ការផ្ទុះសង្រ្គាមអាមេរិក-អ៊ីរ៉ង់ អាចកើតមានគ្រប់ពេលចាប់ពីពេលនេះតទៅ

រលកនៃសង្រ្គាមនៅលើឈូងសមុទ្រពែក្យ ហាក់ស្ងប់ស្ងាត់បន្តិច កាលពីមួយខែកន្លងមកនេះ ប៉ុន្តែនៅពេលនេះ គឺតានតឹងបំផុតបន្ទាប់ពីយន្តហោះដ្រូន ដែលអាមេរិកចោទថាជារបស់អ៊ីរ៉ង់បានវាយប្រហារទៅទីតាំងចម្រាញប្រេងចំនួន២កន្លែងនៃប្រទេសអារ៉ាប៊ីសាវអូឌិត។

គេហទំព័រ Middle East Forum ចុះផ្សាយថាលោក ត្រាំមានការខឹងសម្បាជាខ្លាំង ហើយព្រមានថា កងទ័ពសហរដ្ឋអាមេរិកបាន ត្រៀមវាយប្រហារលើគោលដៅណាមួយដែលជាការចាំបាច់ បើមានការឯកភាពពីប្រទេសអារ៉ាប៊ីសាវអូឌិត។

លោក ត្រាំ បានអះអាងថា សេតវិមាន បានដឹងពីក្រុមដែលនៅពីក្រោយការវាយប្រហារនេះ ប៉ុន្តែកំពុងរង់ចាំស្ដាប់ការលើកឡើងរបស់  ទីក្រុង Riyadh នៅអារ៉ាប៊ីសាអ៊ូឌីត ពាក់ព័ន្ធនឹងក្រុមដែលបានបង្កការបំផ្លិតបំផ្លាញដល់រោងចក្រចម្រាញ់ប្រេងរបស់ប្រទេស អារ៉ាប៊ីសាវអូឌិត។ លោក ត្រាំ បានធ្វើការព្រមានដូចនេះ នៅលើបណ្ដាញទំនាក់ទំនងសង្គម Twitte rរបស់លោក មួយថ្ងៃក្រោយការវាយប្រហារដោយយន្តហោះដ្រូនទៅលើប្រទេសសម្ព័ន្ធរបស់ខ្លួន។

រោងចក្រចម្រាញ់ប្រេង នៅតំបន់ Abqaiq និង Khurais នៅភាគខាងកើតប្រទេសអារ៉ាប៊ីសាអ៊ូឌីត ត្រូវរងការបំផ្ទុះ ដោយយន្តហោះដ្រូន។

តាមប្រភពដដែលនេះ ផ្កាយរណអាមេរិក បានបង្ហាញរូបភាពឲ្យឃើញថា មានយន្តហោះដ្រូនជាច្រើនគ្រឿង បានហោះហើរ លើ ដែនសមុទ្រពែក្យ ហើយខ្លះបានហោះចូលដែនអាកាសនៃប្រទេស អារ៉ាប៊ីសាវ អូឌិត។ ប្រទេសអ៊ីរ៉ង់អាចមានលទ្ធភាពនៃការប្រើដ្រូន ២០គ្រឿង និង កាំជ្រួចរាប់សិបគ្រាប់ អាចបាញ់ចូលទឹកដី ប្រទេសអារ៉ាប៊ីសាវងូឌីត និងប្រទេសបារ៉ែន ហើយ វាអាចបាញ់ទៅលើ មូលដ្ឋានកងទ័ពអាមេរិក នៅប្រទេស២នេះ និងនៅកន្លែងផ្សេងៗទៀត។

យ៉ាងណា ក្រុងតេអេរ៉ង់បានច្រានចោលរាល់ការចោទមកលើខ្លួន ដោយលើកឡើងថាការគិតឃើញ របស់លោកត្រាំ គឺមានចេតនាអាក្រក់ បង្ខូចកេរ្តិ៍ឈ្មោះរបស់ប្រទេសអ៊ីរ៉ង់ ហើយ បង្កការប្រទុសារ
រ៉ាយ។ ខណៈប្រទេសអ៊ីរ៉ងបដិសេធ ប៉ុន្តែពួកឧទ្ទាម Houthis នៅប្រទេស យេមែន បានប្រកាសថា ខ្លួននៅពីក្រោយការវាយប្រហារនេះ។

ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញ យោធា មិនគិតថា ដ្រូនទាំងនោះ ជារបស់ពួក Houthisនោះទេ ព្រោះពួកនេះ គ្មានលទ្ធភាព នៃការបង្កើតវានោះទេ។
ចំណែកឯ លោករដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo បានទម្លាក់កំហុសទៅលើប្រទេសអ៊ីរ៉ង់ ហើយច្រានចោលចំពោះការវាយប្រហារដែលមានប្រភពពីយេមែន។ ការវាយប្រហារលើតំបន់ផ្គត់ផ្គង់ប្រេង នៃផលិតផលប្រេងអារ៉ាប៊ីសាអូឌីតនេះគឺកើតឡើងកាលពីខែ          មិថុនា ម្ដងរួចមកហើយ។

យ៉ាងណាមានការសង្ស័យកាន់តែច្រើនឡើងៗ ចំពោះការពាក់ព័ន្ធទៅនឹងអ៊ីរ៉ង់។ អ្នកនាំពាក្យយោធាអារ៉ាប៊ីសាវអូឌិត លោក Yahia Sarie និយាយថាការវាយប្រហារលើក នេះគឺចំពេល អ៊ីរ៉ង់ទើបបើកប្រតិបត្តិការនូវយយន្ដហោះដ្រូនចំនួន២០គ្រឿងដោយហោះហើរ លើប្រទេសយ៉េមែន ដែលជាមូលដ្ឋានរបស់ក្រុមឧទ្ទាម Houthi  គាំទ្រដោយអ៊ីរ៉ង់។

ស្ថានការណ៍នៅឈូងសមុទ្រពែក្សស្ងប់ស្ងាត់បន្ដិចក្រោយគោលនយោបាយរបស់លោកត្រាំមិនទាន់បានដាក់ចេញនៅឡើយ ប៉ុន្តែកាលពីខែមិថុនា គេសង្គេតឃើញមានការឡើងកំដៅយោធាជាខ្លាំងណាស់ បន្ទាប់ពីមានការវាយប្រហារលើនាវាដឹកប្រេង ប្រទេសជប៉ុន និង ណ័រវេស ព្រមទាំងការ បាញ់ទំលាក់ដ្រូន របស់អាមេរិក ដែល              អាមេរិកថា ជាស្នាដៃរបស់ឆ្មាំបដវិត្តន៍អ៊ីរ៉ង់ ហើយដែលលោកត្រាំបានចេញបញ្ជា អោយវាយប្រហារលើប្រទេសអ៊ីរ៉ង់ ប៉ុន្តែ១០នាទីក្រោយមកលោកបានបញ្ជាអោយផ្អាកវិញ។

សហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធនឹងអារ៉ាប់ប៊ីសាអូឌីតបានចេញមុខថ្កោលទុកមុនគេក្នុងរឿងនេះ ។

យ៉ាងណាក៏ដោយ លោត្រាំ នៅតែប្រាថ្នាចង់ចរចាជាមួយ សមភាគី អ៊ីរ៉ង់ រូហានី នៅក្រៅវេទិកា នៃមហាសន្និបាតអង្គការសហប្រជាតិ នៅក្រុងញ៉ូយ៉ក នៅសប្ដាហ៍នេះ ប៉ុន្តែក្រុមអ្នកសង្កេតការណ៍ព្រមានថា បើការចរចាមិនមានដំណោះស្រាយ គឺស្ថានការណ៍នៃការឆ្ពោះទៅរកសង្រ្គាមអាមេរិក និងអ៊ីរ៉ង់អាចកើតមានគ្រប់ពេល ។ តាមដំណឹងចុងក្រោយឲ្យដឹងថា ប្រធានាធិបតីអ៊ីរ៉ងមិនចង់ជួបលោកត្រាំច្រើនជាងលោកត្រាំចង់ជួបលោក។

រហូតមកទល់ពេលនេះ គ្រឿងសព្វាវុធ របស់អាមេរិកដែលមាននាវាផ្ទុកយន្តហោះ រាប់សិបគ្រឿង ចំនួន២គ្រឿង នាវាចម្បាំងខា្នតតូច រាប់សិបគ្រឿង  យន្តហោះ ចម្បាំង F-22 F-35 និងយន្តហោះB-52 ជាច្រើន គ្រឿង និង កងទ័ពរាប់ពាន់នាក់របស់អាមេរិក បានត្រៀមខ្លួនរួចស្រេចនៅលើឈូងសមុទ្រពែក្ស និងនៅក្នុងប្រទេសសម្ព័ន្ធអាមេរិកនៅមជ្ឈឹមបូព៌ាដែលមានអ៊ីស្រាអ៊ែល អារ៉ាប៊ីសាវអូឌិត បារ៉ែន គុយវែត និងក្វាតា ៕ 

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.