វិធានការ​​​នៅ​​​ពេល​​​ហេតុការណ៍​​​កើត​​​ឡើង​​​"។ បន្ទាប់​​​ពី​​​មាន​​​អំពើ​​​ប្លន់​​​ជន​​​បរទេស​​​ពីរ​​​នាក់​​​នៅ​​​កោះ​​​រ៉ុង​​​ ក្នុង​ខេត្ត​ព្រះ​​​សីហនុ​​​កាល​​ពី​​​ខែ​​​មុន​​​ លោក សុខុន ត្រូវ​​​បាន​​​បន្ទោស​​​ពី​​​សំណាក់​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​ផង​​​ដែរ​​​ចំពោះការ​​​មិន​​​បាន​​​គ្រប់​​​គ្រង​​​បទ​​​ល្មើស​​សម្រាប់​ជន​​​បរទេស​​​នៅ​​​ក្នុង​​​ខេត្ត​​​េនះ​​​។ ទោះជា​​​យ៉ាង​​​ណា​​​ចាប់​​​ពី​​​ពេល​​​នេះ​​​ទៅ​​​អភិបាល​​​ខេត្ត​​​រូប​​​នេះ​​​ទំនង​​​ជា​​​មាន​​​សុវត្ថិភាព​​​ក្នុង​​​​​​តួនាទី​​​របស់​​​លោក​​​ដោយ​​​ធ្វើ​​​ការ​​​ជាមួយ​​​លោកស្ន​​ង​​​ការ​​​ថ្មី​​​។ លោក សុខុន បាន​​​មាន​​​ប្រសាសន៍​​​ដល់​​​លោក​​​ឧត្តមសេនីយ៍​​​ត្រី ជួន ណារិន ថា "គាត់​​​បាន​​​ប្តេជ្ញា​​​រួមដៃគ្នា​ធ្វើ​​​ការ​​​ជាមួយ​​​ខ្ញុំ​​​"។ អំពើ​​​ប្លន់​​​នៅ​​​កោះ​​​រ៉ុង​​​ដែល​​​គេ​​​ឃើញ​​​នគរ​​​បាល​​​ក្រសួង​​​មហាផ្ទៃ​​​ពិសេស​​​មួយ​​​ក្រុម​​​ចាប់​​​ខ្លួន​​មនុស្ស​​​បួន​​​នាក់ បន្ទាប់​​​ពី​​​មាន​​​​​​ការ​​​ជិះ​រថយន្ត​​​បាញ​​​់ ការ​​​ប្រវាយ​​​ប្រតប់​​​ និង​​​ការ​​​ចាក់​​​សម្លាប់​ ទាំង​​​អស់​​​នេះ​​​ពាក់​​​ព័ន្ធ​​​នឹង​​​ជន​​​បរទេស​​​នៅ​​​ក្នុង​​​ក្រុ​​​ង​​​ព្រះសីហនុ។ ក្រុង​​​នេះ​​​ក៏​​​មាន​​​ជម្លោះ​​​ដ៏ហិង្សា​​​រវាង​​​ជន​​​ជាតិ​​​រុស្សី​​​ជា​​​គូ​​​ប្រជែង​​​ពីរ​​​នាក់​​​ផង​​​ដែរ​​​។ លោក ខៀវ សុភ័គ អ្នក​​​នា​​​ំ​​​ពាក្យ​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ថា ឧត្តមសេនីយ៍​​​ត្រី ជួន ណារិន ត្រូវ​​​បាន​​​សម្រេច​​​​ឲ្យ​​​មក​​​កាន់​​​តួនាទី​​​​​ក្នុង​​​ខេត្ត​​​ព្រះសីហនុ ដោយ​​​សារ​​​លោក​​​មាន​​​សមត្ថភាព​​​​​​​​​គ្រប់​​​គ្រង​​​ក្រុង​​​​។ បន្ទាប់​​​ពី​​​សុន្ទរកថារបស់លោក​​​​កាល​​​ពី​​​ម្សិល​​​មិញ ឧត្តមសេនីយ៍​​​ត្រី ជួន ណារិន បាន​​​សន្យា​​​បំពេញ​​​ភារកិច្ច​តាម​ការ​រំពឹង​ទុក​របស់ថ្នាក់​​​លើ​​​។ លោក​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​នឹង​​​នាំ​​​យក​​​ជំនា​​​ញ​​​របស់​​​ខ្ញុំ​​​មក​អនុវត្ត​ក្នុង​ការ​ងារ​េនះ​​​។ នៅ​​​ពេល​​​វិនិយោគិន និង​​​ភ្ញៀវ​​​ទេសចរ​​​បរទេស​​​មក​​​ដល់​​​ប្រទេស​​​កម្ពុជា យើង​​​នឹង​​​ការ​​​ពារ​​​សុវត្ថិភាព​​​របស់​​​ពួក​​​គេ​​​ ប៉ុន្តែ ប្រសិន​​​បើ​​​ពួកគេ​​​ប្រព្រឹត្ត​​​បទ​​​ឧក្រិដ្ឋ​​​ យើង​​​នឹង​​​​​​ចាត់​​​វិធានការ​​​តាម​​​ផ្លូវ​​​ច្បាប់​​​"៕ សារុន​​​​​​  

ក្រសួង​​​យុត្តិធម៌​បញ្ចប់​ការ​ស៊ើបអង្កេត​លើ​ប្រធាន​សាលា​ដំបូង​រាជធានី​ដែល​ត្រូវ​បាន​ដក​ចេញពី​តំណែង​​ហើយ

កាលពី​ម្សិលមិញ ក្រសួង​យុត្តិធម៌​បាន​និយាយ​ថា ខ្លួន​បាន​បញ្ចប់​ការ​ស៊ើបអង្កេត​​ហើយ​ជុំវិញ​ការ​ចោទ​ប្រកាន់​ករណី​ពុក​រលួយ​លើ​លោក អាំង មាលតី ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំ​ពេញ ​ដែល​ត្រូវ​បាន​ដក​ចេញពី​តំណែង ប៉ុន្តែ​បាន​បដិសេធ​មិន​បញ្ចេញ​លទ្ធផល​នោះ​ទេ។ លោក អាំង​...

និស្សិត​​​ខ្មែរ​​​អីុ​​​ស្លាម​​​​​​នៅ​​​ជាប់​​​ក្នុង​​​រដ្ឋ​​​ធានី​​​នៃ​​​ប្រទេស​​​យេម៉ែន​​​នៅឡើយ​​​

ក្រុម​​​មន្ត្រី​​​បាន​​​ឲ្យដ​​​ឹង​​​ថា និស្សិត​​ខ្មែរ​​​​អីុស្លាម​​​​​​ចំនួន​​​ប្រាំ​​​បី​​​នាក់ ដែល​​​កំពុង​​​សិក្សា​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​យេម៉ែន ​​​នៅ​​​ជាប់​​​ក្នុង​​​រដ្ឋ​​​ធានី​​​សាណា​​​នៅ​​​ឡើយ​​​កាល​​​ពី​​ម្សិល​​​មិញ ខណៈ​​​អំពើ​​​ហិង្សា​​​សាសនា​​​​​​នៅ​​​តែ​​​បន្ត​​​​​​មាន​​​កំដៅ​​​កើន​​​ឡើង​​​នៅ​​​ក្នុង​​​ប្រទេស​​​នេះ​​​។ លោក ស្មាន មា៉ណាន ដែល​​​​​​ឆាប់​​​ៗ​​​នេះ​​​នឹង​​​ក្លាយ​​​ជា​​​ឯកអគ្គរដ្ឋ​​​ទូត​​​កម្ពុជា​​​ប្រចាំ​​​ប្រទេស​​​គុយ​​​វ៉ែត​​​​​​ជា​​​ទី​​​​​​ស្ថាន​​​ទូត​​​កម្ពុជា​​​កំពុង​​​ព្យាយាម​​​ជម្លៀស​​​និស្ស​​​ិត​​​ខ្មែរ​​​អីុស្លាម​​​ពី​​​ប្រទេស​​​យេ​​​ម៉ែន​​​នោះ​​​​​​បាន​​​លើក​​​ឡើង​​​ថា ស្ថាន​​​ទូត​​​បាន​​​ទាក់ទង​​​ជា​​​មួយ​​​និស្សិត​​​ទាំង​​​ប្រាំ​​​បី​​​នាក់​​​នេះ​​​​​​តាម​​​រយៈ​​​ទូរស័ព្ទ​​​។ លោក មា៉ណាន បាន​​​លើក​​​ឡើង​​​ថា និស្សិត​​​ទាំង​​​ប្រាំ​​​បីនាក់​​​នេះ​​​បាន​​​ទៅ​​​ដល់​​​ប្រទេស​​​​​​យេម៉ែន​​​​​​តាម​​​រយៈ​​​ការ​​​ធ្វើ​​​ដំណើរ​​​ដាច់​​​ដោយ​​​ឡែក​​​ពី​​​គ្នា​​​ ​​​បន្ទាប់​​​ពី​​​សិក្សា​​​ក្នុង​​​ប្រទេស​​​ម៉ាឡេស៊ី​​​ ហើយ​​​ឥឡូវ​​​នេះ​​​កំពុង​​​ស្នាក់​​​នៅ​​​ជា​​​មួយ​​​គ្នា​​​ក្នុង​​​ប្រទេស​​​យេម៉ែន​​​។ លោក​​​បាន​​​មា​​​ន​​​ប្រសាសន៍​​​ថា "ពួក​​​គេ​​​មិន​​​អាច​​​ចាក​​​ចេញ​​​ពី​​​រដ្ឋធានី​​​​​​នេះ​​​បាន​​​ឡើយ​​​ដោយ​​​សា​​​រ​​​តែ​​​ការ​​​ប្រយុទ្ធ​​​គ្នា​​​។ ពួកគេ​​​ខ្លាច​​​​​​​​​​​​​​​។ ពួកគេ​​​ក៏​​​សង្ឃឹម​​​ ហើយ​​​បួង​​​សួង​​​ឲ្យ​​​ស្ថាន​​​ភាព​​​​​​នៅ​​​យេម៉ែន​​​បាន​​​ប្រសើរ​​​ឡើង​​​វិញ​​​ផង​​​ដែរ​​​"។​​​ ក្នុង​​​រយៈ​​​ពេល​​​ជាង​​​ប្រាំ​​​មួយ​​​ខែ​​​កន្លង​​​មក​​​នេះ​​​ ក្រុម​​​សកម្ម​​​ប្រយុទ្ធ​​​ Houthis ដែល​​​​​​ជា​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​​​​កាន់​​​សាសនា​​​អីុ​​​ស្លាម​​​និកាយ​​​ស៊ីអីុត​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​យេម៉ែន​​​បាន​​​វាយ​​​ដណ្តើម​​​យក​​​តំបន់​​​មួយ​​​ភាគ​​​ធំ​​​នៅ​​​ភាគ​​​ខាង​​​ជើង​​​ប្រទេស​​​មក​​​គ្រប់​​​គ្រង​​​ក្នុង​​​នោះ​​​រួម​​​ទាំង​​​រដ្ឋធានីសាណា​​​ផង​​​ដែរ​​​ ហើយ​​​ឥឡូវ​​​ពួកគេ​​​កំពុង​​​ពង្រីក​​​​​​​​​យុទ្ធនាការ​​​ទៅ​​​កាន់​​​ភាគ​​​ខាង​​​ត្បូង​​​បន្ត​​​ទៀត​​​។ អង្គការ​​​សហប្រជាជាតិ​​​បាន​​​លើក​​​ឡើង​​​​​នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយ​​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ថា មនុស្សជាង​​​៥០០នាក់​​​បាន​​​ស្លាប់​​​ និង​​​ប្រមាណ​​​១.៧០០នាក់​​​បាន​​​រង​​​របួស​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​យេម៉ែន​​​នេះ​​​​​​​​​ក្នុង​​​រយៈ​​​ពេល​​​ពីរ​​​សប្តាហ៍​​​កន្លង​​​មក​​​នេះ​​​។ កាល​​​ពី​​​ចុង​​​ខែ​​​មុន​​​ សម្ព័ន្ធ​​​មិត្ត​​​ដែល​​​សុទ្ធ​​​តែ​​​កាន់​​​សាសនា​​​អីុ​​​ស្លាម​​​និកាយ​​​ស៊ុន​​​នី​​​ និង​​​ដែល​​​ដឹក​​​នាំ​​​ដោយ​​​ប្រទេស​​​អារ៉ាប៊ី សាអូឌីត  បាន​​​ចាប់​​​ផ្តើម​​​យុទ្ធនាការ​​​វាយ​​​ប្រហារ​​​តាម​​​ផ្លូវ​​​អាកាស​​​លើ​​​ទី​​​តាំង​​​របស់​​​ក្រុម​​​ Houthis ទាំង​​​នៅ​​​ក្នុង​​​រដ្ឋធានា​​​ណាសា និង​​​កន្លែង​​​ផ្សេង​​​ៗ​​​ទៀត​​​​​​នៅ​​​ទូទាំង​​​ប្រទេស​​​។ លោក មា៉ណាន បាន​​​លើក​​​ឡើង​​​​​​បន្ត​​​ទៀត​​​ថា ស្ថាន​​​ទូត​​​កម្ពុជា​​​ប្រចាំ​​​ប្រទេស​​​គុយ​​​វ៉ែត​​​ កំពុង​​​តែ​​​ពិភាក្សា​​​ជាមួយ​​​រដ្ឋាភិបាល​​​អារ៉ា​​​ប៊ី សាអូឌីត​​​ ដើម្បី​​​ស្វែង​​​រក​​​មធ្យោបាយ​​​ជួយ​​​ជម្លៀស​​​និស្សិត​​​ទាំង​​​េនះ​​​ទៅ​​​កាន់​​​ព្រំដែន​​​ រួច​​​នាំទៅ​​​កាន់​​​ប្រទេស​​​អារ៉ា​​​ប៊ី សាអូឌីត ជា​​​ទី​​​ដែល​​​ពួក​​​គេ​​​អាច​​​ធ្វើ​​​ដំណើរ​​​ទៅ​​​កាន់​​​ប្រទេស​​​អេមីរ៉ាត​​​ អារ៉ាប់​​​រួម​​​ ហើយ​​​បន្ទាប់​​​មក​​​ទៀត​​​​​​ធ្វើ​​​ដំណើរ​​​មក​​​​កាន់​​​ប្រទេស​​​កម្ពុជាវិញ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​កំពុង​​​ព្យាយាម​​​ស្វែង​​​រក​​​មធ្យោបាយ​​​​​​​​​ដើម្បី​​​នាំ​​​ពួកគេ​​​ត្រឡប់​​​មក​​​វិញ​​​។ ជំហាន​​​ដំបូង ​​​យើង​​​ត្រូវ​​​តែ​​​ស្វែង​​​រក​​​មធ្យោបាយ​​​ដើម្បី​​​នាំ​​​ពួកគេ​​​ទៅ​​​កាន់​​​ប្រទេស​​​អារ៉ាប៊ី សាអូឌីត​​​ជាមុន​​​សិន"​​​។ បើ​​​យោង​​​តា​​​ម​​​ការ​​​ឲ្យ​​​ដឹង​​​ពី​​​លោក ម៉ាណាន​​​ នៅ​​​មាន​​​និស្សិត​​​ខ្មែរ​​​អីុស្លាម​​​ជាច្រើន​​​ទៀត​​​បាន​​​សិក្សា​​​នៅប្រទេស​​​យេម៉ែន​​​ ប៉ុន្តែ ភាគ​​​ច្រើន​​​រស់​​​នៅ​​​ក្រៅ​​​ក្រុង​​​​​​ ហើយ​​​នៅ​​​ឆ្ងាយ​​​ពី​​​កន្លែង​​​មាន​​​ការ​​​ប្រយុទ្ធ​​​គ្នា​​​ខ្លាំង​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា "ខ្ញុំ​​​កំពុង​​​ព្យាយាម​​​ដើម្បី​​​​​​ស្វែង​​​រក​​​ព័ត៌មាន​​​ថា តើ​​​​​​មាន​​​និស្សិត​​​ខ្មែរ​​​អីុស្លាម​​​ចំនួន​​​ប៉ុន្មាន​​​នាក់​​​រស់​​​នៅ​​​ទី​​​នោះ​​​នៅ​​​ឡើយ​​​។ ពួកគេ​​​រស់​​​នៅ​​​ក្នុង​​​ខេត្ត​​​ផ្សេង​​​ៗគ្នា"។ លោក​​​ សុះ មុះសិន អនុប្រធាន​​​មូល​​​និធិអភិវឌ្ឍន៍​​​មូស្លីមកម្ពុជា​​​(CMDF) បាន​​​លើក​​​ឡើង​​​ថា អង្គការ​​​របស់​​​លោក​​​ក៏​​​កំពុង​​​តែ​​​ព្យាយាម​​​សហការ​​​ដើម្បី​​​ឲ្យ​​​មាន​​​ការ​​​នាំ​​​និស្សិត​​​ខ្មែរ​​​អីុស្លាម​​​ចេញ​​​ពី​​​ប្រទេស​​​យេម៉ែន​​​ដោយ​​​សុវត្ថិភាព​​​ផង​​​ដែរ​​​។ លោក​​​បាន​​​លើក​​ឡើង​​​ទៀត​​​ថា អង្គការ​​​របស់​​​លោក​​​បាន​​​ទាក់ទង​​​ទៅ​​​កាន់​​​និស្សិត​​​​​​ទាំង​​​ប្រាំ​​​បីនាក់​​​​​​​​​នេះ​​​តាម​​​រយៈ​​​អីុ​​​ម៉េល។ ហើយ​​​​​ពួក​​​គេ​​​បាន​​​និយាយ​​​ថា ជា​​​អ្នក​​​កាន់​​​សាសនា​​​អីុស្លាម​​​និកាយ​​​ស៊ុន​​​នី​​​ ខ្លួន​​​​​​ព្រួយ​​​បារម្ភ​​​ខ្លាច​​​ក្រែង​​​​​​អ្នក​​​គាំទ្រ​​​ក្រុម​​​ Houthis ផ្តោត​​​គោល​​​ដៅ​​​មក​​​លើ​​​ពួកគេ​​​ ​​​។ លោក​​​ មុះសិន បាន​​​មាន​​​ប្រសាសន៍​​​ថា "បញ្ហា​​​នៅ​​​ត្រង់​​​ថា​​​ ពួកគេ​​​ជា​​​ជន​​​បរទេស​​​។ ប្រសិន​​​បើ​​​គេ​​​ដឹង​​​ថា ពួក​​​គេ​​​ជា​​​និស្សិត​​​ ហើយ​​​​​​កាន់​​​សាសនា​​​អីុស្លាម​​​និកាយ​​​ស៊ុន​​​នី​​​នោះ ​​​  ប្រហែល​​​ជា​​​នឹង​​​បាញ់​​​សម្លាប់​​​ពួកគេ​​​ចោល​​​"។ លោក​​​  មុះសិន​​​ ដែល​​​ក៏ជា​​​រដ្ឋលេខាធិការ​​​​​​ក្រសួង​​​ធម្មការ​​​ និង​​​សាសនា​​​ដែរ​​​នោះ​​​បាន​​​លើក​​​ឡើង​​​ថា មូល​​​និធិអភិវឌ្ឍន៍​​​មូស្លីមកម្ពុជា បា៉ន់​​​ប្រមាណ​​​ថា មាន​​​និស្សិត​​​ខ្មែរ​​​អីុស្លាម​​​ប្រហែល​​​២០នាក់​​​កំពុង​​​​​​​​​សិក្សា​​​នៅ​​​យេម៉ែន ប៉ុន្តែ ថា មាន​​​តែ​​​និស្សិត​​​ប្រាំបីនាក់​​​តែ​​​ប៉ុណ្ណោះ​​​ដែល​​​កំពុង​​​ស្ថិត​​​ក្នុង​​​ភាព​​​គ្រោះ​​​ថ្នាក់​​​ខ្លាំង​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា "យើង​​​​​​បាន​​​ប្រាប់​​​ពួក​​​គេ​​​ថា ត្រូវ​​​តែ​​​រត់​​​គេច​​​ចេញ​​​ពី​​​តំបន់​​​មាន​​​ជម្លោះ​​​ ហើយ​​​បន្ទាប់​​​មក​​​ត្រូវ​​​រក​​​មិត្ត​​​ភក្តិ​​​ឲ្យ​​​ជួយ​​​​​​​​​នាំ​​​ចេញ​​​ពី​​​ប្រទេស​​​នេះ​​​"។ លោក​​​បាន​​​បន្ត​​​ថា និស្សិត​​​ទាំង​​​េនះ​​​កំពុង​​​សិក្សា​​​ភាសាអារ៉ាប់ និង​​​សាសនា​​​អីុស្លាម។ លោក រស់ សាលីន អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​អប់​​​រំ​​​យុវជន​​​ និង​​​កីឡា​​​ បាន​​​លើក​​​ឡើង​​​​​​ថា ក្រសួង​​​របស់​​​លោក​​​កំពុង​​​ធ្វើ​​​ការ​​​ជាមួយ​​​ក្រសួង​​​ការបរទេស​​​ដើម្បី​​​បញ្ជាក់​​​ពីអត្ត​​​សញ្ញាណ​​​និស្សិត​​​ទាំង​​​នេះ​​​​​​។ គេ​​​មិន​​​អាច​​​​​​ទាក់​​​ទង​​​លោក កុយ គួង​​​ អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​ការបរទេស​​​ដើម្បី​​​សុំ​​​ការធ្វើ​​​អត្ថាធិប្បាយ​​​បាន​​​ឡើយ​​​៕ ស៊ុយឈាង​​​ (រាយការណ៍​​​បន្ថែម​​​ដោយ​​​ ឃួន ណារីម)    

នៅឯការ​សម្ពោធ​ស្ពាន​អ្នក​លឿង​ លោក​ ហ៊ុន សែន​ សរសើរ​​ជប៉ុន​និង​ខ្លួន​លោក​

ស្រុក​លើក​ដែក, ខេត្ត​កណ្ដាល-រថយន្ត​ទំនើបៗ​ជាង​៨០​គ្រឿង​ដែល​ដឹក​សុទ្ធតែ​​ថ្នាក់​ដឹក​នាំ ​មន្ត្រី​អ្នក​មុខ​អ្នក​ការ​​ និងកង​​ការពារ​សន្តិសុខ​​បាន​ធ្វើ​ដំណើរ​ជា​លើក​ដំបូង​ឆ្លង​កាត់​​ស្ពាន​ដ៏វែង​ជាង​គេ និង​ថ្មី​ជាងគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាលពី​ម្សិលមិញ មុន​ពេល​វា​​ត្រូវ​បាន​បើក​​​សម្រាប់​ពល​រដ្ឋ​ឆ្លងកាត់​​ដោយ​​ធ្វើ​ឲ្យ​មាន​ការ​កក​ស្ទះ​ចរាចរណ៍​ជា​លើក​ដំបូង​ភ្លាមៗ។ ស្ពាន​ត្សឹ​បាសា​​​​ ប្រវែង​២,២គីឡូម៉ែត្រ​ ដែល​ត្រូវ​បាន​សាង​សង់​​អស់​​​ទឹក​ប្រាក់​ចំនួន​១២៧​លាន​ដុល្លារ​​ក្រោម​ជំនួយ​​ឥត​សំណង​របស់​ជប៉ុន​ត្រូវ​បាន​សម្ពោធ​​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន...

លោក ហ៊ុន សែន សរសើរ​ច្បាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ថា​ជា​របាំង​រារាំង​ការ​ផ្តល់​ហិរញ្ញវត្ថុ​ភេរវកម្ម

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​អាទិត្យ​ថា សមាជិក​សភា​ត្រូវតែ​អនុម័ត​ច្បាប់​ដ៏​ចម្រូង​ចម្រាស​ស្តីពី​អង្គការ​ក្រៅ​រដ្ឋាភិបាល ដើម្បី​ទប់​ស្កាត់​មូលនិធិ​ពី​ក្រុម​ភេរវជន ដូចជា​ក្រុម​អាល​កៃដា ជាដើម កុំ​ឲ្យ​ហូរ​ចូល​ក្នុង​ប្រទេស​នេះ។ បន្ទាប់ពី​ស្ងាត់​ស្ងៀម​ជា​ច្រើន​ឆ្នាំ​ស្តីពី​ច្បាប់​នេះ...

ព័ត៌មានថ្មីៗ