27.5 C
Phnom Penh

CATEGORY

វីដេអូ

នៅពេលវៀតណាមត្រៀមប្ដឹងទៅUN ករណីឈា្លនពានដែនទឹករបស់ខ្លួន ចិន សុំវៀតណាម កុំបង្ករឿង

បន្ទាប់ពីមើលមុខគ្នាមិនចំនៅឯកិច្ចប្រជុំអាស៊ាន ដែលបានបិទបញ្ចប់កាលពីថ្ងៃទី៤ ខែវិច្ឆិកានៅទីក្រុងបាងកក រដ្ឋាភិបាលសង្គមនិយមវៀតណាមសម្រេចថានឹងរៀបចំអ្នកជំនាញច្បាប់ស្ដីពីច្បាប់សមុទ្រអន្តរជាតិដើម្បីប្ដឹងប្រទេសចិនទៅកាន់តុលាការមជ្ឈត្តិការអន្ដរជាតិអោយកាត់ក្ដីអំពីជម្លោះដែនទឹកនៃសមុទ្រចិនខាងត្បូងដែលចិនបានកាន់កាប់ស្ទើរទាំងស្រុង។  កាលពីថ្ងទី៦វិច្ឆិកាអនុរដ្ឋមន្រ្ដីការបរទេសវៀតណាមLe Hoai Trung  និយាយថាវៀតណាមចង់ឃើញដំណោះស្រាយនៃការចរចាអំពីជម្លោះសមុទ្រចិនខាងត្បូងដែលប្រទេសចិនបានកំពុងឈ្លានពាននិងកាន់កាប់ប៉ុន្ដែលោកថាវៀតណាមមានជម្រើសដទៃទៀតគឺការប្ដឹងចិនទៅកាន់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឬក៏តុលាការមជ្ឈិត្តការអន្តរជាតិ ដែលជាស្ថាប័នយុត្តិធម៌មួយរបស់ អង្គការសហប្រជាជាតិ។ តែមកដល់ថ្ងៃសុក្រទី៨វិច្ឆិកា នេះបណ្ដាញផ្សាយព័ត៌មាន...

អ្នកស្រី Rhon Smith បង្ហាញក្តីបារម្ភអំពីការបង្ក្រាបផ្នែកនយោបាយនៅកម្ពុជា

អ្នករាយការណ៍ពិសេសរបស់ អ.ស.ប ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី Rhona Smith នៅថ្ងៃសុក្រទី០៨ ខែវិច្ឆិកា នេះបានសម្តែងក្តីបារម្ភយ៉ាងខ្លាំងអំពីការបង្ក្រាបផ្នែកនយោបាយ កាន់តែខ្លាំងឡើងៗនៅទូទាំងប្រទេស។ ជាងនេះទៅទៀតអ្នកស្រី...

ក្រសួងការបរទេសបញ្ឈប់សុពលភាពលិខិតឆ្លងដែនមន្រ្តីបក្សប្រឆាំងចំនួន១២រូប

ក្រសួងការបរទេសកម្ពុជា បានសំរេចបញ្ចប់សុពលភាពលិខិតឆ្លងដែន របស់មន្រ្តីអតីតគណបក្សប្រឆាំង១២រូប និងហាមមិនចូលក្នុងប្រទេសកម្ពុជា។ មន្រ្តីជាន់ខ្ពស់របស់ ក្រសួងការបរទេសបានប្រាប់សាព័ត៌មានក្នុងស្រុកថាខ្លួនបានជូនដំណឹងអំពីការបញ្ឈប់សុពលភាពលិខិតឆ្លងដែនរបស់មន្រ្តីគណបក្សប្រឆាំងទាំងនេះ ទៅកាន់ស្ថានទូតនានាប្រចាំនៅកម្ពុជា ដើម្បីឲ្យស្ថានទូតទាំងនោះ ជូនដំណឹងបន្ត ទៅកាន់រដ្ឋាភិបាលរបស់គេ។ អ្នកទាំង១២...

អ្នកទោសនយោបាយម្នាក់ នៅម៉ាឡេស៊ីនឹងក្លាយជានាយករដ្ឋមន្ត្រី

លោកមហាធាមហាម៉ាត់បានអះអាងជាថ្មីម្ដងទៀតថាលោកនឹងផ្ទេរតំណែងនាយករដ្ឋមន្រ្ដីជូនទៅអតីតមេបក្សប្រឆាំងអាន់វ៉ាអ៊ីប្រាហ៊ីម តាមការសន្យារបស់លោកដែលបានធ្វើឡើង អំឡុងពេលលោក ឃោសនា បោះឆ្នោតសភាកាលពីខែឧសភា ឆ្នាំ២០១៨។ លោកអាន់វ៉ាអ៊ីប្រាហ៊ិម ធ្លាប់ជាប់ពន្ធនាគារចំនួន២ ដង មកហើយ...

លោក ហ៊ុន សែន ប្រកាសថាកម្ពុជានឹងជួបវិបត្តិខ្វះអគ្គិសនីប្រើប្រាស់ជាថ្មីទៀត

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ចាប់ពីនេះរហូតដល់ខែឧសភា កម្ពុជានឹងជួបវិបត្តិខ្វះភ្លើងអគ្គិសនីប្រើប្រាស់ជាថ្មីទៀត។ ថ្លែងក្នុងពិធីប្រកាសប្រើប្រាស់ផែនការអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩-២០២៣ នៅព្រឹកនេះ លោក...

សាលាឧទ្ធរណ៍សម្រេចដោះលែងលោក ថោង សារ៉ាត់ និងបក្ខពួក៣នាក់ទៀត ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន

សាលាឧទ្ធរណ៍បានសម្រេចដោះលែងឧកញ៉ាថោង សារ៉ាត់ និងបក្ខពួកចំនួន៣នាក់ទៀត ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន លើកលែងតែឈ្មោះ សៀង វាសនា ដែលជាជនដៃដល់បន្តស្ថិតនៅជាប់ឃុំនៅឡើយ។ អ្នកទាំង៥នាក់នេះ...

រដ្ឋាភិបាលប្រទេស Cyprus បានសម្រេចដកសញ្ជាតិពីបរទេសចំនួនជិត៣០នាក់ រួមទាំងកម្ពុជា ៨ នាក់ផង

រដ្ឋាភិបាលប្រទេស Cyprus អះអាងថា ខ្លួនបានចាប់ផ្តើមលុបចោលលិខិតឆ្លងដែន និងដកសញ្ជាតិ Cypriot សម្រាប់ជនបរទេសចំនួន២៦នាក់ ដែលពួកគេទទួលបានសញ្ជាតិ Cypriot ក្រោមកម្មវិធីវិនិយោគរាប់លានដុល្លារនៅក្នុងប្រទេសមួយនេះ។ ភ្នាក់ងារសារព័ត៌មានThe Guardian ដែលចេញផ្សាយកាលពីថ្ងៃម្សិលមិញ ដោយស្រង់សម្ដីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃប្រទេស Cyprus លោក កង់ស្តង់ទីណូ ប៉ឺទ្រីតស៍ (Constantinos Petrides) ថា...

រដ្ឋាភិបាលម៉ាឡេស៊ី បានដោះលែងអ្នកស្រី មូរ សុខហួរ និងសកម្មជនពីរនាក់ទៀត

រហូតមកទល់ពេលនេះអាជ្ញាធរប្រទេសម៉ាឡេស៊ី បានដោះលែងអ្នកស្រី មូរ សុខហួរ និងអនុញ្ញាតឲ្យចូលទឹកដីម៉ាឡីស៊ីបានធម្មតា ចំណែក សកម្មជនបក្សប្រឆាំងពីរនាក់ផ្សេងទៀត ក៏ត្រូវបានដោះលែង និង...

អាមេរិកនៅបន្តទាមទារអោយចិនដកថយវិញការកាន់កាប់សមុទ្រចិនខាងត្បូង តែចិន ចង់ផ្សះផ្សាជាមួយអាស៊ាន

នៅក្នុងកិច្ចប្រជុំ កំពូលអាស៊ាន បូក អាមេរិក ដែលបានប្រព្រឹត្តទៅក្រុងបាងកកប្រទេសថៃ កាលពីថ្ងៃទី៤វិច្ឆិកា តំណាងប្រធានាធិបតីអាមេរិក បានបន្តវាយប្រហារ លើប្រទេសចិន...

សហរដ្ឋអាមេរិកយល់ព្រមអោយថៃមកពិភាក្សាគ្នាអំពីការសុំបន្តប្រព័ន្ធប្រព័ន្ធអនុគ្រោះ GSP

អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ លោកស្រី Narumon Pinyosinwat បានអះអាងថា សហរដ្ឋអាមេរិក បានយល់ព្រមអោយភាគីថៃ មកចរចាជាមួយអាមេរិក ទាក់ទិនការដែលសេតវិមានរៀបចំព្យួរប្រព័ន្ធអនុគ្រោះពន្ធ GSP ដែលអាមេរិកគ្រោងនឹងព្យួរ នៅថ្ងៃទី២៥ ខែមេសាឆ្នាំ២០២០ ខាងមុខនេះ។ មូលហេតុដែលអាមេរិក...

ព័ត៌មានថ្មីៗ