មន្រ្តី​ជាន់ខ្ពស់​​អង្គការ​សហ​ប្រជាជាតិ​ជំរុញ​ឲ្យ​កម្ពុជា​លើក​ទឹក​អ្នក​មាន​គំនិត​ច្នៃ​ប្រតិដ្ឋ​

ភ្នាក់​ងារ​របស់​អង្គ​ការ​សហ​ប្រជាជាតិ​បាន​ជំរុញ​ឲ្យ​កម្ពុជា​ប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេក​វិទ្យា​បន្ថែម​ទៀត​ដើម្បី​ផ្តល់​សេវា​ដល់​ប្រជា​ពលរដ្ឋ​កាន់តែ​ប្រសើរ​ជាង​មុន។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​កម្ម​វិធី​អភិវឌ្ឍន៍​របស់​អង្គការ​សហ​ប្រជាជាតិ​ដែល​ហៅ​កាត់​ថា ​UNDP​ប្រចាំ​នៅ​កម្ពុជា​ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ឲ្យ​ដឹង​ថា​ គំនិត​ថ្មី​ទាំង​ឡាយ​គឺ​ជា​កម្លាំង​ចលករ​នៃ​ការ​អភិវឌ្ឍ​ប្រទេស​ពិត​ប្រាកដ។​

តំណាង​កម្ម​វិធី​អភិវឌ្ឍន៍​របស់​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​លោក​Nick Beresford​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា​ រដ្ឋាភិបាល​ត្រូវ​ជំរុញ​ឱ្យ​ក្រសួង​នានា​បើក​ចំហ​ឱ្យ​មាន​ឱកាស​បញ្ចេញ​គំនិត​ច្នៃ​ប្រតិដ្ឋ​ថ្មីៗ​ដើម្បី​ឱ្យ​មន្ត្រី​រាជការ​អាច​ធ្វើ​ការ​ជិត​ស្និទ្ធ​ជាមួយ​ពលរដ្ឋ​ហើយ​អាច​រក​ដំណោះ​ស្រាយ​ដែល​ពួក​គេ​រក​ឃើញ​ដោយ​ខ្លួន​ឯង៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.