កម្មករ​​​ដែល​​​ទទួល​​​បាន​​​ប្រាក់​​​ខែ​​​ត្រឹម​​​២០០​​​ដុល្លារ​​​មិន​​​ជាប់​​​កាតព្វកិច្ច​​​បង់​​​ពន្ធ​​​ប្រាក់​​​ខែ​​​ឡើយ​​​

យោង​​​តាម​​​សេចក្តី​​​ប្រកាស​​​មួ​​​យ​​​ចេញ​​​កាល​​​ពីម្សិលមិញ​​​ដោយ​​​អគ្គនាយក​​​ដ្ឋាន​​​ពន្ធដារ​​​បាន​​​ឲ្យ​​​ដឹង​​​ថា កម្មករ​​​ដែល​​​មាន​​​ប្រាក់​​​ខែ​​​ទាប​​​នឹង​​​អាច​​​រកប្រាក់​​​ចំណូល​​​បាន​​​​​​ដល់​​​២០០​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ​​​ មុន​​​ពេល​​​ប្រាក់​​​ខែ​​​របស់​​​ពួក​​​គេ​​​ត្រូវ​​​បាន​​​កាត់​​​ពន្ធ​​​យ៉ាង​​​តិច​​​៥ភាគរយ​​​ ប៉ុន្តែ ឥឡូវ​​​នេះ​​​ពួក​​​គេ​​​នឹង​​​មិន​​​ជាប់​​​កាតព្វកិច្ច​​​បង់ពន្ធ​​​ប្រាក់​​​ខែ​​​នោះ​​​ទេ​​​ ព្រោះ​​​ថា​​​រដ្ឋាភិបាល​​​បាន​​​ដំឡើង​​​ការ​​​មិន​​​យក​​​ពន្ធ​​​ចំនួន​​​៧៥ដុល្លារ​​​បន្ថែម​​​ទៀត​​​ពីលើ​​​អត្រា​​​ប្រាក់​​​ខែ​១២៥​​​ដុល្លារ​​​ ដែល​​​ពី​​​មុន​​​ត្រូវ​​​ជាប់​​​ពន្ធ​​​​​។

យោង​​​តាម​​​សេចក្តី​​​ប្រកាស​​​នេះ​​​ មាន​​​​​​តែ​​​កម្មករ​​​ ឬបុគ្គលិក​​​ដែល​​​ទទួល​​​បាន​​​ប្រាក់​​​ខែ​​​លើស​​​ពី​​​៨០០.០០០រៀល ឬ​​​ប្រហែល​​​ [២០០ដុល្លារ]​​​ ប៉ុណ្ណោះ​​​នឹង​​​ត្រូវ​​​យក​​​ពន្ធ​​​ប្រាក់​​​ខែ​​​​​​ដោយ​​​ចាប់​​​ផ្តើម​​​ពី​​​ខែ​​​នេះ​​​ទៅ​​​។

លោក​​​ សុខ ដារ៉ាវុធ អគ្គនាយក​​​នៃ​​​​​​អគ្គនាយកដ្ឋាន​​​ពន្ធដារ​​​​​​នៃ​​​ក្រសួង​​​សេដ្ឋ​​​កិច្ច និង​​​ហិរញ្ញវត្ថុ​​​បាន​​​លើក​​​ឡើ​​​ងថា ការ​​​កែប្រែ​​​ការ​​​យក​​​ពន្ធប្រាក់​​​ខែ​​​​​​​​​​​​ពីកម្មករ​​​ដែល​​​ទទួល​​​បាន​​​​​​ប្រាក់​​​ខែ​​​ទាប​​​នេះ​​​​​​គឺ​​​មាន​​​គោល​​​បំណង​​​បង្កើត​​​ឲ្យ​​​មាន​​​គម្រោង​​​ប្រាក់​​​ឈ្នួល​​​​​​សម​​​រម្យ​​​​​​មួយ​​​ ដើម្បី​​​ជួយ​​​អ្នក​​​ដែល​​​កំពុង​​​ជួប​​​បញ្ហា​​​ហិរញ្ញវត្ថុ​​​ ខណៈ​​​ការ​​​ចំណាយ​​​ប្រចាំ​​​ថ្ងៃ​​​មាន​​​ការ​​​កើន​​​ឡើង​​​។

លោក ដារ៉ា​​​វុធ បានមាន​​​ប្រសាសន៍​​​ថា “យើង​​​ចង់​​​ជួយ​​​កម្មករ​​​ដែល​​​មាន​​​ប្រាក់​​​ខែ​​​ទាប​​​ទទួល​​​បាន​​​ប្រាក់​​​ចំណូល​​​បន្ថែម​​​ ដើម្បី​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​ការ​​​ចំណាយ​​​ប្រចាំថ្ងៃ ដែល​​​កើន​​​ឡើង​​​ពី​​​មួយ​​​ឆ្នាំ​​​ទៅ​​​មួយ​​​ឆ្នាំ​​​ ហើយ​​​យើង​​​ចង់​​​កាត់​​​បន្ថយ​​​គម្លាត​​​ប្រាក់​​​ចំណូល​​​រវាង​​​អ្នក​​​មាន​​​ប្រាក់​​​ខែ​​​ខ្ពស់​​​ និង​​​អ្នក​​​មាន​​​ប្រាក់​​​ខែ​​​ទាប ដើម្បី​​​បង្កើន​​​ចំនួន​​​ពល​​​រដ្ឋ​​​ដែល​​​ទទួល​​​បាន​​​ប្រាក់​​​ខែ​​​មធ្យម​​​នៅ​​​ក្នុង​​​សង្គម​”។

របាយ​​​ការណ៍​​​មួយ​​​ចេញ​​​កាល​​​ពីខែ​​​មេសា​​​ ដោយ​​​សាកល​​​វិទ្យាល័យ Deloittle University Press បាន​​​លើក​​​ឡើង​​​ថា ឱន​​​ភាព​​​ថវិកា​​​នៅ​​​តែ​​​មិន​​​ធ្លាក់​​​ចុះ​​​របស់​​​ប្រទេសកម្ពុជា​​​ គឺ​​​ដោយ​​​សារ​​​តែ​​​ចំណូល​​​ពន្ធ​​​ទាប​​​ដែល​​​កាល​​​ពី​​​ឆ្នាំ​​​២០១៣​​​មាន​​​ត្រឹម​​​តែ​​​៥​​​ភាគ​​​រយ​​​ប៉ុណ្ណោះ​​​នៃ​​​ផលិត​​​ផល​​​ក្នុង​​​ស្រុក​​​សរុប​​​ (GDP) ​​។

លោក ជេម រ៉ូបឺត (James Robert) អ្នក​​​ផ្តល់​​​ប្រឹក្សា​​​​​​ស្តី​​​អំពី​​​ពន្ធដា​​​រ​​​នៅ​​​ក្រុម​​​ហ៊ុន Sciaroni & Associates) បាន​​​លើក​​​​​​ឡើង​​​ថា រដ្ឋាភិបាល​​​បាន​​​ខិត​​​ខំ​​​​​​យ៉ាង​​​ខ្លាំង​​​ដើម្បី​​​ប្រមូល​​​ប្រាក់​​​ចំណូល​​​ពន្ធ​​​ឲ្យ​​​បានកាន់​​​តែ​​​​​​ច្រើនបន្ថែម​​​ទៀត​​​​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ឆ្នាំថ្មីៗ​​​នេះ ដូច​​​ជាបាន​​​​​​រឹត​​​បន្តឹង​​​​​​លើ​​​នីតិវិធី​​​គយ​​​ជា​​​ដើម​​​ ហើយ​​​សេចក្តី​​​សម្រេច​​​ជួយ​​​សម្រាល​​​ពន្ធ​​​ដល់​​​អ្នក​​​ដែល​​​ទទួល​​​បាន​​​ប្រាក់​​​ខែ​​​ទាប​​​ គឺជា “ចំណាត់​​​ការ​​​ប្រថុយ​​​ប្រថាន​​​”។

លោក​​​បាន​​​លើក​​​ឡើង​​​តាម​​​រយៈ​​​អីុម៉េល​​​កាល​​​ពី​​​ម្សិលមិញ​​​ថា “ដោយ​​​សារ​​​តែ​​​ការ​​​បង្កើន​​​សកម្មភាព​​​នេះ ​​​​​​ខ្ញុំ​​​មើល​​​ឃើញ​​​ថា នៅ​​​ក្នុង​​​រយៈ​​​ពេល​​​ត្រឹម​​​តែ​​​បី​​​ឆ្នាំ​​​ចុង​​​ក្រោយ​​​នេះ ​​​​​​ការ​​​ប្រមូល​​​ប្រាក់​​​ចំណូល​​​ពន្ធ​​​ប្រចាំ​​​ឆ្នាំ​​​​​​​​​មាន​​​​​​ការ​​​កើន​​​ឡើង​​​ពី​​​៦៥០​​​លាន​​​ដុល្លារ ដល់​​​ប្រមាណ១,២ពាន់​​​លាន​​​ដុល្លារ​​​ក្នុង​​​មួយ​​​ឆ្នាំ”។

លោក​​​ ឃ្លីន អូខុន​​​ណេល (Clint O’Connel) ជាដៃ​​​គូ​​​មួយ​​​រូប​​​នៅ​​​​​​ក្រុមហ៊ុន​​​ផ្តល់​​​ប្រឹក្សា​​​ច្បាប់​​​ និង​​​ពន្ធ​​​ដារ​​​ឈ្មោះ​​​ថា VDB Loi បាន​​​លើក​​​ឡើង​​​ថា ចំណាត់​​​ការ​​​​​របស់​​​រដ្ឋាភិបាល​​​គឺ​​​មាន​​​ន័យ​​​ថា ​​​រដ្ឋ​​​​​​នឹងទទួល​​​បាន​​​ប្រាក់​​ចំណូល​​​តិច។

ទោះ​​​ជា​​​យ៉ាង​​​ណា​​​  លោក​​​ អូខុនណេល បាន​​​មាន​​​ប្រសាសន៍​​​ថា បើ​​​និយាយ​​​ពី​​​រឿង​​​នយោបា​​​យ​​​វិញ វា​​​ជា​​​ចំណាត់​​​ការ​​​ដ៏ល្អ​​​ នៅ​​​ពេល​​​រដ្ឋាភិបាល​​​បាន​​​​​​កែប្រែ​​​​​ការ​​​យក​​​ពន្ធប្រាក់ខែ​​​ចំពេល​​​ដែល​​​ពល​​​រដ្ឋ​​​ជា​​​ច្រើន​​​នៅ​​​កម្ពុជា​​​ទទួល​​​បាន​​​ប្រាក់​​​ខែ​​​តិច​​​ជាង​​​២០០០​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ​​​ រួម​​​ទាំង​​​កម្មករ​​​ភាគ​​​ច្រើន​​​ក្នុង​​​ចំណោម​​​កម្មករ​​​ប្រមាណ​​​​​​៦០០.០០០នាក់ ក្នុង​​​វិស័យ​​​កាត់​​​ដេរ​​​ដែល​​​ពួក​​​គេ​​​ភាគ​​​ច្រើន​​​នឹង​​​ទទួល​​​​​​បាន​​​ការ​​​ដំឡើង​​​ប្រាក់​​​ខែ​​​ពី​​​១០០ដុល្លារ​​​​​​ ដល់​​​១២៨​​​ដុល្លារ​​​នៅ​​​ក្នុង​​​ខែ​​​នេះ​​ផងដែរ​​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “កម្មករ​​​កាត់​​​ដេរ​​​ដែល​​​ទទួល​​​បាន​​​ប្រាក់​​​ខែ​​​ទាប​​​នឹង​​​ផ្ទុះ​​​​​​កំហឹង  ប្រសិន​​​បើនៅ​​​ពេល​​​​​​ពួក​​​គេ​​​ទទួល​​​បាន​​​ប្រាក់​​​ខែ​​​លើស​​​ពី​១២៥​​​ដុល្លារ​​​ នឹង​​​ចាប់​​​កាតព្វកិច្ច​​​បង់​​​ពន្ធ​​​ប្រាក់​​​ខែ​​​នោះ”។លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “វា​​​គឺ​​​ជាចំណាត់​​​ការ​​​​មួយ​​​ដើម្បី​​​ធានា​​​ថា រាល់​​​​​​ការ​​​ដំឡើង​​​ប្រាក់​​​ខែ​​​ណា​​​មួយ ​​​ដូច​​​ជា​​​ការ​​​ដំឡើង​​​លើ​​​ប្រាក់​​​ខែ​​​គោល​​​ជា​​​ដើម​​​នោះ​​​នឹង​​​មិនត្រូវ​​​បាន​​​យក​​​ពន្ធ​​​ប្រាក់​​​ខែ​​​”។

ប៉ុន្តែ លោក ឆាយ សុវណ្ណា ​​​​​​​​​ប្រធាន​​​សាខា​​​ពន្ធ​​​ដារ​​​នៅ​​​ក្នុង​​​ខណ្ឌ​​​ដង្កោ​​​បាន​​​លើក​​​ឡើង​​​ថា ការ​​​កែ​​​ប្រែ​​​ ការយក​​​ពន្ធ​​​ប្រាក់​​​ខែ​​​នេះ​​​ វា​​​ប៉ះ​​​ពាល់​​​ដល់​​​ប្រាក់​​​ចំណូល​​​រដ្ឋ​​​ “តិច​​​តូចណាស់” ព្រោះ​​​ថា​​​កម្មករ​​​ដែល​​​មាន​​​ប្រាក់​​​ខែ​​​ទាប​​​ជួយ​​​ចូល​​​រួ​​​ម​​​ចំណែក​​​បាន​​​តែ​​​បន្តិចបន្តួច​​​ប៉ុណ្ណោះ​​​នៅ​​​ក្នុង​​​​​​ប្រមូល​​​ពន្ធ​​​៕ស៊ុយ​​​ឈាង​​​

 

© 2015, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.