Thursday, April 29, 2021

ទស្សនៈ

សេរហ្គេ ប៉ូឡុនស្គី ប្រារព្វ​ខួប​គម្រប់​៤២​ឆ្នាំ​លើ​កោះ​​ដាច់ស្រយាល​មួយ​ដែល​លោក​គ្រោង​ប្រែក្លាយ​ឲ្យ​ទៅជាឋានសួគ៌​ទេសចរណ៍

កោះ​ដំឡូង, ឈូង​សមុទ្រ​ថៃ-សំឡេង​ជជែក​សប្បាយ​រីករាយ​ខ្ញៀវខ្ញារ​ជា​ភាសា​រុស្ស៊ី​បាន​រសាត់​កាត់​ផ្ទៃ​សមុទ្រ​ខៀវ​ស្រងាត់ និង​ស្រូប​បាត់​ទៅ​ក្នុង​ព្រៃ​កោងកាង​ដែល​ដុះ​ហ៊ុម​ព័ទ្ធ​កោះ​ខ្មែរ​ដាច់​ស្រយាល​នេះ។ បន្ទាប់មក​ទូក​បាន​មុជងើប​បាស់បើក​កាត់​ផ្ទៃ​ទឹក​សំដៅ​ទៅ​ផែ​ថ្ម ហើយ​បុរស​ស្ត្រី​ជាច្រើន​នាក់​ដែល​កម្តៅ​ខ្លួន​ដោយ​ស្រា​វ៉ូដកា និង​កម្តៅ​ថ្ងៃ បានលោត​ចេញ​ពី​ទូក​ហើយ​​ដើរ​ទៅ​ផែ​មាត់​ឆ្នេរ។ បុរសៗ​មាន​រាង​មាំ​និង​​ដុះ​ពោះ​ស៊្អុយៗ​ដោយសារ​ស្រាបៀរ ប៉ុន្តែ​សុទ្ធសឹង​តែ​មាន​ដុះ​រោម​និង​សាក់​លើ​ខ្លួន។ ចំណែក​ស្រីៗ​វិញ​ពាក់​គ្រឿង​អលង្ការ ពាក់​វ៉ែនតា​ធំៗ និង​ស្លៀកពាក់​ខោអាវ​ងូតទឹក​រឹបរាង​យ៉ាងណែន​ក្តន់។ ពួកគេ​មក​ទីនេះ​ដើម្បី​ចូលរួម​អបអរ​​ក្នុង​ពិធី​គម្រប់​ខួប​៤២​ឆ្នាំ​របស់​លោក សេរហ្គេ ប៉ូឡុនស្គី (Sergei Polonsky)។ ជនជាតិ​រុស្ស៊ី អ៊ុយក្រែន ម៉ូដូវ៉ាន ឡាធ្វា និង តួកគី ដែល​សុទ្ធ​តែ​ជា​បុគ្គលិក មិត្ត​ភក្តិ និង សហការី​ជំនួញ...

សងសឹក

និពន្ធដោយ អាឡិន ឡៃថ៍មិន​ ប្រែជាខេមរភាសា​ដោយ លឹម​ ហ៊ាង ហេង រីណា​​ ​ចាប់​ផ្តើម​ទម្លាក់​សាច់​ជ្រូក​ពីរ​ខាំ​កន្លះ​ និង​អំពិល ​ប្រាំមួយ​ប្រាំ​ពីរគួ​ទៅ​ក្នុង​កន្ត្រក​​ម្ហូប​​​ចិត្ត​មួយ​គិត​ថា​ ប្រហែល​ជា​ត្រូវ​មាត់​ប្តី ​ដែល​តែង​តែ​ស្តីប​ន្ទោស ​ពេល​នាង​ចាយ​វាយ ​​ប្រាក់​កាស​ទិញ​ម្ហូប​ច្រើន​ពេក​។ ក្នុង​ពេល​ដដែល​នោះ​នាង ​គ្រលៀស​ភ្នែក​ឃើញ ​បុរស​​ម្នាក់​ជា​ឃាតករ​​​​សម្លាប់​ឳ​ពុក​នាង។ ​ដំបូង​នាង​ស្រពេច​ស្រពិល​ មិន​ដឹង​ថា​មែន​ ឬក៏​អត់​។ រី​ណា​ ​​ ខាន​ជួប​បុរស​ម្នាក់​នោះ ​ធុំជាង សាម​សិប​បី​ឆ្នាំ​មក​ហើយ​ គឺ​តាំង​តែ​ពី​នាង​ មាន​អាយុ​ ដប់​ពីរ​ឆ្នាំ​ មក​ម៉្លេះ។ ឥឡូវ​រូប​រាង​​ទ្រង់​ទ្រាយ​ ឃាត​ករ ​ម្នាក់​នោះ​ ផ្លាស់​ប្តូរ​ច្រើន​ណាស់ ​តាំង​ពី​ខ្នង​ ក៏​កោង​ សក់​ក៏​ស្កូវ​ព្រោង ​រាង​កាយ​ក៏ស្គម​ស្គាំង​ស្បែក ​ដណ្តប់​ឆ្អឹង​ ស្ទើរ​ខ្យល់​បក់​ដួល ​ទៅ​ណា​មក​ណា​ ទាល់​ តែ​ពឹង​ឈើ​ច្រត់​។ យ៉ាង​ណា​​មិញ ​រី​ណា​  ​ក៏​ចាំ​មិន​ភ្លេច​នូវ​ទម្រង់​បបូរ​មាត់​ពេប​ និងថ្ពាល់​ផត​ ព្រម​ទាំង​ប្រជ្រុយ​ដែល​ដៅ​​​​​លើ​ភ្នែក​ខាង​ឆ្វេង​របស់​តា​ចាស់​ម្នាក់​នេះ​។​​ នាង​ខិត​​កាន់​តែ​ជិត​ ដើម្បី​សង្កេត​តា​ចាស់​នោះ ​នៅ​ចម្ងាយ​​​បីតូប​ រីណា​ ក៏កាន់​តែ​ប្រាកដ​ក្នុង​ចិត្ត​ថា​ នាង​មិន​ច្រឡំ​ឡើយ​ គឺពិត​ជា​គាត់​មែន​។​ ​កន្លង​មក​រាប់​ឆ្នាំ​រាល់​ពេល​នាង​រំឭក​ពី​ឃា​តករ​នោះ​កាល​ណា​ នាង​តែង​ស្រ​មៃ​ថា​ តើ​នឹង​ត្រូវ​​​ធ្វើ​យ៉ាង​​ណា ដើម្បី​សង​សឹក​ ពេល​ជួប​បុរស​ម្នាក់​នេះ​ម្តង​ទៀត។ ​នាង​ធ្លាប់​តែ​បួង​សួង​សូម​​ឲ្យ​រឿង​អព​មង្គល​ ឬ​ទុក្ខ​មហន្ត​រាយ​បាន​ដល់​ឃាត​ករ​ម្នាក់​នោះ ​ហើយ​ធ្វើ​ឲ្យ ​គេ​បែក​បាក់​និ​រាស​គ្រួសារ​ ដូច​​ដែល​នាង​ត្រូវ ​ព្រាត់​ប្រាស​ពីឳ​ពុក​អ៊ី​ចឹង​ដែរ​ ឬ​បើ​មិន​ដូច្នោះ​ទេ​ នាង​បួង​សួង​សូមឲ្យ​ឃាតករ​នោះ​ គ្រាំ​គ្រា​ដោយ​សារ​ជំងឺ​មហារីក​ ទទួល​ការ​​​ឈឺ​ចុក​ចាប់​បន្តិច​ម្តងៗ ​ដេក​រង់​ចាំ​តែ​ថ្ងៃ​ស្លាប់​។ ល្ងាច​ដដែល​នោះ ​បន្ទាប់​ពី​ប្តី ​នាង​បរិភោគ​បាយ​ទឹក​រួច ​រីណា​ ក៏​តាំង​ផ្តើម ​ពោល​ទៅ​ប្តី ​“ឪ​វា​! ព្រឹក​មិញ​ នៅ​ឯ​ផ្សារ​ ខ្ញុំ​គិត​ថា​ ខ្ញុំ​បាន​ឃើញ​ ទូច​ ផេង​។” ក្លិន​សាច់​ជ្រូក ​សាយ​ភាយ​ពេញ​ផ្ទះ​ ព្រោះ​ភ្លៀង ​ផ្អាប់​ក្លិន​ទាំង​អស់​នោះ ​ទៅ​ណា​​មិន​ឆ្ងាយ​ នាំ​ឲ្យ​ធុំក្លិន​ផ្អុះ​ ត្បិត​អ្វីៗ​សើម​មិន​ងាយ​ស្ងួត​ឡើយ​ ក្នុង​វស្សាន​រដូវ​។ “​នរ​ណា​គេ​?​” ពេជ្រ ​សួរ ​ទាំង​ដែល​ខ្លួន​ឯង​​កំពុង​ជូត​មាត់​។ “​ទូច ​ផេង​ ហ្នឹង​?” “​មេ​ជំរំ​នៅ​ជំរំ​សុភមង្គល​ហ្នឹង​មែន​?​” ​ រីណា​​​ សម្លឹង​មើល​មុខ​ពេជ្រ​...

ក្រសួង​អប់រំ​ យុវជន និង​កីឡា​រំពឹង​ថា ​នឹង​មាន​ការ​ដំឡើង​បន្ថែម​លើ​​ថវិកា​របស់​ខ្លួន​

ក្រសួងអប់រំ​​ យុវជន និង​កីឡា និង​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ខ្លួន​រំពឹង​ថា នឹង​មាន​ការ​ដំឡើង​ចំនួន​១៨​ភាគរយ និង​១៥​ភាគរយ​លើ​ថវិកា​របស់​ក្រសួង​ទាំង​ពីរ​នៅ​ក្នុង​សេចក្ដី​ព្រាង​ថវិកា​ជាតិ​ឆ្នាំ​២០១៥ ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កាលពី​ថ្ងៃសុក្រ​។ យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​មួយ​ចេញ​ដោយ​ទីស្ដី​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​សុក្រ បាន​ឲ្យ​ដឹង​ថា លោក ហ៊ុន សែន បាន​អនុម័ត​​សេចក្ដី​​ព្រាង​ថវិកា​នេះ​កាលពី​ថ្ងៃ​សុក្រ ដោយ​ស្នើ​សុំ​​ថវិកា​ចំនួន​៤ពាន់​លាន​ដុល្លារ​សម្រាប់​រដ្ឋាភិបាល​ចំណាយ​នៅ​ឆ្នាំ​ក្រោយ​។ សេចក្ដី​ថ្លែង​ការណ៍​នេះ​​​បាន​ឲ្យ​ដឹង​បន្ត​ថា ថវិកា​ដែល​ស្នើ​ឡើង​នេះ​គឺ​មាន​ការ​កើន​ឡើង​ចំនួន​១០,៨ភាគរយ​លើ​​ថវិកា​ចំនួន​៣,៥៦​ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​២០១៤​​ដែល​ស្មើ​នឹង​២១,០៩ភាគរយ​នៃ​ផលិត​សរុប​ក្នុង​ស្រុក​ (GDP)។ យោង​តាម​សេចក្ដី​ថ្លែង​ការណ៍នេះ​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ថវិកា​នេះ​នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ខែ​ដល់​មន្ត្រី​រាជការ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ ហើយ​ទន្ទឹម​នឹង​នោះ​ក៏នឹង​មាន​ថវិកា​បន្ថែម​ដែល​គេ​លៃលក​ទុក​សម្រាប់​ប្រើ​ក្នុង​វិស័យអប់រំ ការ​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ វិស័យ​សុខាភិបាល...

ប្រាសាទ​តូច​ច្រឡឹង​​បង្អួត​សម្រស់​​កណ្តាល​ទ្រូង​ព្រៃ​ដែល​រងការ​វិនាស​​​​

នៅ​ក្នុង​ចំណោមសម្រស់ធម្មជាតិ​​​ដ៏​ស្រស់​ត្រកាល​​​​​​ទាំង​អ​ស់​ក្នុង​ខេត្ត​រតនគិរី  មាន​កន្លែង​​​​​មួយ​​​​ដែល​​​មាន​លក្ខណៈ​​​ដ៏​​​ពិ​សេស។​​​ វា​ពុំ​​​មែន​​​​​​​ជា​បឹង​​ ទឹកជ្រោះ ឬ​​​ទឹកជួរធម្មជាតិ​ ដែល​ហូរ​ក្រោម​​ម្លប់​ឈើដ៏ត្រ​ឈឹ​ង​ត្រឈៃ​​​​​​​នោះ​​​ទេ​​​​​​​​​​​​។ វា​​​​​​​ត្រូវ​បាន​បង្កើត​ឡើង​​​​ដោយ​ស្នា​ដៃ​​មនុស្ស​​​​​​​​​​តាំង​​​ពី​​​យូរ​លង់​​​ណាស់​​​មក​ហើយ  ​​​ក៏​​​ប៉ុន្តែ​​​​ត្រូវ​​​បាន​បិទបាំង​ដោយ​​​ព្រៃ​ឈើ​​​​ដ៏​​​សែន​​​ក្រាស់​​​ពី​ក្រសែភ្នែក​របស់​​​មនុស្ស​​​ទាំង​ឡាយ នោះ​​​គឺ​​​ជា​​​ប្រាសាទ​​​តាណាង​​​​។ ​ស្ថិតនៅ​ដាច់​ស្រយាល​  ពិ​បា​ក​ធ្វើ​ដំណើរ​ទៅ​ដល់​ និង​ត្រូវ​បាន​គេ​បំភ្លេ​ច​ចោល​រាប់​រយ​ឆ្នាំ​មក​ហើយ​ផង​​​នោះ ប្រាសាទ​តា​​​ណាង​​​  (Ta Nang) នេះ​​​ហាក់ដូចជាមាន​លក្ខ​ណៈ​ខុស​ប្លែក​ពី​បណ្តា​ប្រាសាទ​ផ្សេងៗ​ទៀត​​​ ដែល​អ្នកធ្លាប់​បាន​​​ឃើញ​​​នៅ​ក្នុង​ប្រទេស​កម្ពុ​ជា។ អ្នក​ភូមិ​ចារ៉ាយ ​ ដែល​រស់​នៅ​​​​ក្នុង​​​តំបន់​នេះ​ បាន​​​និយាយថា ប្រាសា​ទ​នេះគឺ​​​ត្រូវ​បាន​កសាងឡើង​ដោយ​ជន​ជាតិ​ចាម​  ដែលជាប់​​​​​សែ​​​ស្រឡាយ​​​ខ្លួន​​​ និង​​​ដែល​​​កាលពី​​​យូរ​​​លង់​​​ណាស់​​​មក​​​ហើយ​​​បាន​យក​​​ផ្លូវ​​​​​​នៅ​​​តំបន់​​​នេះ​​​ធ្វើ​​​ជា​​​ផ្លូវ​​​ធ្វើ​ដំណើរ​​​នៅ​​​​​​ពេល​​​​​​​​​​មក​ច្បាំង​​ជាមួយ​​​​​នឹង​​​ខ្មែរ​​​អង្គ​រ​​​សម័យ​​​បុរាណ​​​​។ សង់ឡើងពី​ឥដ្ឋ​​តភ្ជាប់​​​គ្នា​ដ៏​​​​​​​ល្អ​​​ឥត​​​ខ្ចោះ​​​​ដែល​​​មើលទៅ​​​​​​​គឺ​​​ហាក់ដូចជាស្អិតជាប់​​គ្នា​ពី​មួយ​ទៅ​​​មួយ​នោះ  ប្រាសាទតាណាង​​​​ពណ៌​ក្រហម​​​​​​​​ដ៏​​​​តូច​ច្រឡឹង​​នេះ គឺ​​​ត្រូវ​បាន​កសាង​ឡើង​នៅ​ជាប់​មាត់​ទន្លេ​ដ៏ស្រស់​ស្អាត​...

MEDIA FEEDS

Popular

តើរបបរដ្ឋប្រហារនៅភូមានឹងឈប់សំលាប់ពលរដ្ឋខ្លួនឯងតាមការទាមទាររបស់អាស៊ានមែនឬទេ?

មន្ត្រីអាស៊ានបានលើកឡើងថា កិច្ចប្រជុំពិសេសអាស៊ានកាលពីថ្ងៃទី២៤មេសាសម្រេចបានលើសពីការរំពឹងទុក ប៉ុន្ដែអ្នកសង្កេតការណ៍ថាគ្មានពេលវេលាជាក់លាក់ក្នុងការស្នើឱ្យរបបយោធាបញ្ឈប់ការប្រើអំពើហិង្សានៅពេលណាមួយជាក់លាក់នោះទេ។ រហូតមកទល់ពេលនេះ យ៉ាងហោចណាស់មានបាតុករជាង៧៥០នាក់ហើយ បានស្លាប់ដោយការបង្រ្កាបពីសំណាក់ពួកយោធា និងមនុស្សជាង៣ពាន់នាក់ ត្រូវបានចាប់ឃុំខ្លួនចាប់ពីថ្ងៃទី១កុម្ភៈ ដែលជា          ព្រឹត្តិការណ៍រដ្ឋប្រហារ ដែលពួកយោធាប្លន់អំណាចពីរដ្ឋាភិបាលជាប់ឆ្នោត។ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍បានប្រកាសបន្ទាប់ពីកិច្ចប្រជុំកំពូលមួយកាលពីថ្ងៃសៅរ៍ ទី២៤ ខែមេសា ថាប្រមុខយោធាភូមាបានយល់ព្រមបញ្ឈប់អំពើហឹង្សានោះហើយដោយនៅ ក្នុងនោះ...