Friday, October 30, 2020

វីដេអូ

video

មន្រ្តីជំនិតរបស់លោក ហ៊ុន សែន លាតត្រដាងកិច្ចសន្ទនាជាមួយលោកហួត វុទ្ធី ឬ ជុន ច័ន្ទបុត្រ

មន្រ្តីយោធាជាន់ខ្ពស់របស់លោកហ៊ុន សែនអះអាងលោក ហ៊ួត វុទ្ធី ហៅជុនច័ន្ទបុត្រជានាយករងរបស់វិទ្យុអាស៊ីសេរីពិតជាបានសុំកំលាំងសន្តិសុខរបស់លោកការពារសុវត្ថិភាពពេលលោកបំពេញបេសកម្មនៅក្រៅប្រទេស។
video

អូស្រ្តាលីបានផ្តល់ជំនួយ៦៧លានដុល្លារដល់កម្ពុជាសំរាប់ការអភិវឌ្ឍន៍

រដ្ឋាភិបាលប្រទេសអូស្រ្តាលីបានសន្យាផ្តល់ជំនួយប្រមាណ ៨៧លានដុល្លារអូស្ត្រាលីស្មើនឹងជាង៦៧លានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍន៍នៅកម្ពុជាក្នុងឆ្នាំ២០១៨នៅក្នុងជំនួបរវាងលោក ហ៊ុន សែននិងលោក មែលខូមថើនប៊ូល(Malcolm Turnbull) នាយករដ្ឋមន្ត្រីនៃប្រទេសអូស្រ្តាលីកាលពីព្រឹកថ្ងៃទី១៦ខែមីនាម្សិលម៉ិញ។
video

ពលរដ្ឋខ្មែរបាននាំគ្នាធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន សែន ខណៈមនុស្សមួយចំនួនទៀត​ស្វាគមន៍លោក​

ពលរដ្ឋខ្មែរក្នុងប្រទេសអូស្រ្តាលីប្រមាណជាង៣រយនាក់កាលពីថ្ងៃសុក្របាននាំគ្នាធ្វើបាតុកម្មប្រឆាំងវត្តមានរបស់លោក ហ៊ុន សែន ដែលមានវត្តមានក្នុងទីក្រុងសីដនី (Sydney) ខណៈលោកកំពុងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី។
video

សហព័ន្ធគ្រូបង្រៀនអាមេរិកាំងទាមទារឲ្យក្រសួងអប់រំអនុញ្ញាតឲ្យគ្រូបង្រៀនមួយចំនួនអាចចូលបង្រៀនវិញ

សហព័ន្ធគ្រូបង្រៀនអាមេរិកាំងកាលពីថ្ងៃទី១៤ខែមីនា បានសរសេរលិខិតមួយច្បាប់ទៅកាន់លោកជុំ ប៊ុនរ៉ុង អគ្គរាជទូតខ្មែរប្រចាំក្នុងរដ្ឋធានីវ៉ាស៊ីនតុនសហរដ្ឋអាមេរិក អំពីករណីក្រសួងអប់រំកម្ពុជាបានលុបឈ្មោះលោករ៉ុង ឈុននិងគ្រូបង្រៀនមួយចំនួនទៀត កាលពីពេលថ្មីៗនេះថាជារឿងនយោបាយ។
video

តុលាការកំពូលបន្តឃុំខ្លួនអតីតអ្នករាយការណ៍ព័ត៌មានរបស់វិទ្យុអាស៊ីសេរីពីររូប

តុលាការកំពូលកាលពីថ្ងៃសុក្របានបដិសេធសំណើរសុំនៅក្រៅឃុំរបស់លោកយាងសុធារិននិងលោកអ៊ួនឈិនអតីតអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរី។
video

លោក ជុនច័ន្ទបុត្រនៃវិទ្យុអាស៊ីសេរីបានបដិសេធថាលោកមិនមែន ជាចារកម្មធ្វើការឲ្យលោក ហ៊ុន សែន ទេ

អនុប្រធានរបស់វិទ្យុអាស៊ីសេរីផ្នែកខេមរៈភាសាលោក ហួត វុទ្ធី ហៅ ជុនច័ន្ទបុត្របានបដិសេធជាខ្លាំងចំពោះការលាបពណ៌របស់លោក ហ៊ុន សែនមកលើរូបលោក ដែលថាលោកជាជនបង្កប់ធ្វើការងារខាងចារកម្មឲ្យគណបក្សប្រជាជនកម្ពុជានោះ។
video

អគ្គរាជទូតកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិបានទាត់ចោលសេចក្តីថ្លែងការណ៍របស់លោកស្រី រ៉ូណា ស្មីត

តំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំនៅក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនិងអង្គការអន្តរជាតិនានាក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស(Switzerland)លោកណី សំអុលអះអាងថា ការរៀបចំការបោះឆ្នោតនៅខែកក្កដាឆ្នាំ២០១៨នេះ មានបណ្តាប្រទេសមួយចំនួនបានខិតខំរិះរកមធ្យោបាយ និងវិធីសាស្រ្តគ្រប់បែបយ៉ាងដោយឥតអៀនខ្មាស់ ដើម្បីធ្វើការជ្រៀតជ្រែកចូលទៅក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ជាពិសេសគឺអង្គការសិទ្ធិមនុស្សដែលមានចេតនាសាបព្រួសភាពស្អប់ខ្ពើមមកលើរដ្ឋាភិបាលកម្ពុជានិងការប៉ុនប៉ង ធ្វើការផ្លាស់ប្តូរតាមរយៈបដិវត្តន៍ពណ៌ជាដើម។
video

វីឌីអូអំពីការចាប់ខ្លួនអ្នកយកព័ត៌មានរបស់អាស៊ីសេរីពីររូប

ក្រុមប្រឹក្សាភិបាល នៃប្រព័ន្ធផ្សព្វផ្សាយតាមវិទ្យុ និងទូរទស្សន៍ (the Broadcasting Board of Governors) ដែលជាស្ថាប័នឯករាជ្យគ្រប់គ្រងលើរាល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានពីសហរដ្ឋអាមេរិកទៅកាន់ពិភពលោកខាងក្រៅដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតុនបានចាក់បញ្ចាំងវីឌីអូ អំពីការធ្វើទុក្ខបុកម្នេញអ្នកសារព័ត៌មានអាស៊ីសេរីពីររូបគឺលោកអ៊ួនឈិននិងលោកយាងសុធារិនហៅ យាងសុជាមេត្តា។
video

លោកហ៊ុន សែននិងគូកនរបស់លោកបានទៅដល់ប្រទេសអូស្រ្តាលី

លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានទៅដល់ប្រទេសអូស្រ្តាលី ហើយកាលពីល្ងាចម្សិលម៉ិញ ស្របពេលដែលពលរដ្ឋខ្មែររាប់រយនាក់កំពុងត្រៀមខ្លួនធ្វើបាតុកម្មដុតទីងមោងជារូបរបស់លោក។
video

បុរសខ្មែរម្នាក់ និងបុរសអូស្រ្តាលីម្នាក់ស្លាប់ដោយសារការផ្ទុះគ្រាប់មីន

យ៉ាងហោចណាស់មានមនុស្សចំនួន២នាក់ស្លាប់ និង៣នាក់ផ្សេងទៀតរងរបួសធ្ងន់ ដោយសារការផ្ទុះគ្រាប់មីន នៅទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិត នៃបន្ទាយរថក្រោះអេស៊ីអូ (ACO) ក្នុងភូមិក្រឡាញ់ ឃុំ មហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី១៥ ខែមីនា ម្សិលម៉ិញ។

MEDIA FEEDS

Popular

video

ភាគទី២៖ តើសាច់ញាតិប្រមុខរដ្ឋាភិបាលខ្មែរ រកស៊ីអ្វីហេត្វអ្វីមានលុយច្រើនម៉្លេះ?

អង្គការក្រៅរដ្ឋាភិបាលអាមេរិកាំង ឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ផ្នែកកិច្ចការអាស៊ី បានផ្សាយសេច ក្តីរាយការណ៍ថ្មីបន្ថែមលើសេចក្តីរាយការណ៍របស់ខ្លួនពី មុន មានចំ ណងជើងថា៖ ឧត្តមសេនីយ៍គគ្រក់បីដំប (Dirty Dozen) ជុំវិញលោក ហ៊ុន សែន កាលពីថ្ងៃទី២២ តុលា កន្លងទៅ ដោយផ្តោតលើឧត្តមសេនីយ៍ខ្លះ ដែលមានសម្បត្តិទ្រព្យមហាសាល។ ឧត្តមសេនីយ៍...