កំណើន​​​ភ្ញៀវ​​​ទេស​​​​​​ចរ​​​បង្អង់​​​ល្បឿនមក​​​នៅកម្រិត​​​ទាប​​​សម្រាប់​​​រយៈ​​​ពេល​​​ប្រាំ​​​ឆ្នាំ

យោ​​​​​ង​​​តាម​​​តួលេខ​​​បឋម​​​ដែល​​​ក្រសួង​​​ទេស​​​ចរណ៍​​​បាន​​​ផ្តល់​​​ឲ្យ​​​កាល​​​ពី​​​ម្សិលមិញ បង្ហាញ​​​ថា​​​កំណើន​​​ភ្ញៀវ​​​ទេសចរ​​​បាន​​​បង្អង់​​​ល្បឿន​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​មក​​​នៅ​​​កម្រិត​​​ទាប​​​បំផុត​​​ ចាប់​​​តាំង​​​ពី​​​មាន​​​វិបត្តិ​​​ហិរញ្ញវត្ថុ​​​ពិភព​​​លោក​​​មក​​​។

លោក​​​ គង់ សុភារៈ ប្រធាន​​​នាយក​​​ដ្ឋាន​​​ស្ថិតិ​​​នៃ​​​ក្រសួង​​​ទេសចរណ៍​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ចំនួន​​​ភ្ញៀវ​​​ទេសចរ​​​ ដែល​​​មក​​​ដល់​​​ប្រទេស​​​កម​​​្ពុជា​​​តាម​​​គ្រប់​​​មធ្យោបាយ​​​នៃ​​​ការ​​​ធ្វើ​​​ដំណើរ​​​ បាន​​​ឈាន​​​ដល់​​​៤,៥​​​លាន​​​នាក់​​​កាល​​​ពី​​​​​ឆ្នាំ​​​មុន​​​ដោយ​​​កើន​​​ឡើង​​​តែ​​​៦,៨​​​ភាគ​​​រយ​​​ប៉ុណ្ណោះ​​​ពី​​​ចំនួន​​​៤,២​​​លាន​​​នាក់​​​ក្នុង​​​​​​ឆ្នាំ​​​២០១៣​​​។

ប្រទេស​​​កម្ពុជា​​​ទទួល​​​បាន​​​កំណើន​​​ភ្ញៀវ​​​ទេសចរ​​​ប្រចាំ​​​ឆ្នាំ​​​ជា​​​មធ្យម១៣,៥​​​ភាគ​​​រយ​​​ចាប់​​​តាំង​​​ពីឆ្នាំ​​​២០០៩​​​មក​​​ ដែល​​​នៅ​​​ពេល​​​នោះ​​​​​​ភ្ញៀវ​​​ទេសចរ​​​​​​បាន​​​កើន​​​ឡើង​​​តែ​​​១,៧​​​ភាគ​​​រយ​​​ប៉ុណ្ណោះ​​​។

លោក ហូរ វណ្ឌី សហប្រធាន​​​ក្រុម​​​ការ​​​ងារ​​​ទេសចរណ៍​​​ក្នុង​​​វិស័យ​​​រដ្ឋ​​​ និង​​​ឯកជន​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ឧស្សាហកម្ម​​​ទេសចរណ៍​​​បាន​​​រង​​​ផល​​​ប៉ះពាល់​​​ខ្លាំង​​​កាល​​​ពី​​​ដើម​​ឆ្នាំ​​​២០១៤ ដោយ​​​សារ​​​តែ​​​ការ​​​ជាប់​​​គាំង​​​ផ្នែក​​​នយោបាយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “កំណើន​​​យឺ​​​ត​​​ជាង​​​ឆ្នាំ​​​មុន​​​ៗ​​​ដោយ​​​សារ​​​តែ​​​មាន​​​ឧបសគ្គ​​​មួយ​​​ចំនួន​​​ដូច​​​ជា​​​ការ​​​ជាប់​​​គាំង​​​ផ្នែក​​​នយោបាយ​​​ក្រោយ​​​ពី​​​ការ​​​បោះ​​​ឆ្នោត​​​សាកល​​​ជា​​​ដើម”។ ទោះជា​​​យ៉ាងណា លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​រំពឹង​​​ទុក​​​ថា នៅ​​​ឆ្នាំនេះ​​​នឹង​​​ទទួល​​​បាន​​​កំណើន​​​ប្រហែល​​​១៥ភាគ​​​រយ​​​។

កាល​​​ពី​​​ខែ​​​ឧសភា ​​​មន្ត្រី​​​ទេសចរ​​​បាន​​​ជំរុញ​​​ឲ្យ​​​ឧស្សាហកម្ម​​​បដិសណ្ឋាកិច្ច​​មួយ​​​នេះ​​​បង្កើន​​​ការ​​​ខិត​​​ខំ​​​ធ្វើ​​​យុទ្ធ​​​សាស្ត្រ​​​ទីផ្សារ​​​របស់​​​ខ្លួន​​​ដើម្បី​​​ទាក់​​​ទាញ​​​ភ្ញៀវ​​​ទេសចរ​​​​​​ចិន បន្ទាប់​​​ពី​​​ចំនួន​​​ភ្ញៀវ​​​ទេសចរ​​​ធ្លាក់​​​ចុះ​​​ដោយ​​​សារ​​​ស្ថាន​​​ភាព​​​ចលាចល​​​ផ្នែក​​​នយោបាយ​​​នៅ​​​ក្នុង​​​ប្រទេស​​​ថៃ​​​ និង​​​បាតុកម្ម​​​ប្រឆាំង​​​ចិន​​​នៅក្នុង​​​ប្រទេស​​​វៀត​​​ណាម​​​កាល​​​ពី​​​ដើម​​​ឆ្នាំ​​​២០១៤​​​។

លោក លូ ម៉េង ប្រធាន​​​សមាគម​​​សណ្ឋាគារ​​​កម្ពុជា​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ថ្វី​​​បើ​​​ទី​​​ផ្សារ​​​ចិន​​​ជា​​​ទី​​​ផ្សារ​​​សំខាន់​​​ដែល​​​ក្រុម​​​ហ៊ុន​​​អាកាស​​​ចរណ៍​​​នានា​​​បាន​​​បង្កើន​​​ជើង​​​​​​ហោះ​​​ហើរ​​​ចូល​​​ទៅ​​​កាន់​​​ប្រទេស​​​នោះ​​​ក្តី ក៏​​​កម្ពុជា​​​ចាំ​​​បាច់​​​ត្រូវ​​​ផ្តោត​​​លើ​​​ការ​​​ធានាឲ្យ​​​ទទួល​​​បាន​​​​​​ជើង​​​ហោះ​​​ហើរ​​​​​​ផ្ទាល់​​​ពី​​​ប្រទេស​​​ផ្សេង​​​ៗ​​​ទៀត​​​ ព្រម​​​ទាំង​​​ផ្សព្វ​​​ផ្សាយ​​​អំពី​​​គោល​​​ដៅ​​​ទេសច​​រណ៍​​​នានា​​​ក្រៅ​​​ពី​​​​​​ប្រាសាទ​​​អង្គរវត្ត​​​ផង​​​ដែរ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា យើង​​​ចង់​​​ឲ្យ​​​ទេសចរណ៍​​​មិន​​​មែន​​​មក​​​តែ​​​ពីរ​​​យប់​​​ទេ ប៉ុន្តែ យើង​​​ចង់​​​ឲ្យ​​​ពួក​​​គាត​​់​​​ស្នាក់​​​នៅ១០​​​យប់ ហើយ​​​ទៅ​​​កម្សាន្ត​​​កន្លែង​​​ផ្សេង​​​ៗ​​​ដូច​​​ជា​​​ក្រុង​​​ព្រះ​​​សីហនុ បាត់​​​ដំបង​​​ និង​​​កោះ​​​រ៉ុង​​​ជាដើម​​​។ មាន​​​ព័ត៌​​​មាន​​​មិន​​​គ្រប់​​​គ្រាន់​​​ទេ​​​ស្តីពី​​​គោល​​​ដៅ​​​ទេសចរណ៍​​​ទាំង​​​នោះ​​​”។

យោង​​​តាម​​​តួ​​​លេខ​​​របស់​​​ក្រសួង​​​ទេសចរណ៍​​​បង្ហាញ​​​ថា នៅ​​​ក្នុង​​​រយៈ​​​ពេល​​​១១​​​ខែ​​​ ដើម​​​ឆ្នាំ​​​២០១៤ ភ្ញៀវ​​​ទេសចរ​​​​​​វៀតណាម​​​ដែល​​​ចូល​​​មក​​​ទស្សនា​​​មក​​​កម្ពុជា ​​​មាន​​​ចំនួន​​​ច្រើន​​​ជាង​​​គេ​​​បំផុត​​​ រហូត​​​​​​ដល់​​​ទៅ​​​៨០៣.៥៩១​​​នាក់​​​ ឬ​​​ស្មើ​​​នឹង​​​២០,១ភាគរយ​​​នៃ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ភ្ញៀវ​​​ទេសចរ​​សរុប​​​។

​​​ចំនួន​​​ច្រើ​​​ន​​​បំផុត​​​ទី​​​២ គឺ​​​ភ្ញៀវ​​​ទេសចរ​​មក​​​ពី​​​ប្រទេស​​​ចិន​​​ដែល​​​ជា​​​ទីផ្សារ​​​រីក​​​ចម្រើន​​​លឿន​​​បំផុត​​​ជា​​​មួយ​​​នឹង​​​កំណើន​​​២១,៧ភាគ​​​រយ​​​ពី​​​មួយ​​​ឆ្នាំ​​​ទៅ​​​មួយ​​​ឆ្នាំ​​​៕សុខុម​​​​​​

 

© 2015, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.