29 C
Phnom Penh

CATEGORY

វីដេអូ

កម្មវិធី​Idea Talk៖​តើ​មាន​ព្រឹត្តិ​ការណ៍​អ្វី​ខ្លះ​ដែល​ត្រូវ​យល់​ដឹង​សម្រាប់​សប្តាហ៍នេះ?​

កម្មវិធី​Idea Talkតាម​បណ្តាញ ​Facebook Live​របស់​The Cambodia Daily​ ថ្ងៃ​ទី​១​កុម្ភៈ​ឆ្នាំ​២០១៩។​

ប្រទេស​មហា​អំណាច​ជំរុញ​ឲ្យ​របប​លោក​ ហ៊ុន សែន​ដោះ​លែង​លោក​កឹម សុខា​

ប្រទេស​ជា​សមាជិក​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​ ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ស្តារ​លទ្ធិ​ប្រជា​ធិបតេយ្យ ​ បញ្ឈប់​ការ​យាយី​គណបក្ស​ប្រឆាំង ​សង្គម​ស៊ីវិល ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ឡើង​វិញ។​  ការ​ជំរុញ​របស់​ប្រទេស​ទាំង​នេះ​ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ហ្សឺណែវ ​ប្រទេស​ស្វីស ​កាលពី​ម្សិលមិញ។​

ពលរដ្ឋ​ខេត្ត​ព្រះ​វិហារ​ជំរុញ​ឲ្យ​លោក​ហ៊ុន សែន​អន្តរាគមន៍​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ភូមិ​ចំនួន​១៣​នាក់​ឲ្យមាន​សេរីភាព​ឡើង​វិញ​

ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ប្រហែល​២​រយ​នាក់​មកពី​ស្រុក​ជាំ​ក្សាន្ត​ ខេត្ត​ព្រះវិហារ​បាន​នាំគ្នា​ធ្វើ​ដំណើរ​មក​កាន់​ទីក្រុង​ភ្នំពេញ​ទាមទារ​ឲ្យ​លោក​ហ៊ុន សែន​និង​លោក​ជា សុផារ៉ា​ រដ្ឋមន្រ្តី​ក្រសួង​ដែនដី​នគរូបនីយ​កម្ម ​និង​សំណង់  អន្តរាគមន៍​ដោះលែង​អ្នក​ភូមិ​១៣​នាក់​ ដែល​ត្រូវ​បាន​សមត្ថ​កិច្ច​ខេត្ត​នេះ​ចាប់​ខ្លួន​ ក្រោយពី​មាន​ការ​តវ៉ា​ជាមួយ​ក្រុម​ហ៊ុន​ឯកជន​មួយ​ឈ្មោះ​មេត្រីភាព។​

ភ្នាក់ងារ​ស៊ើប​ការណ៍​សម្ងាត់​​អាមេរិក​សង្ស័យ​ថា​  កម្ពុជា​អនុញ្ញាត​វត្តមាន​កងទ័ព​ចិន​ក្នុង​ខេត្ត​កោះកុង​

ប្រធាន​ផ្នែក​ភ្នាក់ងារ​ស៊ើប​ការណ៍​សម្ងាត់​របស់​អាមេរិក​លោក​Dan Coats​អះអាង​ថា​ កម្ពុជា​អាច​ផ្តល់​លទ្ធភាព​ឲ្យកង​ទ័ពចិន​បោះទី​តាំង​យោធា​ក្នុង​ទឹក​ដី​កម្ពុជា​យ៉ាង​ពិត​ប្រាកដ។​ 

កម្មវិធី​Idea Talk៖​តើអ្វី​ទៅ​ដែល​របប​លោក​ហ៊ុនសែន​តែងតែ​ហៅថា​ ជា​ការ​អភិវឌ្ឍ​នៅ​ក្រុង​ព្រះ​សីហនុ? ​

កម្មវិធី​Idea Talkតាម​បណ្តាញ ​Facebook Live​របស់​The Cambodia Daily​ ថ្ងៃ​ទី​៣១​មករា​ឆ្នាំ​២០១៩។​

កម្មវិធី​Idea Talk៖តើ​អ្វី​ទៅ​ដែល​ជា​ឯករាជ្យ​ភាព​នៃ​កង​កម្លាំង​​ប្រដាប់​អាវុធ?​

កម្មវិធី​Idea Talkតាម​បណ្តាញ ​Facebook Live​របស់​The Cambodia Daily​ ថ្ងៃ​ទី​៣០​មករា​ឆ្នាំ​២០១៩។​

លោក​ទៀ បាញ់​ហៅការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​មក​លើ​កម្ពុជា​ថា​ ជា​ការ​អនុវត្ត​ផែនការ​បដិវត្តន៍​ពណ៌​

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​លោក​ទៀ បាញ់​បាន​ចាត់ទុក​ការ​ដាក់​សម្ពាធ​ទាំងឡាយ​មក​លើ​ប្រទេស​កម្ពុជា​ តាម​ការ​ញុះញង់​របស់​ក្រុម​ប្រឆាំង​គឺ​ជាការ​ចូលរួម​ចំណែក​អនុវត្ត​ផែនការ​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា។​

អតីត​ប្រធាន​គណបក្ស​ប្រឆាំង​លោក​សម រង្ស៊ី​ប្រកាស​យុទ្ធនាការ​បញ្ចុះ​បញ្ចូល​ឱ្យ​កងទ័ព​ប្រឆាំង​របប​លោក​ហ៊ុន សែន​

អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ ដែល​កំពុង​នីរទេស​ខ្លួន​នៅ​ក្រៅប្រទេស​បាន​រៀបចំ​យុទ្ធនាការ​កៀងគរ​ពលរដ្ឋ​ទាំង​ក្នុង​ស្រុក​ និង​ក្រៅស្រុក​ដើម្បី​បញ្ចុះ​បញ្ចូល​កងកម្លាំង​ប្រដាប់​អាវុធ​ទាំងអស់​ ព្រមទាំង​ក្រុម​គ្រួសារ​របស់​ពួកគេ​ឱ្យ​ឈប់​ការពារ​របប​លោក​ហ៊ុន សែ​ន ដែល​លោក​ហៅ​​ថា​ ជា​របប​ផ្តាច់ការ​តទៅ​ទៀត។​

គ.ជ.ប.​ស្នើឲ្យ​គណបក្ស​នយោបាយ​ចូលរួម​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​អាណត្តិ​ទី៣​ ទោះ​ជាគ្មាន​គណបក្ស​សង្រ្គោះជាតិ​

គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ហៅ​កាត់​ថា​ គ.ជ.ប.​បាន​អំពាវ​នាវ​ដល់​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​ ត្រូវ​ត្រៀម​ខ្លួន​ឱ្យ​បាន​រួចរាល់​ដើម្បី​ចូល​រួម​ប្រកួត​ប្រជែង​ ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ស្រុក​ ក្រុង​ រាជធានី​ខេត្ត ​អាណត្តិ​ទី​៣​ ដែល​នឹង​ប្រព្រឹត្ត​​ទៅ​នៅ​ថ្ងៃទី​២៦​ឧសភា​២០១៩។​

ចំនួន​ភ្ញៀវ​ទេសចរ​មក​កម្ពុជា​កាលពី​ឆ្នាំ​២០១៨​មាន​ជាង​៦លាន​នាក់​ ភាគ​ច្រើន​ជាជន​ជាតិ​ចិន​

ក្រសួង​ទេសចរណ៍​បាន​ឲ្យ​ដឹង​ថា​ យ៉ាង​ហោច​ណាស់​មាន​ភ្ញៀវ​ទេសចរ​ប្រមាណ​៦​លាន​២​សែន​នាក់​ បាន​មក​ទស្សនា​នៅ​កម្ពុជា​កាលពី​ឆ្នាំ​២០១៨។​​ ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​ទេសចរណ៍​បាន​ចេញ​ផ្សាយ​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​នៅថ្ងៃ​ពុធ​នេះ​ថា​ ភ្ញៀវ​ទេសចរ​បរទេស​មក​កម្ពុជា​បាន​កើន​ឡើង​១១​ភាគរយ​ក្នុង​ឆ្នាំ​២០១៨​ បើធៀប​ទៅនឹង​ឆ្នាំ​២០១៧​កន្លង​ទៅ។​

ព័ត៌មានថ្មីៗ