តុលាការ​​​ចោទ​​​ប្រកាន់​​​បុរស​​​វៀតណាម​​​ពីរ​​​នាក់​​​ពី​​​បទ​​​រត់​​​ពន្ធ​​​ភ្លុក​​​ដំរី​​​នៅ​​​អាកា​​​ស​​​យាន​​​ដ្ឋាន​​​សៀម​​​រាប​​​

មន្ត្រីនិយាយ​​​ថា បុរស​​​ជនជាតិ​​​វៀតណាម​​​​​​ពីរ​​​នាក់​​​ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាលពីថ្ងៃ​​​អាទិត្យ​​​​​​​​​នៅ​​​អាកាស​​​យានដ្ឋាន​​​អន្តរជាតិ​​​សៀម​​​រាប​​​ ខណៈ​​​ពេល​​​កំពុង​​​​​​យួរ​​​​​​ភ្លុក​​​ដំរី​​​អាហ្វ្រិក​​​ទម្ងន់​​​៧៩​​​គីឡូក្រាម​​​​​​ដាក់​​​ក្នុង​​​វ៉ាលិស​​​ចំនួន​​​៣ ត្រូវ​​​បាន​​​​​​សាលា​​​ដំបូង​​​​​​ខេត្ត​​​សៀម​​​រាប​​​​​​ចោទ​​​ប្រកាន់​​​​​​កាល​​​ពី​​​ម្សិលមិញ​​​ពី​​​បទ​​​រត់ពន្ធ​​​ភ្លុក​​​ដំរី​​​​​​ខុស​​​ច្បាប់​​​។

បុរស​​​ទាំងពី​​​រ​​​នាក់​​​នេះ​​​បាន​​​ជិះ​​​យន្ត​​​ហោះ​​​ពី​​​អាហ្វ្រិក​​​ខាង​​​ត្បូង​​​ឆ្លង​​​កាត់​​​ប្រទេស​​​​​​កូរ៉េ​​​ខាង​​​ត្បូង​​​​​​មក​​​កាន់​​​ខេត្ត​​​សៀម​​​រាប​​​ ហើយ​​​មាន​​​គម្រោង​​​​​​ធ្វើ​​​ដំណើរ​​​​​​តាម​​​ផ្លូវ​​​គោក​​​​​​ទៅ​​​​​​កាន់​​​ប្រទេស​​​វៀត ណាម​​​ ដែល​​​ជា​​​គោល​​​ដៅ​​​មួយ​​​ក្នុង​​​​​​ចំណោម​​​​​​គោលដៅ​​​​​​ភ្លុក​​​ដំរី​​​ខុស​​​ច្បាប់​​​ធំៗ​​​បំផុត​​​​​​នៅ​​​ក្នុង​​​ពិភពលោក​​​អម​​​ជាមួយ​​​នឹង​​​ប្រទេស​​​​​​ចិន​​​។​​​

លោក​​​ ទា គឹម​​​​​​សត​​​ ប្រធាន​​​​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​ខេត្ត​​​សៀ​​​មរាប​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ពេល​​​នេះ​​​​​​ពួក​​​គេ​​​​​​ប្រឈម​​​នឹង​​​ការ​​​​​​ជាប់ពន្ធនា​​​គារ​​​​​​រហូត​​​ដល់​​​​​​​​​ប្រាំ​​​ឆ្នាំ​​​ បន្ទាប់ពី​​​ពួក​​​គេ​​​សារភាព​​​ប្រាប់​​​នគរ បាល​​​។​​​

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ពួកគេ​​​​​​នឹង​​​ជាប់ពន្ធនាគារ​​​ចន្លោះពី​​​មួយ​​​ឆ្នាំ​​​ដល់ប្រាំ​​​ឆ្នាំ​​​ និង​​​ពិន័យ​​​ជា​​​ប្រាក់​​​ចន្លោះ​​​ពី​​​១០​​​លាន​​​រៀល​​​ទៅ​​​១០០​​​លាន​​​រៀល​​​ យោង​​​ទៅ​​​តាម​​​ច្បាប់​​​​​​ព្រៃ​​​ឈើ​​​”។

ប្រធាន​​​ផ្នែក​​​គយ​​​​​​នៅ​​​អាកាស​​​យាន​​​ដ្ឋាន​​​​​​អន្តរជាតិ​​​សៀម​​​រាប​​​​​​​​​​​​មាន​​​ប្រសាសន៍​​​ថា កាល​​​ពី​​​ឆ្នាំ​​​មុន​​​ជន​​រត់​​​ពន្ធ​​​បាន​​​ប៉ុន​​​ប៉ង​​​មិន​​​បាន​​​សម្រេច​​​​​​​​​​​​ចំនួន​​​ប្រាំ​​​លើក​​​ដើម្បី​​​ប្រើប្រាស់​​​អាកាស​​​យាន​​​ដ្ឋាន​​​សៀម​​​រាប​​​ជា​​​ចំណុច​​​ឆ្លង​​​កាត់​​​របស់​​​ភ្លុក​​​ដំរី​​​ ដែល​​​ដឹក​​​ជញ្ជូន​​​មក​​​ពី​​​ប្រទេស​​​ផ្សេងៗ​​​នៅ​​​តំបន់​​​អាហ្វ្រិក​​​ ប៉ុន្តែ​​​មាន​​​ម្ដង​​​នោះ​​​ជន​​​រត់​​​ពន្ធ​​​បាន​​​ធ្វើ​​​ដំណើ​​​រ​​​កាត់​​​តាម​​​ប្រទេស​​​ថៃ​​​។

កាល​​​ពី​​​ខែ​​​សីហា​​​ ជនជាតិ​​​វៀតណាម​​​ពីរ​​​នាក់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​​​​នៅ​​​អាកាស​​​យាន​​​ដ្ឋាន​​​សុវណ្ ណភូមិ ក្នុង​​​ទីក្រុង​​​បាង​​​កក ប្រទេស​​​ថៃ​​​ ខណៈ​​​ពេល​​​កំពុង​​​ព្យាយាម​​​ឡើង​​​ជិះ​​​យន្ត​​​ហោះ​​​​​​ឆ្ពោះ​​​មក​​​ខេត្ត​​​សៀម​​​រាប​​​​​​ជាមួយ​​​នឹង​​​​​​ភ្លុក​​​ដំរី​​​ចំនួន​​​២៧ នៅ​​​ក្នុង​​​អីវ៉ាន់​​​របស់​​​ពួក​​​គេ​​​ដែល​​​មាន​​​តម្លៃ​​​ប្រមាណ​​​៥០០.០០០​​​ដុល្លារ​​​។

ប៉ុន្តែ​​​ប្រធាន​​​ផ្នែក​​​គយ​​​​​​នៅ​​​អាកាស​​​យាន​​​ដ្ឋាន​​​សៀមរាប​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ចាប់​​​ខ្លួន​​​កាលពីថ្ងៃអាទិត្យ​​​ នេះ​​​បង្ហាញ​​​ថា ជន​​​រត់​​​ពន្ធ​​​​​​កំពុង​​​​​​សាកល្បង​​​ផ្លូវ​​​ថ្មី​​​ៗ​​​ ខណៈ​​​ពេល​​​ពួក​​​គេ​​​ព្យាយាម​​​​​​ចូល​​​ទៅ​​​ឲ្យ​​​ដល់​​​​​​ទីផ្សារ​​​ងងឹត​​​​​​កាក់​​​កប​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​វៀតណាម​​​ និង​​​ប្រទេស​​​ចិន ដោយ​​​នៅ​​​ទីនោះ​​​ភ្លុក​​​ដំរី​​​ក្នុង​​​មួយ​​​គីឡូ​​​ក្រាម​​​អាច​​​លក់​​​បាន​​ថ្លៃ​​​រហូត​​​ដល់​​​ទៅ​​​២.២០០​​​ដុល្លារ​​​។

លោក​​​បានមាន​​​ប្រសាសន៍​​​ថា “ពីមុន​​​ពួក​​​គេ​​​​​​ចេញ​​​ពី​​​ប្រទេស​​​ថៃ​ ប៉ុន្តែ​​​ភ្លុក​​​ដំរី​​​ទាំង​​​អស់​​​របស់ ពួកគេ​​​ត្រូវ​​​បានដក​​​ហូត​​​ ហើយ​​​ពេល​​​នេះ​​​ពួក​​​គេ​​​ប្រហែល​​​ជា​​​​​​កំពុង​​​ផ្លាស់ប្ដូរ​​​​​​ទិស​​​ដៅ​​​ ពី​​​អាហ្វ្រិក​​​កាត់​​​តាម​​​ប្រទេស​​​កូរ៉េខាង​​​ត្បូង​​​​​​ជំនួស​​​វិញ​​​”។

ដោយ​​​សារ​​​តែ​​​មាន​​​ការ​​​កើន​​​ឡើង​​​ខ្លាំង​​​​​​នូវ​​​​​​កា​​​រ​​​ប្រមាញ់​​​សត្វព្រៃ​​​នៅ​​​ក្នុង​​​ទ្វីប​​​អាហ្វ្រិក​​​បាន​​​បណ្ដាល​​​ឲ្យ​​​មាន​​​ការ​​​សម្លាប់​​​ដំរី​​​​​​ជាង​​​៣០.០០០​​​ក្បាល​​​កាលពី​​​ឆ្នាំ​​​មុន​​​ ដើម្បី​​​យក​​​ភ្លុក​​​។​​​ កាល​​​ពី​​​សប្ដាហ៍​​​មុន​​​មេដឹក​​​នាំ​​​មក​​​ពី​​​ប្រទេ​​​ស​​​ចំនួន​​​៥០​​​បាន​​​ជួប​​​ប្រជុំ​​​នៅ​​​ក្នុង​​​ទីក្រុង​​​ឡុងដ៍​​​ ហើយ​​​បាន​​​ប្ដេជ្ញា​​​ខិត​​​ខំ​​​​​​បន្ថែម​​​ទៀត​​​ ដើម្បី​​​​​​ទប់​​​ស្កាត់​​​​​​ការ​​​ជួញ​​​ដូរ​​​ភ្លុក​​​ដំរី​​​​​​ដែល​​​​​​កំពុង​​​ធ្វើ​​​ឲ្យ​​​ការ​​​សម្លាប់​​​​​​កើន​​​ឡើង​​​ ប៉ុន្តែ​​​កម្ពុជា​​​មិន​​​បាន​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​នេះ​​​ទេ​​​។​​​

លោក​​​ ថម ហ្គ្រេ​​​ (Tom Gray) ប្រធាន​​​​​​របស់ Species, Protected Areas and Wildlife Trade នៃ​​​អង្គ ការ​​​ WWF Greater Mekong បាន​​​មាន​​​ប្រសាសន៍​​​ថា កម្ពុជា​​​ធ្លាប់​​​ជា​​​ចំណុច​​​ឆ្លង​​​កាត់​​​​​​នៃ​​​ការ​​​ជួញ​​​ដូរ​​​ភ្លុក​​​ដំរី ប៉ុន្តែ​​​ភ័ស្ដុតាង​​​ថ្មីៗ​​​នេះ​​​បង្ហាញ​​​ថា រឿង​​​នេះ​​​លែង​​​ពិត​​​ហើយ​​​។ លោក​​​មាន​​​ប្រសាសន៍​​​ថា ពេល​​​នេះ​​​​​​វា​​​ឆាប់​​​រហ័ស​​​ពេក​​​ហើយ​​​ លោក​​​មិន​​​អាច​​​និយាយ​​​បាន​​​​​​​​​ទេ​​​ថា  ប្រទេស​​​កម្ពុជា​​​កំពុង​​​តែ​​​ត្រឡប់​​​ទៅ​​​​​​រក​​​ការ​​​​​​ក្លាយ​​​ជា​​​ចំណុច​​​ឆ្លង​​​កាត់​​​​​​នៃ​​​ភ្លុក​​​ដំរី​​​ខុស​​​ច្បាប់​​​នោះ​​​។

លោក​​​បាន​​​លើក​​​ឡើង​​​បន្ថែម​​​ទៀត​​​ថា “គ្មាន​​​ភ័ស្ដុតាង​​​គ្រប់គ្រាន់​​​ទេ​​​នៅ​​​ដំណាក់​​​កាល​​​នេះ​​​ ប៉ុន្តែ​​​ជន​​​ជួញ​​​ដូរ​​​មាន​​​​​​ការ​​​រៀប​​​ចំ​​​​​​បាន​​​ល្អ​​​​​​នឹង​​​​​​ជា​​​អ្នក​​​អាជីព​​​ ដូច្នេះពួកគេ​​​នឹង​​​​​​ផ្ដោត​​​គោល​​​ដៅ​​​ទៅ​​​លើ​​​អ្វីដែល​​​ពួកគេ​​​​​​ជឿ​​​ថា មិន​​​សូវ​​​មាន​​​អ្នក​​​ចាប់​​​អារម្មណ៍”៕ សុខុម

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.