CATEGORY
ព័ត៌មានជាតិ
នៅឯការសម្ពោធស្ពានអ្នកលឿង លោក ហ៊ុន សែន សរសើរជប៉ុននិងខ្លួនលោក
ស្រុកលើកដែក, ខេត្តកណ្ដាល-រថយន្តទំនើបៗជាង៨០គ្រឿងដែលដឹកសុទ្ធតែថ្នាក់ដឹកនាំ មន្ត្រីអ្នកមុខអ្នកការ និងកងការពារសន្តិសុខបានធ្វើដំណើរជាលើកដំបូងឆ្លងកាត់ស្ពានដ៏វែងជាងគេ និងថ្មីជាងគេនៅក្នុងប្រទេសកម្ពុជាកាលពីម្សិលមិញ មុនពេលវាត្រូវបានបើកសម្រាប់ពលរដ្ឋឆ្លងកាត់ដោយធ្វើឲ្យមានការកកស្ទះចរាចរណ៍ជាលើកដំបូងភ្លាមៗ។
ស្ពានត្សឹបាសា ប្រវែង២,២គីឡូម៉ែត្រ ដែលត្រូវបានសាងសង់អស់ទឹកប្រាក់ចំនួន១២៧លានដុល្លារក្រោមជំនួយឥតសំណងរបស់ជប៉ុនត្រូវបានសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន...
លោក ហ៊ុន សែន សរសើរច្បាប់អង្គការក្រៅរដ្ឋាភិបាលថាជារបាំងរារាំងការផ្តល់ហិរញ្ញវត្ថុភេរវកម្ម
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា សមាជិកសភាត្រូវតែអនុម័តច្បាប់ដ៏ចម្រូងចម្រាសស្តីពីអង្គការក្រៅរដ្ឋាភិបាល ដើម្បីទប់ស្កាត់មូលនិធិពីក្រុមភេរវជន ដូចជាក្រុមអាលកៃដា ជាដើម កុំឲ្យហូរចូលក្នុងប្រទេសនេះ។
បន្ទាប់ពីស្ងាត់ស្ងៀមជាច្រើនឆ្នាំស្តីពីច្បាប់នេះ...
ប្រតិបត្តិការជម្លៀសនិស្សិតខ្មែរអុីស្លាមពីប្រទេសយេម៉ែនកំពុងបន្ត
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានឲ្យដឹងកាលពីម្សិលមិញថា ខណៈប្រទេសយេម៉ែន នៅតែបន្តធ្លាក់ចូលក្នុងអំពើហិង្សា និងភាពច្របូកច្របល់ មន្ត្រីកម្ពុជាកំពុងព្យាយាមដើម្បីជម្លៀសនិស្សិតខ្មែរចំនួនប្រាំបីនាក់ ដែលកំពុងសិក្សានៅទីនោះ...
បណ្តាញសហគមន៍ព្រៃឡង់បញ្ចប់ការល្បាតព្រៃរយៈពេលប្រាំថ្ងៃ
បណ្ដាញសកម្មជនប្រហែល៤០០នាក់បានបញ្ចប់ការល្បាតព្រៃឡង់ទំហំ៦៥០.០០០ហិកតាដែលគ្មានការការពាររយៈពេល៥ថ្ងៃ នៅក្នុងខេត្តភាគខាងជើងនៃប្រទេសកាលពីថ្ងៃអាទិត្យ ដោយចាប់បាននិងដុតចោលឈើកាប់រួចខុសច្បាប់ និងរឹបអូសបានរណារយន្តពីអ្នកដែលពួកគាត់រកឃើញថា បានកាប់ឈើ។
ការល្បាតដែលជាការល្បាតដ៏ធំបំផុតក្នុងរយៈពេលជាង១ឆ្នាំរបស់បណ្ដាញសហគមន៍ព្រៃឡង់នេះ បានចាប់ផ្ដើមកាលពីថ្ងៃពុធ ដោយមនុស្សបួនក្រុមចូលក្នុងព្រៃនៅក្នុងខេត្តកំពង់ធំ ក្រចេះ ព្រះវិហារ...
យោងតាមច្បាប់ចម្លងនៃឯកសារដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍បានឲ្យដឹងថា កាលពីខែមុនក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះហត្ថលេខាលើឯកសារមួយ ប្រកាសពីតម្លៃផ្លូវការសម្រាប់សេវាគោលរបស់រដ្ឋាភិបាល ដូចជាការធ្វើអត្តសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែនជាដើម ដើម្បីប្រយុទ្ធប្រឆាំងការយកតម្លៃខុសប្រក្រតី។
ឯកសារដែលត្រូវបានចុះហត្ថលេខាដោយលោក...
រដ្ឋមន្ត្រីក្រសួងសុខាភិបាលត្រូវបានកោះហៅមកសាកសួរ
យោងតាមច្បាប់ចម្លងនៃលិខិតអញ្ជើញដែលចេញដោយលោក កឹម សុខា ប្រធានរដ្ឋសភាស្ដីទី និងដែលទទួលបានកាលពីម្សិលមិញបានឲ្យដឹងថា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលត្រូវបានកោះហៅឲ្យមកបង្ហាញខ្លួនចំពោះមុខគណៈកម្មការប្រឆាំងអំពើពុករលួយនៃរដ្ឋសភា។
យោងតាមលិខិតចុះថ្ងៃទី៣០...
តុលាការសាកសួរសកម្មជនប្រឆាំងគម្រោងសាងសង់ទំនប់វារីអគ្គិសនីម្នាក់
កាលពីថ្ងៃសុក្រ សាលាដំបូងខេត្តកោះកុងបានសាកសួរអ្នកភូមិនៅតំបន់ជ្រលងអារ៉ែងម្នាក់ ដែលបានជំទាស់ទៅនឹងគម្រោងសាងសង់ទំនប់វារីអគ្គិសនីដែលគាំទ្រដោយរដ្ឋាភិបាលជុំវិញការចោទប្រកាន់ពីបទកាប់ឈើខុសច្បាប់ ប៉ុន្តែមិនទាន់ធ្វើការចោទប្រកាន់នៅឡើយទេ។
តុលាការបានកោះហៅលោក វ៉ែន វ៉ន កាលពីខែកុម្ភៈឆ្លើយតបទៅនឹងពាក្យបណ្ដឹងរបស់រដ្ឋបាលព្រៃឈើដែលចោទប្រកាន់រូបគាត់ពីបទកាប់ឈើខុសច្បាប់នៅក្នុងតំបន់ជ្រលងនេះ ប៉ុន្តែបានពន្យារពេលកាលបរិច្ឆេទសវនាការដើម ដោយទុកពេលឲ្យគាត់រៀបចំឯកសារបន្ថែមទៀត។
បន្ទាប់ពីត្រូវបានសាកសួរកាលពីថ្ងៃសុក្រ លោក...
សាលារាជធានីហាមឃាត់ការតវ៉ាប្រឆាំងការទទួលទានសាច់ឆ្កែ
ផែនការតវ៉ាប្រឆាំងនឹងការទទួលទានសាច់ឆ្កែត្រូវបានហាមឃាត់ មុនពេលការតវ៉ានេះចាប់ផ្ដើមនៅក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ បន្ទាប់ពីអាជ្ញាធររាជធានីបានលើកឡើងថា ក្រុមអ្នកតវ៉ាគ្មានការអនុញ្ញាតឲ្យជួបជុំគ្នា។
មនុស្សជាង៣០នាក់ និងសត្វសុនខក្នុងចំនួនប្រហែល៣០ក្បាលដែរបានមកជួបជុំគ្នាក្បែរវិមានឯករាជ្យនៅក្នុងសួននាគបាញ់ទឹក ដើម្បីចូលរួមនៅក្នុងព្រឹត្តិការណ៍ទូទាំងពិភពលោក។
តុលាការលើកពេលសវនាការជំនុំជម្រះឪពុកម្តាយឧកញ៉ា ថោង សារ៉ាត់
កាលពីថ្ងៃសុក្រ តុលាការក្រុងភ្នំពេញបានលើកពេលសវនាការជំនុំជម្រះឪពុកម្តាយរបស់លោក ថោង សារ៉ាត់ ជាមន្ត្រីក្រសួងការពារជាតិដែលកំពុងរត់គេចខ្លួន ដែលអ្នកទាំងពីរកំពុងប្រឈមនឹងបទចោទកាន់កាប់អាវុធខុសច្បាប់។
លោក ថោង ចំរើន និងអ្នកស្រី កែវ សារី ត្រូវបានចាប់ខ្លួន និងដាក់ពន្ធនាគារកាលពីខែធ្នូ បន្ទាប់ពីនគរបាលបានរកឃើញអាវុធ និងគ្រាប់កាំភ្លើងក្នុងផ្ទះរបស់អ្នកទាំងពីរក្នុងពេលកំពុងសើុបអង្កេតកូនប្រុសរបស់ពួកគាត់ គឺឧត្តមសេនីយ៍ទោ ថោង សារ៉ាត់ ដែលគេសង្ស័យថា បានរៀបចំឃាតកម្មកាលពីខែវិច្ឆិកាលើឧកញ៉ា អឹុង ម៉េងជឺ ប្រធានក្រុមហ៊ុនសីុមិុច។
ពេលបានដោះលែងឲ្យនៅក្រៅឃុំទៅហើយ ឪពុកម្តាយរបស់ ថោង សារ៉ាត់ ត្រូវបានចាប់ខ្លួនជាថ្មីកាលពីខែកុម្ភៈ ខណៈដែលពួកគេព្យាយាមគេចខ្លួនចេញពីប្រទេសតាមរថយន្តពេទ្យឆ្ពោះទៅព្រំដែនវៀតណាម។
ក្នុងតុលាការកាលពីថ្ងៃសុក្រ ចៅក្រម ឃី ឆៃ បាននិយាយថា "តុលាការសម្រេចលើករឿងនេះ ពីព្រោះមេធាវីរបស់ជនជាប់ចោទបានដាក់ពាក្យសុំលើក"។
ទាក់ទងតាមទូរស័ព្ទ និងស្នើសុំពន្យល់អំពីការលើកពេលនេះ ចៅក្រម ឃី ឆៃ បាននិយាយថា "មេធាវីសុំលើក ពីព្រោះគាត់សិក្សាសំណុំរឿងមិនទាន់គ្រប់ជ្រុងជ្រោយ"។
ក្នុងបន្ទប់តុលាការ អ្នកស្រី សារី បាននិយាយថា អ្នកស្រីបានបន្ថយចំនួនក្រុមមេធាវីការពារអ្នកស្រី ទុកតែលោក លឹម វណ្ណា និង លោក ស៊ី សត្យា ប៉ុណ្ណោះ ហើយថាមេធាវីផ្សេងទៀតដែលអ្នកស្រី និងប្តីរបស់អ្នកស្រីជួលពីមុនលែងធ្វើការលើរឿងក្តីនេះទៀតហើយ។ អ្នកស្រីមិនបានផ្តល់មូលហេតុ ចំពោះសេចក្តីសម្រេចនេះទេ។
លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារង បានឲ្យដឹងថា ពីមុនមានមេធាវីប្រាំពីរនាក់ការពារអ្នកទាំងពីរ។
លោក ចំរើន និងអ្នកស្រី សារី បានបដិសេធមិនឆ្លើយសំណួរអ្នកកាសែត ពេលពួកគេចាកចេញពីបន្ទប់សវនាការ។
ដំបូងឡើយអ្នកទាំងពីរត្រូវបានចាប់ខ្លួន និងបញ្ជូនទៅពន្ធនាគារព្រៃសនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំមុន ក្រោយពីមានការឆែកឆេរផ្ទះសំបែងរបស់ពួកគេក្នុងក្រុងភ្នំពេញ ដែលបានរកឃើញអាវុធ និងគ្រាប់កាំភ្លើងខុសច្បាប់ ក្នុងនោះមានកាំភ្លើងអាកា-៤៧បីដើម និងកាំភ្លើងខ្លីមួួយដើម។
ការចូលឆែកឆេរនេះជាផ្នែកមួយនៃការសើុបអង្កេតលើកូនប្រុសរបស់ពួកគាត់ ដែលជាប់ចោទថាបានបញ្ជាឲ្យសម្លាប់លោក អឹុង ម៉េងជឺ ដែលត្រូវគេបាញ់ជាច្រើនគ្រាប់ បន្ទាប់ពីចុះពីរថយន្ត SUV របស់គាត់នៅមុខហាងលក់ផ្លែឈើមួយកន្លែងក្នុងក្រុងភ្នំពេញ។
អង្គរក្សបួននាក់របស់ឧត្តមសេនីយ៍ទោ ថោង សារ៉ាត់ កំពុងជាប់ពន្ធនាគារនៅឡើយ ដោយអង្គរក្សពីរនាក់ជាប់ចោទពីបទឃាតកម្ម និងពីរនាក់ផ្សេងទៀតជាប់ចោទពីបទផ្សំគំនិតក្នុងអំពើឃាតកម្ម៕ និត
នគរបាលបាននិយាយកាលពីម្សិលមិញថា គេបានព្រមានឃុំមួយក្នុងខេត្តរតនគិរីកុំឲ្យប្រើអំពើហិង្សាលើបុរសជនជាតិចារ៉ាយ ដែលគេគិតថា ចេះអំពើអាបធ្មប់។
លោក រ៉ូចំ គីន អាយុ៤៨ឆ្នាំ អះអាងថា លោកបានប្រឈមនឹងការគំរាមកំហែងជាច្រើនលើជីវិតរបស់លោក ក្នុងនោះមានការបង្ខំឲ្យគាត់ចាកចេញពីផ្ទះរបស់គាត់ត្រឹមថ្ងៃសុក្រ ពីឃុំកក់ ស្រុកបរកែវក្នុងរយៈពេលបីថ្ងៃ បើមិនដូច្នោះទេមុខជាត្រូវគេសម្លាប់ចោល។
លោក ម៉ៅ សាន់ អធិការស្រុកបរកែវ បាននិយាយកាលពីថ្ងៃសុក្រថា លោកបានបញ្ជូននគរបាលឃុំទៅព្រមានអ្នកស្រុកក្នុងភូមិជង់ថា ពួកគេនឹងត្រូវចាប់មកផ្តន្ទាទោស ប្រសិនបើពួកគេវាយប្រហារបុរសនោះ មិនថាគាត់ចេះមន្តអាគម ឬអត់ទេ។
លោក សាន់ បាននិយាយថា "នគរបាលរបស់យើងបានប្រាប់ប្រជាជនទាំងនោះកុំឲ្យប្រើអំពើហិង្សា ឬសម្លាប់ជនសង្ស័យថាចេះអាបធ្មប់ បើពុំដូច្នោះទេពួកគេនឹងត្រូវចាប់មកផ្តន្ទាទោស"។
“បន្ទាប់មក យើងបានប្រាប់អ្នកភូមិដែលខឹងសម្បាឲ្យដាក់ពាក្យបណ្តឹងទៅនគរបាលប្រសិនបើពួកគេមានភ័ស្តុតាងគ្រប់គ្រាន់លើបុរសម្នាក់ ដែលពួកគេចោទថាចេះអំពើអាបធ្មប់"។
ទាក់ទងកាលពីថ្ងៃសុក្រ លោក គីន បាននិយាយថា លោកបានប្តឹងទៅអង្គការសិទ្ធិមនុស្សអាដហុកកាលពីថ្ងៃសៅរ៍ និងបានពន្យល់ប្រាប់អំពីការបំភិតភ័យនេះមកលើរូបលោក ក្នុងនោះមានបុរសម្នាក់បានចូលផ្ទះរបស់លោកកាលពីថ្ងៃសុក្រ គំរាមសម្លាប់ផងដែរ។
លោក គីន បាននិយាយថា "បុរសនោះបានប្រាប់ខ្ញុំថា គាត់នឹងសម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ ប្រសិនបើយើងរស់នៅទីនេះបន្តទៀត"។ លោក គីន បានបន្ថែមថា ការព្រមានលើកទី២បានធ្វើឡើងបន្ទាប់ទៀតនៅថ្ងៃនោះ។
លោកបាននិយាយថា "បងថ្លៃប្រុសរបស់ខ្ញុំបានព្យាយាមបណ្តេញខ្ញុំដោយទុកពេលឲ្យខ្ញុំបីថ្ងៃរាប់ចាប់ពីថ្ងៃេនះទៅឲ្យចាកចេញពីផ្ទះរបស់ខ្ញុំ បើពុំដូច្នោះទេ គេនឹងសម្លាប់ខ្ញុំ"។
លោកបានចោទថា បងប្រុសរបស់លោកឈ្មោះ រ៉ូចំ សីុន ក៏បានប្រឆាំងនឹងលោកកាលពីថ្ងៃទី២២ ខែមីនាដែរ។
លោក គីន បាននិយាយថា "គាត់បានមករកខ្ញុំ ទាញសក់ខ្ញុំ និងយកកាំបិតភ្ជង់កខ្ញុំ និងបានខ្សឹបដាក់ត្រចៀកខ្ញុំថា គាត់នឹងកាត់កខ្ញុំ បើកូនរបស់គាត់ដែលឈឺ ស្លាប់នោះ។ គាត់បានចោទខ្ញុំថា ខ្ញុំប្រើមន្តអាគមធ្វើឲ្យកូនៗរបស់គាត់ឈឺ"។
បុរសដែលគេចោទថាចេះអាបធ្មប់នេះបាននិយាយថា ការចោទបែបនេះមិនមែនជារឿងថ្មីទេចំពោះគាត់ ហើយថា គាត់បានចាកចេញពីផ្ទះមួយរយៈពេលខ្លីកាលពីខែតុលា ឆ្នាំ២០១១ក្រោយពីគេចោទគាត់ថា គាត់មានរុក្ខជាតិដែលអាចស៊ីមនុស្ស ជាការអះអាងដែលគាត់បានច្រានចោល។
លោក គីន បាននិយាយថា "មិនត្រឹមតែអ្នកភូមិទេ បងប្អូនសាច់ឈាមឯងក៏ចោទខ្ញុំថាជាធ្មប់ដែរ។ ប៉ុន្តែ ខ្ញុំមិនមែនទេ"។
“បើខ្ញុំជាធ្មប់មែននោះ ខ្ញុំនឹងប្រើមន្តអាគមធ្វើឲ្យខ្លួនខ្ញុំមានបានហើយ"៕ និត