33 C
Phnom Penh

CATEGORY

ទស្សនៈ

ក្រសួងសុខាភិបាល​​​ចេញបទបញ្ជា​ឲ្យបិទ​​គ្លីនិក​ឯកជន​​​ក្រោយ​បុរសម្នាក់ស្លាប់​

កាលពីម្សិលមិញ ក្រសួងសុខាភិបាលបានចេញបទបញ្ជាឲ្យបិទគ្លីនិកឯកជនដ៏ធំមួយក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ មួយថ្ងៃបន្ទាប់ ពីបុរសម្នាក់ដែលទទួលការព្យាបាលនៅទីនោះបានស្លាប់ភ្លាមៗ នេះបើយោងតាមប្រពន្ធរបស់បុរសរូបនេះ និងសេចក្តី សម្រេចមួយរបស់រដ្ឋាភិបាល។ យោងតាមសេចក្តីសម្រេចមួយចុះហត្ថលេខាកាលពីម្សិលមិញ ដោយលោក  ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល គ្លីនិកនេះដែលមានឈ្មោះ ឃឹម រ៉ានី ហើយមានទីតាំងស្ថិតនៅក្នុងសង្កាត់បឹងកក់១ ត្រូវបានបញ្ជាឲ្យបិទ ដោយមូលហេតុថា គ្លីនិកនេះ "បង្កឲ្យមានបញ្ហាជាច្រើនលើកច្រើនសានាពេលកន្លងមកដោយមិនគោរពទៅតាមកិច្ចសន្យារបស់ខ្លួនពេលដាក់ពាក្យសុំបើកមន្ទីរសម្រាកព្យាបាល និងមិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល" ។ សេចក្តីសម្រេចនេះមិនបានរៀបរាប់ លម្អិតថា តើគ្លីនិកនេះធ្លាប់បានធ្វើអ្វីខុសពីមុនមក ឬក៏ថា តើហេតុអ្វីបានជាវាត្រូវបិទនោះឡើយ។ ទោះជាយ៉ាងណា ចំណត់ការនេះធ្វើឡើងស្របពេលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកចុះផ្សាយព្រោងព្រាតអំពីការស្លាប់របស់អ្នកជំងឺអាយុ២៨ឆ្នាំម្នាក់ឈ្មោះ ឡាំ  តៅគង់ ដែលត្រូវបានបញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ពេលគាត់ដកដង្ហើមផុតៗ  បន្ទាប់គ្រូពេទ្យនៅក្នុងគ្លីនិកនេះបានចាក់ថ្នាំបំបាត់ការឈឺចុកចាប់ខ្នងឲ្យគាត់។ ប្រពន្ធរបស់បុរសរូបនេះឈ្មោះ សុខ រ័ត្នមុនី បានលើកឡើងថា ប្តីរបស់គាត់បានទៅកាន់គ្លីនិកនេះដោយសារមានការឈឺចុកចាប់ឆ្អឹងខ្នង និងឈឺក្បាលកាលពីថ្ងៃអាទិត្យហើយគ្រូពេទ្យម្នាក់នៅទីនោះបានចាក់ថ្នាំឲ្យគាត់។  ប្រហែល២០នាទីក្រោយមក គាត់បានចាប់ផ្តើមប្រកាច់បែកពពុះមាត់...

ពិធី​​​ជួប​​​ជុំ​​​អុជទៀន​​​របស់​​​អ្នក​​​តវ៉ា​​​ត្រូវ​​​​​​បាន​​​បំបែក​​​​​​នៅ​​​ពេល​​​ “ថ្ងៃ​​​ច័ន្ទ​​​ពណ៌​​​ខ្មៅ” លើក​​​ទី​​​៣​​​បញ្ចប់​​​

កាលពីម្សិលមិញ ការតវ៉ា "ថ្ងៃច័ន្ទពណ៌ខ្មៅ" លើកទី៣ដែលក្រុមសកម្មជនធ្វើឡើងដើម្បីអំពាវនាវឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្សមួយក្រុមដែលជាប់ពន្ធនាគារ បានប្រព្រឹត្តទៅដោយសន្តិវិធីរហូតដល់ព្រះអាទិត្យអស្តង្គតទើបឈានដល់ការប្រវាយប្រតប់គ្នាជាថ្មីម្តងទៀតជាមួយសន្តិសុខ បន្ទាប់ពីសន្តិសុខទាំងនោះបានទៅដល់ពិធីអុជទៀនមួយនៅតំបន់បឹងកក់ ក្នុងរាជធានីភ្នំពេញ។ នៅម៉ោងប្រហែល៦ល្ងាច សន្តិសុខរាប់សិបនាក់បានទៅដល់កន្លែងសកម្មជនប្រហែល៣០នាក់ នៅពេលពួកគាត់ចាប់ផ្តើមពិធីមួយដើម្បីអំពាវនាវឲ្យដោះលែងមន្ត្រី៤រូបមកពីសមាគមសិទ្ធិមនុស្សក្នុងស្រុកអាដហុក និងមន្ត្រីគ.ជ.ប. មួយរូបដែលបានជាប់ពន្ធនាគារពីបទជាប់ពាក់ព័ន្ធរបស់ពួកគាត់ក្នុងការសូកប៉ាន់នារីម្នាក់ដែលមានរឿងស្រូវផ្លូវភេទជាមួូយលោក កឹម សុខា។ ក្នុងវីដេអូឃ្លីបនៃឧប្បត្តិហេតុនោះ គេឃើញសន្តិសុខខណ្ឌដូនពេញ...

ជាច្រើនឆ្នាំបន្ទាប់ពី​ចោរលួច​ ព្រះបរមសារី​រិកធាតុ​ត្រូវបាន​ដង្ហែ​ទៅ​តម្កល់​នៅ​ឧត្តុង្គ

ភ្នំឧត្តុង្គ ស្រុកពញាឮ ខេត្តកណ្តាល-អស់រយៈពេលជិត៣ឆ្នាំ បន្ទាប់ពី​ព្រះបរមសារីរិកធាតុ​ត្រូវបានលួច​ដោយ​ស្ងាត់ៗ​ពី​ព្រះសក្យ​មុនីចេតិយ​នៅទីនេះនៅពេលយប់នោះ ព្រះបរមសារី​រិកធាតុ​ព្រះពុទ្ធ​របស់​កម្ពុជា​ត្រូវបាន​ដង្ហែយក​ទៅ​តម្កល់​កាលពី​ថ្ងៃសុក្រ​ ដោយ​មាន​កម្មវិធី​រៀបចំ​ទទួល​តាម​កិច្ចសាសនា​គួរឲ្យកត់សម្គាល់។

ធនាគារ​​​ពិភព​​​លោក​​​នឹងបន្ត​​​​​​​​​​​​ផ្តល់​​​មូល​​​និធិ​​​​​​ឡើង​​​វិញ​​​ដល់​​​កម្ពុជា​​​

ធនាគារពិភពលោកបានយល់ព្រមផ្តល់ប្រាក់កម្ចីថ្មីក្នុងទឹកប្រាក់១៣០លានដុល្លារអាមេរិកដល់ប្រទេសកម្ពុជាកាលពីយប់ថ្ងៃព្រហស្បតិ៍ ដោយលែងបង្កកកម្ចីដែលមានប្រសិទ្ធភាពចាប់តាំងពី២០១១ ជាការតវ៉ានឹងការបណ្តេញពលរដ្ឋចេញពីលំនៅដ្ឋានទាំងបង្ខិតបង្ខំដោយរដ្ឋាភិបាល។ យោងតាមសេចក្តីប្រកាសព័ត៌មានធនាគារឲ្យដឹងថា ក្នុងកិច្ចប្រជុំមួយនៅក្នុងក្រុងវ៉ាស៊ីនតោន គណៈនាយកប្រតិបត្តិធនាគារពិភពលោកបានយល់ព្រមលើកំណត់ចូលរួមប្រទេសសម្រាប់កម្ពុជាដែលសុំឲ្យផ្តល់កម្ចីសម្បទានជាទឹកប្រាក់១៣០លានដុល្លារក្នុងគម្រោងបួន ដែលរួមទាំងទឹកប្រាក់២៥លានដុល្លារសម្រាប់ដំណាក់ការទីពីរនៃគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច។ សេចក្តីសម្រេចនេះគឺជាការលែងបង្កកកម្ចីដែលបានអនុវត្តចាប់តាំងពីខែសីហា ឆ្នាំ២០១១ ដែលនៅពេលនោះធនាគារពិភពលោកបានបញ្ជាក់ថា ខ្លួនបានបញ្ឈប់ការផ្តល់មូលនិធិថ្មីទៀតហើយ ដោយសារតែតវ៉ានឹងការបណ្តេញចេញពីលំនៅដ្ឋានទាំងបង្ខំពីសំណាក់រដ្ឋាភិបាលទៅលើពលរដ្ឋប្រមាណ៣០០០គ្រួសារនៅតំបន់បឹងកក់នៅក្នុងក្រុងភ្នំពេញ ក្នុងពេលដែលមានគម្រោងធនាគារផ្តល់បណ្ណកម្មសិទ្ធិដីធ្លីដល់អ្នកភូមិនៅទីនោះ។ មូលនិធិដែលបានមកពីសមាគមអភិវឌ្ឍអន្តរជាតិរបស់ធនាគារពិភពលោកគឺរួមមានទឹកប្រាក់៣០លានដុល្លារសម្រាប់ចំណាយលើការបង្កើនសេវាថែទាំសុខភាព ១៥លានដុល្លារសម្រាប់កែលម្អស្ថានភាពផ្លូវទឹក និង៦០លានដុល្លារសម្រាប់កែលម្អផ្លូវថ្នល់គឺបន្ថែមលើគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងវគ្គពីរ។ នៅក្នុងសេចក្តីថ្លែងការណ៍ ធនាគារបាននិយាយថា ខ្លួនបានសម្រេចចិត្តចាប់ផ្តើមផ្តល់មូលនិធិឡើងវិញ បន្ទាប់ពីមានការពិភាក្សាដ៏ទូលំទូលាយជាមួយអ្នកពាក់ព័ន្ធទាំងអស់ទូទាំងប្រទេសកម្ពុជា រួមទាំងមន្ត្រីរដ្ឋាភិបាល "សង្គមស៊ីវិលជាតិនិងអន្តរជាតិ វិស័យឯកជននិងពាណិជ្ជកម្ម ស្ថាប័នសិក្សាស្រាវជ្រាវ ដៃគូអភិវឌ្ឍ និងទីភ្នាក់ងារសហប្រជាជាតិ"។ យោងតាមអ្នកស្រី ចូស៊ីលីន មេដាឡូ នាយកគោលនយោបាយនៅគម្រោងគណនេយ្យភាពអន្តរជាតិឲ្យដឹងថា លោក ម៉ាតធូ ម៉ាកហ្គា នាយកប្រតិបត្តិអាមេរិកនៃធនាគារពិភពលោក គឺបានបោះឆ្នោតអនុបវាទ។ អ្នកស្រី មេដាឡូ បានសរសេរក្នុងសារអ៊ីម៉េលថា "យើងបានទទួលព័ត៌មានបច្ចុប្បន្នភាពពីរដ្ឋាភិបាលសហរដ្ឋអាមេរិកថា គេនឹងចេញសេចក្តីថ្លែងការណ៍នៅសប្តាហ៍ក្រោយ" ទាក់ទងនឹងសេចក្តីសម្រេចមិនបោះឆ្នោតលើគម្រោងនេះ។រដ្ឋាភិបាលសហរដ្ឋអាមេរិកគឺជាអ្នកផ្តល់មូលនិធិធំបំផុតរបស់ធនាគារពិភពលោក។ ស្ថានទូតសហរដ្ឋអាមេរិកបានបង្វែរសំណួរទៅទីស្នាក់ការសហរដ្ឋអាមេរិករបស់ធនាគារពិភពលោកដែលមិនអាចទាក់ទងបានទេ។ អ្នកស្រី ណាលី ភីឡូក នាយិកាអង្គការសិទ្ធិមនុស្ស លីកាដូ បានហៅការសម្រេចនេះថា "ប្លែក" ដោយសារតែរដ្ឋាភិបាលចាប់ខ្លួនបុគ្គលិកសិទ្ធិមនុស្សនិងមន្ត្រីបក្សប្រឆាំងនាពេលថ្មីៗនេះ។ អ្នកស្រី ភីឡូក បានមានប្រសាសន៍ថា "ប្រការដែលធនាគារពិភពលោកនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះដោយមានប្រាក់ចំនួនច្រើននៅពេលនេះ គឺនឹងស្ទើរតែផ្តល់ឲ្យរដ្ឋាភិបាលនូវភ្លើងខៀវដែលគេអាចធ្វើអ្វីៗទៅបាន" អង្គការលីកាដូរិះគន់យ៉ាងខ្លាំងលើដំណាក់ការទីមួយមានទឹកប្រាក់១៣លានដុល្លារនៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដែលបានបង្កើតសម្បទានដីសង្គមកិច្ច៨កន្លែងសម្រាប់ពលរដ្ឋក្រីក្ររាប់ពាន់គ្រួសារ។ ការស្ទង់នាឆ្នាំ២០១៥ដោយអង្គការនេះបានរកឃើញថា គ្រួសារជាច្រើនបានបោះបង់ចោលទីតាំងរបស់ខ្លួន ដោយសារតែដីគ្មានជីជាតិ ឈ្លោះគ្នាដណ្តើមកម្មសិទ្ធិ និងកង្វះហេដ្ឋារចនាសម្ពន្ធដែលគេសន្យាធ្វើឲ្យ។ ធនាគារពិភពលោកបាននិយាយថា គម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងវគ្គពីរ គឺនឹងពង្រីកទៅដល់១៤សហគមន៍។ សេចក្តីថ្លែងការណ៍បាននិយាយថា "គ្រួសារជាច្រើនបានទទួលផលប្រយោជន៍ពីអ្នកមុន"។ សេចក្តីថ្លែងការណ៍មិនបាននិយាយថា ហេតុអ្វីបានជាធនាគារពិភពលោកជ្រើសរើសពេលនេះ ដើម្បីចាប់ផ្តើមឲ្យកម្ពុជាខ្ចីឡើងវិញនោះទេ។ អតីតអ្នកភូមិបឹងកក់រាប់រយនាក់និយាយថា ពួកគេមិនទាន់បានទទួលសំណងគ្រប់គ្រាន់ចំពោះការបណ្តេញចេញពីដីធ្លីទេ។ លោក អៀង វុទ្ធី នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជាដែលបានហៅការសម្រេចនេះថា "គួរឲ្យអាម៉ាស់"ចំពោះធនាគារនេះ បានមានប្រសាសន៍ថា "ចំពោះអ្នកដែលត្រូវបណ្តេញចេញរួចហើយ គេនៅតែរង់ចាំការគាំទ្រពីធនាគារពិភពលោក"។ លោកបាននិយាយថា "ធនាគារត្រូវតែគោរពការប្តេជ្ញាចិត្តរបស់ខ្លួន"។ អ្នកស្រី ទេព វន្នី សកម្មជនបឹងកក់ដ៏លេចធ្លោ បាននិយាយថា អ្នកស្រីខកចិត្តយ៉ាងខ្លាំងនឹងសេចក្តីសម្រេចរបស់ធនាគារ។ អ្នកស្រីបានសន្យានឹងតវ៉ានៅមុខការិយាល័យធនាគារពិភពលោកក្នុងក្រុងភ្នំពេញនៅសប្តាហ៍ក្រោយនេះ ដោយសារតែការបំពានការសន្យាដែលអ្នកស្រីនិយាយថា ធនាគារនេះបានសន្យាចំពោះអ្នកដែលត្រូវគេបណ្តេញចេញពីលំនៅដ្ឋានថាមិនឲ្យបន្តការផ្តល់មូលនិធិទេ រហូតទាល់តែពួកគេទទួលបានសំណងពេញជាមុនសិន។ អ្នកស្រី វន្នី បាននិយាយថា "ជាអកុសល វាបង្ហាញឲ្យយើងឃើញថា ធនាគារពិភពលោកគឺមិនខុសគ្នានឹងរដ្ឋាភិបាលទេ ពីព្រោះខ្លួនតែងតែបំពានការសន្យារបស់ខ្លួនដែលធ្វើឡើងចំពោះសហគមន៍ដែលប៉ះពាល់។ ធនាគារនេះគ្រាន់តែគិតអំពីផលប្រយោជន៍ផ្ទាល់ខ្លួនសំខាន់ជាងពលរដ្ឋដែលប៉ះពាល់ទៅទៀត"។ ទោះជាយ៉ាងនេះក្តី ធនាគារពិភពលោកបាននិយាយក្នុងសារអ៊ីម៉េលយប់ថ្ងៃសុក្រថា មានវឌ្ឍនភាពបានធ្វើឡើង ដើម្បីធានាថាគ្រួសារទាំងអស់នៅក្នុងតំបន់នោះគឺទទួលបានបណ្ណកម្មសិទ្ធិដីធ្លី ដែលនាំឲ្យមានការសម្រេចចិត្តទាក់ទងឡើងវិញជាមួយកម្ពុជា។ ធនាគារបាននិយាយថា "ចំនួនភាគច្រើននៃគ្រួសារនៅសេសសល់ដែលមានសិទ្ធិនៅក្នុងតំបន់បឹងកក់ គឺឥឡូវនេះចរចានិងបានទទួលបណ្ណកម្មសិទ្ធិពីសាលាក្រុងភ្នំពេញ (ការចរចាកំពុងតែបន្តធ្វើក្នុងករណីមួយចំនួន) ចំណែកឯអតីតអ្នកភូមិដែលមានសិទ្ធិផ្សេងទៀតបានជ្រើសរើសយក ហើយបានទទួលប្រាក់ ឬសំណងជាផ្ទះ។ យើងសូមស្វាគមន៍ចំពោះវឌ្ឍនភាពនេះ"៕ (រាយការណ៍បន្ថែមដោយ គុច ណារ៉េន)

គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​អវត្តមាន ក្នុង​​​ពេល​​​ពលរដ្ឋ​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​រដ្ឋាភិបាល​​​ដែល​​​មាន​​​សុភនិច្ឆ័យ​​​

គណបក្សប្រជាជនកម្ពុជាបានវង្វេងផ្លូវ ដោយមិនអើពើនឹងពលរដ្ឋកម្ពុជា ក្នុងខណៈដែលមេដឹកនាំរបស់ខ្លួនដែលរស់នៅសុខស្រួលនឹងទ្រព្យធននិងអំណាច គឺបង្កើនជំងឺនិងក្អែលរបស់ក្រុមមន្ត្រីដែលប្រឈមនឹងការពិនិត្យពិច័យតិចតួចពីសាធារណជន។ សាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្វើឡើងក្នុងសុន្ទរកថារយៈពេល៦ម៉ោងតាមទូរទស្សន៍ ក្រោយពីការស្ទើរតែចាញ់ឆ្នោតរបស់គណបក្សលោកក្នុងការបោះឆ្នោតនាឆ្នាំ២០១៣ គឺជាការអំពាវនាវឲ្យគណបក្សកាន់អំណាចត្រូវតម្រង់ទិសជាថ្មី។ ឥឡូវនេះ ប្រទេសកម្ពុជាមានគណបក្សប្រឆាំងដែលអាចសម្រេចបាននិងរួបរួមគ្នា ហើយគណបក្សកាន់អំណាចត្រូវកែប្រែ បើមិនដូច្នេះទេ គឺទុកឲ្យពលរដ្ឋងាកមកប្រឆាំងនឹងខ្លួនដោយមិនអាចបដិសេធបានទេ។ លោក ហ៊ុន សែន បានប្រាប់រដ្ឋមន្ត្រីរបស់លោកថា "ទីមួយ ត្រូវឆ្លុះកញ្ចក់មើលខ្លួនឯង"។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា "ទីពីរ ត្រូវងូតទឹករួចហើយត្រូវដុសក្អែល។ ដុសក្អែលដោយអ្នកដទៃជួយដុសក្អែល។ ឆ្លុះកញ្ចក់ហ្នឹងគឺប្រើវិធីច្រើន។ យើងត្រូវរៀនទទួលការពិត"។ ប៉ុន្តែស្ទើរតែរយៈពេល៣ឆ្នាំក្នុងអាណត្តិ៥ឆ្នាំ ផ្ទុយទៅវិញ គណបក្សរបស់លោក ហ៊ុន សែនចំណាយពេលវេលាច្រើនដោយវាយបំបែកកញ្ចក់ទាំងនោះ គឺហាក់ដូចជាពួកគេជាប្រភពនៃជំងឺដង្កាត់ផ្សេងៗទៅវិញ ដោយចាប់ដាក់ពន្ធនាគារលើតំណាងរាស្ត្រនិងអ្នកឃ្លាំមើលសិទ្ធិមនុស្សនិងតាមដានមន្ត្រីអង្គការសហប្រជាជាតិនិងអ្នកវិភាគនយោបាយ។ ទន្ទឹមនឹងនេះ វិស័យគាំពារសុខភាពខ្ទេចខ្ទាំកើតមានដោយមិនមានការជួសជុល អំពើពុករលួយបន្តញាំញីដល់វិស័យសាធារណៈ ហើយពលរដ្ឋវ័យក្មេងៗរាប់រយរាប់ពាន់នាក់នាំគ្នាពពាក់ពពូនចេញក្រៅប្រទេសដើម្បីរកការងារធ្វើ ដោយនាំឲ្យមានសំណួរថាតើគណបក្សប្រជាជនកម្ពុជាបានផ្លាស់ប្តូរអ្វីពិតប្រាកដនោះ។ កូនីកា កែវ អាយុ២៨ឆ្នាំដែលទើបតែបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីសាលា លី គួន យូវនៃគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យជាតិសិង្ហបូរីបាននិយាយថា វានាំឲ្យមានអារម្មណ៍ខូចចិត្តកាន់តែខ្លាំងឡើងក្នុងចំណោមពលរដ្ឋវ័យក្មេងដែលឥឡូវនេះរំពឹងថាមានអ្វីប្រសើរជាងនេះ។ កញ្ញា កែវ បាននិយាយថា "ជាអកុសល ច្រើនណាស់ បើមិនទាំងអស់ទេ មេដឹកនាំដែលកម្ពុជាមានគឺគ្មានមេត្តា ហើយមិនសុខចិត្តរៀនពីអតីតកាលទេ។ គេគ្មានមេត្តា ហើយគ្រាន់តែចាប់អារម្មណ៍នឹងការដឹកនាំប្រទេសដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនខ្វល់អំពីអ្នកដទៃឡើយ"។ កញ្ញា កែវ បាននិយាយថា "ដោយហេតុថាយើងមានគោលនយោបាយល្អខ្លះៗ មានវិធីជាច្រើនសម្រាប់ពុករលួយ ហើយក៏មានផលប្រយោជន៍ជាច្រើនដែលគេផ្តល់ឲ្យដែលគ្មានការងារអ្វីបានធ្វើរួចទេ"។ កញ្ញា កែវ បាននិយាយបន្ថែមថា រដ្ឋាភិបាលនៅតែមិនអាចបម្រើសេវាកម្មជាមូលដ្ឋានបានទេ។ កញ្ញា កែវ បាននិយាយថា "អ្នកចង់ទិញរបស់អ្វីមួយនៅបរទេស ហើយផ្ញើមកស្រុកខ្មែរឬ?ការិយាល័យប្រៃសណីយ៍គឺឥតបានការទេ។ ចង់នាំចេញរបស់របរទៅបរទេសឬ? ត្រូវបង់ពន្ធច្រើនណាស់ឲ្យមន្ត្រីគយ បើមិនដូច្នេះទេ ត្រូវឆ្លងកាត់តាមនីតិវិធីអូសបន្លាយ ព្រោះអ្នកមិនបានបង់សំណូក។ នេះជាកម្ពុជាដែលយើងស្គាល់និងរស់នៅ"។ ទន្ទឹមនឹងមានការអំពាវនាវឲ្យរដ្ឋផ្តល់នូវសេវាកម្មជាមូលដ្ឋាននិងការគាំទ្រដល់ពលរដ្ឋរបស់ខ្លួន គឺក្លាយជាជំងឺមន្ទិលសង្ស័យកាន់តែខ្លាំងឡើងពីសំណាក់ក្រុមមន្ត្រីដែលភ័យខ្លាច"បដិវត្តន៍ពណ៌"នោះ ក៏មានអ្នកតវ៉ាប្រាំនាក់ទៀតត្រូវឃាត់ខ្លួនកាលពីថ្ងៃច័ន្ទ ដោយសារតែពាក់អាវខ្មៅប្រមូលផ្តុំគ្នា។ លោក កែម ឡី អ្នកវិភាគនយោបាយដែលដឹកនាំក្រុមតស៊ូមតិខ្មែរដើម្បីខ្មែរ បានមានប្រសាសន៍ថា មន្ត្រីគណបក្សប្រជាជនកម្ពុជានៅតែជឿថា គេអាចរស់រានបានគឺដោយគ្រាន់តែអនុវត្តតាមសៀវភៅយុទ្ធសាស្ត្រចាស់ដែលគេថែរក្សាអំណាចរបស់ខ្លួន ចំណែកឯលោក ហ៊ុន សែនដែលមានឧបាយកល គឺកម្ទេចចោលអ្នកប្រឆាំង។ លោក ឡី បានមានប្រសាសន៍កាលពីថ្ងៃច័ន្ទថា "វាជាវប្បធម៌នយោបាយចាស់។ រដ្ឋាភិបាលមានអំណាចប្រមូលផ្តុំ គេត្រូវបើកចំហបន្ថែមទៀត ឲ្យមានតម្លាភាព និងគណនេយ្យភាព"។ អ្នកវិភាគរូបនេះបានមានប្រសាសន៍ថា "បើទោះបីជារដ្ឋាភិបាលកំពុងចាប់ផ្តើមធ្វើកំណែទម្រង់រដ្ឋបាលខ្លះៗក៏ដោយ ក៏គេនៅតែគិតអំពីហេតុផលនយោបាយនិងខ្លួនឯង។ គេគ្រាន់តែគិតអំពីគ្រួសារពួកគេ កូនប្រុសគេ កូនចៅគេ គេទុកចោលមនុស្សមានសមត្ថភាព ហើយមិនអាចកែទម្រង់បានទេ"។ អ្នកវិភាគរូបនេះបានមានប្រសាសន៍ថា"មានយុវជនមានសមត្ថភាពច្រើនមែនទែនដែលខ្ញុំស្គាល់នៅក្នុងប្រព័ន្ធរដ្ឋាភិបាល ប៉ុន្តែពួកគេកំពុងរត់ចេញពីប្រព័ន្ធនេះ។ មិនមានឱកាសសម្រាប់ពួកគេនៅទីនោះទៀតទេ"។ កង្វះឱកាសសម្រាប់និស្សិតរៀនចប់សាកលវិទ្យាល័យក្មេងៗនិងឆ្លាតៗដែលកើតក្រៅរង្វង់ក្រុមកាន់អំណាច គឺមិនមានការជួយជ្រោមជ្រែងអើពើពីរដ្ឋាភិបាលទេ។ កាលពីខែមុន មានការលាតត្រដាងថា លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានផ្តល់តំណែង"ជំនួយការ"ដល់កូនប្រុសពីរនាក់របស់លោកនៅក្នុងអង្គភាព ដោយបណ្តាលឲ្យសាធារណជនរិះគន់និងលើកឡើងអំពីបក្សពួកនិយមនៅក្នុងស្ថាប័នដែលមានភារកិច្ចប្រយុទ្ធប្រឆាំងការប្រព្រឹត្តបែបនេះ។ ប៉ុន្តែលោក យ៉ិនទៀង ដែលធ្វើសន្និសីទកាសែតពីរថ្ងៃក្រោយពីការតែងតាំងបានប្រកាសជាសាធារណៈនោះ គឺមិនសុំទោសឡើយ ដោយបបួលអ្នករិះគន់របស់លោកឲ្យបង្ហាញថា គេមានសមត្ថភាពជាងកូនប្រុសរបស់លោក។ លោក យ៉ិនទៀង បានមានប្រសាសន៍ថា "សូមប្រឡងជាមួយកូនខ្ញុំទៅ។ មុខវិជ្ជាទីមួយ ភាសាអង់គ្លេស ទីពីរ បាញ់និងអំពីរឿងអាវុធ វាយលុកចូលរំដោះចំណាប់ខ្មាំងពីភេរវករយ៉ាងម៉េច និងលោតពីយន្តហោះ"។ លោក យ៉ិនទៀង បានមានប្រសាសន៍ថា "បើឈ្នះកូនខ្ញុំ ខ្ញុំនឹងប្រគល់កៅអីហ្នឹងឲ្យ"។ កើតឡើងចំពេលដែលមានការផ្តន្ទាទោសដោយអង្គភាពប្រឆាំងអំពើពុករលួយលើអ្នកឃ្លាំមើលសិទ្ធិមនុស្ស មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមួយរូប និងមន្ត្រីអង្គការសហប្រជាជាតិមួយរូបដោយសារប្រគល់ប្រាក់២០៤ដុល្លារអាមេរិក ដើម្បីឧបត្ថម្ភស្ត្រីម្នាក់ដែលគេចោទថាជាស្រីកំណាន់របស់មេដឹកនាំបក្សប្រឆាំងមួយរូបនោះ រឿងនេះគឺធ្វើបានតិចតួច ដើម្បីបញ្ជៀសសំណួរទាក់ទងនឹងគោលបំណងរបស់អង្គភាពប្រឆាំងអំពើពុករលួយ។ សំណួរស្រដៀងគ្នាត្រូវបានគេលើកឡើងអំពីថាតើពុករលួយពិតប្រាកដអ្វីខ្លះដែលអង្គភាពប្រឆាំងអំពើពុករលួយបានបង្ក្រាប ចាប់តាំងពីស្ថាប័ននេះបានបង្កើតឡើងក្នុងឆ្នាំ២០១០ដឹកនាំដោយលោក យ៉ិនទៀង ដែលនៅពេលនោះគឺជាទីប្រឹក្សាជំនិតបំផុតមួយរូបក្នុងបណ្តាទីប្រឹក្សាជំនិតទាំងអស់របស់លោក ហ៊ុន សែន។ កាលពីឆ្នាំមុន លោក យ៉ិនទៀង បានសម្រេចថា មន្ត្រីសុខាភិបាលជាន់ខ្ពស់មួយរូបដែលទទួលបានប្រាក់សំណូកជាង ៣៥១.០០០ដុល្លារអាមេរិក ក្នុងការផ្តល់កុងត្រាមានតម្លៃ១២លានដុល្លារអាមេរិក ដើម្បីចែកមុងដល់អ្នកភូមិ នឹងមិនត្រូវបានផ្តន្ទាទោសទេ។ ផ្ទុយទៅវិញ លោក យ៉ិនទៀងគ្រាន់តែបញ្ជាឲ្យមន្ត្រីរូបនោះសងប្រាក់មកវិញប៉ុណ្ណោះ។ ការស្ទង់មតិនាខែធ្នូឆ្នាំ២០១៤ដោយមូលនិធិអាស៊ីបានរកឃើញថា អំពើពុករលួយ ការអត់ការងារធ្វើនិងសេដ្ឋកិច្ច គឺជាការព្រួយបារម្ភចម្បងរបស់ពលរដ្ឋ ក្នុងពេលដែលពលរដ្ឋកម្ពុជាកាន់តែច្រើន"កំពុងតែមើលឃើញប្រទេសផ្សេងទៀតនិងស្តង់ដារសេវាល្អប្រសើរនៅក្នុងប្រទេសទាំងនោះ"។ លោក ចាន់សម្បត្តិ បុង ជានិស្សិតវ័យ២១ឆ្នាំនៅឆ្នាំទីបួននៃសញ្ញាបត្រទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យបញ្ញាសាស្ត្របានមានប្រសាសន៍ថា ជ័យជម្នះពីដំបូងខ្លះៗរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបំបាត់ពុករលួយពីប្រព័ន្ធអប់រំក្នុងឆ្នាំ២០១៣គឺបានធ្វើឲ្យអ្នកមានមន្ទិលស្ងើចដែរ។ លោក បុង បាននិយាយថា "ទន្ទឹមនឹងនេះ ករណីពុករលួយប្រឆាំងនឹងមន្ត្រីរដ្ឋាភិបាល ដែលរួមទាំងឯកអគ្គរដ្ឋទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង គឺនាំឲ្យមានការអបអរសាទរច្រើនពីសាធារណជន ទោះបីជាមជ្ឈដ្ឋានខ្លះជឿថា ករណីនេះជាហេតុផលនយោបាយក៏ដោយ"។ លោក បុង បាននិយាយថា "ម៉្យាងវិញទៀត ការជាប់ទាក់ទងរបស់ACU ទៅក្នុងរឿងស្នេហារ កឹម សុខា ជាមួយស្រីកំណាន់របស់លោក គឺបណ្តាលឲ្យមានការរិះគន់យ៉ាងច្រើនទាក់ទិននឹងភាពគួរឲ្យជឿទុកចិត្តនិងសមត្ថកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលជាស្ថាប័នឯករាជ្យប្រឆាំងអំពើពុករលួយ"។ និស្សិតរូបនេះដែលបាននិយាយថាខ្លួនគឺនៅតែជាអ្នកបោះឆ្នោតមិនទាន់សម្រេចចិត្តបានបន្ថែមថា គឺមិនត្រឹមតែរឿងប៉ុណ្ណោះទេ ប៉ុន្តែមានពលរដ្ឋច្រើនណាស់ដែលខឹងនឹងប្រព័ន្ធគាំពារសុខភាពរបស់ប្រទេសនេះ។ លោក បុង បាននិយាយថា "មនុស្សមួយចំនួន រួមទាំងលោកនាយករដ្ឋមន្ត្រីនិងមន្ត្រីជាន់ខ្ពស់របស់លោក គឺតែងតែគេចទៅប្រទេសជិតខាង មានដូចជាប្រទេសថៃ វៀតណាម ឬសិង្ហបូរី ដើម្បីពិនិត្យសុខភាពនិងព្យាបាលជំងឺ"។ និស្សិតរូបនេះបាននិយាយបន្ថែមថា "ចំពោះអ្នកក្រីក្រ គេគ្មានជម្រើសណាក្រៅតែពីទ្រាំរស់នៅក្នុងប្រព័ន្ធខ្ទេចខ្ទាំសព្វថ្ងៃនេះទេ"។ ទោះជាយ៉ាងនេះក្តី លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការព្រួយបារម្ភបែបហ្នឹងគឺលើកឡើងជ្រុលពេកដោយអ្នករិះគន់រដ្ឋាភិបាល ហើយក៏មិនដែលលើកឡើងដោយអ្នកភូមិទេ នៅពេលដែលមន្ត្រីរដ្ឋាភិបាលចុះទៅជួបពួកគាត់។ លោក ស៊ីផានបាននិយាយអំពីការត្អូញត្អែរជាទូទៅអំពីសេវាថែទាំសុខភាពថា "ខ្ញុំមិនដែលឮពួកគេសួរអ៊ីចឹងទេ"។ លោក ស៊ីផានបានមានប្រសាសន៍ថា "គេសួរថា ហេតុអីគ្រូពេទ្យមិនមានវត្តមានរយៈពេល២៤ម៉ោង   ឬហេតុអីគេមិនមានមធ្យោបាយដឹកជញ្ជូន អ៊ីចឹងយើងដោះស្រាយបញ្ហាហ្នឹង"។ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីរូបនេះបាននិយាយថា "ពលរដ្ឋ ដូចជាខ្ញុំបានចែករំលែកជាមួយលោកហើយ គឺមិនដែលគិតថាទៅប្រទេសសិង្ហបូរី ថៃ ឬវៀតណាមទេ ដរាបណាគេជាអ្នកមាន ហើយមានជម្រើស។ ពលរដ្ឋធម្នតាពេញចិត្តនឹងអ្វីដែលគេមាន"។ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីរូបនេះបាននិយាយថា មន្ត្រីរដ្ឋាភិបាលបានកំពុងតែដោះស្រាយយ៉ាងសកម្មចំពោះបញ្ហាទាំងឡាយដែលអ្នកភូមិតែងតែលើកឡើង នៅពេលដែលចុះទៅជួបពួកគាត់។ លោកបាននិយាយថា "ពលរដ្ឋពិតប្រាកដនិយាយអំពីការរំលោភដីធ្លី។ គេចង់បានដីសម្បទានសង្គមកិច្ចសម្រាប់ដាំដុះ ហើយយើងក៏មានគោលនយោបាយថ្នាក់មូលដ្ឋាន ដើម្បីឲ្យប្រាកដថាគេមានដីនោះ។ បន្ទាប់មក គេត្អូញត្អែរអំពីផ្លូវថ្នល់និងសាលារៀន ហើយយើងត្រូវប្រាកដថាសេវាបែបហ្នឹងត្រូវផ្តល់ជូន"។ ប៉ុន្តែក្នុងពេលដែលផ្លូវថ្នល់និងសាលារៀនគឺជាអាហាររបស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតកន្លងមកក៏ដោយ ក៏ដោយមានបញ្ហារំលោភយកដីធ្លីដែលលើកឡើងច្រើនក្នុងការបោះឆ្នោតនាឆ្នាំ២០១៣ ហើយដែលជួយគណបក្សសង្គ្រោះជាតិឲ្យដណ្តើមយកបានអតីតមណ្ឌលសំខាន់តាមជនបទដ៏ធំរបស់គណបក្សប្រជាជនកម្ពុជានោះ បញ្ហាជាច្រើនក៏បានប្រែប្រួលក្នុងរយៈពេលបីឆ្នាំមកនេះដែរ។ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានមានប្រសាសន៍ក្នុងសារអ៊ីម៉េលកាលពីសប្តាហ៍មុនថា គណបក្សប្រជាជនកម្ពុជាគឺប្រឈមនឹងចាញ់ឆ្នោតក្នុងការបោះឆ្នោតជាតិនាឆ្នាំ២០១៨ ប្រសិនបើបក្សនេះមិនឈឺឆ្អាលនឹងការថ្នាក់ថ្នាំងកាន់តែច្រើនឡើងរបស់ពលរដ្ឋទេ ហើយជំរុញការចាប់ខ្លួនអ្នករិះគន់នោះ។ លោក រង្ស៊ី បាននិយាយថា "ពលរដ្ឋវ័យក្មេងៗនិងមានចំណេះដឹងជ្រៅជ្រះទំនងសម្លឹងមើលទៅមុខ ហើយមិនមើលទៅក្រោយឡើយ។ គេទំនងប្រៀបធៀបកម្ពុជានាពេលបច្ចុប្បន្នគឺមិនមែននៅជាមួយប្រទេសដែលស្ថិតក្រោមរបបខ្មែរក្រហមទេ ប៉ុន្តែស្ថិតនៅជាមួយប្រទេសជិតខាង"។ មេដឹកនាំបក្សប្រឆាំងរូបនេះបាននិយាយថា លោកបានទទួលស្គាល់ថា ជោគជ័យភាគច្រើនរបស់គណបក្សសង្គ្រោះជាតិកើតឡើង គឺមិនមែនមកពីលក្ខណៈធ្វើឲ្យគេចូលចិត្តពីកំណើតរបស់ខ្លួនទេ ប៉ុន្តែ ដោយសារតែបក្សនេះគឺជាជម្រើសផ្សេងទៀតពីគណបក្សប្រជាជនកម្ពុជា ដែលលោកបាននិយាយថាបានលែងដុសក្អែលខ្លួនឯងឲ្យស្អាតស្អំ។ មេដឹកនាំបក្សប្រឆាំងរូបនេះបាននិយាយថា "ទុកជា ហ៊ុន សែន អាចបំបែកគណបក្សសង្គ្រោះជាតិបានក៏ដោយ ក៏នឹងមានគណបក្សសង្គ្រោះជាតិមួយផ្សេងទៀតដែលនឹងច្របាច់បញ្ចូលគ្នា គឺមានន័យថាមានកម្លាំងប្រជាធិបតេយ្យរួបរួមមួយទៀតដែលត្រួសត្រាយផ្លូវសម្រាប់ផ្លាស់ប្តូរកម្ពុជាឆ្ពោះទៅរកសម័យថ្មី"៕  

កាសែត​​គាំទ្រ​​គណបក្ស​ប្រជា​ជន​​ សរសេរ​អត្ថបទ​ចុះ​ផ្សាយ​ស្ដីពី​ករណី​​អ្នក​នាង​ ពិសិដ្ឋ ពិលិកា

កាលពី​ម្សិលមិញ កាសែត​មួយ​ដែល​គាំទ្រ​​គណបក្ស​ប្រជាជន​កម្ពុជា​​បាន​​ចុះ​ផ្សាយ​​តាម​ប្រព័ន្ធ​អុីនធឺណិត ហើយ​​ដក​ចេញវិញ​​ភ្លាមៗ​នូវ​អត្ថបទ​​មួយ​ ដែល​​ចោទ​សួរ​​ពី​មូលហេតុ​​​​​​​គ្មាន​​​​​​ការ​​ចាប់​ខ្លួន​ជន​ល្មើស​នៅ​ក្នុង​ករណី​ឃាត​កម្ម​លើ​តារាសិល្បៈ​ ​ក្នុង​នោះ​​រួម​មាន​ទាំង​​អ្នក​នាង​ ​​​ពិសិដ្ឋ ពិលិកា ​​តាម​ចោទ​ថា​ជា​ស្រីកំណាន់​របស់​​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​​របាយការណ៍​មួយ​នៅ​ឆ្នាំ​១៩៩៩​​ អះអាង​ថា​ត្រូវ​​បាន​សម្លាប់​តាម​បញ្ជា​​របស់​ភរិយា​លោក​ផង​ដែរ​។ កាសែត​កម្ពុជា​​ថ្មី​ប្រចាំ​ថ្ងៃ ដែល​គ្រប់គ្រង​ដោយ​លោកស្រី ហ៊ុន មា៉ណា ដែល​ជា​កូន​ស្រី​​​បង្កើត​របស់​​លោក ហ៊ុន សែន បាន​បង្ហោះ​អត្ថបទ​រិះគន់ធ្ងន់ៗ​នេះ​នៅ​លើ​គេ​បង្អស់​នៃ​គេហ​ទំព័រ​​របស់​ខ្លួន​​អម​ដោយ​រូប​​ថត​អ្នក​នាង​ ពិសិដ្ឋ ពិលិកា ​នៅ​ម៉ោង​១១​និង​៤០​នាទី​ព្រឹក ប៉ុន្តែ​ត្រូវ​បាន​ដក​ចេញ​វិញ​​ភ្លាមៗ​នៅ​ម៉ោង​១១និង​៤៩​នាទី​ព្រឹក​ថ្ងៃ​ដដែល​។

លោក ស ខេង ​​មាន​ប្រសាសន៍​​ថា ភាព​អសកម្ម​នៃ​​ការ​គ្រប់​គ្រង​អាច​បង្ក​​ឲ្យ​​​​មាន​​​​​​បដិវត្ដន៍

កាល​ពី​​ម្សិលមិញ ​លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​​​មាន​ប្រសាសន៍​ថា "បដិវត្តន៍​ពណ៌" អាច​នឹង​កើតមាន​នៅ​កម្ពុជា នោះ​ក៏​​ដោយសារ​តែ​ភាព​អសកម្ម​​​នៃ​​ការ​​គ្រប់គ្រង ខណៈ​​​​​​​​​គណបក្ស​កាន់​​អំណាច​​បាន​​​​​​​​បន្ត​បង្ក្រាប​​​ការ​​តវ៉ា​​​​ "ថ្ងៃ​​ច័ន្ទ​ពណ៌​​ខ្មៅ”។ ​សុន្ទរ​កថា​​​របស់​លោក ស ខេង ​បាន​​​​ធ្វើ​ឡើង​​​​​តែ​​​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​​​​​បន្ទាប់​ពី​​​​អ្នក​​​​តវ៉ា​​​ដោយ​​​សន្តិវិធី​ចំនួន​​​​ប្រាំ​នាក់​​​​​ត្រូវបាន​​ចាប់​ខ្លួន​​​​​កាល​ពី​ពេល​​ព្រឹក​​ ខណៈ​​​កំពុង​​​​រង់ចាំ​​​​ចូល​រួម​​​​ការ​តវ៉ា​​ថ្ងៃ​​​​​ច័ន្ទ​ពណ៌​ខ្មៅ​លើក​ទី​២ ​ប្រឆាំង​​​ការ​​ចាប់​ខ្លួន​​សកម្ម​​ជន​​​​អង្គ​ការ​​​​សង្គម​ស៊ីវិល​​​កាល​ពី​ពេល​​ថ្មីៗ​​នេះ​។

លោក ហ៊ុន សែន ​មាន​ប្រសាសន៍​​​​​ថា កាសែត​​ ខេម​បូឌា ដេលី ​អាច​ប្រឈម​នឹង​​​​​បណ្តឹង​​ផ្លូវ​​ច្បាប់​

កាល​ពី​​​​ម្សិល​មិញ​ លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន ​បា​នគំរា​ម​​ចាត់​​វិធាន​ការតាម​ផ្លូវ​​ច្បាប់​លើ​​​កាសែត ខេមបូឌា ដេលី ​​ចំពោះ​ការ​ “បំភ្លៃ” ​​​ពាក្យ​សម្ដី​​​​របស់​លោក​ក្នុង​សុន្ទរកថា​​​​​មួយ​​​​កាល​ពី​​ថ្ងៃ​​អង្គារ ហើយ​​​​ក៏​បាន​​​ប្រាប់​​ទៅ​អ្នក​កាសែត​​​របស់​​​កាសែត​​នេះ​​ដែ​រ​ថា លោក​​ចង់​ឱ្យ​​ពួកគេ​ឈប់​សរសេ​​​​​​រ​អត្ថ​បទ​​អំពី​​សុន្ទរក​ថា​របស់​​លោក។ ​​​ក្នុង​​ខែ​​កន្លង​ទៅ រដ្ឋាភិបាល​របស់​លោក ហ៊ុន...

សហគមន៍​​ខ្មែរ​អុិស្លាម​​ដាក់​ញត្តិ​​​​​ស្នើ​​ឲ្យ​តុលាការ​​​​ដោះ​លែង​​​​​​​ស្ត្រី​ពីរ​នាក់​បង​ប្អូន​ដែល​ជាប់ពន្ធនាគារ​

កាលពី​ម្សិលមិញ ​​មេធាវី​​របស់​​ស្ត្រី​​ពីរ​នាក់​បងប្អូន​ដែល​​​​​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ចាប់​បង្ខាំង និង​ធ្វើ​សញ្ចរកម្ម​​​ក្មួយ​ស្រី​​វ័យ​១៣​ឆ្នាំ​របស់​ខ្លួន ​បាន​ដាក់​ញត្តិ​​មួយ​ច្បាប់​​​​ដែល​​មាន​ស្នាម​ផ្ដិត​មេដៃ​​របស់​ប្រជាជន​ចំនួន​១៤៤​នាក់​​ក្នុង​សហគមន៍​របស់​​ពួកគេ​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ទាម​ទារ​ឲ្យ​ដោះ​លែង​ពួកគេ​ទាំង​ពីរ​។ ប្រជាជន​ដែល​បាន​​​ផ្ដិត​មេដៃ​ទាំង​នោះ ​​​រស់នៅ​ក្នុង​សង្កាត់​​ច្រាំង​ចំរេះ​១ ខណ្ឌ​ឫស្សី​កែវ ដែល​​មាន​ខ្មែរ​អុិស្លាម​ភាគច្រើន​ ​ហើយ​ពួកគេ​​​បាន​​​​សម្ដែង​មតិ​ប្រឆាំង​យ៉ាង​ខ្លាំង​​​នឹង​ការ​សម្រេច​របស់​​សមត្ថកិច្ច​​ក្នុង​ការ​ផ្ដន្ទា​ទោស​ឈ្មោះ ជា ស្រស់ អាយុ​៣២​​ឆ្នាំ...

​ឱសថស្ថាន​មួយ​​​​ត្រូវ​​​អាជ្ញាធរ​បិទ បន្ទាប់ពី​បុរស​ម្នាក់ស្លាប់ដោយសារ​ផឹក​ទឹក​​​អាហារ​​​បំប៉ន​សុខភាព​

ក្រុម​​​មន្ត្រី​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ឱសថ​​​ស្ថាន​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​មួយ​​​ក្នុង​​​ក្រុង​​​សៀម​​​រាប​​​ដែលបាន​​​លក់​​​ទឹក​អាហារ​​​​​​បំប៉ន​​​សុខ ភាព​​​ដែល​​​អ្នក​​​ផលិត​​​អះ​​​អាង​​​ថា អាច​​​ព្យាបាល​​​​​​"ជំងឺ​​​១០០​​​មុខ"​ នោះ​​​​ត្រូវ​​​បាន​​​បិទ​​​កាល​​​ពីថ្ងៃ​​​ពុធ បន្ទាប់​​​ពី​​​បុរ​​​ស​​​៧២​​​ឆ្នាំ​​​ម្នាក់​​​បាន​​​ស្លាប់​ក្រោយ​​​ពេល​​​ផឹកទឹក​​​​​​អាហារ​​​បំប៉ន​​​សុខ​​​ភាព​​​នេះ​​​​​​។ លោកស្រី លី វណ្ណៈ ប្រធាន​ការិយាល័យគ្រប់គ្រង​​​​ឱសថនៃ​​​​​មន្ទីរ​​​​​​សុខាភិបាល​​​ខេត្ត​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា បុរស​​​វ័យ​​​ចំណាស់​​​រូប​​​នេះ​​​ដែល​​​លោកស្រី​​​បាន​​​បដិសេធ​​​មិន​​​ប្រាប់​​​ឈ្មោះបាន​​​ស្លាប់​​​ក្រោយ​​​ពី​​​​​​ផឹកទឹក​​​​​​អាហារ​​​​​​បំប៉ន​​​សុខ​​​ភាព​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ បន្ទាប់​​​ពី​​​ទិញ​​​វាពី​​​ឱសថ​​​ស្ថាន Join & Coin Corporation  របស់​​​ថៃ​​​ក្នុង​​​សង្កាត់​​​គោក​​​ចក​​​។ លោកស្រីបាន​​​ថ្លែង​​​ថា គេ​​​នៅ​​​មិនទាន់​​​ច្បាស់​​​​​​នៅ​​​ឡើយ​​​ទេ​​​ថា តើ​​​បុរស​​​រូប​​​នេះ​​​ដែ​​​ល​​​មាន​​​ជំងឺ​​​ឫស​​​ដូង​​​បាត​​​បាន​​​ស្លាប់​​​ដោយ​​​សារ​​​ការ​​​ផឹក​​​ទឹក​​​អាហារ​​​បំប៉ន​​​នេះ ឬ​​​យ៉ាង​​​ណា​​​នោះ​​​។ លោក​​​ស្រី​​​ ​ វណ្ណៈ បាន​​​​​​លើក​​​ឡើង​​​​​ថា...

ព័ត៌មានថ្មីៗ