38.1 C
Phnom Penh

CATEGORY

វីដេអូ

អ្នក​តាមដាន​សង្គម៖ តុលាការ​កម្ពុជា​បរាជ័យ​ក្នុង​ការ​វែកមុខ​ឃាតក​ពិត​សម្លាប់​បណ្ឌិត កែម ឡី

ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ SMD អះអាង​ថា ករណី​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី កាលពី ៥​ឆ្នាំ​មុន​មិនទាន់​ត្រូវ​បាន​វែកមុខ​រក​ឃាតក​ពិត និង​អ្នក​ពាក់ព័ន្ធ​យក​ទៅ​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​នៅឡើយ​ទេ...

តុលាការ​បង្កក​ទ្រព្យសម្បត្តិ​អតីត​ប្រធាន​អង្គការ​សុវណ្ណ​កុមារ​ករណី​រំលោភ​សេពសន្ថវៈ​លើ​កុមារ

សាលា​ដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០២១ បាន​សម្រេច​បង្កក​អចលនទ្រព្យ និង​គណនី​ធនាគារ​របស់​អតីត​ប្រធាន​អង្គការ សុវណ្ណ​កុមារ បន្ទាប់ពី​រក​ឃើញ​ថា អតីត​ប្រធាន​អង្គការ​រូប​នេះ​បាន​រំលោភ​សេពសន្ថវៈ​លើ​កុមារ...

ក្រសួង​បិទ​បញ្ចប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង Covid-19 សម្រាប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ

ក្រសួង​សុខាភិបាល និង​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស​បិទ​បញ្ចប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ Covid-19 សម្រាប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០៨ ខែ​កក្កដា ឆ្នាំ​២០២១ ដោយ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នេះ...

មន្ត្រី​បក្ស​ប្រឆាំង​ថា​ពាក្យ កឹម សុខា និង សម រង្ស៊ី ជា​មនុស្ស​តែ​មួយ​គឺ​គ្រាន់តែ​ជា​ពាក្យ​កុហក​ប៉ុណ្ណោះ

មន្ត្រី​បក្ស​ប្រឆាំង​ដែល​ជិតស្និទ្ធ​នឹង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើង​ថា «ពាក្យ​ថា​មនុស្ស​តែ​មួយ» លុះត្រាតែ​មនុស្ស​ពីរ​នាក់​នៅ​រួម​សុខទុក្ខ​ជាមួយ​គ្នា​គ្រប់​កាលៈទេសៈ​ទាំងអស់ ប៉ុន្តែ​បើ​គ្រាន់តែ​និយាយ​ដោយ​ប្រាសចាក​ពី​ទង្វើ នោះ​គ្រាន់តែ​ជា​ពាក្យ​កុហក​ប៉ុណ្ណោះ។ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល...

រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​កំពុង​ផ្ដោត​ការ​យកចិត្ត​ទុកដាក់​យូរអង្វែង​លើ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា

មន្ត្រី​ការទូត​ជាន់ខ្ពស់​របស់​ប្រទេស​អូស្ត្រាលី អះអាង​ថា អូស្ត្រាលី​កំពុង​ផ្ដោត​ការ​យកចិត្ត​ទុកដាក់​ចំពោះ​ការ​អភិវឌ្ឍ និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ហើយ​អូស្ត្រាលី​ក៏​កំពុង​ទន្ទឹង​រង់ចាំ​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​កម្ពុជា ក្នុង​តួនាទី​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន​នៅ​ឆ្នាំ​២០២២ ខាងមុខ​នេះ​ទៀត​ផង។ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អូស្ត្រាលី អ្នកស្រី Marise...

អភិបាល​ស្រុក​ឆ្លូង​និង​ក្រុមប្រឹក្សា​ឃុំ​រង​ការ​ចោទ​ថា​ទន្ទ្រាន​យក​ដី​បម្រុង​ទុក​បញ្ចុះ​សព​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន

ពលរដ្ឋ​រស់នៅ​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ចោទ​លោកស្រី យ៉ន សុឃិន សមាជិក​ក្រុមប្រឹក្សា​ឃុំ​ព្រែកសាម៉ាន់ ថា​បាន​រំលោភ​យក​បរិវេណ​ដី​សម្រាប់​បម្រុង​ទុក​បញ្ចុះ​សព ដែល​ជា​កេរដំណែល​រួម​តាំង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៦៥ ដើម្បី​ធ្វើ​ជា​កម្មសិទ្ធិ​បុគ្គល​ដោយ​ខុសច្បាប់។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា...

ចៅអធិការ​វត្ត​នៅ​ថៃ៖ រូបរាង​ប្រាសាទ​និង​រចនាបថ​ដែល​ខ្លួន​សង់​នោះ មិនមែន​ជា​ការ​លួច​ចម្លង​ប្លង់​តាម​ប្រាសាទ​អង្គរវត្ត​ទេ

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​កម្ពុជា បាន​ប្រកាស​ជា​សាធារណៈ​ពី​ការ​អះអាង​របស់​ព្រះ​ចៅអធិការ​វត្ត​ដែល​សាងសង់​សំណង់​នានា ដែល​មាន​រចនាបថ​ដូច​ប្រាសាទ​អង្គរវត្ត​របស់​ខ្មែរ ថា​មិនមែន​ជា​ការ​លួច​ចម្លង​ប្លង់​តាម​ប្រាសាទ​អង្គរវត្ត​របស់​កម្ពុជា​នោះ​ទេ ប៉ុន្តែ​ជា​គំនូស​ប្លង់​ដែល​ពួកគេ​បង្កើត​ឡើង​ដោយ​ខ្លួនឯង​ប៉ុណ្ណោះ។ ការ​អះអាង​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​កម្ពុជា ក្រោយពី​ផ្ទុះ​ការរិះគន់​យ៉ាង​ចាស់ដៃ​លើ​បណ្ដាញ​សង្គម Facebook...

អ្នក​សង្កេតការណ៍៖ មេដឹកនាំ​ធំៗ​គិត​តែ​ផលប្រយោជន៍​នយោបាយ និង​ប្រមាថ​ព្រះមហាក្សត្រ

ក្រុម​អ្នក​តស៊ូ​មតិ​ខ្មែរ​នៅ​ក្រៅ​ស្រុក​រិះគន់​ថា មេដឹកនាំ​នយោបាយ​បច្ចុប្បន្ន​មិន​បាន​គិត​ពី​ជោគវាសនា​ប្រទេស​ជាតិ​ទេ ប៉ុន្តែ​ពួកគេ​តែង​គិត​ពី​អំណាច និង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ ព្រោះ​ថា​ពួកគេ​បាន​នាំគ្នា​កែ​ខ្លឹមសារ​ច្បាប់​កំពូល​របស់​ប្រទេស ចង​ស្ថាប័ន​ជាតិ​ឲ្យ​នៅ​ក្រោម​អំណាច​របស់​ពួកគេ​ស្ទើរតែ​ទាំងអស់​ទៅ​ហើយ សូម្បី​ស្ថាប័ន​ព្រះមហាក្សត្រ​ត្រូវ​ដាក់​ឲ្យ​នៅ​ក្រោម​អំណាច​ពួកគេ​ដែរ។ អ្នកវិភាគ​នយោបាយ និង​សង្គម លោក...

ភាគ​៣៖ សេដ្ឋី​ស្រុក​ខ្មែរ​ប្រមូល​ទ្រព្យ​ទៅ​លាក់​ទុក​នៅ​បរទេស និង​តាម​កោះ​ឯ​នាយ​សមុទ្រ​ដោយ​បើក​ក្រុមហ៊ុន​បំភ័ន្ត​ភ្នែក

តើ​មាន​សេដ្ឋី​ស្រុក​ខ្មែរ​ណា​ខ្លះ​ប្រមូល​ទ្រព្យ​ពី​ស្រុក​ខ្មែរ​ទៅ​លាក់​ទុក​នៅ​បរទេស តាម​កោះ​ឯ​នាយ​សមុទ្រ ដោយ​បើក​ក្រុមហ៊ុន​បំភ័ន្ត​ភ្នែក? នេះ​ជា​ភាគ​ទី​៣ នៃ​សេចក្តី​រាយការណ៍​ស្រង់​ពី​សំណុំ​ឯកសារ​ប៉ាណាម៉ា ឯកសារ​ឋានសួគ៌ និង​ឯកសារ​ការ​ទម្លាយ​ក្រៅ​ដែនដី។ តើ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ធ្វើ​យ៉ាងណា​ដែរ​ចំពោះ​រឿង​នេះ? ព្រះសម្មាសម្ពុទ្ធ បរមគ្រូ ប្រដៅ​រំឭក​មនុស្ស​លោក​តាំងពី​ជាង...

ក្រុម​អ្នក​ឃ្លាំមើល៖ ការ​លើកឡើង​ពី​អធិបតេយ្យភាព​របស់​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ គឺ​ផ្ទុយពី​ការពិត​ទាំងស្រុង

ក្រុម​អ្នក​តស៊ូ​មតិ​បាន​ទាត់ចោល​ការ​លើកឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ដែល​បាន​អះអាង​ថា ជំនួយ​របស់​មិត្ត​ចិន អាច​ជួយ​ពង្រឹង​ឯករាជភាព​របស់​កម្ពុជា​នោះ គឺជា​ការ​និយាយ​ខុស​ពី​ការពិត​នៃ​ខ្លឹមសារ​ឯករាជភាព​របស់​ជាតិ​ទាំងស្រុង។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក...

ព័ត៌មានថ្មីៗ