ចាប់ខ្លួនអ្នក​ចាត់​ការ​ទូ​ទៅ​ក្រុមហ៊ុនដី​សម្ប ទាន​ចម្ការ​កៅស៊ូពីបទបាញ់​អ្នក​ត​វ៉ា

មន្ត្រី​​នគរ​បាល​ និង​មន្ត្រី​សាលា​ដំបូង​ខេត្ត​បាន​និយាយ​​កាលពី​ម្សិ ល​​មិញ​ថា នគរបាល​ខេត្ត​ក្រចេះ​ បាន​ចាប់​ខ្លួនអ្នក​ចាត់ការ​ទូទៅ​របស់​ក្រុម​ហ៊៊ុន​ចម្ការ​កៅ​ស៊ូ TTY ហើយ​ឥឡូ​វ​នេះ​គាត់កំពុង​តែ​ប្រឈម​មុខ​នឹងការ​ចោទ​ប្រកាន់ចំពោះ​ការជាប់ពាក់​ព័ន្ធនៅ​ក្នុងករណី​បាញ់​ប្រហារ កាល​ពីថ្ងៃ​ទី​ ១៨​ខែ​មករា ​លើ​​អ្នក​ភូមិ​បួន​នាក់​ ពី​សំណាក់​សន្តិសុខ​ប្រដាប់​​អាវុធ​របស់​ក្រុម​ហ៊ុន​នេះ។ 

អាជ្ញាធរ​បាន​ចាប់ខ្លួន​សន្តិសុខ​ពីរនាក់​របស់​​ក្រុម​ហ៊ុន​ TTY កាលពី​ខែ​មុន​ ដោយ​ជាប់​សង្ស័ យ​ថា ពួក​គេ​បានប្រើ​អាវុធ​ AK-៤៧ បាញ់​ប្រហារ​លើ​អ្នក​តវ៉ា​ ដោយ​បង្កឲ្យ​ មនុស្ស​ បួន​នាក់​​ក្នុង​ចំណោម​អ្នក​ភូមិ​មួយ​ក្រុម​ ដែល​តវ៉ា​ប្រឆាំងនឹងកា​រចាប់​យក​ដី​ធ្លី​របស់​ពួក​គេ​ពី​សំណាក់​ក្រុម​ហ៊ុន​នេះរងរបួស ។

លោក​ អ៊ុំ ភី ស្នង​ការ​រង​នគរបាល​ខេត្ត​ក្រចេះ​បាន​មានប្រសាសន៍ថា នគរ​បាល​បាន​ចាប់​ខ្លួន​​លោក​ អ៊ុន ពិសិដ្ឋ អ្នកចាត់ការទូទៅ​ក្រុម​ហ៊ុន TTY កាលពី​សប្តាហ៍​មុន ក្រោយ​ពី​សាលាដំបូង​ខេត្ត​ក្រចេះ​ បានបង្គាប់​ឲ្យ​ចាប់​ខ្លួន​គាត់​។ លោក​បាន​ថ្លែង​ថា “​យើង​ចាប់​ខ្លួន​គាត់​នៅ​ក្នុង​ខេត្ត​ក្រចេះ ក្រោ​យពី​សាលា​ដំបូងចេញ​ដីកា​ចាប់​ខ្លួន​។ យើង​ចាប់​ខ្លួន​គាត់ ដោយ​សារ​គាត់​ បានបំពាន​ច្បា  ប់”។

លោក​ កេត​ សុជាតិ ជាចៅ​ក្រម​ស៊ើប​អង្កេតរបស់សាលាដំបូងខេត្ត​ក្រចេះ បាន​មាន​ប្រសា​សន៍​ថា លោក​ អ៊ុន ពិសិដ្ឋ​ ត្រូវ​បាន​ចោទ​ប្រកាន់​​ពី​បទ​ប្រព្រឹត្តអំ​ពើ​ហិង្សា  ​ដោយ​ចេតនា​ មាន​ស្ថានទម្ងន់ទោស​ និង​ពី​បទរក្សា  ទុកអាវុធខុស​ច្បា  ប់​ ហើយ​គាត់​ត្រូវ​បាន​ឃុំខ្លួន​បណ្តោះ​អាសន្ន​នៅក្នុង​ពន្ធ​នាគារ​ខេត្ត​ក្រចេះ​។

ដោយ​បដិសេធ​មិន​បញ្ជាក់​ឲ្យ​​ បាន​លម្អិត​លោក​ចៅក្រម​ កេត​ សុជាតិ បាន​មាន​ប្រសា​សន៍​ថា “គាត់​ត្រូវបាន​ឃុំខ្លួនតាំង​ពីសប្តាហ៍​មុន​ ហើយ​សាលាដំបូង​កំពុង​តែបន្ត​ស៊ើប​អង្កេត​​សំណុំ​រឿង​​ នេះ”។

កាលពី​ថ្ងៃ​ទី៥ខែ​កុម្ភៈ ក្រុម​ហ៊ុន​ TTY បាន​​បង្ខំចិត្ត​ប្រគល់​ខ្លួន​សន្តិសុខ​ពីរ​នាក់​ ឈ្មោះ កែ សុវណ្ណា អាយុ​៤១​ឆ្នាំ និង​ឈ្មោះ ពិន​ គឹ​ម​ឡេង អាយុ​២៦​ឆ្នាំ ក្រោយ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ចេញ​បញ្ជា​ជាសាធារណៈ​ឲ្យ​នាយក​ ក្រុម​ហ៊ុននេះ​ គឺ​លោក ណា ម៉ារ៉ាឌី ប្រគល់​ខ្លួន​សន្តិសុខ​ទាំង​ពីរ​នាក់នេះ បើមិន​ដូច្នោះ​ទេ ត្រូវ​​ប្រឈម​មុខ​នឹង​ការសាកសួរ​ពីតុលាការ​។

តាំង​ពី​លោក ហ៊ុន សែន បាន​ថ្លែង​មក​ ​​អាជ្ញាធរ​ខេត្ត​ក្រចេះ​ បាន​អះអាង​ថា ​អស់​រយៈ​ពេល​បី​សប្តាហ៍​​មកហើយពួក​គេ​មិន​អាច​រក​ឃើញ​ខ្មាន់​កាំ​ភ្លើង​ ​​បាញ់​អ្នក​ភូមិ​ ដែល​​មានតែដៃទទេនោះទេ។

លោក ណា ម៉ារ៉ាឌី បាន​មានប្រសាសន៍​ថាលោក​​ “​បារម្ភ​យ៉ាង​ខ្លាំង​” ចំពោះ​ការ​ចាប់​ខ្លួន​អ្នកចាត់ការទូទៅ របស់​លោក​​ ហើយ​បាន​អះ​អាងថា បុរស​ម្នាក់​នេះ​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ​។

លោក​បាន​ថ្លែង​ថា “ខ្ញុំ​បាន​បញ្ជូន​មេធាវី​របស់​ខ្ញុំ​ឲ្យ​​ដោះ​ស្រាយ​បញ្ហានេះ​ ដើម្បី​ ជួយ​លោក​ អ៊ុន ពិសិដ្ឋ”។  លោក​បាន​ថ្លែង​អំពី​ការ​ចាប់​ខ្លួន​នេះ​ថា “ខ្ញុំ​មិន​គាំ​ទ្រ​ទង្វើ​នេះ​េទ”។

នៅ​ពេល​សួរ​ថា តើ​លោក​​បារម្ភ​ខ្លាចតុលាការ​នឹង​បង្គាប់ឲ្យ​​ ចាប់​ខ្លួន​លោក​ ឬយ៉ាង​ណា​នោះ លោក​ ណា ម៉ារ៉ាឌី បានឆ្លើយថា “​ខ្ញុំ​មិន​គិត​ដូច្នេះ​ទេ​ ព្រោះយើង​មិន​បានអនុញ្ញាត​ឲ្យ​ សន្តិសុខ​ធ្វើ​ ការ[បាញ់​ប្រហារ​] ដូច្នេះ​ឡើយ​។ អ្នក​ចាត់ការ ​របស់ខ្ញុំ​មិន​ទាំង​ដឹង​ថា​ ហេតុអ្វី​បាន​ជា​សន្តិ​សុខ​ទាំង​នោះ ធ្វើ​ដូច្នោះ​ផង​”។

លោក​ ណា ម៉ារ៉ាឌី គ្រប​់​គ្រង​ការ​វិនិយោគ​ មួយ​ចំនួន​ របស់​ក្រុម​ហ៊ុន TTY ដោយ​រួម​មាន​សម្ប ទាន​ដី​ចម្ការ​កៅ​ស៊ូ​ទំហំ៩.៨០០​ហិកតា​នៅ​ស្រុក​ស្នួល​ ក្នុង​ខេត្ត​ក្រចេះ ជាដើម​ ដែល​​មាន​រឿ​ង​ចម្រូង​ចម្រាស​ជាមួយ​អ្នក​ភូមិ​ក្រីក្រ​ចំនួន​ពីរ​បី​រយនាក់​ ដែល​អះអាង​ថា ក្រុម​ហ៊ុន​ TTY កំពុង​តែចាប់​យក​ដី​ចម្ការ​របស់​ពួក​គាត់​។ កន្លង​មក ​លោក ណា ម៉ារ៉ាឌី បាន​បង្ហាញ​ពី​ខ្លួន​ឯង​ថា លោក​ជា​ទី​ប្រឹក្សា​របស់​លោក​ ហ៊ុន សែន។

ក្រុម​បុគ្គលិក​អង្គការ​សិទ្ធិមនុស្ស​​ បាន​ស្វាគម​ន៍​ដោយ​មាន​ការ​ប្រុង​ប្រយ័ត្ន​ ចំពោះ​ការ​ចាប់​ខ្លួន​នេះ​។ លោក​ អំ សំអាត អ្នក​គ្រប់​គ្រង​បច្ចេក​ទេស​របស់​អង្គការ​សិទ្ធិ​មនុស្ស​ លីកាដូ​ បាន​មានប្រសាសន៍ថា “​វា​ជាការល្អ​ ដែល​មាន​កា​រ​ចាប់​ខ្លួន​ជន​សង្ស័យ​ ក្រោយ​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អន្តរាគម​ន៍​ចំពោះករណី​នេះ”។ទោះជាយ៉ាង​ណា​ក៏​ដោយ
​លោក អំ សំអាត បាន​ថ្លែង​ថា ក្រៅ​ពី​មនុស្ស​បី​នាក់​ ដែ​ល​ត្រូវ​បាន​ចាប់​ខ្លួន​នេះ លោក​ជឿ​ជាក់​ថា “​នៅ​មាន​មនុស្ស​​ជា​ច្រើន​ទៀត​ ដែល​ពាក់​ព័ន្ធ​នឹង​ការ​បាញ់​ប្រហារ​នោះ”។

លោក​ អ៊ូច​ ឡេង​ បុគ្គលិក​ផ្នែក​កម្ម​វិធី​ដីធ្លី​ របស់អង្គការសិទ្ធិមនុស្ស​អាដ​ហុក បាន​មានប្រសាសន៍ថា សាលាដំបូងខេត្ត​ក្រចេះ គួរ​បន្ត​ស៊ើប​អង្កេត​​ក្រុម​ហ៊ុន​ TTY ដើម្បី​កំណត់ឲ្យច្បាស់ថា តើ​បុគ្គលិក​របស់ខ្លួន​មួយ​ចំនួន​​ទៀត​គួរ​តែត្រូវ​ប្រឈម​មុខ​នឹង​ការ​ចោទប្រកាន់នេះ ឬ​យ៉ាង​ណា​នោះ។

លោក អ៊ូច ឡេង ក៏បានបន្ថែមដែរ​ថា អង្គការរបស់លោក​កំពុង​តែខក​ចិត្ត​​ ដែល​អាជ្ញាធរ​បាន​ចាប់​ខ្លួន​ជន​ដៃ​ដល់​​ក្រោយ​ពី​មាន​បញ្ជា​ជា​សាធារណៈ​ពី​លោក​ ហ៊ុន សែន នោះ។  លោក​បាន​ថ្លែង​បន្ថែមទៀតថា “ខ្ញុំ​ចង់​ឲ្យរាល់​​តុលាការ​ខ្មែរ​​ [​ធ្វើ​ការ​ចាប់​ខ្លួន​] ដោយ​ពុំ​ចាំ​បាច់​មាន​​បញ្ជា​ពី​នាយក​រដ្ឋ​មន្ត្រី​”។

លោក​ យន់ ខាន់ ជា​ពូ​របស់​អ្ន​ក​ភូមិ​ឈ្មោះ​មួង ទូច បាននិយាយថា ក្មួ​យ​របស់​លោក​ជាជន​រង​គ្រោះ​​ ដែល​បាន​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ ដោយការ​បាញ់​ប្រហារ​នេះ បាន​វិល​ត្រឡប់​​មកភូមិ​វិញ​ហើយ កាលពី​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗនេះ​ ក្រោយ​ពី​​ជើង​ទាំង​សង​ខាងរបស់​គាត់​ ដែល​បាន​ត្រូវ​គ្រាប់កាំ​ភ្លើង​ត្រូវបាន​​វះកាត់​នៅ​ទី​ក្រុង​ហូជីមិញ។

លោក​ យន់ ខាន់​ បាន​និយាយថា ក្រុម​វេជ្្ជបណ្ឌិត​​បាន​ណែ​នាំ​មិន​អនុញ្ញាត​ឲ្យ ​ក្មួយ​ប្រុស​អាយុ​២៣​ឆ្នាំ​ របស់​លោក​ឈរ​ក្នុង​រយៈ​ពេល​យ៉ាង​ហោច​ណាស់​ក៏​ប្រាំ​ខែ​ដែរ។

លោក​បាន​ថ្លែង​បន្ថែ​​មថា លោកមិន​ច្បា  ស់​​ទេ​ ថាតើ​ក្មួយ​ប្រុស​របស់​លោកអាច​ដើរបាន​ដូ​ច​មុន ឬ​យ៉ាង​ណា​នោះ។
លោក​បាន​និយាយ​ថា ក្រុម​គ្រួសាររបស់​ក្មួយ​លោកបាន​ទទួល​ប្រាក់​ប្រហែល​ ​៣.០០០​
ដុល្លារ ពី​​មន្ត្រី​រដ្ឋា​ភិបាល​​សម្រាប់​ចំណាយ​លើ​ការ​ព្យា  បាល​ក្មួយ​ប្រុស​លោក​ ដែល​រួម​មាន​ លោក​ស្នង​ការ​នគរ​​បាល​េខត្ត​ លោក​អភិបាល​ខេត្ត​ និង​លោក​ ម៉ុក ម៉ារេ៉ត​ រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​។

លោក​ យន់ ខាន់​ ក៏បាន​និយាយ​ដែរ​ថា ​អាជ្ញា​ធរ​កំពុង​តែ​កាត់​ដី​មួយចំនួន​ចេញពី​ដ​ី​សម្បទាន​ចម្ការ​​កៅ​ស៊ូ​របស់​ក្រុម​ហ៊ុន TTY ឲ្យ​ទៅ​ក្រុម​អ្នក​ភូមិ​ទាំង​នោះ។

លោក​បាន​ថ្លែង​បន្ថែមថា ប្រជាជន​មួយ​ចំនួន​បាន​ទទួល​ដី​ចម្ការរួច​ហើយ​ ចំណែក​ឯអ្នក​ផ្សេ ង​ទៀត​រំពឹង​ថា នឹង​ទទួល​បាន​ដី​នៅ​ថ្ងៃ​ទី​១៨ខែ​មីនា។

យោង​តាម​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​បាន​ឲ្យ​​ ដឹង​ថា ការ​បាញ់​ប្រហារ​របស់ក្រុម​ហ៊ុន​ TTY គឺ​ជា​ឧប្ប ត្តិហេតុ​មួ​យក្នុ​ងចំណោម​ឧប្ប ត្តិ​ហេតុ​ប្រាំ​ពី​រ​ករណី​​ ដែល​បាន​កើត​ឡើង​កាលពី​បី​ខែ​មុន​ ដែល​ក្នុង​នោះ ក្រុម​ហុ៊ន​ឯក​ជន​មួយ​ចំនួន​បាន​ប្រើ​ប្រាស់​មន្ត្រី​ប្រដាប់​អាវុធ​នៃ​កង​កម្លាំងរបស់​រដ្ឋ​ ដើម្បីបង្ក្រាបអ្នក​តវ៉ារឿងដីធ្លី​ ដោយ​មាន​ប្រជាជន​ជា​ច្រើន​នាក់បាន​ទទួល​រងការ​បាញ់​ប្រហារ​ក្នុង​ឧប្បត្តិ​ហេតុ​​​បួន​ករណី​​៕

ប្រែសម្រួលដោយ  ឌឿង​ សាវតា

© 2012 – 2013, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.