35 C
Phnom Penh

CATEGORY

ទស្សនៈ

កម្មវិធី​Idea Talk៖​វិភាគ​ព្រឹត្តិ​ការណ៍​សំខាន់ៗ​នៅ​សប្តាហ៍​ទី២​ខែ​មករា​ឆ្នាំ២០១៩​

កម្មវិធី​Idea Talk៖ តាម​បណ្តាញ ​Facebook Live​របស់​The Cambodia Daily​ ថ្ងៃ​ទី​១៨​មករា​ឆ្នាំ​២០១៩។​

សហរដ្ឋ​​​អាមេរិក​​​​​​​​ដាក់​​​ទណ្ឌកម្ម​​​​ទិដ្ឋាការ​​​លើប្រទេស​​​កម្ពុជា​​​ និង​​​ប្រទេស​​​ចំនួន​​​៣ផ្សេង​​​ទៀត​​​

យោងតាមមន្ត្រីសហរដ្ឋអាមេរិកមួយរូបបានឱ្យដឹងថា  សហរដ្ឋអាមេរិកចាប់ផ្តើមដាក់ការរឹតបន្តឹងទិដ្ឋាការលើប្រទេសចំនួន៤រួមទាំងកម្ពុជាផង ដោយអនុវត្តច្បាប់ដែលអនុញ្ញាតឱ្យដាក់ទណ្ឌកម្ម ពេលប្រទេសបដិសេធមិនព្រមទទួលយកពលរដ្ឋខ្លួនឯងដែលត្រូវបានចាត់ទុកថា រស់នៅក្នុងទឹកដីសហរដ្ឋអាមេរិកដោយខុសច្បាប់។ អ្នកនាំពាក្យក្រសួងសន្តិសុខជាតិសហរដ្ឋអាមេរិកបានប្រាប់បណ្តាញសារព័ត៌មាន CNN ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកអំពីការផ្អាកទិដ្ឋាការនេះកាលពីព្រឹកម្សិលមិញ ហើយមន្ត្រីសហរដ្ឋអាមេរិកមួយរូបដែលនិយាយក្នុងលក្ខខណ្ឌអនាមិកបានបញ្ជាក់ពីព័ត៌មាននេះតាមក្រោយនៅថ្ងៃដដែលនោះ។ មន្ត្រីសហរដ្ឋអាមេរិករូបនេះបានលើកឡើងថា "ក្រសួងការបរទេស បានទទួលការជូនដំណឹងពីក្រសួងការពារជាតិឱ្យផ្អាកទិដ្ឋាការ"។ ចំណាត់ការេនះកើតមានឡើងបន្ទាប់ពីមានការចរចាគ្នារាប់ខែរវាងសហរដ្ឋអាមេរិក និងកម្ពុជាពាក់ព័ន្ធកិច្ចព្រមព្រៀងឆ្នាំ២០០២ដែលអនុញ្ញាតឱ្យសហរដ្ឋអាមេរិកនិរទេសជនជាតិខ្មែរដែលត្រូវបានកាត់ឱ្យជាប់ទោសពីបទឧក្រិដ្ឋ។ មន្ត្រីដដែលនេះបានលើកឡើងបន្តែមថា គេនៅមិនទាន់ច្បាស់នៅឡើយទេ ថាតើពលរដ្ឋខ្មែរទាំងអស់នឹងរងផលប៉ះពាល់...

អ្នកអង្កេតការណ៍​ព្រមានថា​កម្ពុជា​កំពុង​ឆ្ពោះទៅរក​សម័យកាលគាបសង្កត់ថ្មី​

បណ្តាអ្នកអង្កេតការណ៍បានលើកឡើងកាលពីម្សិលមិញថា ការបង្ក្រាបលើអង្គការមិនមែនរដ្ឋាភិបាលឯករាជ្យ ប្រព័ន្ធផ្សព្វផ្សាយ និងគណបក្សនយោបាយដែលបានចាប់ផ្តើមជិតពីរឆ្នាំកន្លងមកនេះ បានឈានដល់ចំណុចប្រែប្រួលមួយដែលគំរាមរុញច្រានកម្ពុជាឱ្យធ្លាក់ចូលក្នុងសម័យកាលគាបសង្កត់ថ្មី។ វិធានការបង្ក្រាបនេះដែលចាប់ផ្តើមដោយមានការអនុម័តច្បាប់ដ៏ចម្រូងចម្រាសស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល (Lango) កាលពីខែកក្កដា ឆ្នាំ២០១៥មានសកម្មភាពកាន់តែខ្លាំង បន្ទាប់ពីការបោះឆ្នោតឃុំសង្កាត់កាលពីខែមិថុនា ខណៈនៅសល់តែប្រហែល១ឆ្នាំទៀតនឹងដល់ពេលប្រកួតប្រជែងដ៏ស្វិតស្វាញសម្រាប់ការបោះឆ្នោតជាតិនោះ។ ទោះបីជា រដ្ឋាភិបាលបដិសេធថា វិធានការរបស់ខ្លួនមិនមែនជារឿងនយោបាយក៏ដោយតែបណ្តាស្ថានទូត...

អគ្គនាយក​​​​​​ពន្ធដារ​​​​គំរាមបិទ​ការសែត​ខេម​​​បូឌា​​​ ដេលី នៅថ្ងៃទី៤ ខែកញ្ញា បើ​​​មិន​​​សង​​​​​​បំណុល​​​ពន្ធ​តាម​​​ឱសាន​​​វាទ​

កាលពីថ្ងៃសៅរ៍ មន្ត្រីពន្ធដារកំពូលនៅកម្ពុជាបានបន្តព្រមានបិទនិងរឹបអូសទ្រព្យសម្បត្តិស្ថាប័នកាសែត ខេមបូឌា ដេលី ពាក់ព័ន្ធបំណុលពន្ធជាង៦លានដុល្លារ។ ការគំរាមនេះកើតមានឡើងស្របពេលអ្នកយកព័ត៌មានពីរនាក់ឱ្យស្ថាប័នកាសែតមួយនេះនឹងត្រូវបង្ហាញខ្លួនសម្រាប់ការសាកសួរនៅសាលាដំបូងខេត្តរតនគិរីនៅថ្ងៃអង្គារដោយសារបានសួរសំណួរអ្នកភូមិពាក់ព័ន្ធការបោះឆ្នោតនាពេលកន្លងមក នេះបើយោងតាម លោក Douglas Steele អ្នកគ្រប់គ្រងទូទៅនៃស្ថាប័នកាសែតមួយនេះ។ លោក Douglas Steele បានមានប្រសាសន៍...

អ្នកភូមិ​ក្នុង​តំបន់​អង្គរ​នៅ​តែ​បាត់បង់ផ្ទះ ទោះបី​ជា​បង្ហាញ​​លិខិត​អនុញ្ញាត​ឱ្យ​សាងសង់​

សង្កាត់នគរធំ, ខេត្តសៀមរាប- សំឡេងស្រែកយំដោយក្តីឈឺចាប់របស់អ្នកស្រី ធឿន ចន្ទ្រា ឮទ្រហឹងពេញព្រៃស្ងាត់ជ្រងំនៃឧទ្យានបុរាណអង្គរកាលពីព្រឹកម្សិលមិញ ខណៈពេលអាជ្ញាធរចាប់ផ្ដើមរុះរើផ្ទះដែលគាត់ទើបតែសង់កាលពី២ខែមុន។ ភ្ញៀវទេសចរដែលជិះរ៉ឺម៉កម៉ូតូកង់បីបានធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវត្រង់ចំណុចមុខផ្ទះរបស់អ្នកស្រី ធឿន ចន្ទ្រា...

តើ​​​ការ​​​គំរាម​​​ប្រើ​​​ហិង្សា​​​របស់​​​លោក ហ៊ុន សែន នឹង​​​ក្លាយ​​​ជា​​​ការពិត​​​ទេ​​​នៅ​​​ឆ្នាំ​​​២០១៨?

វោហារសាស្ត្ររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាន់តែខ្លាំងឡើងៗនៅក្នុងឆ្នាំនេះដោយលោកគំរាម "កម្ចាត់" មនុស្សប៉ុន្មានរយនាក់ដើម្បីរក្សាស្ថិរភាព ព្រមានលោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំងឱ្យ "ត្រៀមក្តារមឈូសទុកឱ្យហើយទៅ" និងប្តេជ្ញាកប់ខ្មោចអ្នកដែលចង់ឱ្យលោកស្លាប់។ ការបំភិតបំភ័យសត្រូវនយោបាយមិនមែនជារឿងថ្មីនោះទេ...

គណបក្ស​​​ សម រង្ស៊ី ប្រឈម​​​នឹង​​​ការផ្លាស់​​​​​​ប្តូរ​​​ឈ្មោះ​​​ថ្មី​​​ ប៉ុន្តែ​​​មិន​​​ទាន់​​​ប្រាកដ​​​ថា​​​ត្រូវ​​​ដាក់​​​ឈ្មោះ​​​អ្វី

វិសោធនកម្មដ៏ចម្រូងចម្រាសលើច្បាប់ស្តីពីគណបក្សនយោបាយបានឆ្លងដំណើរការនីតិវិធីដោយមានការប្រើអំណាច ហើយទំនងជានឹងត្រូវចុះហត្ថលេខាឲ្យក្លាយទៅជាច្បាប់នៅក្នុងសប្តាហ៍នេះ ដោយធ្វើឲ្យគណបក្សប្រឆាំង សង្គមស៊ីវិល និងអង្គការសិទ្ធិមនុស្សអន្តរជាតិមានក្តីព្រួយបារម្ភកាន់តែខ្លាំងឡើងៗ។ ក្នុងចំណោមការផ្លាស់ប្តូរដែលបង្ខំដោយច្បាប់នេះ គឺការប្តូរឈ្មោះថ្មី សម្រាប់ គណបក្ស សម...

ភាពតានតឹង​​​កើតឡើង​​​អំឡុង​​​សវនា​​​ការ​​​ឧទ្ធរណ៍របស់អ្នក​​​ស្រី ទេព វន្នី

អ្នកស្រី ទេព វន្នី សកម្មជនសិទ្ធិដីធ្លីដ៏ឆ្នើមមួយរូបនៅតែគឃ្លើនកាលពីម្សិលមិញ អំឡុងសវនាការសាលាឧទ្ធរណ៍ដោយជំទាស់នឹងការផ្ដន្ទាទោសអ្នកស្រីឱ្យជាប់ពន្ធនាគាររយៈពេលជាង២ឆ្នាំ ជុំវិញការចោទប្រកាន់ពាក់ព័ន្ធការតវ៉ាកាលពីឆ្នាំ២០១៣ នៅមុខភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នៅខាងក្រៅសាលាឧទ្ធរណ៍ សមាជិកមួយក្រុមមានគ្នាប្រហែល៣០នាក់...

ទណ្ឌិត​​​នយោបាយ គឹម សុខ ​​​​​​បង្ហាញ​​​ភាព​​​គឃ្លើន​​​នៅ​​​ក្នុង​​​សវនាការ​​​ជំនុំជម្រះ

លោក គឹម សុខ អ្នកអត្ថាធិប្បាយនយោបាយបានចូលរួមការបើកសវនាការជំនុំជម្រះរឿងក្តីរបស់ខ្លួនពាក់ព័ន្ធការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ និងញុះញង់នៅសាលាដំបូងរាជធានីភ្នំពេញរហូតទាល់ចប់កាលពីម្សិលមិញ ដោយយកក្រដាសញុ៉កត្រចៀកដើម្បីជាការតវ៉ាជំទាស់នឹងករណីដែលលោកចាត់ទុកថាជារឿងនយោបាយតាំងពីដើមទីមកមេ្ល៉ះ។ លោក គឹម សុខ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់កាលពីខែកុម្ភៈដោយសារពេលផ្តល់បទសម្ភាសន៍តាមវិទ្យុអាស៊ីសេរី លោកបានភ្ជាប់គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចទៅនឹងការធ្វើឃាតលោក កែម ឡី អ្នកវិភាគនយោបាយ...

បក្ស​ប្រឆាំង​នឹង​ស្នើ​ឱ្យ​​ព្រះ​មហា​ក្សត្រ​​កុំឡាយ​ព្រះ​ហស្ត​​​វិសោធ​ន​​កម្ម​លើ​ច្បាប់​​ស្ដីពី​បក្ស​នយោបាយ

គេរំពឹងថា នៅថ្ងៃនេះគណបក្សសង្គ្រោះជាតិនឹងជំរុញឱ្យព្រះមហាក្សត្រ នរោត្តម សីហមុនី ច្រានចោលវិសោធនកម្មលើច្បាប់ស្ដីពីគណបក្សនយោបាយដែលត្រូវបានតាក់តែងឡើងក្នុងបំណងធ្វើឱ្យលោក សម រង្ស៊ី ឥស្សរជនគណបក្សប្រឆាំងស្ថិតនៅក្រៅសង្វៀនប្រកួត។ គម្រោងនេះកើតមានឡើងស្របពេលអង្គការសង្គមស៊ីវិលចំនួន១៩ បានសម្ដែង...

ព័ត៌មានថ្មីៗ