Wednesday, July 15, 2020

ទស្សនៈ

video

កម្មវិធីIdea Talk៖​តើ​របៀប​សម្តែង​ភាពយន្ត​មាន​បែប​បទ​ប៉ុន្មាន​យ៉ាង?​ ​

កម្មវិធី​Idea Talk តាម​បណ្តាញ ​Facebook Live​របស់​The Cambodia Daily​ ថ្ងៃ​ទី​៧ឧសភា​ឆ្នាំ​២០១៩។​
video

តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​បបួល​លោក​ហ៊ុនសែន​ភ្នាល់​គ្នា​ក្នុង​សំណុំ​រឿង​ចៅ​សង្កាត់​អូរចារ​កញ្ញា​ស៊ិន ចាន់ពៅរ៉ូហ្សេត​

ស្រប​ពេល​ដែល​តុលាការ​ខេត្ត​បាត់ដំបង​ចេញ​ដីការ​កោះ​ហៅ​ចៅ​សង្កាត់​អូរចារ​ កញ្ញា​ស៊ិន ចាន់ពៅរ៉ូហ្សេត​និង​មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​នេះ​ជា​បន្ត​បន្ទាប់​ឲ្យ​ចូល​ខ្លួន​បំភ្លឺ​នៅ​តុលាការ​ជុំវិញ​សកម្ម​ភាព​នយោបាយ​របស់​ពួក​គេ។​
video

អ្នក​វិភាគ​បាន​បន្ទោស​ការ​ស្លាប់​ពលរដ្ឋ​ខ្មែរ​ក្នុង​របប​ខ្មែរក្រហម​ដោយ​សាររង​ឥទ្ធិពល​ទ្រឹស្តី​កុម្មុយនីស្ត​

១៧​មេសា​២០១៩​គឺ​ជា​ខួប​គម្រប់​៤៤​ឆ្នាំ ​ដែល​ក្រុម​ខ្មែរក្រហម​បាន​វាយ​យក​ក្រុង​ភ្នំពេញ ​ហើយ​ក៏​ជា​ថ្ងៃ​ប្រកាស​ការ​ឡើង​កាន់​អំណាច​ ដឹក​នាំ​ដោយ​សាឡុត ​ស ​ហៅ​ប៉ុល ពត។​
video

កម្មវិធី​Idea Talk៖​ តើ​សុខភាព​មាន​តម្លៃ​យ៉ាង​ណា​សម្រាប់​ជាតិ?​

កម្មវិធី​Idea Talk តាម​បណ្តាញ ​Facebook Live​របស់​The Cambodia Daily​ ថ្ងៃ​ទី​១៧មេសា​ឆ្នាំ​២០១៩។​
video

កម្មវិធី​Idea Talk៖​ព័ត៌មាន​សំខាន់ៗ​សម្រាប់ថ្ងៃទី​២២មីនា​ឆ្នាំ២០១៩​

កម្មវិធី​Idea Talk តាម​បណ្តាញ ​Facebook Live​របស់​The Cambodia Daily​ ថ្ងៃ​ទី​២២​មីនា​ឆ្នាំ​២០១៩។
video

កម្មវិធី ​Idea Talk៖​តើ​អ្វី​​ជា​ជម្រើស​សម្រាប់​គណបក្ស​សង្រ្គោះ​ជាតិ​​បន្ត​ជីវិត​នយោបាយ​​ទៅ​មុខ?​

កម្មវិធី ​Idea Talk ​តាម​បណ្តាញ ​Facebook Live ​របស់​ The Cambodia Daily​ ថ្ងៃ​ទី​៩​មីនា​ឆ្នាំ​២០១៩។​ កម្មវិធី ​Idea Talk​ តាម​បណ្តាញ ​Facebook Live ​របស់​កាសែត​ The Cambodia Daily​ រួម​មាន​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃ​និង​កិច្ច​ពិភាក្សា​ជាមួយ​វា​គ្មឹន​ពិសេសៗ​ ដោយ​មាន​ទទូល​សំណួរ​ពី​ប្រិយមិត្ត​តាម​បណ្តាញ​សង្គម​ Facebook Live...
video

កម្មវិធី​Idea Talk៖​វិភាគ​ព្រឹត្តិ​ការណ៍​សំខាន់ៗ​នៅ​សប្តាហ៍​ទី២​ខែ​មករា​ឆ្នាំ២០១៩​

កម្មវិធី​Idea Talk៖ តាម​បណ្តាញ ​Facebook Live​របស់​The Cambodia Daily​ ថ្ងៃ​ទី​១៨​មករា​ឆ្នាំ​២០១៩។​

សហរដ្ឋ​​​អាមេរិក​​​​​​​​ដាក់​​​ទណ្ឌកម្ម​​​​ទិដ្ឋាការ​​​លើប្រទេស​​​កម្ពុជា​​​ និង​​​ប្រទេស​​​ចំនួន​​​៣ផ្សេង​​​ទៀត​​​

យោងតាមមន្ត្រីសហរដ្ឋអាមេរិកមួយរូបបានឱ្យដឹងថា  សហរដ្ឋអាមេរិកចាប់ផ្តើមដាក់ការរឹតបន្តឹងទិដ្ឋាការលើប្រទេសចំនួន៤រួមទាំងកម្ពុជាផង ដោយអនុវត្តច្បាប់ដែលអនុញ្ញាតឱ្យដាក់ទណ្ឌកម្ម ពេលប្រទេសបដិសេធមិនព្រមទទួលយកពលរដ្ឋខ្លួនឯងដែលត្រូវបានចាត់ទុកថា រស់នៅក្នុងទឹកដីសហរដ្ឋអាមេរិកដោយខុសច្បាប់។ អ្នកនាំពាក្យក្រសួងសន្តិសុខជាតិសហរដ្ឋអាមេរិកបានប្រាប់បណ្តាញសារព័ត៌មាន CNN ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកអំពីការផ្អាកទិដ្ឋាការនេះកាលពីព្រឹកម្សិលមិញ ហើយមន្ត្រីសហរដ្ឋអាមេរិកមួយរូបដែលនិយាយក្នុងលក្ខខណ្ឌអនាមិកបានបញ្ជាក់ពីព័ត៌មាននេះតាមក្រោយនៅថ្ងៃដដែលនោះ។ មន្ត្រីសហរដ្ឋអាមេរិករូបនេះបានលើកឡើងថា "ក្រសួងការបរទេស បានទទួលការជូនដំណឹងពីក្រសួងការពារជាតិឱ្យផ្អាកទិដ្ឋាការ"។ ចំណាត់ការេនះកើតមានឡើងបន្ទាប់ពីមានការចរចាគ្នារាប់ខែរវាងសហរដ្ឋអាមេរិក និងកម្ពុជាពាក់ព័ន្ធកិច្ចព្រមព្រៀងឆ្នាំ២០០២ដែលអនុញ្ញាតឱ្យសហរដ្ឋអាមេរិកនិរទេសជនជាតិខ្មែរដែលត្រូវបានកាត់ឱ្យជាប់ទោសពីបទឧក្រិដ្ឋ។ មន្ត្រីដដែលនេះបានលើកឡើងបន្តែមថា គេនៅមិនទាន់ច្បាស់នៅឡើយទេ ថាតើពលរដ្ឋខ្មែរទាំងអស់នឹងរងផលប៉ះពាល់ ឬយ៉ាងណានោះ ហើយព័ត៌មានលម្អិតអំពីការរឹតបន្តឹងនេះមិនទាន់ចេញនោះទេរហូតទាល់តែសហរដ្ឋអាមេរិកជូនដំណឹងដល់រដ្ឋាភិបាលពាក់ព័ន្ធចប់សព្វគ្រប់សិន។ មន្ត្រីនិយាយក្នុងលក្ខខណ្ឌអនាមិករូបនេះបានថ្លែងថា "ព័ត៌មានលម្អិតជាក់លាក់មិនទាន់ចេញទេ រហូតទាល់តែការពិភាក្សាជាមួយរដ្ឋាភិបាលដែលរងផលប៉ះពាល់ចប់សព្វគ្រប់សិន"។ នៅក្នុងអីុម៉េលមួយកាលពីយប់មិញ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកមួយរូបបានបដិសេធមិនធ្វើអត្ថាធិប្បាយលើព័ត៌មានជាក់លាក់នោះឡើយ ប៉ុន្តែ បានលើកឡើងថា ការផ្អាកទិដ្ឋាការ "ប្រហែលរួមមានប្រភេទអ្នកដាក់ពាក្យសុំទិដ្ឋាការដែលកំណត់ដោយក្រសួងនេះតាមប្រទេសមួយៗ"។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា "ការរឹតបន្តឹងទិដ្ឋាការទាំងនេះមិនប៉ះពាល់ដល់សេវាកុងសុ៊ុលផ្សេងៗទៀតដែលផ្តល់ឱ្យនោះឡើយ ដោយការវិនិច្ឆ័យពាក្យសុំរបស់បុគ្គលនីមួយៗមិនរាប់បញ្ចូលនៅក្នុងការរឹតបន្តឹងនេះទេ"។ ប្រទេសទាំង៤នេះដែលក៏រួមមានប្រទេស អេរីត្រេ ហ្គីណេ និង សៀរ៉ាឡេអូន ផងដែរគឺស្ថិតនៅក្នុងបញ្ជីនៃប្រទេសជាច្រើនដែលសហរដ្ឋអាមេរិកចាត់ទុកថា មិនសហការក្នុងការទទួលយកពលរដ្ឋខ្លួនឯងវិញ នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន CNN ។ គេមិនច្បាស់ទេថា តើហេតុអ្វីបានជាសហរដ្ឋអាមេរិកជ្រើសរើសប្រទេសទាំងនេះជាគោលដៅរឹតបន្តឹង។ សេចក្តីរាយការណ៍ព័ត៌មាននេះថា "ខណៈសហរដ្ឋអាមេរិក ជាធម្មតាមានបញ្ជីនៃប្រទេសដែលចាត់ទុកថា មិនសហការនោះ មានតែប្រទេសពីរប៉ុណ្ណោះដែលទទួលរងទណ្ឌកម្មនាពេលកន្លងមកក្រោមច្បាប់នេះ គឺប្រទេស ហ្គីយ៉ាន នៅក្នុងឆ្នាំ២០០១ និងប្រទេស ហ្គំប៊ី នៅក្នុងឆ្នាំ ២០១៦"។...

អ្នកអង្កេតការណ៍​ព្រមានថា​កម្ពុជា​កំពុង​ឆ្ពោះទៅរក​សម័យកាលគាបសង្កត់ថ្មី​

បណ្តាអ្នកអង្កេតការណ៍បានលើកឡើងកាលពីម្សិលមិញថា ការបង្ក្រាបលើអង្គការមិនមែនរដ្ឋាភិបាលឯករាជ្យ ប្រព័ន្ធផ្សព្វផ្សាយ និងគណបក្សនយោបាយដែលបានចាប់ផ្តើមជិតពីរឆ្នាំកន្លងមកនេះ បានឈានដល់ចំណុចប្រែប្រួលមួយដែលគំរាមរុញច្រានកម្ពុជាឱ្យធ្លាក់ចូលក្នុងសម័យកាលគាបសង្កត់ថ្មី។ វិធានការបង្ក្រាបនេះដែលចាប់ផ្តើមដោយមានការអនុម័តច្បាប់ដ៏ចម្រូងចម្រាសស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល (Lango) កាលពីខែកក្កដា ឆ្នាំ២០១៥មានសកម្មភាពកាន់តែខ្លាំង បន្ទាប់ពីការបោះឆ្នោតឃុំសង្កាត់កាលពីខែមិថុនា ខណៈនៅសល់តែប្រហែល១ឆ្នាំទៀតនឹងដល់ពេលប្រកួតប្រជែងដ៏ស្វិតស្វាញសម្រាប់ការបោះឆ្នោតជាតិនោះ។ ទោះបីជា រដ្ឋាភិបាលបដិសេធថា វិធានការរបស់ខ្លួនមិនមែនជារឿងនយោបាយក៏ដោយតែបណ្តាស្ថានទូត អង្គការសិទ្ធិមនុស្ស និងអ្នកវិភាគនយោបាយឯករាជ្យបានព្រមានកាលពីម្សិលមិញថា រដ្ឋាភិបាលកំពុងប្រញាប់ប្រញាល់បង្កឱ្យមានការភ័យខ្លាចនៅមុនការបោះឆ្នោតដែលនឹងធ្វើឡើងនៅខែកក្កដាឆ្នាំក្រោយ។ មជ្ឈដ្ឋានភាគច្រើន មើលឃើញថា ការចាត់វិធានការយ៉ាងតក់ក្រហល់របស់រដ្ឋាភិបាលតម្រូវឱ្យកាសែតខេមបូឌា ដេលី សងបំណុលពន្ធដែលជំពាក់ចំនួន៦,៣លានដុល្លារ និងការបញ្ជាឱ្យបិទវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ជាអង្គការមិនមែនរដ្ឋាភិបាលផ្តោតលើលទ្ធិប្រជាធិបតេយ្យដែលទទួលបានជំនួយឧបត្ថម្ភពីអាមេរិកយ៉ាងឆាប់រហ័សកាលពីម្សិលមិញ គឺជាផ្នែកនៃចំណាត់ការដ៏ទូលំទូលាយមួយដើម្បី បំបិទមាត់ បំភិតបំភ័យ និងយាយីអ្នករិះគន់។ ជាការឆ្លើយតបនឹងការបិទវិទ្យាស្ថានជាតិប្រជាធិបតេយ្យ ស្ថានទូតសហរដ្ឋអាមេរិកបានសួរកាលពីម្សិលមិញ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា "តើប្រទេសកម្ពុជាមានការប្តេជ្ញាចិត្តចំពោះលទ្ធិប្រជាធិបតេយ្យដែរឬទេ? អ្នកជាអ្នកសម្រេចចិត្ត!"។ លោក មាស នី អ្នកវិភាគនយោបាយបានលើកឡើងថា និយមន័យរបស់ប្រជាពលរដ្ឋ និងរដ្ឋាភិបាលនៃពាក្យថា ប្រជាធិបតេយ្យ គឺដើរលើទិសដៅបញ្ច្រាសគ្នា ដោយពលរដ្ឋខ្មែរសង្ឃឹមចង់បានសិទ្ធិសេរីភាព ដែលរដ្ឋាភិបាលមើលឃើញថាគ្រោះថ្នាក់។ លោកបានថ្លែងកាលពីម្សិលមិញថា "យើងអាចមើលឃើញបានថា គណបក្សកាន់អំណចលែងសូវសង្ឃឹមថា ខ្លួននឹងអាចទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីទៀតហើយ"។ រដ្ឋាភិបាលព្រួយបារម្ភថា...

អគ្គនាយក​​​​​​ពន្ធដារ​​​​គំរាមបិទ​ការសែត​ខេម​​​បូឌា​​​ ដេលី នៅថ្ងៃទី៤ ខែកញ្ញា បើ​​​មិន​​​សង​​​​​​បំណុល​​​ពន្ធ​តាម​​​ឱសាន​​​វាទ​

កាលពីថ្ងៃសៅរ៍ មន្ត្រីពន្ធដារកំពូលនៅកម្ពុជាបានបន្តព្រមានបិទនិងរឹបអូសទ្រព្យសម្បត្តិស្ថាប័នកាសែត ខេមបូឌា ដេលី ពាក់ព័ន្ធបំណុលពន្ធជាង៦លានដុល្លារ។ ការគំរាមនេះកើតមានឡើងស្របពេលអ្នកយកព័ត៌មានពីរនាក់ឱ្យស្ថាប័នកាសែតមួយនេះនឹងត្រូវបង្ហាញខ្លួនសម្រាប់ការសាកសួរនៅសាលាដំបូងខេត្តរតនគិរីនៅថ្ងៃអង្គារដោយសារបានសួរសំណួរអ្នកភូមិពាក់ព័ន្ធការបោះឆ្នោតនាពេលកន្លងមក នេះបើយោងតាម លោក Douglas Steele អ្នកគ្រប់គ្រងទូទៅនៃស្ថាប័នកាសែតមួយនេះ។ លោក Douglas Steele បានមានប្រសាសន៍ កាលពីម្សិលមិញថា រដ្ឋាភិបាល "បានកំណត់ឱសានវាទបញ្ចប់សេរីភាពព័ត៌មាននៅកម្ពុជា"។លោកបានបន្ថែមថា "ប៉ុន្តែយើងនឹងបន្តរហូតដល់ពេលមានការសម្រេចចុងក្រោយ"។ បណ្តាអង្គការមិនមែនរដ្ឋាភិបាល និងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយប្រឈមការដាក់សម្ពាធនៅក្នុងខែនេះ បន្ទាប់ពីមានកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៥ខែសីហា ដែលអំឡុងពេលនោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបទបញ្ជាឱ្យធ្វើការសើុបអង្កេតលើការបង់ពន្ធរបស់បណ្តាអង្គការក្រៅរដ្ឋាភិបាល។ នៅថ្ងៃដដែលនោះគេហ ទំព័រ Fresh News ដែលជាអ្នកពាំនាំរបស់រដ្ឋាភិបាលបានលិខិតបែកធ្លាយមួយច្បាប់ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលចេញបទបញ្ជាឱ្យកាសែតខេមបូឌា ដេលីសងបំណុលពន្ធ បើពុំដូច្នេះទេប្រឈមការបិទ និងរឹបអូសទ្រព្យសម្បត្តិ។  បំណុលពន្ធនេះបានបែកធ្លាយតាមអីុនធឺណិត មុនពេលមកដល់ការិយាល័យកាសែត ខេមបូឌា ដេលី ហើយមិនបានផ្តោតលើសវនកម្មហិរញ្ញវត្ថុណាមួយរបស់ស្ថាប័នកាសែតមួយនេះទេ នេះបើយោងតាមលោក...

MEDIA FEEDS

Popular