រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ​បញ្ជា​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ខ្សែ​វីដេអូ ​ម្ដាយ​លក់កូន​ដើម្បី​ដឹង​ថា​ វាជា​រឿង​ពិត​ឬ​ប្រតិដ្ឋ​

រដ្ឋមន្ដ្រី​ក្រសួង​មហា​ផ្ទៃ ​លោក​ស ខេង​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​ធ្នូ ​អះអាង​ថា ​ សមត្ថកិច្ច​ពាក់ព័ន្ធ​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​ករណី​ខ្សែ​វីដេអូ​មួយ​ ដែល​មាន​ចំណង​ជើង​ថា«ម្តាយខ្ញុំលក់ខ្ញុំ»​ដើម្បី​ដឹង​ថា ​រឿង​នេះ​ជា​រឿង​ពិត​ ឬ​ប្រតិដ្ឋ។​

លោក​អះអាង​ថា​ រហូត​មក​ទល់​ពេល​នេះ​សមត្ថ​កិច្ច​បាន​ទទួល​ព័ត៌មាន​ខ្លះ​ពី​តួអង្គ​ដែល​សម្តែង​នៅ​ក្នុង​រឿង​នេះ​ ប៉ុន្តែ​សមត្ថ​កិច្ច​នៅត្រូវ​ការ​ព័ត៌មាន​ផ្សេងៗ​ទៀត​ដើម្បី​អាច​ធ្វើ​ការ​សន្និដ្ឋាន​ឲ្យ​បាន​ជាក់លាក់​ថា​ តើ​ខ្សែ​ភាពយន្ត​នោះ​ពិត​ឬ​មិន​ពិត។​

សារ​ព័ត៌មាន​ក្នុង​ស្រុក​បាន​ដកស្រង់​សម្តី​របស់​លោក​ឧត្តម​សេនីយ៍​ឯក​ ឆាយ គឹមខឿន ​អគ្គ​ស្នងការ​រង​នគរ​បាល​ជាតិ​ ចុះ​ផ្សាយ​ថា  ការ​ស្រាវជ្រាវ​របស់​សមត្ថ​កិច្ច​ឲ្យ​ដឹង​ថា ​តួ​អង្គ​សម្ដែង​២​នាក់​ ក្នុង​ចំណោម​តួ​អង្គ​៣​នាក់​មាន​ឈ្មោះ ​កែវ ម៉ាឡៃ ​អាយុ​៤៨​ឆ្នាំ ​និង​យុវតី​ឈ្មោះ ​ឃៀង ស្រីម៉ិច​អាយុ​១៨​ឆ្នាំ ​ដែល​ត្រូវ​ជា​កូន​របស់​ឈ្មោះ​កែវ ម៉ាឡៃ​ បាន​ប្រាប់​សមត្ថ​កិច្ច​ថា​ ខ្សែ​ភាពយន្ត​ឯកសារ​«ម្តាយខ្ញុំលក់ខ្ញុំ»​មិន​មែន​ជា​រឿង​ពិត​នោះ​ទេ។ ​លោក​ឧត្តម​សេនីយ៍​ឯក​ឆាយ គឹមខឿន​បន្ត​ថា​ ក្រុម​តួអង្គ​ក្នុង​ខ្សែ​ភាព​យន្ត​នេះ​អះអាង​ថា​ ពួកគេ​ទទួល​បាន​នូវ​ការ​លួង​លោម​ពី​ឈ្មោះ​រ៉ាត់ រ័ត្នមុនី​ពីព្រោះ​ពេល​កំពុង​ថត​​រឿង​នេះ​មាន​ចំណង​ជើង​ថា​ ប្រទេស​ខ្មែរ​ក្រោយ​របប​ប៉ុល ពត​ប៉ុន្ដែ​ពេល​សម្ដែង​ចប់​បែរ​ជា​ចេញ​ចំណង​ជើង​ថា​«ម្ដាយខ្ញុំលក់ខ្ញុំ»​ទៅ​វិញ។​

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​Human Rights Watch​អះអាង​ថា​ ភាគី​ថៃ​បាន​រំលោភ​ធ្ងន់ធ្ងរ​ដល់​ច្បាប់​អន្តរជាតិ ​ដែល​ ខ្លួន​ជា​ប្រទេស​ម្ចាស់​ហត្ថលេខី​ ហើយ​ត្រូវ​គោរព​នូវ​កាតព្វ​កិច្ច​របស់​ខ្លួន​មិន​បញ្ជូន​ជន​ណាម្នាក់​ដោយ​បង្ខំ​ទៅកាន់​ទីកន្លែង​ណាមួយ​ដែល​ស្ថិត​ក្នុង​ភាព​ប្រថុយ​ប្រថាន​ និង​ការ​ទទួល​រង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​អំពើ​ទារុណ​កម្ម​ ឬ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ណា​មួយ​នោះ​ឡើយ៕​

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.