គណៈកម្មាធិការ​អចិន្ត្រៃយ៍រដ្ឋសភានឹង​រៀបចំកិច្ច​ប្រជុំ​លើក​ដំបូង​

យោង​​​តាម​សមាជិក​គណៈ​​​កម្មា​ធិការ​គណបក្ស​ប្រឆាំង​​​បាន​ឲ្យ​ដឹង​​​ថា ​​​បន្ទាប់​​​ពី​​​ការ​​​បោះ​​​ឆ្នោត​​​ជ្រើស​​​រើស​​​ថ្នាក់​​​ដឹក​​​នាំ​​​សភា​​​កាល​​​ពី​​សប្តាហ៍​​​មុន គណៈកម្មាធិការ​​​អចិន្ត្រៃយ៍​​​រដ្ឋ​​​សភា​​​ ដែល​​​មាន​​​សមាជិក​​​១៣​​​រូប​​​ នឹង​​​ជួប​​​ប្រជុំ​​​ជា​​​លើក​​​ដំបូង​​​នៅ​​​ថ្ងៃ​​​នេះ​​​ ដើម្បី​​​ពិភាក្សា​​​អំពី​​​របៀប​​​វារៈ​​​សម្រាប់​​​សម័យ​​​ប្រជុំ​​​ពេញ​​​អង្គ​​​រដ្ឋ​​​សភា នៅ​​​ពេល​​​ខាង​​​មុខ​​​នេះ​ដែល​​​គ្រោង​​ធ្វើ​​​នៅ​​​ដើម​​​ខែ​​​ក្រោយ​​​។

យោង​​​តាម​​​លោក​​​ស្រី កែ សុវណ្ណ​​​រតន៍​​​​​​ ប្រធាន​​​គណៈកម្មការ​​​កិច្ច​​​ការ​​​នារី និង​​​ការងារ​​​បាន​​​ឲ្យ​​​ដ​​​ឹង​​​ថា  ដោយ​​​មាន​​​សមាជិក​​​សភា​​​ប្រាំ​​​ពីរ​​​រូប​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា និង​​​ប្រាំ​​​មួយ​​​រូប​​​មក​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ គណៈ​​​កម្មាធិការ​​​នេះ​​​នឹង​​​ពិភាក្សា​​​អំពី​​​កំណែ​​​ទម្រង់​​​បោះ​​​ឆ្នោត​​​ រួម​​​ទាំង​​​ច្បាប់ស​​​្តី​​​ពី​​​ផ្លូវ​​​ថ្នល់​​​ ដែល​​​បាន​​​អនុម័ត​​​កាល​​​ពី​​​ពេល​​​ថ្មី​​​ៗ​​​នេះ និង​​​ការ​​​ជ្រើស​​​តាំង​​​សមាជិក​​​ថ្មី​​​នៅ​​​ឧត្តម​​​ក្រុម​​​​​​ប្រឹក្សា​​​​​​នៃ​​​អង្គ​​​ចៅ​​​ក្រម​​​ផង​​​ដែរ។

ប៉ុន្តែ លោក​​​ស្រី សុវណ្ណ​​​រតន៍​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា គណៈ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​នឹង​​​ជំរុញ​​​ឲ្យ​​​រដ្ឋ​​​សភា​​​ផ្តោត​​​ការ​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ទាំង​​​ស្រុង​​​លើ​​​កំណែទម្រង់ប្រព័ន្ធ​​​បោះ​​​ឆ្នោត​​​ដូចដែល​​​បាន​​​សន្យា​​​រួច​​​មក​​​ហើយនោះ ​​​អំឡុង​​​សម័យ​​​ប្រជុំ​​​ពេញ​​​អង្គ​​​លើក​​​ក្រោយ​​​។

លោកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ជា​​​ទូទៅ​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​មិន​​​ចង​​​់​​​ពិភាក្សា​​​អំពី​​​ចំណុច​​​ផ្សេង​​​ៗ​​​នៃរបៀបវារៈ​ ដែល​​​មិន​​​មាន​​​នៅ​​​ក្នុង​​​ស្មារតី​​​នៃ​​​កិច្ច​​​ព្រម​​​ព្រៀង​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២២​​​ ខែ​​​កក្កដា​ឡើយ”។

សមាជិក​​​សភា​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជានៅក្នុង​​​​​គណៈកម្មាធិការ​​​អចិន្ត្រៃយ៍​​​មិន​​​អាច​​​ទាក់​​​ទង​​​​​​សុំ​​​អត្ថាធិប្បាយ​​​បាន​​​ទេ​​​។

កាល​​​ពី​​​ថ្ងៃ​​​ទី​​​២៧​​​ ខែ​​​សីហា គណបក្ស​​​កាន់​​​អំណាច​​​បាន​ធ្វើ​ឲ្យរាំងស្ទះដល់​​​ការ​​​ជ្រើស​​​តាំង​​​សមាជិក​​​សភា​​​ជាន់​​​ខ្ពស់​​​គណបក្ស​​​ប្រឆាំ​​​ង​​​គឺ​​​លោកស្រី មូរ សុខហួរ និង​​​លោក យឹម សុវណ្ណ ដែល​​គេ​​​រំពឹង​​​ថា នឹង​​​ក្លាយ​​​ជា​​​ប្រធាន​​​​​​គណៈកម្មការ​​​កិច្ច​​​ការ​​​នារី និង​​​ការងារ និង​​​គណៈកម្មការ​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​​​​បន្ត​​​បន្ទាប់​​​គ្នា។

លោក យ៉ែម បុញ្ញឫទ្ធិ​​​ អ្នក​​​នាំ​​​ពាក្យ​​​គណបក្ស​​​​​​សង្គ្រោះ​​​ជាតិ​​​ និង​​​ជា​​​ប្រធាន​​​គណៈកម្មការ​​​អប់​​​រំ​​​ យុវជន​​​ កីឡា និង​​​កិច្ច​​​ការ​​​សាសនា​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ចង់​​​ឲ្យ​​​​​​លោក​​​ស្រី​​​ មូរ សុខ​​​ហួរ និង​​​លោក​​​ យឹម សុវណ្ណ ទទួលបាន​តួនាទី​ជា​​​​ប្រធាន​​​គណៈកម្មការ​​​ក្នុង​​​រដ្ឋ​​​សភា​​​មិន​​​មែន​​​ជា​​​បញ្ហា​​​បន្ទាន់​​​របស់​​​គណបក្ស​​​​​​ទេ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “រឿង​នេះ​​​មិន​​​មែន​​​​​​​​​ជា​​​បញ្ហា​​​អាទិភាព​​​សម្រាប់គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ទេ​​​។ យើង​​​មិន​​​មាន​​​គម្រោង​​​លើក​​​ឡើង​​​អំពី​​​ការ​​​[ជ្រើស​​​តាំង​​​ពួក​​​គាត់​​​ឡើង​​​វិញ]​​​ឡើយ​​​”។

លោក បុញ្ញឫទ្ធិ បាន​​​មាន​​​ប្រសាសន៍​​​ថា  ការ​​​ធ្វើ​​​វិសោធ​​​នកម្ម​​​រដ្ឋ​​​ធម្ម​​​នុញ្ញ​​​ដើម្បី​​​ដាក់​​​គណៈ​​​កម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​ជា​​​ស្ថាប័ន​​​ឯករាជ្យ​​​ទើប​​​ជា​​​បញ្ហា​​​សំខាន់​​​​​​នៃរបៀប​​​វារៈ​​​របស់​​​គណបក្ស​​​ប្រឆាំង​​​។

កាល​​​ពី​​​ថ្ងៃ​​​អង្គារ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន បាន​​​ព្រមាន​​​លោក​​​ កឹម សុខា អនុ​​​ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ និង​​​ជា​​​អនុប្រធាន​​​​​រដ្ឋ​​​សភា​​​ឲ្យ​ឈប់​​​រិះ​​​គន់​​​រដ្ឋ​​​មន្ត្រី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ជា​​​សាធារណៈ​​​ បើ​​​មិន​​​ដូច្នោះ​​​ទេ ប្រឈម​​​នឹង​​​ការ​​​បោះ​​​ឆ្នោត​​​ទម្លាក់​​​ពី​​​តួនាទី​​​៕ សារុន​​​​​​​​​

 

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.