ការ​ប៉ះទង្គិច​រវាង​អ្នកនេសាទ​ខ្មែរ​ និង​វេៀត​ណាម​បណ្តាល​ឲ្យ​បុរស​ម្នាក់ស្លាប់​

យោង​​​តាម​​​ក្រុម​​​មន្ត្រី​​​បាន​​​ឲ្យដ​​​ឹង​​​ថា បុរស​​​ជន​​​ជាតិ​​​ខ្មែរ​​​ម្នាក់​​​បាន​​​ស្លាប់​​​ បន្ទាប់​​​ពី​​​អ្នក​​​នេសាទ​​​​​​មួយ​​​ក្រុម​​​មក​​​ពី​​​ខេត្ត​​​កំពត​​​បាន​​​បះទង្គិច​​​​​គ្នា​ជាមួយ​​​ជន​​​ជាតិ​​​វៀតណាម​​​ នៅ​​​ក្នុង​សមុទ្រ​​​កាល​​​ពី​​​យប់​ថ្ងៃ​​​អាទិត្យ។

យោង​​​តាម​​​លោក ខូយ ឃុនហួរ អភិបាល​​​ខេត្ត​​​បាន​​​ឲ្យដ​​​ឹង​​​ថា នៅម៉ោង​​​ប្រហែល​​​៨​​​យប់​​​ថ្ងៃ​​​អាទិត្យ​​​ ទូក​​​នេសាទ​​​ប្រហែល​​​​​​៣០​​​គ្រឿង​​​មក​​​ពី​​សង្កាត់​​​​ត្រើយ​​​កោះ​​​ ក្នុងក្រុង​​​កំពត​​​បាន​​​ឡោម​​​ព័ទ្ធ​​​​​​ទូក​​​វៀតណាមពីរ​គ្រឿង​កំពុង​នេសាទ​​​​នៅ​​​ក្នុង​ស​​​មុទ្រ​​​។

លោក​បាន​ថ្លែង​ថា បន្តិច​​​ក្រោយមក​​​ ទូក​​​ទាំង​​​នោះ​​​បាន​​​បុក​​​គ្នា​​​បន្ទាប់​​​ពី​​​ទូក​​​​​​វៀតណាម​ទី​៣​​​មក​​​ដល់​​​ដើម្បី​​​ជួយ​​​ទូក​​​ទាំង​​​ពីរ​​​ដែល​​​ត្រូវ​​​បាន​​​ឡោម​​​ព័ទ្ធ​​​នោះ បណ្តាល​​​ឲ្យ​​​លោក ​​​អី ​​​យួប ​​​អាយុ​​​៤២​​​ឆ្នាំ​​​បាន​​​ស្លាប់​​​។

លោក ឃុន​​​ហួរ​​​ បាន​​​មាន​​​ប្រសាសន៍ថា​​​ “វា​​​ជា​​ករណី​គ្រោះថ្នាក់​​​​ ហើយ​​​យើង​​​សោក​​​ស្តាយ​​​​​​ណាស់​​​ដែល​​​មាន​​​មនុស្ស​​​ស្លាប់​​​។ ប្រសិន​​​បើ​​​អ្នក​​​នេសាទ​​​ខ្មែរ​​​របស់​​​យើង​បាន​​​ឃើញ​​​ជន​​​ជាតិ​​​វៀតណាម​​​ចូល​​​ក្នុង​​​ប្រទេស​​​កម្ពុជា ហើយ​​​បាន​​​​រាយការណ៍​​​ប្រាប់​​​អាជ្ញាធរ នោះ​​​រឿង​​​​នេះ​​​​​​ប្រហែល​​​ជា​​​មិន​​​កើត​​​ឡើង​​​ទេ​​​”។

លោក ឃុនហួរ​​​ លើក​​​ឡើង​​​​​​ថា ​​​ប្រទេស ​​​ទាំង​​​​​​ពីរ​​​មាន​​​កិច្ច​ព្រមព្រៀង​បែង​ចែក​ ព្រំដែន​​​ទឹក​​​រវាង​​​ខេត្ត​​​កំពត​​​ និង​​​កោះ​​​ភូគុក​​​​​​ របស់​​​វៀត​​​ណាម ដែល​​​លាត​​​​​​សន្ធឹង​​​ប្រហែល​​​១២​​​គីឡូ​​​ម៉ែត្រ​​​ក្នុង​សមុទ្រ ហើយ​​​ថា ស្ថាន​​​ភាព​​​នោះ​​​បាន​​​ផ្ទុះ​​​ឡើង បន្ទាប់​​​ពី​​​ភាគី​​​នីមួយ​​​ៗ​​​បាន​​​ចោទ​​​ប្រកាន់​​​គ្នា​​​ថាបាន​​​នេសាទ​​​​​​ក្នុង​​​ដែន​​​ទឹក​​របស់​​​ខ្លួន​​​។ លោក​​​បន្ត​​​ថា “ប្រជា​​​ជន​​​​​​កម្ពុជា​​​ដឹង​​​ថា វៀតណាម​​​មាន​​​ទូក​​​ធំៗ ​​​ប៉ុន្តែ ពួក​​​គេ​​​នៅ​​​តែ​​​ទៅ​​​​​​​ប្រឈម​​​មុខ​​​ជា​​​មួយគេ​​​ទៀត​​​”។

សហគមន៍​​​នេសាទ​​​ក្នុង​​​ខេត្ត​​​កំពត​​​ និង​​​កោះ​​​​​​ក្នុង​​​សមុទ្រ​​​នេះ​មាន​​​វិវាទ​​​ជា​​​មួយ​​​វៀត​​​ណាម​​​​​​​​​យូរ​​​មក​​​ហើយ ដែល​​​ពួក​​​គាត់​​​បាន​​​ចោទ​​​ប្រកាន់​​​​​​ថា ​​​បាន​​​ទន្ទាន​​​ចូល​​​ និង​​​នេសាទ​​​ត្រី​​​ក្នុង​​​ដែន​​​ទឹក​​​របស់​​​ខ្លួន​​​។ ទីតាំង​​​កោះ​​​ភូគុក ដែល​​​ខ្មែរ​​​យើង​​​ហៅ​​​ថាកោះត្រល់​​​នោះ​ ស្ថិត​​​ក្នុង​​​ចំណោម​​​កោះ​​​​​​កម្ពុជា​​​​​​មួយ​​​ចំនួន​​​ដែលកាន់តែធ្វើ​ឲ្យ​ស្មុគស្មាញថែមទៀត។

កាល​​​ពី​​​ខែ​​​ឧសភា​​​ ឆ្នាំ​​​២០១៤​​​ ដោ​​យ​​​ឆ្អែត​​​ចិត្ត​​​នឹ​ង​​​ការ​​​មិន​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ចំពោះ​​​បញ្ហា​​​នេះ​​​ពី​​​សំណាក់​​​រដ្ឋាភិបាល​​​ អ្នក​​​នេសាទ​​​មក​​​ពី​​​សង្កាត់​​​ត្រើយ​​​​កោះ​​​​​​បាន​​​ធ្វើ​​​ប្រតិបត្តិការ​​​ស្រដៀង​​​​​​គ្នា​​​ទៅកាន់​​​កោះ​​​មួយ​​​ដែលមាន​​​វិវាទ​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​អាទិត្យ ដោយ​​​ចាប់​​​ខ្លួន​​​ជន​​​ជាតិ​​​វៀត​​​ណាម​​​១៣​​​នាក់​​​ ហើយ​​​នាំ​​​ពួកគេ​​​មក​​​កាន់​​​ដី​​​គោក​​​​ដើម្បី​​​ប្រឈម​​​មុខ​​​នឹង​​​ច្បាប់​​​។

លោក​​មាន​ប្រសាសន៍នៅ​​​ពេល​​​នោះ​​​ថា រឿង​នោះ​ លោក ឃុនហួរ បាន​​​ប្រគល់​​​ជន​​​​​​ជាតិ​​​ វៀតណាម​​​ទាំង​​​១៣​​​នាក់​​​នេះ​​​ទៅ​​​ឲ្យ​​​អាជ្ញាធរ​​​វៀតណាម ហើយ​​​បាន​​​​​​ផ្តល់​​​យោបល់​​​​​ឲ្យអប់រំ​ពួកគេ ​​​ពីព្រោះ​​​នៅពេល​​​អាជ្ញាធរ​​​វៀត​​​ណាម​​​​​​ចាប់ខ្លួន​​​អ្នក​​​នេសាទ​​​ខ្មែរ​​​យើង ​​​ដែល​​​​​​នេសាទ​​​ក្នុង​​​ដែន​​​ទឹក​​​របស់​​​គេនោះ ពួក​​​គេក៏​​​បាន​​​បញ្ជូន​​​ប្រជា​​​ជន​​​របស់​​​យើង​​​មក​​​វិញ​​​ដែរ​​​”។

កាល​​​ពី​​​ឆ្នាំ​​​២០០៨​​​ លោក ផាត់ សារឿន មន្ត្រី​​​ជល​​​ផល​​​ខេត្ត​​​ ត្រូវ​​​បាន​​​បាញ់​​​​​​ស្លាប់​​​ខណៈ​​​ពេល​​​ចុះ​​​ទៅ​​​ពិនិត្យ​​​មើល​​​ទូក​​​នេសាទវៀត​ណាម​​​​ខុស​​​ច្បាប់​​​នៅ​​​ក្នុង​​​សមុទ្រ​​​ខេត្ត​​​កំពត​​​។

យោង​​​តាម​​​លោក​​​ ម៉ៅ​​​ ច័ន្ទ​​​មធុរិទ្ធ ស្នង​​​ការ​​​រង​​​នគរ​​​បាល​​​​​​ខេត្ត​​​បាន​​​ឲ្យ​​​ដឹង​​​ថា ការ​​​ស្លាប់​​​កាល​​​​​​ពីថ្ងៃ​​​អាទិត្យ​​​ ដំបូង​​​ឡើយ​​​ត្រូវ​​​គេ​​​គិត​​​ថា ជា​​​ករណី​​​​​​មនុស្ស​​​ឃាត​​​រហូត​​​ដល់​​​មន្ត្រី​​​ទាហាន​​​ជើង​​​ទឹក​​​និង​​​មន្ត្រី​​​ជល​​​ផល​​​បាន​​​ធ្វើ​​​កោសល្យ​​​វិច័យ​​​សាក​​​សព។លោក​​​ថ្លែង​​​ថា “មន្ត្រី​​​ជល​​​ផល​​​ និង​​​ទាហាន​​​ជើង​​​ទឹក​​​បាន​​​ពិនិត្យ​​​សាក​​​សព​​​ជន​​​រង​​​គ្រោះ​​​ ហើយ​​​បាន​​​រក​​​ឃើញ​​​ស្នាម​​​ជាំ​​​ដែល​​​រង​​​របួស​​​នៅ​​​ពេល​​​ទូក​​​បុក​​​គ្នា​​​បន្ទាប់​​​មក​​​បាន​​​ស្លាប់​​​នៅពេល​​​គាត់​​​បោកផ្ទប់​​​​នឹង​​​ទឹក​​​”៕សារុន

© 2015, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.