Tuesday, April 7, 2020

វីដេអូ

video

សកម្មជនស្រលាញ់បរិស្ថាន និងអង្គការសង្គមស៊ីវិលមើលឃើញថាយុត្តិធម៌នៅកម្ពុជាស្ថិតនៅក្នុងដំណាក់កាលអន្តរាគមន៍ និងការខ្នះខ្នែងពីគ្រប់មជ្ឃដ្ឋាន

ព្រះសង្ឃ សកម្មជនព្រៃឈើ សកម្មជនដីធ្លី និងអង្គការសង្គមស៊ីវិល បានលើកឡើងថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាស្ថិតនៅក្នុងដំណាក់កាលសុំកិច្ចអន្តរាគមន៍ និងការខ្នះខ្នែងពីគ្រប់មជ្ឈដ្ឋាន ទើបទទួលបានយុត្តិធម៌។ ក្នុងលិខិតចំហរ មួយរបស់ព្រះសង្ឃ សកម្មជនព្រៃឈើ សកម្មជនដីធ្លី និងអង្គការសង្គមស៊ីវិល ក្រោមការលើកឡើងថា យុត្តិធម៌តាមបែបអន្តរាគមន៍។ លិខិតនោះបានថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីលទ្ធភាពទាំងយប់ ទាំងថ្ងៃ ក្នុងការជួយធ្វើអន្តរាគមន៍យ៉ាងយកចិត្តទុកដាក់ ដើម្បីផ្តល់យុត្តិធម៌ជូនដល់សកម្មជនព្រៃឈើទាំងបួននាក់ ដែលត្រូវបានសន្តិសុខក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចមួយនៅខេត្តក្រចេះ ចាប់ខ្លួនកាលពីខែមីនា ឲ្យមានសេរីភាពឡើងវិញ។
video

អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទបញ្ជាឱ្យត្រៀមកម្លាំងក្នុងបន្ទាយ នាឱកាសបុណ្យចូលឆ្នាំខ្មែរ

អគ្គមេបញ្ជាការកងទ័ពបានបញ្ជាដល់កងទ័ពទាំងអស់ឱ្យត្រៀមខ្លួនក្នុងការចេញអន្តរាគមន៍ឱ្យទាន់ពេលវេលា ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ។ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ  លោក វង្ស ពិសេន កាលពីថ្ងៃម្សិលមិញ បានចេញលិខិតមួយ ដោយបញ្ជាឱ្យកងកម្លាំងទាំងអស់រក្សាកម្លាំងខ្លួនក្នុងបន្ទាយ មិនត្រូវប្រមូលផ្ដុំគ្នាជប់លៀងសប្បាយនោះឡើយ គឺត្រូវត្រៀមកម្លាំងដើម្បីអន្តរាគមន៍ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ ប្រភពដដែលបាន បញ្ជាឱ្យនាយកខុទ្ទកាល័យអគ្គបញ្ជាការដ្ឋានមេបញ្ជាការ និងទ័ពជំនាញ នាយកស្ថាប័ន និងសាលាចំណុះអគ្គបញ្ជាការដ្ឋាន ត្រូវចាត់តាំងអនុវត្តបទបញ្ជានេះឱ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីពេលចុះហត្ថលេខានេះតទៅ រហូតដល់មានបទបញ្ជាថ្មី និងរាយការណ៍ជាប្រចាំមកថ្នាក់លើ។
video

អាមេរិកលើកផែនការផ្លាស់ប្ដូររបបដឹកនាំ នៅវេណេហ្សូអេឡាដោយបង្ខំអោយជនផ្ដាច់ការម៉ាឌូរ៉ូលាលែងពីតំណែង

កាលពីថ្ងៃទី២៨ ខែមីនា  ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានចេញដីកាចោទប្រកាន់ និងចាប់ខ្លួនលោកនីកូឡាស់ម៉ាឌូរ៉ូ ប្រធានាធិបតីនៃប្រទេស វេណេហ្សូអេឡា និងមន្ត្រីជាន់ខ្ពស់របស់លោកចំនួន ១៥នាក់ ពីបទឧក្រិដ្ឋកម្មគ្រឿងញឿន និងបង្កភេរវកម្ម ក្នុងតំបន់ និងលើទឹកដីអាមេរិក។ ហេតុការណ៍នេះ បាននាំអោយមានការភ្ញាក់ផ្អើលអំពី ជោគវាសនា របស់លោក ម៉ាឌូរ៉ូទៅនឹង ប្រធានាធិបតី នៃប្រទេសប៉ាណាម៉ា លោក ម៉ានូអែល អង់តូនីញូ នូរីហ្គា...
video

ឯកសារសេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រាអាសន្នក្រៅផ្លូវការ បង្ហាញពីការដកហូតសិទ្ធិសេរីភាពស្ទើរទាំងស្រុង និងការដាក់ទោសទណ្ឌធ្ងន់ធ្ងរ

ឯកសារនៃសេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រាអាសន្នក្រៅផ្លូវការ ដែលត្រូវបានចែកចាយលើបណ្តាញសង្គម ឱ្យដឹងថាសេចក្តីព្រាងច្បាប់នេះ មាន៥ ជំពូក និងមាន១១ មាត្រា។ ច្បាប់នេះធ្វើឡើងក្នុងគោលបំណងកំណត់អំពីបែបបទ នីតិវិធី និងលក្ខខណ្ឌនៃការប្រកាសដាក់ប្រទេសជាតិក្នុងគ្រាមានអាសន្ន នៅពេលប្រជាជាតិប្រឈមមុខ និងគ្រោះថ្នាក់ ព្រមទាំងការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ន ដើម្បីការពារសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈការពារអាយុជីវិត សុខភាពរបស់ពលរដ្ឋ និងការពារទ្រព្យសម្បតិ្ត ព្រមទាំងបរិស្ថានផង។ ច្បាប់នេះ មាត្រា ២ បានចែងអំពីវិសាលភាពអនុវត្ត នៅពេលដែលប្រទេសជាតិត្រូវបានដាក់ក្នុងស្ថានភាពអាសន្នស្របតាមមាត្រា...
video

ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន ខណៈសេចក្តីព្រាងច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្នកំពុងដំណើរការ

ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ នឹងយាងទៅពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិននៅថ្ងៃស្អែកនេះ។ ក្នុងព្រះរាជសាររបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចុះថ្ងៃអង្គារនេះឱ្យដឹងថា នៅថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២០ ព្រះអង្គ និងសម្តេចម៉ែ...
video

ឥណ្ឌូនេស៊ី ប្រកាសដោះលែងអ្នកទោស ជិត៣ម៉ឺននាក់ ដើម្បីបញ្ចៀសការឆ្លងមេរោគកូរ៉ូណា

រដ្ឋាភិបាល ឥណ្ឌូណេស៊ី បានប្រកាសថា នឹងដោះលែងអ្នកទោស យ៉ាងតិចជិត៣ម៉ឺននាក់ ជាបន្ទាន់នៅពេលឆាប់ៗនេះ ដើម្បីបង្ការ នៃការឆ្លងមេរោគកូរ៉ូណា នៅក្នុងពន្ធនាគារ ។ ឥណ្ឌូនេស៊ី ជាប្រទេសមួយនៃសមាគមអាស៊ាន ដែលមានប្រជាជនជាង២៧៣លាននាក់ ។ ប្រទេសកាន់សាសនា ម៉ូស្លីមដ៏ធំមួយនេះ ត្រូវបានរាយការណ៏មកថា មានការឆ្លង មេរោគកូរ៉ូណា ដែលមានប្រភពដើមចេញពីប្រទេសចិន គឺបានកើនឡើងជាង១ពាន់ ៥៥០ករណី ហើយយ៉ាងហោចណាស់មនុស្សចំនួន១២២នាក់ បានស្លាប់។...
video

អង្គការ Human Right Watch ស្នើឲ្យរដ្ឋាភិបាលមានវិធានការបញ្ឈប់ការរើសអើងជាតិសាសន៍ នៅកម្ពុជា ដោយសារជំងឺកូវីដ១៩

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Right Watch ស្នើឱ្យរដ្ឋាភិបាលកម្ពុជាគួរតែបញ្ឈប់ការចេញនូវសេចក្តីប្រកាសព័ត៌មានជាសាធារណៈណាមួយពាក់ព័ន្ធជំងឺកូវីដ១៩ ដែលលើកទឹកចិត្តដល់ការស្អប់ខ្ពើម ការរើសអើង និងជំរុញឱ្យមានការប្រើអំពើហិង្សាប្រឆាំងនឹងក្រុមណាមួយ ឬប្រជាជនណាម្នាក់ ពិសេសក្រុមងាយរងគ្រោះ ឬជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជា។ អង្គការ Human Right Watch បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃម្សិលមិញ ដោយលើកឡើងថា ទំហំនៃភាពរើងអើងក្រុមមនុស្សងាយរងគ្រោះឬ ជនបរទេសនៅកម្ពុជាមានការកើនឡើងក្នុងរយៈពេលចុងក្រោយនេះ ដោយសារវិបត្តិនៃជំងឺកូវីដ១៩។ អង្គការអន្តរជាតិមួយនេះ លើកឡើងថាដើម្បីការពារបុគ្គលដែលមានជំងឺកូវីដ១៩...
video

សាលាឧទ្ធរណ៍បដិសេធបណ្តឹងសុំដកយកឯកសារផ្ទាល់ខ្លួនរបស់អតីតបុគ្គលិកវិទ្យុអាស៊ីសេរី

សាលាឧទ្ធរណ៍នៅថ្ងៃអង្គារ៍នេះ បានសម្រេចច្រានចោលបណ្តឹងរបស់អតីតបុគ្គលិកវិទ្យុអាស៊ីសេរី២នាក់ដែលស្នើសុំដកឯកសារផ្ទាល់ខ្លួន ដូចជា អត្តសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែនដើម្បីយកមកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃវិញ។ ការបដិសេធរបស់សាលាឧទ្ធរណ៍ពេលនេះ ក្រោមហេតុផលថា ឯកសារទាំងនោះនៅតែមានភាពចាំបាច់ក្នុងដំណាក់កាលស៊ើបសួរលើសំណុំរឿងរបស់ពួកគេនៅឡើយ។ អតីតបុគ្គលិកវិទ្យុអាស៊ីសេរីទាំងពីររូប រួមមានលោក យាង សុធារិន្ទ និងលោក អួន ឈិន ត្រូវបានចាប់ខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ មុននឹងពួកគេទាំងពីរត្រូ វបានដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្នកាលពីខែសីហាឆ្នាំ២០១៨។ ពួកគេទាំងពីរ ត្រូវបានតុលាការចោទប្រកាន់ពីបទ ផ្តល់ព័ត៌មានឱ្យរដ្ឋបរទេស ឬបទចារកម្ម ប៉ុន្តែក្រោយមកដើម្បីបន្ថែមកម្រិតទោសដល់ពួកគេឱ្យបានច្រើននោះ តុលាការក៏បានចោទប្រកាន់អ្នកទាំងពីរមួយករណីទៀតពាក់ព័ន្ធការផលិតវីដេអូ អាសអាភាស។
video

IDEA TALK៖ តើវិស័យនាំចេញ និងនាំចូលរបស់កម្ពុជាកំពុងជួបរងវិបត្តិអ្វីខ្លះស្របពេលដែលកម្ពុជាកំពុងជួបមហាគ្រោះ Covid-19?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីអំពី៖ តើវិស័យនាំចេញ និងនាំចូលរបស់កម្ពុជាកំពុងជួបរងវិបត្តិអ្វីខ្លះស្របពេលដែលកម្ពុជាកំពុងជួបមហាគ្រោះ Covid-19?
video

អាមេរិកនិងចិនបង្កភាពតានតឹងនៅសមុទ្រចិនខាងត្បូង ខណៈពិភពលោកស្លាប់រាប់ម៉ឺននាក់ ដោយ ជំងឺCovid-19

ក្នុងរយៈពេលចុងក្រោយនេះ មហាអំណាច អាមេរិក និងចិន បានក្លាយជាប្រទេសហានិភ័យចំពោះពិភពលោក គឺមិនទាន់ចប់សង្រ្គាមពាណិជ្ជកម្មផង ហើយឥឡូវ ចូលដល់សង្គ្រាមកូរ៉ូណា នៃការរីករាលដាលជំងឺឆ្លងសាកល ក៏អាមេរិក និងចិនបង្កភាពតានតឹងដែរ។ នៅពេលនេះ ប្រទេសមហាអំណាចទាំងពីរ បង្កភាពតានតឹងដាក់គ្នា ទៀតហើយ នៅសមុទ្រចិនខាងត្បូង។ កាសែត The South China Morning...

MEDIA FEEDS

Popular

video

ជំងឺCovid-19 គំរាមផ្ដួលរបបសាសនានិយមនៅអ៊ីរ៉ង់

សាធារណរដ្ឋឥស្លាមនៃប្រទេសអ៊ីរ៉ង់គឺជារបបផ្ដាច់ការសាសនានិយម។ប្រទេសឥស្លាមមួយនេះស្ថិតនៅក្រោមអំណាចរបស់មេសាសនាកំពូលរបស់ប្រទេស គឺអាយ៉ាតូឡាខេមម៉ានី។ អ៊ីរ៉ង់ជាប្រទេសមានឥទ្ធិពលជាងគេនៅមជ្ឈឹមបូព៌ា។ ប្រទេសផលិតប្រេងដ៏ធំរបស់ពិភពលោកមួយនេះបានធ្លាក់ក្នុងសង្គ្រាមមេរោគកូរ៉ូណាឬជំងឺផ្លូវដង្ហើមកូវីដ១៩រយៈពេលជិត៣ខែមកហើយ។ ជំងឺដ៏រាតត្បាតសាហាវនេះបានសម្លាប់មិនត្រឹមប្រជាជនអ៊ីរ៉ង់ក្រីក្រស្លូតបូតនោះទេ តែវាបានសម្លាប់រហូតដល់ទៅមេដឹកនាំកំពូលៗរបស់ប្រទេសនេះទៀតផង។ គិតមកដល់ពេលនេះប្រជាជនអ៊ីរ៉ង់ស្លាប់ជិត៣ពាន់៣០០នាក់ហើយដោយសារមេរោគដ៏កំណាចនេះ។ គេហទំព័រ zero Hedge.com បានធ្វើការវិភាគថារបបសាសនានិយមនៅអ៊ីរ៉ង់នៅពេលនេះស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ គឺដោយសារតែការទប់ទល់មិនអាចជោគជ័យបាននូវការរាតត្បាតរបស់មេរោគកូរ៉ូណាដែលពីមួយថ្ងៃទៅមួយថ្ងៃសម្លាប់ពលរដ្ឋអ៊ីរ៉ង់ច្រើនរាប់រយនាក់ គឺជាស្ថានភាពមួយធ្ងន់ធ្ងរជាងអាមេរិកដាក់ទណ្ឌកម្មទៅទៀត។មានន័យថាប្រទេសឥស្លាមមួយនេះកំពុងតែជួបទ្វេគ្រោះ។ Zero hedge បានបន្ដទៀតថាមេដឹកនាំកំពូលអាយ៉ាតូឡាអាលីខេមម៉ានីហាក់ដូចជាស្ងប់ស្ងាត់មិនបានចេញមុខជាសាធារណៈច្រើនទេនៅប៉ុន្មានថ្ងៃមកនេះ ព្រោះលាក់ខ្លួនដោយសារកូវិដកូរ៉ូណា ដែលធ្វើឱ្យរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ប្រទេសនេះជួបគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបន្ថែមលើ ការដាក់ទណ្ឌកម្មរបស់អាមេរិក។