27.5 C
Phnom Penh

CATEGORY

វីដេអូ

ក្រុមសហជីពអន្តរជាតិជំរុញឲ្យរដ្ឋាភិបាលលោកហ៊ុន សែន ទម្លាក់បទចោទមកលើមេដឹកនាំសហជីព៦រូប

ក្រុមសហជីពអន្តរជាតិជំរុញឲ្យរដ្ឋាភិបាលលោកហ៊ុន សែន ទម្លាក់បទចោទមកលើមេដឹកនាំសហជីព៦រូប ក្រុមមេដឹកនាំសហជីពអន្តរជាតិបានស្នើឲ្យរដ្ឋាភិបាលកម្ពុជាទម្លាក់បទចោទប្រកាន់ទាំងស្រុងមកលើមេដឹកនាំសហជីពកម្មករនៅកម្ពុជាចំនួន៦នាក់ដែលតុលាការក្រុងភ្នំពេញកាលពីថ្ងៃទី១១ខែធ្នូ បានកាត់ទោសឲ្យជាប់ពន្ធនាគារចំនួនពីរឆ្នាំ៦ខែ ពីបទដឹកនាំបាតុកម្មហិង្សានៅលើផ្លូវវេងស្រេងកាលពីដើមឆ្នាំ២០១៤។

មន្រ្តីរដ្ឋាភិបាលកម្ពុជាប្រតិកម្មនឹងមន្រ្តីសិទ្ធិមនុស្សពាក់ព័ន្ធការរិះគន់កីឡាបាល់ទាត់ជប៉ុន

មន្រ្តីរដ្ឋាភិបាលកម្ពុជាប្រតិកម្មនឹងមន្រ្តីសិទ្ធិមនុស្សអន្តរជាតិពាក់ព័ន្ធនឹងការរិះគន់កីឡាបាល់ទាត់ជប៉ុន មន្រ្តីជាន់ខ្ពស់ទីស្តីការគណៈរដ្ឋមន្រ្តីនៅថ្ងៃសុក្រទី២១ ខែធ្នូនេះ បានប្រតិកម្មយ៉ាងខ្លាំងចំពោះនាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch គឺលោកBrad Adamsដែលរិះគន់ថា កីឡាបាល់ទាត់ជំរើសជាតិជប៉ុន លោកKeisuke Honda ដែលកំពុងធ្វើការឲ្យឧក្រិដ្ឋជនសង្គ្រាមលោកឧត្តមសេនីយ៍សៅ សុខា។

កម្មវិធីIdea Talk តាមបណ្តាញ Facebook Live របស់The Cambodia Daily ថ្ងៃទី២១ធ្នូឆ្នាំ២០១៨

កម្មវិធីIdea Talk តាមបណ្តាញ Facebook Live របស់The Cambodia Daily ថ្ងៃទី២១ធ្នូឆ្នាំ២០១៨ កម្មវិធីIdea Talk តាមបណ្តាញ Facebook Live របស់កាសែតThe Cambodia Daily រួមមានព័ត៌មានសំខាន់ៗប្រចាំថ្ងៃនិងកិច្ចពិភាក្សាជាមួយវាគ្មឹនពិសេស ដោយមានទទូលសំណូរពីប្រិយមិត្តតាមបណ្តាញសង្គម Facebook Liveទៀតផង។

លោក​ហ៊ុន សែន​បញ្ជា​ឲ្យ​លោក​អ៊ុក វូរ៉ា​ អគ្គ​នាយក​ស្ថានីយ៍​ទូរទស្សន៍​ CNC ​ចុះ​ចេញ​ពីតំណែង

លោក​ហ៊ុន សែន ​កាលពី​ពេល​ថ្មីៗ​នេះ ​បាន​បញ្ជា​ឲ្យ​លោក​អ៊ុក វូរ៉ា​ អគ្គ​នាយក​ស្ថានីយ៍​ទូរទស្សន៍ ​CNC ​របស់​លោក​ឧកញ៉ា​គិត ម៉េង​ចុះចេញ​ពី​តំណែង​ជា​អគ្គនាយក​របស់​ទូរទស្សន៍​មួយ​នេះ​ជា​បន្ទាន់​ដោយលោក​ចោទ​ថា​ លោក​អ៊ុក វូរ៉ា​ បាន​រំលោភ​សិទ្ធិ​បុគ្គលិក​នៅ​ទីនោះ​យ៉ាង​ធ្ងន់ធ្ងរ​ដែល​មិន​អាច​ទទួល​យក​បាន។​ 

មហាសន្និបាត​បក្សកាន់​អំណាច​បាន​ប្ដេជ្ញា​កាត់​បន្ថយ​ភា​ពក្រីក្រ​ ឲ្យទាប​ជាង​១០%​

មហា​សន្និបាត​លើក​ទី​៤១​ របស់​គណៈ​កម្មាធិការ​កណ្ដាល​របស់​បក្ស​កាន់​អំណាច​បាន​ប្ដេជ្ញា​ថា ​នឹង​សម្រេច​ឲ្យ​បាន​គោលដៅ​នៃ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ ឲ្យទាប​ជាង​១០% ​និង​ការ​ពារ​មិន​ឲ្យភាព​ក្រីក្រ​វិល​ត្រឡប់​មក​វិញ។​ ជាង​នេះ​ទៅទៀត​ ​គណបក្ស​ប្រជាជន​កម្ពុជា​អះអាង​ថា​  ខ្លួន​នឹង​ខិតខំ​ជំរុញ​ឲ្យមាន​ការ​អនុវត្ត​ឲ្យបាន​សម្រេច​ជោគ​ជ័យ​នូវ​ចក្ខុវិ​ស័យ​របស់​កម្ពុជា​ ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០។​

មហា​សន្និបាត​កាន់​អំណាច​បញ្ចូល​លោក​ហ៊ុន ម៉ាណែត​ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍​

មហា​សន្និបាត​លើក​ទី​៤១​ រយៈ​ពេលបី​ថ្ងៃ​របស់​គណបក្ស​ប្រជាជាន​កម្ពុជា​ដែល​បាន​បិទ​បញ្ចប់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២០​ ខែ​ធ្នូ​ នេះ​បាន​សម្រេច​បញ្ចូល​លោក​ហ៊ុន ម៉ាណែត​កូន​ប្រុស​របស់​លោក​ហ៊ុន សែន ​ប្រធាន​បក្សកាន់​អំណាច​នោះ​ ទៅ​ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍​ នៃ​គណៈ​កម្មាធិការ​កណ្ដាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា។​

ប្រធាន​សហភាព​ប្តឹង​ឧទ្ធរណ៍​ជំទាស់​សេចក្ដី​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ​

ប្រធាន​សហភាព​ការងារ​កម្ពុជា​ និង​ជា​ប្រធាន​សហជីព​ស៊ីខៅឌូ ​លោក​អាត់ ធន់​ បាន​ប្តឹង​ជាផ្លូវការ​ទៅ​សាលា​ឧទ្ធរណ៍​ជំទាស់​ទៅនឹង​សេចក្ដី​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ​ ដែល​បាន​កាត់​ទោស​លោក​ឲ្យ​ជាប់​ពន្ធនាគារ​​ជាង​២​ឆ្នាំ​ ប៉ុន្តែ​ ទោស​នោះត្រូវ​បាន​ព្យួរ​ពីបទ​ដឹកនាំ​បាតុកម្ម​នៅមុខ​សួន​ឧស្សហ​កម្ម​កាណាឌីយ៉ា ​ស្ថិតលើ​ផ្លូវ​វេង ស្រេង​កាលពី​ជាង​៤​ឆ្នាំ​មុន។​

កម្មវិធី​Idea Talk​តាម​បណ្តាញ ​Facebook Live​របស់​The Cambodia Daily​ ថ្ងៃ​ទី​២០​ធ្នូ​ឆ្នាំ​២០១៨​

កម្មវិធី​Idea Talk​តាម​បណ្តាញ​Facebook Live​របស់​កាសែត​The Cambodia Daily​ រួមមាន​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃ​និង​កិច្ច​ពិភាក្សា​ជាមួយ​វាគ្មឹន​ពិសេស

តុលាការ​កំពូល​សម្រេច​ឲ្យ​លោក​សមរង្ស៊ី​ចាញ់ក្តី​លោក​ហ៊ុន សែន ​និង​កញ្ញា ​ធី សុវណ្ណថា​  

តុលាការ​កំពូល​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩​ធ្នូ​ បាន​ចេញ​សាលដីកា​រក្សា​សេចក្ដី​សម្រេច​សាលា​ឧទ្ធរណ៍ ​ឲ្យ​ប្រធាន​ស្ដីទី​គណបក្ស​ប្រឆាំង​គឺ​​លោក​សម រង្ស៊ី ​ចាញ់​ក្ដី​លោក​ហ៊ុន សែន​នៅ​ក្នុង​សំណុំ​រឿង​សូកប៉ាន់​ឲ្យ​កញ្ញា​ធី សុវណ្ណថា​ តារា​ហ្វេសប៊ុក​ចំនួន​១​លាន​ដុល្លារ​ដើម្បី​បំផ្លាញ​គណបក្ស​សង្គ្រោះ​ជាតិ។​

រដ្ឋាភិបាល​កម្ពុជា​ជំរុញ​ឲ្យ​បារាំង​ដក​បម្រាម​អង្ករ​របស់​ខ្មែរ​ទៅ​លក់​នៅ​សហគមន៍​អឺរ៉ុប​

អតីត​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​លោក​ឧបនាយក​រដ្ឋមន្ត្រី​ហោ ណាំហុង​ បាន​ស្នើឱ្យ​ភាគី​បារាំង​ត្រួត​ពិនិត្យ​ឡើង​វិញ​ ចំពោះ​ការ​បោះឆ្នោត​យល់ស្រប​ជាមួយ​បណ្តា​ប្រទេស​ចំនួន​១៨​ទៀត​ ដែល​ប្រឆាំង​ការ​នាំ​អង្ករ​របស់​កម្ពុជា​ទៅលក់​នៅ​ទីផ្សារ​អឺរ៉ុប។​

ព័ត៌មានថ្មីៗ