ក្រសួងអប់រំ​មានផែនការសិក្សា​​ពី​ក្តីរំពឹង​បាន​ការងារធ្វើ​របស់​និស្សិត

សេចក្តីព្រាង​បញ្ជីសំណួរទទួលបាន​ក្នុ​ង​សប្តាហ៍នេះ​បាន​បង្ហាញថា ​ក្រសួងអប់រំ​ យុវជន ​និងកីឡា​ កំពុង​រៀបចំផែនការ​ចុះ​ស្ទង់​មតិ​ ដើម្បី​​​​សិក្សា​ពី​ទំនាក់ទំនង​រវាង​កា​រ​សិក្សា​របស់​និស្សិត​​សា​កលវិទ្យាល័យ​ និង​ក្តី​រំពឹង​​បាន​​​កា​រងា​រ​ធ្វើ​​​​របស់​​​ពួក​​​គេ​​​។ បញ្ជីសំណួរ​នេះ​មាន​​​ខ្លឹម​​​សារ​​​ថា “ គ​ម្រោង​សិក្សា​ស្រាវជ្រាវ​នេះ​ នឹង​​​ផ្តោ​​​ត​​​សំ​ខា​ន់​ទៅ​​​លើទីផ្សារការងារ​ និង​របៀប​ដែ​ល​​ទីផ្សារ​​​នេះ​​​​ឆ្លើយតបទៅនឹង​ជំនាញ​ និង​ចំណេះ​​​ដឹង​ដែល​និស្សិត​រៀន​”។

បញ្ជីសំណួរ​នេះ​មានខ្លឹមសារ​បន្តទៀត​ថា “ គម្រោងសិក្សា​ស្រាវជ្រាវនេះ​នឹងមាន​សារៈ​​សំខាន់​ សម្រាប់​លើកកម្ពស់​គុណភាព​អប់រំ​”។ ព័ត៌មាន​ដែល​និស្សិត​សាកលវិទ្យា​ល័​យ​នឹង​ត្រូវបាន​ស្នើឲ្យ​ផ្តល់ឲ្យនោះ​រួមមា​ន​ឯកទេស​របស់ពួកគេ​ និង​ការងារ​ដែលពួ​កគេ​ចង់ធ្វើ​​​​ ការ​​​រៀបចំ​ខ្លួន​តាមរយៈការ​សិ​ក្សា​របស់ពួកគេ​​ ​ក្នុង​​​​ការ​ស្វែងរកការងារ​ធ្វើ និង​កម្រិត​ទំនុក​ចិត្ត​​ថា នឹង​ទទួល​បានកា​រ​ងារ​ធ្វើ​នៅ​​​ពេល​​​រៀនចប់​។

អ្នកស្រី​ សាន់ដ្រា​ ដាមីកូ (Sandra D​’​​a​mico) នាយិកាគ្រប់គ្រង​ក្រុមហ៊ុន​ អេជ​អា អុីង​ ខេម​បូឌា ​(HR Inc. Cambodia) ​​មាន​ប្រសាសន៍ថា “ វា​​​​​​​​​ ជា​គម្រោង​មួយ​ដ៏ល្អ​ មិនមែនមានតែ​នៅ​​​​​កម្ពុជា​ប៉ុណ្ណោះ​ទេ​ ថែមទាំ​ង​នៅ​​​តំបន់​​​ផ្សេងៗទៀត​ផង​ដែរ​ ពីព្រោះ​កម្មវិធីសាលា​​​រៀន​ត្រូវ​​​​ស្រប​​​តាម​ទី​​​ផ្សារ​ការ​ងារ​ និ​ង​តម្រូវ​​​ការ​​​​ក្នុង​​​វិស័យ​​​នានា​”។​​​ទោះបីជា​អ្នកស្រី​លើក​​​ឡើង​​​ថា សា​លា​​​​​​​រៀន​មាន​​​ភាព​​​រីក​​​ចម្រើន​​​ជាងមុន​ ក្នុ​ងការ​រៀប​ចំ​ខ្លួន​​​និស្សិត ​សម្រាប់​ចូលទៅ​ក្នុង​ទីផ្សារ​ការងារ​ក៏​​​ដោយ​ ក៏“ ​​​និស្សិត​មើល​ទៅ​​​​​មិន​មានភាព​​​ប្រា​កដ​​​​​​និយម​ ចំពោះ​ទីផ្សារ​ការ​​​​​​​​​ងារទេ”៕

ប្រែ​សម្រួល​ដោយ កង សុធា​​​

© 2013, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.