40.3 C
Phnom Penh

CATEGORY

វីដេអូ

រដ្ឋាភិបាល​ចាត់ទុក​ថ្ងៃ​ទី​៧ កក្កដា ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​បន្ទាប់ពី​កម្ពុជា​ឈ្នះ​ក្តី​ប្រាសាទ​ព្រះវិហារ​លើ​ប្រទេស​ថៃ

ប្រមុខ​រដ្ឋាភិបាល​អះអាង​នៅ​ថ្ងៃ​ទី​៧ កក្កដា ថា ព្រឹត្តិការណ៍​ដែល​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​០៧ ខែ​កក្កដា ឆ្នាំ​២០០៨ ត្រូវ​បាន​ចាត់ទុក​ថា​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ថ្មី​មួយ បន្ទាប់ពី​កម្ពុជា​ឈ្នះ​ក្តី​ប្រាសាទ​ព្រះវិហារ​លើ​ប្រទេស​ថៃ នៅ​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ...

អតីត​មេ​ប៉េអិម​ខេត្ត​រតនគិរី​និង​ស្នងការ​រាជធានី​ភ្នំពេញ​រង​ការ​ចោទ​ថា​ព័ទ្ធ​យក​ភ្នំ​ពីរ​មាន​ផ្ទៃដី​ជិត ២០​ហិកតារ​ក្នុង​ខេត្ត​មណ្ឌលគិរី

ក្រុម​ជនជាតិ​ដើម​ភាគតិច​ព្នង រាប់​រយ​គ្រួសារ​រស់នៅ​ភូមិ​ពូលូង សង្កាត់​រមនា ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី នៅតែ​បន្ត​ស្រែក​ដង្ហោយ​ឱ្យ​រដ្ឋាភិបាល​ដកហូត​ដី​ភ្នំ​ចំនួន​២ ពី​អតីត​មេប៉េអិម​ខេត្ត​រតនគិរី គឹម រស្មី...

ក្រុម​អ្នក​តស៊ូ​មតិ​ទាមទារ​ឲ្យ​សហគមន៍​អន្តរជាតិ​បង្ហាញ​គោលការណ៍​ជាក់លាក់​លើ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​កុំ​ឱ្យ​បន្ត​បំផ្លាញ​ប្រទេស​កម្ពុជា​ទៀត

ក្រុម​អ្នក​ឃ្លាំមើល​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ​បង្ហាញ​គោលការណ៍​ឲ្យ​កាន់តែ​ជាក់លាក់ ដើម្បី​កុំ​ឲ្យ​អំណាច​ដែល​បាន​មកពី​ការ​ធ្វើ​រដ្ឋប្រហារ​ឆ្នាំ​១៩៩៧ របស់​លោក ហ៊ុន សែន បន្ត​ឥទ្ធិពល​បំផ្លាញ​កម្ពុជា​តទៅ​មុខ​ទៀត និង​ដើម្បី​សង្គ្រោះ​កម្ពុជា​ឲ្យ​រួច​ផុត​ពី​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ផ្ដាច់ការ​ក្រុង​ភ្នំពេញ​នា​ពេល​បច្ចុប្បន្ន​នេះ។ ក្រុម​នេះ​បាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ដែល​តែង​ប្រើ​អំណាច​ផ្ដាច់ការ​របស់​ខ្លួន​ធ្វើ​ទុក្ខបុកម្នេញ​ពលរដ្ឋ​ខ្លួនឯង ដោយ​ការ​បិទ​សិទ្ធិ​សេរីភាព​គ្រប់​បែបយ៉ាង ចាប់តាំង​ពី​ដណ្តើម​អំណាច​ពី​រដ្ឋាភិបាល​ស្រប​ច្បាប់​ឆ្នាំ​១៩៩៧...

ភ្នំ​ជាង​២០​ក្នុង​ស្រុក​បាណន់​ត្រូវ​ក្រុមហ៊ុន​ចិន វៀតណាម និង​ក្រុម​អ្នក​មាន​អំណាច​ជីក​កាយ​ធ្វើ​អាជីវកម្ម

ពលរដ្ឋ​រាប់​រយ​គ្រួសារ​រស់នៅ​ស្រុក​បាណន់ ខេត្ត​បាត់ដំបង បាន​រិះគន់​អាជ្ញាធរ​ខេត្ត​នេះ​ថា​គ្មាន​សមត្ថភាព​ការពារ​ទ្រព្យសម្បត្តិ​របស់​រដ្ឋ និង​សម្ដែង​ការ​សោកស្តាយ​ចំពោះ​វិនាសកម្ម​ធនធាន​ធម្មជាតិ​ភ្នំ​ជាង ២០ ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ចិន ក្រុមហ៊ុន​វៀតណាម និង​ក្រុម​អ្នក​មាន​អំណាច​មួយ​ចំនួន ធ្វើ​អាជីវកម្ម​ជីក​គាស់​កាយ​យក​ថ្ម​មាន​តម្លៃ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ។ តំណាង​ពលរដ្ឋ​រស់នៅ​ឃុំ​តាគ្រាម...

GDP ស្នើ​រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​ពី​កម្រិត​ប្រសិទ្ធភាព​វ៉ាក់សាំង​ដែល​បាន​ប្រើប្រាស់​ទាំង​៣​ប្រភេទ​នា​ពេល​កន្លងមក

គណបក្ស​ក្រៅ​រដ្ឋាភិបាល​បាន​ស្នើ​ដល់​រដ្ឋាភិបាល​កម្ពុជា គួរតែ​បង្ហាញ​ទិន្នន័យ​ជា​លក្ខណៈ​វិទ្យាសាស្ត្រ​ពី​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​ទាំង​បី​ប្រភេទ គឺ​ស៊ីណូវ៉ាក់ ស៊ីណូហ្វាម និង​អាស្ត្រាសេណីកា ដែល​ខ្លួន​បាន​ប្រើ​កន្លង​មក ដោយ​ឈ​រលើ​បទពិសោធន៍​ជាក់ស្តែង​ដែល​បាន​ចាក់​ជូន​ពលរដ្ឋ។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) បាន​លើកឡើង​ថា...

ក្រសួង​ក្រើន​រំឭក​សាធារណជន​ឲ្យ​ប្រុងប្រយ័ត្ន​បាតុភូត​ភ្លៀង​រន្ទះ និង​ខ្យល់​កន្ត្រាក់​ចាប់ពី​ថ្ងៃ​ទី​៧-១៣ កក្កដា

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​អំពាវនាវ​ដល់​សាធារណជន​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ភ្លៀង រន្ទះ និង​ខ្យល់​កន្ត្រាក់​បោកបក់​ខ្លាំង ចាប់ពី​ថ្ងៃ​ទី​០៧ ដល់​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០២១...

ពលរដ្ឋ​ស្នើ​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​ចុះ​អង្កេត​សកម្មភាព​អភិបាល​ស្រុក​កំពង់សីលា​រឿង​ជីកកកាយ​ដី​ភ្នំ​ធ្វើ​អាជីវកម្ម​ខុសច្បាប់

ក្រុម​អ្នក​ឃ្លាំមើល​ផែនការ​អភិវឌ្ឍន៍​សង្គម និង​ពលរដ្ឋ រស់នៅ​ស្រុក​កំពង់សីលា ទាមទារ​ឲ្យ​ថ្នាក់​ដឹកនាំ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ចុះ​ទប់ស្កាត់​បទល្មើស​ជីកកកាយ​ដី​ភ្នំ​ធ្វើ​អាជីវកម្ម​នៅ​ស្រុក​កំពង់សីលា កើត​មាន​ជាច្រើន​កន្លែង​ឲ្យ​មាន​ប្រសិទ្ធភាព។ ពលរដ្ឋ​បាន​ចោទ​លោក សៅ បុរីឌ្ឍនៈ...

អ្នកវិភាគ៖ លោក ហ៊ុន សែន បញ្ជា​ឲ្យ​ផលិត​ក្តារមឈូស​គឺ​គ្រាន់តែ​ដើម្បី​រំដោះគ្រោះ​ឲ្យ​ខ្លួន​ឯង​តាម​អបិយ​ជំនឿ​តែប៉ុណ្ណោះ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា ចំណាត់ការ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ជំរុញ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ប្រមូល​ឈើ​ធ្វើ​ក្តារមឈូស​សម្រាប់​ដាក់​សព​អ្នក​ស្លាប់​ដោយសារ​ជំងឺ Covid-19 នោះ គឺ​មាន​ចំណុច​គួរ​ឲ្យ​សង្ស័យ​ច្រើន...

អ្នក​ឃ្លាំមើល៖ រដ្ឋប្រហារ​ថ្ងៃ​ទី​៥-៦ កក្កដា របស់​បក្ស​ប្រជាជន​កម្ពុជា​មាន​វៀតណាម​ជា​អ្នក​កាង

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក អះអាង​ថា សោកនាដកម្ម​ដ៏​ព្រៃផ្សៃ​នៅ​ថ្ងៃ​ទី​៥-៦ កក្កដា ឆ្នាំ​១៩៩៧ គឺជា​រដ្ឋប្រហារ​បង្ហូរ​ឈាម​កណ្ដាល​ទីក្រុង​ភ្នំពេញ​ដែល​លោក ហ៊ុន សែន ជា​អ្នក​បញ្ជា​ដោយ​ផ្ទាល់...

ស្ថានទូត​អាមេរិក៖ ទិវា​ឯករាជ្យ​របស់​អាមេរិក​ជា​ការ​ជំរុញ​ទឹកចិត្ត​មនុស្ស​លើ​លោក​ស្វែងរក​សេរីភាព​របស់​ខ្លួន

ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​នៅ​កម្ពុជា លើកឡើង​ថា ទិវា​ឯករាជ្យ​របស់​អាមេរិក គឺជា​ការ​ជំរុញ​ទឹកចិត្ត​របស់​ប្រជាជន​នៅ​ទូទាំង​ពិភពលោក​ឲ្យ​ស្វែងរក​សេរីភាព និង​សិទ្ធិ​ជា​សាកល​របស់​ខ្លួន ជាពិសេស​គឺ​សិទ្ធិ​ជ្រើសរើស​រដ្ឋាភិបាល​មួយ​ដែល​ជា​រដ្ឋាភិបាល​កើតឡើង​ដោយ​ប្រជាជន​របស់​ប្រជាជន និង​ដើម្បី​ប្រជាជន។ ស្ថានទូត​អាមេរិក បាន​លើកឡើង​បែប​នេះ​ក្នុង​ពិធី​អបអរ​សាទរ​ខួប​លើក​ទី​២៤៥​ឆ្នាំ​នៃ​ទិវា​ឯករាជ្យ​សហរដ្ឋ​អាមេរិក...

ព័ត៌មានថ្មីៗ