29 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

ប្រតិបត្តិ​ការ​ជម្លៀស​និស្សិត​ខ្មែរ​អុីស្លាម​ពី​ប្រទេស​យេម៉ែន​កំពុង​បន្ត​

លោក កុយ គួង អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​​បាន​​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ខណៈ​​ប្រទេស​យេម៉ែន នៅ​តែ​បន្ត​ធ្លាក់​ចូល​ក្នុង​អំពើ​ហិង្សា​ និង​ភាព​ច្របូក​ច្របល់ មន្ត្រី​កម្ពុជា​កំពុង​ព្យាយាម​ដើម្បី​​ជម្លៀស​និស្សិត​ខ្មែរ​​ចំនួន​ប្រាំបី​នាក់​ ដែល​កំពុង​សិក្សា​នៅ​ទីនោះ​​...

បណ្តាញ​​​សហគមន៍​​​ព្រៃ​​​ឡង់​​​​​​បញ្ចប់​​​ការ​​​ល្បាត​​​ព្រៃ​​​រយៈពេល​​ប្រាំ​​​ថ្ងៃ

បណ្ដាញ​​សកម្មជន​ប្រហែល​៤០០​នាក់​បាន​បញ្ចប់​ការ​ល្បាត​​ព្រៃ​​​ឡង់​ទំហំ​៦៥០.០០០​ហិក​​​តា​ដែល​គ្មាន​ការ​ការ​ពារ​រយៈ​ពេល​៥​ថ្ងៃ នៅ​ក្នុង​ខេត្ត​​​ភាគ​ខាង​ជើង​នៃ​ប្រទេស​កាលពី​ថ្ងៃ​​អាទិត្យ ដោយ​​​ចាប់​​​បាន​​​និង​​​​​​​ដុត​ចោល​​​ឈើ​កាប់​រួច​ខុស​ច្បាប់ និង​រឹបអូស​បាន​រណារ​​​យន្ត​ពី​អ្នក​ដែល​ពួកគាត់​រក​ឃើញ​ថា បាន​កាប់​ឈើ​​។ ការ​ល្បាត​ដែល​​​​ជា​ការ​ល្បាត​ដ៏​​​ធំ​បំផុត​ក្នុង​រយៈ​ពេល​ជាង​១ឆ្នាំ​​របស់​បណ្ដាញ​សហគមន៍​ព្រៃ​​​ឡង់​​​នេះ​​​ បាន​ចាប់​ផ្ដើម​កាលពី​ថ្ងៃពុធ ដោយ​មនុស្ស​បួន​ក្រុម​ចូល​ក្នុង​ព្រៃ​នៅ​​​ក្នុង​ខេត្ត​កំពង់ធំ ក្រចេះ ព្រះវិហារ...

ក្រសួង​​​មហាផ្ទៃ​​​ចេញ​​​ផ្សាយ​​​បញ្ជី​​​តម្លៃ​​​ជា​​​សាធារណៈ​​​ដើម្បី​​​ប្រយុទ្ធ​​​ប្រឆាំង​​​ការ​​​សូក​​​បា៉ាន់​​​

យោង​តាម​ច្បាប់​ចម្លង​នៃ​ឯកសារ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃសៅរ៍​បាន​ឲ្យ​ដឹង​ថា កាលពី​ខែ​មុន​ក្រសួងមហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​មួយ​​ ប្រកាស​ពី​តម្លៃ​ផ្លូវ​ការ​សម្រាប់​​សេវា​​គោល​របស់​រដ្ឋាភិបាល ដូច​ជា​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ និង​លិខិត​ឆ្លង​ដែន​ជាដើម​​​ ដើម្បី​ប្រយុទ្ធ​​​ប្រឆាំង​​ការ​យក​តម្លៃ​ខុស​ប្រក្រតី។ ឯកសារ​ដែល​​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​លោក...

​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ត្រូវ​បាន​កោះហៅ​មក​​សាកសួរ​

យោង​តាម​​ច្បាប់​ចម្លង​​នៃ​​លិខិត​អញ្ជើញ​​ដែល​ចេញ​ដោយ​លោក កឹម សុខា ប្រធាន​រដ្ឋសភា​ស្ដីទី​ និង​ដែល​ទទួល​បាន​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​​ត្រូវ​បាន​កោះហៅ​ឲ្យ​មក​បង្ហាញ​ខ្លួន​ចំពោះ​មុខ​គណៈកម្មការ​​ប្រឆាំង​អំពើ​ពុក​រលួយ​នៃ​រដ្ឋសភា។ យោង​តាម​លិខិត​​ចុះ​ថ្ងៃទី៣០...

តុលាការ​​​សាកសួរ​​​សកម្ម​​​ជន​​​ប្រឆាំង​​​គម្រោង​​​សាងសង់​​​ទំនប់​​​វារី​​​អគ្គិសនី​​​ម្នាក់​​​

កាលពី​ថ្ងៃសុក្រ​ សាលា​ដំបូង​ខេត្ត​កោះកុង​បាន​សាក​សួរ​អ្នកភូមិ​​នៅ​តំបន់​ជ្រលង​អារ៉ែង​ម្នាក់ ដែល​បាន​ជំទាស់​ទៅ​នឹង​​គម្រោង​សាង​សង់​​​ទំនប់​​​វារី​អគ្គិសនី​ដែល​គាំទ្រ​ដោយ​រដ្ឋា​​​ភិបាល​ជុំវិញ​ការ​ចោទ​ប្រកាន់​​​ពី​​​បទ​កាប់​ឈើ​ខុស​ច្បាប់ ប៉ុន្តែ​​មិន​ទាន់​ធ្វើ​ការ​ចោទ​ប្រកាន់​នៅឡើយ​ទេ។ តុលាការ​បាន​​​កោះ​​​ហៅ​​​​លោក វ៉ែន វ៉ន កាលពី​ខែ​កុម្ភៈ​ឆ្លើយ​តប​ទៅ​នឹង​ពាក្យ​​បណ្ដឹង​របស់​រដ្ឋបាល​ព្រៃ​ឈើ​ដែល​ចោទ​ប្រកាន់​រូប​គាត់​ពី​​​បទ​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ជ្រលង​នេះ ប៉ុន្តែ​បាន​ពន្យារ​​​ពេល​​​កាលបរិច្ឆេទ​​សវនាការ​ដើម ដោយ​ទុក​ពេល​ឲ្យ​គាត់​រៀបចំ​ឯកសារ​បន្ថែម​ទៀត។ បន្ទាប់ពី​ត្រូវ​បាន​សាកសួរ​កាលពី​ថ្ងៃសុក្រ លោក...

សាលា​រាជធានី​​ហាម​ឃាត់​​ការ​តវ៉ា​ប្រឆាំង​ការ​​​ទទួល​ទាន​សាច់​ឆ្កែ

ផែន​ការ​​តវ៉ា​ប្រឆាំង​នឹង​ការ​ទទួល​ទាន​សាច់​ឆ្កែ​​​ត្រូវ​បាន​ហាម​ឃាត់​ មុន​ពេល​ការ​តវ៉ា​នេះ​​ចាប់​ផ្ដើម​នៅ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ បន្ទាប់ពី​អាជ្ញាធរ​រាជធានី​បាន​លើក​ឡើង​ថា ក្រុម​អ្នក​តវ៉ា​គ្មាន​ការ​អនុញ្ញាត​ឲ្យ​ជួបជុំគ្នា​។ មនុស្ស​ជាង​៣០​នាក់ និង​សត្វ​សុនខ​​ក្នុង​ចំនួន​ប្រហែល​៣០​ក្បាល​ដែរ​បាន​មក​ជួបជុំគ្នា​​ក្បែរ​វិមាន​ឯករាជ្យ​​នៅ​ក្នុង​សួន​នាគ​បាញ់​ទឹក ដើម្បី​ចូល​រួម​នៅ​ក្នុង​ព្រឹត្តិការណ៍​ទូទាំង​ពិភព​លោក​។

តុលាការ​​​លើក​​​ពេល​​​សវនាការ​​​​​ជំនុំ​​​ជម្រះ​​​ឪពុក​​​ម្តាយ​​​ឧកញ៉ា ថោង សារ៉ាត់

កាល​​​ពី​​​ថ្ងៃ​​​សុក្រ តុលាការ​​​ក្រុង​​​ភ្នំពេញ​​​បាន​​​លើក​​​ពេល​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​ឪពុក​​​ម្តាយ​​​របស់​​​លោក ថោង សារ៉ាត់​​​ ជា​​​មន្ត្រី​​​ក្រសួង​​​ការ​​​ពារ​​​ជាតិ​​​ដែល​​​កំពុង​​​រត់​​​គេច​​​ខ្លួន​​​​​​​​​ ដែល​​​អ្នក​​​ទាំង​​​ពីរ​​​កំពុង​​​ប្រឈម​​​នឹង​​​បទ​​​ចោទ​​​កាន់​​​កាប់​​​​​​អាវុធ​​​ខុស​​​ច្បាប់​​​។ លោក ថោង ចំរើន និង​​​អ្នកស្រី កែវ សារី ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ និង​​​ដាក់​​​ពន្ធនាគារ​​​កាល​​​ពីខែ​​​ធ្នូ​​​ បន្ទាប់​​​ពី​​​នគរ​​​បាល​​​បាន​​​រក​​​ឃើញ​​​អាវុធ​​​ និង​​​គ្រាប់​​​កាំភ្លើង​​​ក្នុ​​​ង​​​ផ្ទះ​​​​​​របស់អ្នក​​​ទាំង​​​ពីរ​​​​​​ក្នុង​​​ពេល​​​កំពុង​​​​​​សើុប​​​អង្កេត​​​កូន​​​ប្រុស​​​របស់​​​ពួក​​​គាត់​​​ គឺ​​ឧត្តម​​សេនីយ៍ទោ ថោង​​​ សារ៉ាត់ ដែល​​​គេ​​​សង្ស័យ​​​ថា បាន​​​រៀប​​​ចំ​​​ឃាត​​​កម្ម​​​​​​កាល​​​ពី​​​ខែ​​​វិច្ឆិកា​​​​​​លើ​​​ឧកញ៉ា អឹុង ម៉េងជឺ ប្រធាន​​​ក្រុមហ៊ុន​​​សីុមិុច​​​។ ពេល​​​​​​បាន​​​ដោះ​​​លែង​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​ទៅ​​​ហើយ​​​ ឪពុក​​​ម្តាយ​​​របស់​​​ ថោង សារ៉ាត់ ​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​ជា​​​ថ្មី​​​កាល​​​ពី​​​ខែ​​​កុម្ភៈ​​​ ខណៈ​​​ដែល​​​ពួក​​​គេ​​​ព្យាយាម​​​គេច​​​​​​ខ្លួន​​​ចេញ​​​ពី​​​ប្រទេស​​​តាម​​​រថយន្ត​​​ពេទ្យ​​​​​​ឆ្ពោះ​​​ទៅ​​​ព្រំដែន​​​វៀតណាម​​​។ ក្នុ​​​ងតុលាការ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ ចៅក្រម​​​ ឃី ឆៃ បាន​​​និយាយ​​​ថា "តុលាការ​​​សម្រេច​​​លើក​​​រឿង​​​នេះ​​​ ពីព្រោះ​​​មេធាវី​​​របស់​​​ជន​​​ជាប់​​​ចោទ​​​បាន​​​ដាក់​​​ពាក្យសុំ​​​លើក​​​​​​​​​"។ ទាក់ទង​​​តាម​​​ទូរស័ព្ទ​​​ និង​​​​​​ស្នើ​​​​​​សុ​​​ំពន្យល់​​​អំពី​​​ការ​​​លើក​​​ពេល​​​នេះ ចៅ​​​ក្រម​​​ ឃី ឆៃ បាន​​​និយាយ​​​ថា "មេធាវី​​​សុំ​​​លើក​​​​​​​​​ ពីព្រោះ​​​គាត់​​​​​​សិក្សា​​​សំណុំ​​​រឿង​​​មិន​​​ទាន់​​​​​​គ្រប់​​​ជ្រុង​​​ជ្រោយ​​​"។ ក្នុង​​​បន្ទប់​​​តុលាការ​​​ អ្នកស្រី​​​ សារី បាន​​​និយាយ​​​ថា អ្នក​​​ស្រី​​​បាន​​​បន្ថយ​​​ចំនួន​​​ក្រុម​​​មេធាវី​​​ការ​​​ពារ​​​អ្នក​​​ស្រី​​​ ទុក​​​តែ​​​លោក​​​ លឹម វណ្ណា និង លោក ស៊ី សត្យា ប៉ុណ្ណោះ​​​ ហើយ​​​ថា​​​មេធាវី​​​ផ្សេង​​​ទៀត​​​​​​ដែល​​​អ្នក​​​​​​ស្រី និង​​​ប្តី​​​​​​របស់​​​អ្នកស្រី​​​ជួល​​​ពីមុន​​​​​​​​​​លែង​​​ធ្វើ​​​ការ​​​លើ​​​រឿង​​​ក្តី​​​នេះទៀត​​​ហើយ​​​។ អ្នក​​​ស្រី​​មិន​​​បាន​​​ផ្តល់​​​មូល​​​ហេតុ​​​ ចំពោះ​​​សេចក្តី​​​សម្រេច​​នេះ​​​ទេ​​​។ លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជ​​​អាជ្ញា​​​រង​​​​​​ បាន​​​ឲ្យ​​​ដឹង​​​ថា ពីមុន​​​​​​មាន​​​មេធាវី​​​ប្រាំពីរ​​​នាក់​​​ការពារ​​​អ្នក​​​ទាំង​​​ពីរ។ លោក ចំរើន និង​​​អ្នក​​​ស្រី​​​ សារី បាន​​​បដិសេធ​​​មិន​​​ឆ្លើយសំណួរ​​​អ្នក​​​កាសែត​​​ ពេល​​​ពួក​​​គេ​​​ចាក​​​ចេញ​​​ពី​​​បន្ទប់​​​សវនាការ​​​។ ដំបូង​​​ឡើយ​​​អ្នក​​​ទាំង​​​ពីរ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ និង​​​បញ្ជូន​​​ទៅ​​​ពន្ធនាគារ​​​ព្រៃ​​​ស​​​នៅ​​​ថ្ងៃ​​​ទី​​​៧ ខែធ្នូ​​ ឆ្នាំ​​​មុន ក្រោយ​​​ពី​​​មាន​​​ការ​​​ឆែក​​​ឆេរ​​​ផ្ទះ​​​សំបែង​​​របស់​​​ពួកគេ​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​ ដែល​​​បាន​​​រក​​​ឃើញ​​​អាវុធ និង​​​គ្រាប់​​​កាំភ្លើង​​​ខុស​​​ច្បាប់​​​ ក្នុង​​​នោះ​​​មាន​​​កាំភ្លើង​​​អាកា-៤៧បី​​​ដើម​​​ និង​​​កាំភ្លើង​​​ខ្លី​​​មួួ​​​យ​​​ដើម។ ការ​​​ចូល​​​ឆែក​​​ឆេរ​​​នេះ​​​ជា​​​ផ្នែក​​​មួយ​​​នៃ​​​ការ​​​សើុបអង្កេត​​​លើ​​​កូន​​​ប្រុស​​​របស់​​​ពួក​​​គាត់​​​ ដែល​​​ជាប់​​​ចោទ​​​ថា​​​បាន​​​បញ្ជា​​​ឲ្យ​​​សម្លាប់​​​លោក​​​ អឹុង ម៉េងជឺ ដែល​​​​​​ត្រូវ​​​គេ​​​បាញ់​​​ជា​​​ច្រើន​​​គ្រាប់​​​ បន្ទាប់​​​ពី​​​ចុះពី​​​រថយន្ត​​​ SUV របស់​​​គាត់​​​នៅមុខ​​​ហាង​​​លក់​​​ផ្លែ​​​ឈើ​​​មួយ​​​កន្លែង​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​។ អង្គរក្ស​​​បួន​​​​​​នាក់​​​របស់​​​ឧត្តមសេនីយ៍​​​ទោ ថោង សារ៉ាត់ កំពុង​​​ជាប់​​​ពន្ធនាគារ​​​នៅ​​​ឡើយ​​​​​​​ ដោយ​​​អង្គរក្ស​​​​​​ពីរ​​​នាក់​​​ជាប់​​​ចោទ​​​ពី​​​បទ​​​ឃាត​​​កម្ម​​​  និង​​​ពី​​​រ​​​នាក់​​​​​​ផ្សេង​​​ទៀត​​​ជាប់​​​ចោទ​​​ពី​​​បទ​​​ផ្សំ​​​គំនិត​​​ក្នុ​​​ង​​​អំពើ​​​​​​ឃាត​​​កម្ម​​​៕ និត      

នគរ​​​បាល​​​អំពាវ​​​នាវ​​​ឲ្យ​​​ស្ងប់​​​ស្ងាត់​​​ក្នុង​​​ពេល​​​មាន​​​ការ​​​ចោទ​​​ប្រកាន់​​​​​​រឿង​​​អាប​​​ធ្មប់​​​នៅ​​​ខេត្ត​​​រតនគិរី

នគរ​​​បាល​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា គេ​​​បាន​​​ព្រមាន​​​ឃុំ​​​មួយ​​​ក្នុង​​​ខេត្ត​​​​​​រតនគិរី​​​​​​កុំ​​​ឲ្យ​​​ប្រើ​​​អំពើ​​​ហិង្សា​​​លើ​​​បុរស​​​ជន​​​ជាតិ​​​ចារ៉ាយ​​​ ដែល​​​គេ​​​គិត​​​ថា ចេះ​​​អំពើ​​​អាប​​​ធ្មប់​​​។ លោក រ៉ូចំ គីន​​​ អាយុ​​​៤៨​​ឆ្នាំ​​​ អះ​​​អាង​​​ថា លោក​​​បាន​​​ប្រឈម​​​នឹង​​​ការ​​​គំរាម​​​កំហែង​​​ជា​​​ច្រើន​​​លើ​​​ជីវិត​​​របស់​​​លោក​​​ ក្នុង​​​នោះ​​​មាន​​​ការ​​​បង្ខំ​​​​​​ឲ្យ​​​គាត់​​​ចាក​​​​​​ចេញ​​​ពី​​​ផ្ទះ​​​រ​​​បស់​​​គាត់​​​​​​​​​ត្រឹម​​​ថ្ងៃ​​​សុក្រ​​​ ពី​​​​​ឃុំ​​​កក់ ស្រុក​​​បរកែវ​​​​​​ក្នុង​​​រយៈ​​​ពេល​​​បីថ្ងៃ​​​ បើ​​​មិន​​​ដូច្នោះ​​​ទេ​​​មុខ​​​​​​ជា​​​ត្រូវ​​​គេ​​​សម្លាប់​​​ចោល​​​។ លោក ម៉ៅ សាន់ អធិការ​​​ស្រុក​​​បរកែវ បាន​​​និយាយ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា លោក​​​បាន​​​បញ្ជូន​​​នគ​​​របាល​​​ឃុំ​​​ទៅ​​​ព្រមាន​​​អ្នក​​​ស្រុក​​​ក្នុង​​​ភូមិ​​​ជង់​​​ថា ពួក​​​គេ​​​​​​នឹង​​​ត្រូវ​​​​​​ចាប់​​​មក​​​ផ្តន្ទា​​​ទោស​​​ ប្រសិនបើ​​​ពួក​​​គេ​​​វាយ​​​ប្រហារ​​​បុរស​​​នោះ​​​ មិន​​​ថា​​​គាត់​​​ចេះ​​​មន្តអាគម​​​ ឬ​​​អត់​​​ទេ។ លោក សាន់ បាន​​​និយាយ​​​ថា "នគរ​​​បាល​​​របស់​​​យើង​​​បាន​​​ប្រាប់​​​ប្រជា​​​ជន​​​ទាំង​​​នោះ​​​កុំ​​​ឲ្យ​​​ប្រើ​​​អំពើ​​​ហិង្សា ឬ​​​សម្លាប់​​​ជន​​​សង្ស័យ​​​ថា​​​​​​ចេះ​​​អាប​​​ធ្មប់​​​ បើ​​​ពុំ​​​ដូច្នោះ​​​ទេ​​​ពួកគេ​​​នឹង​​​ត្រូវ​​​ចាប់​​​មក​​​ផ្តន្ទា​​​ទោស​​​"។ “បន្ទាប់​​​មក​​​ យើង​​​បាន​​​ប្រាប់​​​អ្នកភូមិ​​​ដែល​​​ខឹង​​​សម្បា​​​ឲ្យ​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទៅ​​​នគរ​​​បាល​​​ប្រសិន​​​បើ​​​ពួកគេ​​​មាន​​​ភ័ស្តុ​​​តាង​​​គ្រប់​​​គ្រាន់​​​លើ​​​បុរស​​​​​​ម្នាក់​​​ ដែល​​​ពួក​​​គេ​​​ចោទ​​​ថា​​​ចេះ​​​អំពើ​​​អាប​​​ធ្មប់​​​"។ ទាក់​​​ទង​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ លោក គីន បាន​​​និយាយ​​​ថា លោក​​​បាន​​​ប្តឹង​​​ទៅ​​​អង្គកា​​​រសិទ្ធិ​​​មនុស្ស​​​អាដ​​​ហុក​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ និង​​​បាន​​​ពន្យល់​​​ប្រាប់​​​អំពី​​​ការ​​​បំភិត​​​ភ័យ​​​​​​នេះ​​​មក​​​លើ​​​រូប​​​លោក​​​ ក្នុង​​​នោះ​​​មាន​​​បុរស​​​ម្នាក់​​​បាន​​​ចូល​​​ផ្ទះ​​​របស់​​​លោក​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ គំរាម​​​សម្លាប់​​​ផង​​​ដែរ​​​។ លោក គីន បាន​​​និយាយ​​​ថា "បុរស​​​នោះ​​​បាន​​​ប្រាប់​​​ខ្ញុំ​​​ថា គាត់​​​នឹង​​​សម្លាប់​​​ខ្ញុំ​​​ និង​​​គ្រួសារ​​​​​​ខ្ញុំ​​​ ប្រសិន​​​​​បើ​​​យើង​​​រស់​​​នៅ​​​ទី​​​នេះ​​​បន្ត​​​ទៀត​​​"។ លោក គីន បាន​​​បន្ថែម​​​ថា ការ​​​ព្រមាន​​​លើក​​​ទី​​​២​​​បាន​​​ធ្វើ​​​ឡើង​​​​​​បន្ទាប់​​​ទៀត​​​នៅ​​​ថ្ងៃ​​​នោះ​​​។ លោក​​​បាន​​​និយាយ​​​ថា "​​​បង​​​ថ្លៃ​​​ប្រុស​​​របស់​​​ខ្ញុំ​​​បាន​​​ព្យាយាម​​​បណ្តេញ​​​ខ្ញុំ​​​ដោយ​​​ទុក​​​ពេល​​​ឲ្យ​​​ខ្ញុំ​​​បី​​​ថ្ងៃ​​​រាប់​​​ចាប់​​​ពី​​​ថ្ងៃ​​​េនះ​​​ទៅ​​​ឲ្យ​​​ចាក​​​ចេញ​​​ពី​​​ផ្ទះ​​​របស់​​​ខ្ញុំ​​​ បើ​​​ពុំ​​​ដូច្នោះ​​​ទេ គេ​​​នឹ​​​ងសម្លាប់​​​ខ្ញុំ​​​"។ លោក​​​បាន​​​ចោទ​​​ថា ​​​បង​​​ប្រុស​​​របស់​​​លោក​​​ឈ្មោះ រ៉ូចំ សីុន ក៏​​​បាន​​​ប្រឆាំង​​​នឹង​​​លោក​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២២ ខែ​​​មីនា​​​ដែរ​​​។ លោក គីន បាន​​​និយាយ​​​ថា "គាត់​​​បាន​​​មក​​​រក​​​ខ្ញុំ​​​ ទាញ​​​សក់​​​ខ្ញុំ​​​ និង​​​​​​យក​​​កាំបិត​​​ភ្ជង់​​​ក​​​ខ្ញុំ​​​ និង​​​បាន​​​ខ្សឹប​​​ដាក់​​​ត្រចៀកខ្ញុំ​​​ថា គាត់​​​នឹង​​​កាត់​​​ក​​​ខ្ញុំ​​​ បើ​​​កូន​​​​​របស់​​​គាត់​​​ដែល​​​ឈឺ​​ ស្លាប់​​​នោះ​​​។ គាត់​​​បាន​​​ចោទ​​​ខ្ញុំ​​​​​​ថា​​​ ខ្ញុំ​​​ប្រើ​​​មន្ត​​​អាគម​​​ធ្វើ​​​ឲ្យ​​​កូន​​​ៗ​​​របស់​​​គាត់​​​​​​ឈឺ​​​"។ បុរស​​​​​​ដែល​​​គេ​​​ចោទ​​​ថា​​​ចេះ​​​អាប​​​ធ្មប់​​​​​​នេះ​​​បាន​​​និយាយ​​​ថា ការ​​​ចោទ​​​បែប​​​នេះ​​​​​​មិនមែន​​​ជា​​​រឿង​​​ថ្មី​​​​​​ទេ​​​ចំពោះ​​​​​​គាត់​​​ ហើយ​​​ថា គាត់​​​បាន​​​ចាក​​​ចេញ​​​ពី​​​ផ្ទះ​​​មួយ​​​រយៈ​​​ពេល​​​ខ្លី​​​កាល​​​ពីខែ​​​តុលា​​​ ឆ្នាំ​​​២០១១​​​ក្រោយ​​​ពី​​​គេ​​​ចោទ​​​គាត់​​​​​​ថា គាត់​​​មាន​​​រុក្ខជាតិ​​​ដែល​​​អាច​​​ស៊ី​​​មនុស្ស ជា​​​ការ​​​អះ​​​អាង​​ដែល​​​គាត់​​​បាន​​​ច្រាន​​​ចោល​​​។ លោក គីន បាន​​​និយាយ​​​ថា "មិន​​​ត្រឹម​​​តែ​​​អ្នក​​​ភូមិ​​​ទេ​​​ បង​​​ប្អូន​​​សាច់​​​ឈាម​​​ឯង​​​ក៏​​​ចោទ​​​ខ្ញុំ​​​ថា​​​ជា​​​ធ្មប់​​​ដែរ​​​។ ប៉ុន្តែ ខ្ញុំ​​​មិនមែនទេ​​​"។ “បើ​​​ខ្ញុំ​​​​​​ជា​​​ធ្មប់​​​មែន​​​នោះ​​​ ខ្ញុំ​​​នឹង​​​ប្រើ​​​មន្ត​​​អាគម​​​ធ្វើ​​​ឲ្យ​​​ខ្លួន​​​ខ្ញុំ​​​មានបាន​​​​​​ហើយ​​​​​​​​​​​​"៕ និត

ជនជាតិ​​​វៀតណាម​​​ជាប់ពន្ធនាគារ​​​ពី​​​បទ​​​ជួញ​​​ដូរ​​​ថ្នាំ​​​ញៀន​​​ទឹក​​​កក​​​

នគរ​​​បាល​​​បាន​​​និយាយ​​​ថា ប្តី​​​ប្រពន្ធ​​​ជន​​​ជាតិ​​​វៀតណាម​​​ដែល​​​ជាប់​​​ចោទ​​​ទាក់​ទិន​​​នឹង​​​ការ​​​ជួញ​​​ដូរ​​​មេតាំហ្វេតាមីន​​​នៅ​​​កាស៊ីណូ​​​ក្រុង​​​បាវិត​​​ ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ពន្ធនាគារ​​​ខេត្ត​​​ស្វាយ​​​រៀង​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ តែ​​​មួយ​​​ថ្ងៃ​​​បន្ទាប់​​​ពី​​​លោក​​   ស​​​ ខេង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​​​បញ្ជា​​​​​​ឲ្យ​​​អាជ្ញាធរ​​​តាម​​​ចាប់​​​​​​​​​ពួក​​​មេខ្លោង​​​ជា​​​ជាង​​​កូន​​​ចៅ​​​តូច​​​តាច​​​របស់​​​ពួក​​​មេ​​​ខ្លោង​​​ទាំង​​​នោះ​​​។ លោក កៅ ហ៊ន អធិការ​​​នគរ​​​បាល​​​ក្រុង​​​បាវិត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ឈ្មោះ យីវ បាវហុង​​​ និង​​​​​​ប្រពន្ធ​​​របស់​​​គាត់​​​ឈ្មោះ លូ ធីហា ទាំង​​​ពីរ​​​នាក់​​​អាយុ​​​៣៤​​​ឆ្នាំ​​​ដូច​​​គ្នា​​​​​​ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ម៉ោង​​​ប្រហែល​​​៩​​​យប់​​​ថ្ងៃ​​​ពុធ​​​ បន្ទាប់​​​ពី​​​មន្ត្រី​​​សម្ងាត់​​​បាន​​​ទទួល​​​ព័ត៌​​​មាន​​​​​​នោះ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ប្តី​​​ប្រពន្ធ​​​នេះ​​​បាន​​​សារភាព​​​ទទួល​​​ទោស​​​​​​របស់​​​ខ្លួន​​​។ លោក កៅ ហ៊ន ​​​​​​ បាន​​​និយាយ​​​ថា "ក្នុង​​​ពេល​​​សាក​​​សួរ​​​ជា​​​មួយ​​​ ភាសា​​​វៀតណាម​​​ ដែល​​​​​​អាច​​​និយាយ​​​ភាសា​​​ខ្មែរ​​​ ពួកគេ​​​បាន​​​និយាយ​​​ថា ពួកគេ​​​មាន​​​គម្រោង​​​​​​នឹង​​​លក់​​​ថ្នាំ​​​ញៀន​​​ទាំង​​​នោះ​​​នៅ​​​កាស៊ីណូ​​​"។ លោក​​​បាន​​​បន្ថែម​​​ថា "ពិបាក​​​នឹង​​​បាន​​​ចម្លើយ​​​ពី​​​ពួក​​​គេ​​​ណាស់ ពីព្រោះ​​​ការ​​​បក​​​ប្រែ​​​មិន​​​សូវ​​​ច្បាស់​​​ ហើយ​​​ពួក​​​គេ​​​មិន​​​ចង់​​​ឆ្លើយ​​​សំណួរ​​​របស់​​​យើង​​​​​ទេ​​​​"។ លោក​​​ កាន​​​ កេន នាយ​​​ការិយាល័យ​​​នគ​​​របាល​​​ប្រឆាំង​​​ការ​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ប្តី​​ប្រពន្ធ​​​នេះ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ពន្ធនាគារ​​​ខេត្ត​​​កាល​​​ពីល្ងាច​​​ថ្ងៃ​​​សុក្រ​​​ ដើម្បី​​​រង់​​​ចាំ​​​ការ​​​កាត់​​​ក្តី​​​ បន្ទាប់​​​ពី​​​រក​​​ឃើញ​​​ថា​​​ពួកគេ​​​មាន​​​ថ្នាំ​​​ញៀន​​​៣,៣ក្រាម​​​។ ក្នុង​​​សុន្ទរកថា​​​បិទ​​​សន្និបាត​​​ប្រចាំ​​​ឆ្នាំ​​​​​​​​​នៃ​​​អាជ្ញាធរ​​​ជាតិ​​​ប្រឆាំង​​​គ្រឿង​​​ញៀន​​​កា​​​លពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ លោក​​​ ស ខេង​​ រដ្ឋមន្ត្រី​​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ចាប់​​​តែ​​​អ្នក​​​ជួញ​​​ដូរ​​​​​​តូច​​​តាច​​​បែប​​​នេះ​​​ជា​​​ "បញ្ហា​​​មួយ​​​" ៕ មានិត

ក្រុម​សិទ្ធិ​មនុស្ស​ស្នើ​សុំ​រដ្ឋាភិបាល​បញ្ចេញ​តួលេខ​ដីធ្លី​ពិត​ប្រាកដ

យោងតាម​អង្គការ​សិទ្ធិ​មនុស្ស លីកាដូ បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​យ៉ាង​ហោច​ណាស់​២៧២​ជា​ម្ចាស់​ចម្ការ​គ្រប​ដណ្តប់​លើ​ផ្ទៃ​ដី​ប្រហែល​២,១៤​លាន​ហិកតា​នៅ​ទូទាំង​ប្រទេស គឺ​ច្រើន​ជាង​ពេល​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ឈប់​ការ​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច​ថ្មី (ELCs)...

ព័ត៌មានថ្មីៗ