ចាប់​ខ្លួន​ជនសង្ស័យ៨០​នាក់​ ពាក់​ព័ន្ធ​នឹង​សកម្ម​ភាព​​ជំរិត​ទារ​ប្រា​ក់​តាមបណ្ដាញអុី​ន​ធើណិត​​

នគរ​បាល​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អាទិ​ត្យថា​  ជនជាតិចិនតៃវ៉ាន់​និង​ចិន​ដីគោក​ចំនួន​៨០​នាក​់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ទីកន្លែ​ង​ផ្សេ​ង​គ្នា​ក្នុង​រាជធានី​ភ្នំ​ពេញ​កាល​ពី​ថ្ងៃ​សៅរ៍​ ដោយ​សង្ស័យ​ថា ​បាន​ធ្វើ​សកម្មភាព​​ជំរិត​ទា​រ​ប្រាក់​តាម​ប្រព័ន្ធ​អុីនធើណិត​។

លោកឧត្តម​សេនីយ៍ទោ ​ឆាយ ​សុីណា​រិទ្ធ ​ប្រធាន​នាយក​ដ្ឋាន​សន្តិសុខ​ផ្ទៃ​ក្នុង​នៃ​ក្រសួង​មហាផ្ទៃ​​បាន​មាន​ប្រសាសន៍​ថា ជនជាតិចិន​តៃវ៉ាន់​៦៧​នាក់​ និងជនជាតិ​ចិ​ន​ដី​គោក​១៣​នាក់​ផ្សេងទៀត​រួម​ទាំង​​​ស្ត្រី​១២​នាក់​ផងនោះ​ត្រូវ​បាន​ចាប់​ខ្លួន​​នៅ​ទីតាំង​ប្រាំពីរ​កន្លែង​ផ្សេងគ្នានៅ​ក្នុង​រាជធានី​ភ្នំ​ពេញ​។

លោកឧត្តម​សេនីយ៍ ​សុីណារិទ្ធ​ បាន​មាន​ប្រសាសន៍​ថា “ នគរបាល​ចិន​បាន​ផ្តល់​ព័ត៌​មាន​ឲ្យ​យើង​ ហើយ​កំពុង​តែ​សហការ​ជា​មួយ​បណ្តាប្រទេស​ផ្សេងៗទៀត​នៅ​ទូ​ទាំង​តំបន់​ដូចជា​ប្រទេសស្ រីលង្កា ម៉ាឡេ​សុី​ សិង្ហបុរី និង​​ប្រទេស​វៀតណាម​”។

ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​ បន្ទាប់​ពី​នគរ​បាល​បាន​ចាប់​ខ្លួន​​ជុំ​វិញ​ករណី​ស្រ​ដៀង​គ្នា​នេះ​ជាបន្ត​បន្ទាប់​នៅ​ក្នុង​ប្រទេស​កម្ពុ​ជា​ និង​​​តាមបណ្តាប្រទេសផ្សេងៗ​ទៀត​នៅ​ក្នុង​តំ​បន់​អាសុី​អាគ្នេយ៍។អំពើ​ទុច្ចរិត​​ខាង​លើ​នេះ​គឺ​ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​VOIP ​ដើម្បី​ទូរស័ព្ទ​ទៅ​សាច់​ញាតិ​​នៅ​ប្រទេសចិន​និងនៅ​កោះ​តៃ​វ៉ាន់​ ហើយ​ប្រើ​​ប្រា​ស់ឧបាយកល​ផ្សេងៗ​ដើម្បី​បោក​បញ្ឆោតនិង​គំរាមទារប្រាក់ដោយ​ប​ញ្ចុះ​បញ្ចូល​អ្នក​ទាំង​នោះ​ឲ្យ​ចំណាយ​ប្រាក់​វិនិយោគ​លើ​គម្រោង​វិ​និយោគ​ក្លែងក្លាយ​។

កាល​ពី​ខែ​ឧ​សភា​ឆ្នាំ​មុន នគរ​បាល​បាន​ចាប់​ខ្លួន​ជនជាតិ​តៃវ៉ាន់​៤៥​នាក់​ និង​បាន​បញ្ជូន​ចេញ​ពី​ប្រទេស​កម្ពុជា​ដោយ​សារតែ​មាន​ជាប់​ពាក់​ព័ន្ធ​ជាមួយ​ក្រុម​ជំរិតទារប្រាក់​តាម​ប្រព័ន្ធ​អុីនធើណិត​ បន្ទាប់​ពី​ស្ថានទូតចិន​ទទួល​បាន​ព័ត៌​មាន ​ហើ​យ​បានទាក់​ទង​មក​អាជ្ញា​ធរ​កម្ពុជា​។

កាលពីខែ​កញ្ញា​ ជនជាតិ​ចិន​ដីគោក ​និងចិន​​តៃវ៉ាន់​ចំនួន៦០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់​ព័ន្ធ​ផែនការ​​ស្រដៀង​គ្នា​នេះ ខណៈ​ពេល​ដែលមាន​មនុស្ស​សរុប​១៨៦​នាក់​ត្រូវ​បាន​ចាប់​បញ្ជូន​ខ្លួន​ចេញ​កាល​ពី​ខែ​មិថុនា​ឆ្នាំ​២០១១​។

លោកឧត្តម​សេនីយ៍ទោ សុីណារិទ្ធ​ មាន​ប្រាសាសន៍​ថា ជនសង្ស័យចុង​ក្រោយ​គេ​ទាំង​​នេះ​បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួននៅ​ការិ​យា​ល័យ​នគរបាល​អន្តោប្រវេសន៍ ដោយ​ក្រុម​មន្ត្រី​កំពុង​រង់ចាំ​បទ​បញ្ជា​ដើម្បី​បញ្ជូន​ពួកគេ​ទៅ​ប្រទេស​កំណើត​របស់​ខ្លួន​វិញ​។

លោក ម៉េង សុភាព ​ក្រឡាបញ្ជី​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​បាន​មាន​ប្រសាសន៍​ថា “​យើង​បាន បញ្ជូន​​​របាយការណ៍​ស្តីពី​ជន​សង្ស័​យ​ជាជនជាតិ​ចិន​ទាំង​នេះទៅ​ស្ថានទូត​ចិន​រួច​ហើយ​ ហើយ​កំពុង​រង់​ចាំ​ការ​ឆ្លើ​យ​តប​”៕​ សូនី​​​​​​​​​​​​​

 

© 2013 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.