Monday, May 25, 2020

វីដេអូ

video

រដ្ឋសភាជាតិបានសម្រេចជ្រើសតាំងសមាជិក​ព្រឹទ្ធ​សភា​២រូប

រដ្ឋសភាកម្ពុជាកាលពីព្រឹកថ្ងៃច័ន្ទម្សិលមិញបានបោះ​ឆ្នោត​ជ្រើសតាំងសមាជិកព្រឹទ្ធសភា២រូប គឺលោក​ស្រី ​ជា ច័ន្ទទេវី និងលោក សួន មាន។
video

តុលាការកូរ៉េខាងត្បូងផ្តន្ទាទោសអតីតប្រធានាធិបតីកូរ៉េ ខាងត្បូងឲ្យជាប់គុក២៤ឆ្នាំ

តុលាការរបស់ប្រទេសកូរ៉េខាងត្បូងបានរកឃើញថាអតីតប្រធានាធិបតីលោកស្រីប៉ាក់ហ្គុនហ៊ី(Park Geun-hye) មានជាប់ពាក់ព័ន្ធនឹងបទល្មើសចំនួន១៨ករណីដូចករណីរំលោភអំណាច អំពើពុករលួយ ការប្រើអំណាចផ្តាច់ការនិងបទល្មើសជាច្រើនទៀតហើយ ដែលត្រូវផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល២៤ឆ្នាំ។
video

ក្រុមតំណាងរាស្រ្តអាមេរិកាំងបេ្តជ្ញាថានឹងប្រឹងប្រែងបន្ថែមទៀតដើម្បីដាក់សម្ពាធដល់រដ្ឋាភិបាលក្រុងភ្នំពេញ

តំណាងរាស្រ្តសហរដ្ឋអាមេរិកពីខាងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណៈរដ្ឋបានសន្យាចំពោះមុខពលរដ្ឋខ្មែរក្នុងទីក្រុងឡងប៊ិចរដ្ឋកាលីហ្វ័រញ៉ា(California)ថា ពួកគេកំពុងរៀបចំសេចក្តីព្រាងច្បាប់២៤១២ដើម្បីបង្កក នឹងរឹបអូសទ្រព្យសម្បតិ្តរបស់ក្រុមមន្រ្តីជាន់ខ្ពស់នៃរបបលោកហ៊ុន សែនដែលកំពុងលាក់លុយជាច្រើននៅបរទេស។
video

លោកសម រង្ស៊ីសុំឲ្យពលរដ្ឋកុំទៅបោះឆ្នោតខែកក្កដាខាងមុខ បើគ្មានវត្តមានគណបក្សសង្គ្រោះជាតិ

ប្រធានចលនាសង្គ្រោះជាតិលោកសម រង្ស៊ីកាលពីថ្ងៃសៅរ៍ បានប្រកាសឲ្យពលរដ្ឋធ្វើពហិការការបោះឆ្នោតជាតិនាខែកក្កដា ខាងមុខប្រសិនបើរដ្ឋាភិបាលទីក្រុងភ្នំពេញបិទផ្លូវមិនអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិចូលរួមប្រកួតប្រជែងនោះ។
video

រដ្ឋាភិបាលក្រុងភ្នំពេញគ្រោងបង្កើតសេចក្តីព្រាងច្បាប់ស្តីពីព័ត៌មានក្លែងក្លាយ

រដ្ឋាភិបាលកម្ពុជាកំពុងស្វែងរកការបង្កើតសេចក្តីព្រាងច្បាប់ស្តីពីព័ត៌មានក្លែងក្លាយ តាមគំរូរបស់ប្រទេសម៉ាឡេស៊ី ក្រោយពីកម្ពុជាបាន បង្ក្រាបទៅលើប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិលយ៉ាងអាក្រក់ក្នុងរយៈពេលចុងក្រោយនេះ។
video

ពលរដ្ឋរងគ្រោះដីធ្លីក្នុងខេត្តកោះកុងគ្រោងនាំគ្នាមកតវ៉ាឲ្យលោក ជា សុផារ៉ាជួយដោះស្រាយ

ពលរដ្ឋជាង៣០គ្រួសារក្នុងខេត្តកោះកុងកាលពីម្សិលម៉ិញបាន ដាក់ញត្តិទៅអភិបាលខេត្តកោះកុងដើម្បីសុំអន្តរាគមន៍ឲ្យមានការបញ្ឈប់ការឈូសឆាយផលដំណាំរបស់ពួកគេដែលធ្វើឡើងដោយក្រុមចិនយូញៀនឌីវេឡុបមិនគ្រុប(Union Development Group)ឬហៅកាត់ថាក្រុមហ៊ុនUDGដែលមិនបានផ្តល់សំណងដល់ពួកគាត់។
video

ក្រុមអ្នកឃ្លាំមើលរិះគន់ផែនការរដ្ឋាភិបាលផលិតវីដេអូឃោសនាអំពីសមិទ្ធផលរបស់គណបក្សកាន់អំណាច

អ្នកវិភាគឯករាជ្យលោកបណ្ឌិតឡៅ ម៉ុងហៃបានរិះគន់ផែនការផលិតខ្សែវីដេអូរខា្នតខ្លីដែលប៉ុនប៉ងឃោសនានៅមុនការបោះឆ្នោត នាខែកក្កដាខាងមុខ។
video

មន្រ្តីការបរទេសជាន់ខ្ពស់របស់ជប៉ុននឹងមកជួបលោក ហ៊ុន សែន នៅថ្ងៃអាទិត្យខាងមុខ

រដ្ឋមន្រ្តីការបរទេសជប៉ុនលោកតារ៉ូ កូណូ(Taro Kono)នឹងមក ធ្វើទស្សនកិច្ចនៅកម្ពុជានៅថ្ងៃអាទិត្យទី៨ខែមេសាខាងមុខនេះ។
video

រដ្ឋាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នការពុលចំណីអាហារនៅពេល បុណ្យចូលឆ្នាំខ្មែរ

ក្រសួងសុខាភិបាលកាលពីថ្ងៃសុក្រម្សិលម៉ិញបានស្នើពលរដ្ឋមានការប្រុងប្រយ័ត្នអំពីការពុលចំណីអាហារពុលស្រានិងការចម្លងមេរោគ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខាង​មុខនេះ។
video

អ្នកទោសនយោបាយដែលជាសកម្មជនបក្សប្រឆាំងជាង១០រូបទាមទារឲ្យលោកហ៊ុន សែនដោះលែងពួកគេឥឡូវនេះ

យ៉ាងហោចណាស់មានអ្នកទោសនយោបាយចំនួន១៤រូបដែលកំពុងជាប់ពន្ធនាគាព្រៃសកាលពីម្សិលម៉ិញ បានទាមទាររដ្ឋាភិបាលក្រុងភ្នំពេញដោះលែងពួកគេឲ្យមានសេរីភាពឡើងវិញដើម្បីបានទៅជួបជុំក្រុមគ្រួសារនិងសាងអនាគតថ្មី។

MEDIA FEEDS

Popular

video

នាយករដ្ឋមន្ត្រីចិនទទូចឱ្យពលរដ្ឋតៃវ៉ាន់ជំរុញមេដឹកនាំតៃវ៉ាន់ងាកមករកការផ្សះផ្សាជាតិ

មហាសន្និបាតសភាប្រជាជនជនចិននៅឆ្នាំនេះ ពុំមានរបៀបវារៈអំពីតៃវ៉ាន់នោះទេ តែថ្នាក់ដឹកនាំបក្សកុម្មុយនិស្តម្នាក់បានលើកទឹកចិត្តពលរដ្ឋតៃវ៉ាន់អោយជួយតម្រង់ទឹកចិត្តមេដឹកនាំ អ្នកស្រីសាយអ៊ឹងវិនអោយ ត្រឡប់មករក ការបង្រួបបង្រួមជាតិឡើងវិញ។ បណ្ដាញផ្សាយព័ត៌មាន សិង្ហបុរី Channel News Asia បានចុះផ្សាយថា ថ្ងៃសុក្រ ទី២២ ខែឧសភា នេះ  មហាសនិ្នបាតប្រចាំឆ្នាំ នៃសភាតំណាងប្រជាជនទូទាំងប្រទេស បានប្រារព្ធធ្វើនៅទីក្រុងប៉េកាំង។