Wednesday, October 23, 2019

វប្បធម៌

video

របប​លោក​ហ៊ុន សែន​ទទួល​ស្គាល់​ថា​ ការ​ប្រកួត​ប្រជែង​សេដ្ឋកិច្ច​កម្ពុជា​នឹង​ធ្លាក់​ចុះនៅ​ពេល​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​

អ្នក​នាំ​ពាក្យ​របប​ក្រុង​ភ្នំពេញ​បាន​លើក​ឡើង​ថា​ លទ្ធភាព​ភាព​ប្រកួត​ប្រជែង​សេដ្ឋកិច្ច​កម្ពុជា​លើ​ទីផ្សារ​អន្តរជាតិ​នឹង​ធ្លាក់​ចុះ​បន្ទាប់ពី​អន្តរជាតិ​ដាក់​សម្ពាធ​សេដ្ឋកិច្ច​មកលើ​កម្ពុជា។​
video

គ្រួសារ​របស់​អ្នក​បកប្រែ​ខ្សែភាព​យន្ត​ឯកសារ​សោកស្តាយ​ដែល​ស្ថានទូត​រុស្ស៊ី​មិន​ព្រម​ទទួល​យក​ញត្តិ​របស់​ពួកគេ​

ក្រុម​គ្រួសារ​របស់​លោក​រ៉ាត់ រត្នមុនី​និង​សហគមន៍​រងគ្រោះ​ការ​រឹប​អូស​ដី​ធ្លី​មួយ​ចំនួន​នៅ​ព្រឹក​ថ្ងៃទី​៩​ខែ​មករា​នេះ ​នាំគ្នា​ធ្វើការ​តវ៉ា​ជា​លើក​ទី​៣ ​នៅមុខ​ស្ថានទូត​រ៉ុស្ស៊ី​​ទាមទារ​ឲ្យ​មាន​ការ​អន្តរាគមន៍​ពី​រដ្ឋាភិបាល​រុស្ស៊ី​ដើម្បី​ដោះលែង​ឲ្យ​អ្នក​បកប្រែ​ ខ្សែ​ភាព​យន្ត​ឯក​សារ​ស្តី​អំពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​រូប​នេះ​មាន​សេរីភាព​ឡើង​វិញ។​
video

គ្រួសារ​អ្នក​បក​ប្រែខ្សែ​ភាព​យន្ត​អំពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​ នឹង​ធ្វើ​បាតុកម្ម​ជាលើក​ទីបី​មុខ​ស្ថាន​ទូតរុស្ស៊ី​

ក្រុម​គ្រួសារ​របស់​លោក​រ៉ាត់ រត្នមុនី​និង​សហគមន៍​ដីធ្លីមួយ​ចំនួន​នៅ​ព្រឹក​ថ្ងៃ​ទី​​៩ខែ​មករា​ឆ្នាំ​២០១៩​នឺ​នាំគ្នា​ធ្វើ​ការ​តវ៉ា​ជា​លើក​ទី​៣ ​នៅ​មុខ​ស្ថានទូត​រុស្ស៊ី​វេលា​ម៉ោង​៨​ព្រឹក​ ដើម្បី​ទាមទារ​ឲ្យ​មាន​​អន្តរាគមន៍​ពី​រដ្ឋាភិបាល​រុស្ស៊ី​ឲ្យ​មាន​ការ​ដោះលែង​អ្នក​បកប្រែ​ ខ្សែ​ភាពយន្ត​ឯកសារ​ស្តី​អំពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​រូប​នេះ​មាន​សេរីភាព​ឡើង​វិញ។​
video

អង្គការយូណេសស្កូបានសម្រេចដាក់បញ្ជូលល្ខោនខោលរបស់ខ្មែរទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក

អង្គការយូណេស្កូ(UNESCO) កាលពីថ្ងៃទី២៨ខែវិច្ឆិកាបានសម្រេចដាក់បញ្ចូលល្ខោនខោលរបស់កម្ពុជាទៅក្នុងបញ្ជីសម្បត្តិបេតិកភ័ណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិ។

ការសិក្សាស្រាវជ្រាវដែល​ប្រើ​បច្ចេកវិទ្យា​ស្គែន​តាម​ឡាស៊ែរ​​​ពី​​​អាកាស​ផ្តល់​​ពន្លឺ​ថ្មី​លើ​ប្រវត្តិ​អង្គរ​​

ការសិក្សាស្រាវជ្រាវចេញនៅក្នុងថ្ងៃនេះក្នុងព្រឹត្តិបត្រវិទ្យាសាស្ត្របុរាណវិទ្យា (Journal of Archaeological Science) ប្រហែលជាអាចនាំឲ្យមានការសរសេរឡើងវិញនូវប្រវត្តិសាស្ត្រទាំងមូលរបស់ប្រទេសកម្ពុជា។ លទ្ធផលនៃយុទ្ធនាការប្រើបច្ចេកវិទ្យាស្គែនតាមឡាស៊ែរពីលើអាកាសក្នុងទ្រង់ទ្រាយដ៏ធំទូលំទូលាយបំផុត ដែលមិនដែលត្រូវបានធ្វើឡើងនៅក្នុងគម្រោងបុរាណវិទ្យា បានបង្ហាញថា ក្រុងអង្គរប្រហែលជាមិនត្រូវបានបោះបង់ចោលនៅក្នុងសទវត្សរ៍ទី១៥ ដោយសារការចូលវាយលុករបស់ទ័ពសៀម និងការចូលកាន់កាប់ដែលគេធ្លាប់តែជឿពីមុនមកនោះឡើយ។ លោក ដេមៀន អេវេនស៍ (Damian Evans) បុរាណវិទូអូស្ត្រាលីបានសរសេរនៅក្នុងអត្ថបទនេះថា ព្រះមហាក្សត្រខ្មែរប្រហែលជារើទីតាំងដោយសារភាពចលាចលនយោបាយ ប៉ុន្តែការស្គែនផ្ទៃដីមិនបានបង្ហាញថា មនុស្សរាប់ម៉ឺននាក់តាមព្រះអង្គនោះឡើយ។ លោកបានសរសេរថា "ឥឡូវនេះ វាហាក់បីដូចជាទំនងថា ការយល់ឃើញខុសនៃការចល័តនៅមុនសម័យទំនើប និងភាពខុសគ្នានៃតំបន់ក្រុងត្រូវបានបង្កើតឡើងដោយព្រឹត្តិការណ៍នៃការបួករួមបញ្ចូលគ្នានិងការបែងចែកអំណាចក្នុងចំណោមព្រះរាជដំណាក់ខុសៗគ្នា ហើយការពិតប្រហែលជាមិនមានការចល័តរបស់មនុស្សទាល់តែសោះ ពោលគឺគ្មានការប្រែប្រួលប្រជាសាស្ត្រទ្រង់ទ្រាយធំ ឬការទុកឲ្យក្រុងទាំងមូលក្លាយជាទីរហោស្ថានទេ"។ ដោយជាអ្នកសិក្សាស្រាវជ្រាវមួយរូបដែលធ្វើការជាមួយសាលាបារាំងនៃការសិក្សាអំពីអាស៊ី (EFEO) ដែលមានមូលដ្ឋាននៅក្នុងក្រុងសៀមរាប...

ដោយ​​​មាន​​​សៀវ​​​ភៅ​​​ថ្មី ការ​​​ស្វែង​​​រក​​​​​​​​​​​​រូប​​​ចម្លាក់​​​​​​បាត់​​​ដំបង​​​ដែល​​​គេ​​​លួច​​​​​​ទៅ​​​បា​ត់​​​គឺ​​​​​​​​​ចាប់​​​ផ្តើម​​​ហើយ​​​​​​

ក្រសួងវប្បធម៌បានចេញសៀវភៅមួយកាលពីថ្ងៃច័ន្ទអំពីរូបចម្លាក់ខ្មែរ៦៨រូបដែលត្រូវបានចោរលួចពីសារមន្ទីរនានាក្នុងក្រុងបាត់ដំបង ក្នុងអំឡុងពេលសង្គ្រាមនិងជម្លោះរាប់ទសវត្សរ៍កន្លងមកនេះ ហើយមានបំណងប្រើការចេញផ្សាយនេះក្នុងការស្វែងរកជាសាកល ដើម្បីរកមកវិញនូវវត្ថុបុរាណទាំងនោះ។ លទ្ធផលនៃការស៊ើបអង្កេតដ៏ផ្ចិតផ្ចង់ដោយក្រុមជួសជុលមកពីសារមន្ទីរជាតិដែលជួយជ្រោមជ្រែងដោយសាលាបារាំងចុងបូពា៌នោះ សៀវភៅបង្ហាញថា រហូតមកដល់ដើមទសវត្សរ៍ឆ្នាំ១៩៧០ រូបចម្លាក់បានស្ថិតនៅក្នុងសារមន្ទីរខេត្តបាត់ដំបង ឬសារមន្ទីរវត្តពោធិ៍វាល។ អ្នកស្រី អាន្ន ឡឺម៉េស្ត្រ តំណាងយូណេស្កូប្រចាំកម្ពុជាដែលឧបត្ថម្ភគម្រោងសៀវភៅបានមានប្រសាសន៍ថា "ដំបូងបង្អស់ យើងចង់រំលឹកដល់ម្ចាស់វត្ថុទាំងនេះថា អ្វីដែលពួកគេមានគឺជាកម្មសិទ្ធិខុសច្បាប់ ពោលគឺវត្ថុនេះជារបស់សារពើភណ្ឌជាតិកម្ពុជា"។ អ្នកស្រីបានមានប្រសាសន៍ថា អង្គការយូណេស្កូនឹងបញ្ជូនសៀវភៅទៅនគរបាលអាំងទែប៉ូល ក្រុមប្រឹក្សាសារមន្ទីរអន្តរជាតិ សារមន្ទីរទាំងអស់ដែលមានវត្ថុសិល្បៈខ្មែរ និងឈ្មួញវត្ថុសិល្បៈឆ្លងដែន។ នៅក្នុងសៀវភៅដែលមានចំណងជើងថា "វត្ថុបុរាណដែលបាត់បង់ពីសារមន្ទីរពោធិ៍វាលនិងសារមន្ទីរក្រុងបាត់ដំបង" ទំព័រនីមួយៗមានបញ្ចូលរូបថតនៃវុត្ថុបុរាណមួយនិងព័ត៌មានអំពីទំហំ រចនាប័ទ្ម និងសករាជ។ រូបចម្លាក់នានាមានអាយុកាលពីសតវត្សរ៍ទី៦ដល់សម័យក្រោយអង្គរ។ នាយកដ្ឋានអភិរក្សរបស់សារមន្ទីរជាតិចំណាយពេលផលិតឯកសារប្រហែលពីរឆ្នាំ។ លោក ហួត សំណាង អនុប្រធាននាយកដ្ឋានជួសជុលបានមានប្រសាសន៍ថា កិច្ចការដំបូង គឺគិតគូរថាវត្ថុបុរាណអ្វីខ្លះនៅមានក្នុងសារមន្ទីរ។ លោកបាននិយាយថា ក្នុងពេលដែលសង្គ្រាមស៊ីវិលកាន់តែឆាបឆេះឡើងក្នុងដើមទសវត្សរ៍ឆ្នាំ១៩៧០ អាជ្ញាធរសារមន្ទីរបានរើវត្ថុបុរាណខ្លះនៅបាត់ដំបងទៅសារមន្ទីរជាតិក្នុងក្រុងភ្នំពេញ។ ដូច្នេះនាយកដ្ឋានបានកំណត់ថាវត្ថុបុរាណមួយណាបានស្ថិតនៅក្នុងខេត្តបាត់ដំបង ហើយមួយណាត្រូវបញ្ជូនមកក្រុងភ្នំពេញ។ លោក បែរត្រង់ដ៍ ព័ត៍ អ្នកជំនាញជួសជុលថ្មប្រាសាទនិងជាតំណាងសាលាប្រចាំក្រុងភ្នំពេញបានមានប្រសាសន៍ថា ប្រភពសំខាន់មួយនៃព័ត៌មានគឺការប្រមូលផ្តុំកំណត់ហេតុនិងរូបថតដែលចងក្រងដោយ អ្នកស្រី ម៉ាដេលីន ហ្គីតូ នៃសាលាបារាំងចុងបូព៌ា។ អ្នកស្រី ហ្គីតូ មានភារកិច្ចបង្កើតសារមន្ទីរបាត់ដំបងពីរកន្លែងក្នុងទសវត្សរ៍ឆ្នាំ១៩៦០។ លោក ព័ត៍ បាននិយាយថា អ្នកស្រីបានប្រមូលរូបថតនិងកំណត់ហេតុជាច្រើនទាក់ទងនឹងការប្រមូលវត្ថុបុរាណរបស់សារមន្ទីរទាំងអស់ ដោយបង្កើតនូវកំណត់ហេតុពីរបណ្តុំ គឺមួយសម្រាប់សាលាបារាំងចុងបូព៌ាក្នុងក្រុងប៉ារីស និងមួយសម្រាប់សារមន្ទីរជាតិក្នុងក្រុងភ្នំពេញ។ សម្រាប់សៀវភៅថ្មី ក្រុមអ្នកជួសជុលធ្វើការជាមួយប័ណ្ណសារទាំងពីរ។ លោក គង់ វីរៈ ប្រធាននាយដ្ឋានសារមន្ទីរនៃក្រសួងវប្បធម៌បានមានប្រសាសន៍ថា "ការស្រាវជ្រាវសម្រាប់សៀវភៅនេះគឺទទួលបានលទ្ធផលជាផ្លែផ្កា។ រូបចម្លាក់នាសតវត្សរ៍ទី១១ដែលបានបាត់ គឺបានរកឃើញនៅឯការលក់ដេញថ្លៃរបស់ក្រុមហ៊ុនគ្រីស្ទីក្នុងក្រុងប៉ារីស ហើយក្រសួងកំពុងតែចាត់វិធានការ ដើម្បីយកវត្ថុបុរាណនោះមកវិញ៕រើន  

កសិករ​​​វ័យ​​​ចំណាស់​​​​ម្នាក់​ត្រូវ​​​គេ​​​សម្លាប់​​​ទាក់ទិន​​​នឹង​​​​​​អំពើ​​​អាប​​​ធ្មប់

កសិករ​​​វ័យ​​​ចំណាស់​​​ម្នាក់​​​ត្រូវ​​​បាន​​​គេ​​​លប​​​ចាក់​​​សម្លាប់​​​នៅ​​​ផ្ទះ​​​របស់​​​គាត់​​​ក្នុង​​​ខេត្ត​​​កំពង់ស្ពឺ​​​កាលពី​​​ថ្ងៃ​​​សុក្រ ជា​​​ករណី​​​មួយ​​​ដែល​​​នគរបាល​​​ជឿ​​​ថា​​​មាន​​​ជាប់​​​ទាក់ទង​​​នឹង​​​ការ​​​ចោទ​​​ថា ជន​​​រង​​គ្រោះ​​​បាន​​​ប្រើ​​​អំពើ​​​អាប​​​ធ្មប់ ដែល​​​បណ្តាល​​​ឲ្យ​​​​កើត​មាន​​​ការ​​​ស្លាប់​​​ជា​​​បន្ត​​​បន្ទាប់​​​នៅ​​​ក្នុង​​​តំបន់​​​នោះ។ នេះ​​​ជា​​​ឃាតកម្ម​​​លើក​​​ទី​​​២​​​ហើយ​​​ទៅ​​​លើ​​​អ្នក​​​ជាប់​​​ចោទ​​​ថា​​​ចេះ​​​ធ្មប់​​​នៅ​​​ខេត្ត​​​នេះ​​​ក្នុង​​​ពេល​​​ប៉ុន្មាន​​​សប្តាហ៍​​​ថ្មីៗ ក្រោយ​​​ពី​​​មាន​​​ការ​​​កាត់​​​ក​​​ម្ចាស់​​​ចម្ការ​​​ស្វាយ​​​ម្នាក់ ដែល​​​តាម​​​ចោទ​​​ថា​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​ដោយ​​​កូន​​​ប្រសា​​​ស្រី​​​និង​​​មីង​​​របស់​​គាត់។ អធិការ​​​រង​​​នគរបាល​​​ស្រុក លោក កែវ ​សារឿន ​​​និយាយ​​​កាលពី​​​ម្សិលមិញ​​​ថា ​លោក ​មៀន សៀន អាយុ​​​៧៩​​​ឆ្នាំ ជា​​​កសិករ​​​និង​​​ជា​​​អ្នក​​​ភ្លុក ត្រូវ​​​បាន​​​គេ​​​ចាក់​​​ប្រាំ​​​បី​​​កាំបិត​​​ត្រង់​​​ពោះ​​​​​​ពេល​​​កំពុង​​​នៅ​​​ចង្ក្រាន​​​បាយ​នៅ​ជាន់​ផ្ទាល់​​​​​​​​​ដី ក្នុង​​​ឃុំ​វាល ស្រុក​​​គងពិសី ខេត្ត​​​កំពង់ស្ពឺ នៅ​​​ម៉ោង​​​៨​​​និង​​​៣០​​​នាទី​​​​យប់​។ លោក សារឿន បាន​​​និយាយ​​​ថា "គាត់​​​កំពុង​​​​​​រៀបចំ​​​បាយ​​​ល្ងាច  ពេល​​​​ប្រពន្ធ​​​របស់​​​គាត់​​​​​ផ្លាស់​​​ប្តូរ​​​សម្លៀក​​​បំពាក់​​​នៅ​​​ខាង​​​លើ​​​ផ្ទះ"។ ​លោក​​​​​​​​​បាន​​​និយាយ​​​បន្ថែម​​​ថា ស្ត្រី អាយុ​​​៦៦ ​ឈ្មោះ ​​សួស ឃឿន ប្រញាប់​​​ប្រញាល់​​​ចុះ​​​មក​​​ក្រោម នៅ​​​ពេល​​​នោះ​​​គាត់​​​បាន​​​ឮ​​​ប្តី​​​របស់​​​គាត់​​​​ដួល ប៉ុន្តែ​​​មក​​​ដល់​​​យឺត​​​ពេល​​​​ពេក​ មិន​​​អាច​​​មើល​​​ឃើញ​​​ឃាតករ​​​ដែល​​​សម្លាប់​​​គាត់​​​ថា​​​មាន​​​​​​​​ប៉ុន្មាន​​​នាក់​​​នោះ​​​ទេ។ មន្ត្រី​​​នគរបាល​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា អ្នក​​​ជិត​​​ខាង​​​របស់​លោក មៀន សៀន បាន​​​សង្ស័យ​​​​​​គាត់​​​យូរ​​​ហើយ​​​ថា​​​ចេះ​​​អំពើ​​​អាប​​​ធ្មប់ ហើយ​​​ថា​​​ប្រជាជន​​​បី​​​ភូមិ​​​ក្នុង​​​ស្រុក​​​នោះ​​​បាន​​​ប្តឹង​​​ទៅ​​​អាជ្ញាធរ​​​នៅ​​​ឆ្នាំ​​​នេះ ដោយ​​​ចោទ​​​ថា​​​គាត់​​​ចេះ​​​អំពើ​​​អាប​​​ធ្មប់។ លោក សារឿន បាន​​​និយាយ​​​ថា ការ​​​ចោទ​​​ប្រកាន់​​​កើត​​​​ឡើង​​បន្ទាប់​​​ពី​​​មាន​​​ការ​​​ស្លាប់​​​ឥត​​​មូលហេតុ​​​ជា​​​បន្តបន្ទាប់​​​ក្នុង​​​តំបន់​​​នោះ ប៉ុន្តែ​​​លោក​​​បាន​​​និយាយ​​​បន្ថែម​​​ថា មិន​​​មាន​​​ភ័ស្តុ​តាង​​​​ដើម្បី​​​សន្និដ្ឋាន​​​ថា ការ​​​ស្លាប់​​​ទាំង​​​នោះ​​​ដោយ​សារ​​​​​​អ្វី​​​ទេ ក្រៅតែ​​​ដោយ​​​ជំងឺ ឬ​​​ចាស់​​​ប៉ុណ្ណោះ។ លោក សារឿន បាន​​​និយាយ​​​អំពី​​​លោក ​មៀន សៀន ថា "ខ្ញុំ​​​បាន​​​ពិនិត្យ​​​ផ្ទះ​​​របស់​​​គាត់ ​ប៉ុន្តែ ​មិន​​​មាន​​​ការ​​​រៀបចំ ឬ​​​វត្ថុ​​​សង្ស័យ​​​ដែល​​​បង្ហាញ​​​ថា គាត់​​​ជា​​​ធ្មប់ និង​​​ចេះ​​​អំពើ​​​ធ្មប់​​​ឡើយ"។ លោក​​​និយាយ​​​ថា "មនុស្ស​​​ជា​​​ច្រើន​​​នៅ​​​ប្រទេស​​​កម្ពុជា​​​នៅ​​​តែ​​​ជឿ​​​យ៉ាង​​​ខ្លាំង​​​ថា ​នៅ​​​​មាន​​​អំពើ​​​អាប​​​ធ្មប់​​​​នៅ​ឡើយ​។ វា​​​ពិបាក​​​ទប់​​​ស្កាត់​​​ប្រជាជន​​​មិន​​​ឲ្យ​​​ប្រព្រឹត្ត​​​ឃោរឃៅ​​​ដែល​​​ឈាន​​​​​ដល់​​​ការ​​​សម្លាប់​​​ជន​​​ស្លូតត្រង់​​​ណាស់"។ មេ​​​របស់​​​លោក សារឿន គឺ​​​លោក ទូ ​ថេន ​អធិការ​​​នគរបាល​​​ស្រុក ​បាន​​​និយាយ​​​ថា ការ​​​ចោទ​​​លើ​​​លោក មៀន សៀន ត្រូវ​​​គេ​​​ដឹង​​​ទូទៅ ​​​ហើយ​​​កើត​មាន​​​យ៉ាង​​​ហោច​​​ណាស់​​​ពីរ​​​ទស​វត្សរ៍​​​ហើយ។ លោក ថេន បាន​​​និយាយ​​​ថា "កាលពី​​​ឆ្នាំ​​​២០១១ គាត់​​​បាន​​​មក​​​ជួប​​​យើង និង​​​​​​និយាយ​​​ថា ​​​គាត់​​​មិន​​​មែន​​​ជា​​​ធ្មប់​​​ទេ ហើយ​​​មិន​​​ចេះ​​​សម្លាប់​​​មនុស្ស​​​ដោយ​​​ប្រើ​​​អំពើ​​​អាប​​​ធ្មប់​​​ឡើយ"។ លោក​​​បាន​​​និយាយ​​​បន្ថែម​​​ថា នៅ​​​ការ​​​ប្រជុំ​​​​សហគមន៍​​​ដែល​​​ធ្វើ​​​ឡើង​​​នា​​​ពេល​​​មិន​​​យូរ​​​បន្ទាប់​​​​​មក លោក មៀន សៀន បាន​​​លើក​​​ឡើង​​​ជា​​​សាធារណៈ​​​ថា លោក​​​មិន​​​មែន​​​ជា​​​ធ្មប់​​​ទេ ​ហើយ​​​​​នគរបាល​​​នៅ​​​ពេល​​​នោះ​​​បាន​​​ព្រមាន​​​ថា​​​នឹង​​​ចាត់​​​​​វិធានការ​​​តាម​​​ផ្លូវ​​​ច្បាប់ នៅ​​​ពេល​​​ដែល​​​នរណា​​​​​​ម្នាក់​​​ប្រព្រឹត្ត​​​ក្រៅ​​​ច្បាប់​​​លើ​​​រូប​​​គាត់៕និត​  

MEDIA FEEDS

Popular

video

កងទ័ពអាមេរិកទំលាក់គ្រាប់បែកលើមូលដ្ឋានរបស់ខ្លួននៅស៊ីរីបន្ទាប់ពីដកកងទ័ពចេញ

កងទ័ពអាមេរិកចាប់ផ្ដើមទម្លាក់គ្រាប់បែក លើអតីតមូលដ្ឋានរបស់ខ្លួននៅភាគឦសាននៃប្រទេសស៊ីរី ភ្លាមៗបន្ទាប់ពីលោកប្រធានាធិបតីដូណាល់ ត្រាំ បញ្ជាឲ្យដកទ័ពអាមេរិកចេញទាំងតក់ក្រហល់ដែលបណ្ដាលអោយ តួកគី លើកទ័ពចូលលុកលុតវាយប្រហារលើពួកអំបូរឃើដ ដែលអាមេរិកគាំទ្រ។ ទីភ្នាក់ងារ សារព័ត៌មាន ស៊ីរី SANA ចុះផ្សាយថា កងទ័ពអាកាស           អាមេរិក បានបើកប្រតិបត្តិការវាយប្រហារតាម អាកាសទៅលើមូលដ្ឋានទ័ព Al-Qulaib ដែលស្ថិតក្នុងខេត្ត Al-Hasakah ភាគជើងនៃប្រទេសស៊ីរី។ មូលដ្ឋានទ័ពរបស់អាមេរិកនេះទើបតែត្រូវបានកងទ័ពអាមេរិកបោះបង់ចោល ក្រោយពេលលោក...