ប្រទេសកម្ពុជានិង​​​ប្រទេស​​​ថៃ​​​រួម​​​គ្នា​​​ដោះ​​​ស្រាយ​​​វិបត្តិ​​​កម្មករ​​​ចំណាក​​​ស្រុក​​​

ដោយទាំង​​​​​​ប្រទេស​​​ថៃ​​​ និ​​​ង​​​ប្រទេស​​​កម្ពុជា​​​​​​​​​ជួប​​​ស្ថាន​​​ការ​​​ណ៍​​​លំបាក​​​ដោយ​​​សារ​​​រំហូរ​​​ដ៏គំហុក​​​នៃ​​​កម្មករ​​​ខ្មែរ​​​ជាង​​​២០០.០០០នាក់​​​ចេញ​​​ពី​​​ប្រទេស​​​ថៃ​​​នោះ ប្រទេស​​​ទាំង​​​ពី​​​រ​​​ឥឡូវ​​​នេ​​​ះ​​​កំពុង​​​ធ្វើ​​​ការ​​​រួម​​​គ្នា​​​ក្នុងការ​​​ព្យាយាម​​​ដើម្បី​​​ឲ្យ​​​ពួកគេ​​​បាន​​​ទៅ​​​ធ្វើ​​​ការ​​​ងារ​​​ចាស់​​​របស់​​​ខ្លួន​​​វិញ​​​ដោយ​​​​​​ស្រប​​​ច្បាប់​​​ ឲ្យ​​​បាន​​​ឆាប់​​​បំផុត​​​​​​តាម​​​ដែល​​​​​​អាច​​​ធ្វើ​​​ទៅ​​​បាន​​​។

ប្រជា​​​ជន​​​ខ្មែរ​​​ប្រហែល​​​២២៥.០០០នាក់​​​ ភាគ​​​ច្រើន​​​បំផុត​​​គ្មាន​​​ឯកសារ​​​ទេ​​​ បាន​​​រត់​​​ចោល​​​កា​​​រងាររបស់ខ្លួន​​​នៅ​​​ប្រទេស​​​ថៃ​​​ក្នុង​​​ពេល​​​ពីរ​​​សប្តាហ៍​​​កន្លង​​​ទៅ​​​នេះ​​​ ដោយសារ​​​មាន​​​ពាក្យ​​​ចចាម​​​អារ៉ាម​​​​​ពី​​​មួួយ​​​ទៅ​​​មួយ​​​អំពី​​​ការ​​​បង្ក្រាប​​​លើ​​​ពល​​​ករ​​​ខុស​​​ច្បាប់​​​ពី​​​សំណាក់​​​កង​​​ទ័ព​​​ថៃ​​​ ដែល​​​កំពុង​​​​​​គ្រប់​​​គ្រង​​​ប្រទេស​​​យ៉ាង​​​តឹង​​​រឹុង​​​ជាង​​​ពេល​​​ណា​​​ទាំង​​​អស់​​​ចាប់​​​តាំង​​​ពីបាន​​​ផ្តួល​​​រំលំ​​​រដ្ឋាភិបាល​​​នៅ​​​ទី​​​ក្រុង​​​បាង​​​កក​​​កាល​​​ពីខែ​​​មុន​​​មក​​​។

ក្រុមហ៊ុន​​​ថៃ​​​ជាច្រើន​​​បាន​​​ចាប់​​​ផ្តើម​​​ត្អូញ​​​ត្អែរ​​​អំពី​​​ការ​​​ខា​​​ត​​​បង់​​​ដ៏​​​ច្រើន​​​​​​​​​​​​ថា ការ​​​ចាក​​​ចេញ​​​ដ៏​​​គំហុក​​​មាន​​​នៅ​​​តាម​​​កសិដ្ឋាន​​​ ការដ្ឋាន​​​សំណង​​​់​​​ និង​​​​​​រោង​​​ចក្រ​​​អាហារ​​​សមុទ្រ​​​នៅ​​​ទូ​​​ទាំង​​​តំបន់​​​​នៅ​ភាគ​ខាង​​​កើត​ប្រទេស​​​ថៃ​​​។

នៅ​​​ប្រទេស​​​កម្ពុជា​​​ រដ្ឋាភិបាល​​​កំពុង​​​ប្រញាប់​​​ប្រញាល់​​​​​​ស្វែង​​​រក​​​ការ​​​ងារ​​​ថ្មី និ​​​ង​​​ជំនាញ​​​ថ្មីនៅ​​​តាម​​​មជ្ឈមណ្ឌល​​​បណ្តុះ​​​បណ្តាល​​​ដែល​​​គ្មាន​​​ឧបករណ៍​​​ចាំបាច់​​​គ្រប់​​​គ្រាន់​​​ សម្រាប់​​​អ្នក​​​ដែល​​​ត្រឡប់​​​មក​​​វិញ​​​ទាំង​​​នោះ​​​។

ដោយ​​ចង់​ឲ្យ​​​ពួកគេ​​​អាច​​​ត្រឡប់​​​ទៅ​​​ប្រទេស​​​ថៃ​​​វិញ​​​ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន បាន​​​ចុះ​​​ហត្ថ​​​លេខា​​​​​លើ​​​អនុក្រឹត្យ​​​មួយ​​​​​​ បញ្ចុះ​​​តម្លៃ​​​ធ្វើ​​​លិខិត​​​​​​ឆ្លង​​​ដែន​​សម្រាប់​​​កម្មករ​​​ចំណាក​​​ស្រុក​​​ពី​​​១២៤​​​ដុល្លារ​​​មក​​​ត្រឹម​​​៤ដុល្លារ​​​ និង​​​ត្រូវ​​​ផ្តល់​​​ជូន​​​ពល​​​ករ​​​ ពល​​​ការិនី​​​ និ​​​ងសិស្ស​​​ និស្សិត​​​ខ្មែរ​​​ ក្នុង​​​រយៈ​​​ពេល​​​យ៉ាងយូរ​​​២០​​​ថ្ងៃ​​​​​​នៃ​​​ថ្ងៃ​​​ធ្វើការ​​​ គិត​​​ចាប់​​​ពី​​​ថ្ងៃ​​​​​​ទទួល​​​​​​ពាក្យ​​​ស្នើ​​​សុំ។

កាល​​​ពីថ្ងៃ​​​សុក្រ​​​ លោក អិុត សំហេង រដ្ឋ​​​មន្ត្រី​​ក្រសួង​​​​​​ការងារ​​​ និង​​​បណ្តុះ​​​បណ្តាល​​​វិជ្ជាជីវៈ​​​បាន​​​បង្ហាញ​​​ឲ្យ​​​ដឹង​​​វិធាន​​​ការ​​​ថែ​​ម​​​ទៀត​​​ដែល​​​ប្រទេស​​​កម្ពុជា​​​​​​និ​​​ង​​​ប្រទេស​​​ថៃ​​​​​នឹង​​​ធ្វើ​​​រួម​​​គ្នា​​​ដើម្បី កាត់​​​បន្ថយ​​​ពេល​​​វេលា​​​ និ​​​ង​​​ភាព​​​ស្មុគ​​​ស្មាញ​​​ផ្សេងៗ​​​​​​ក្នុង​​​ការ​​​ទទួល​​​បាន​​​វិញ្ញាបនបត្រ​បញ្ជាក់​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ចាប់​​​ផ្តើម​​​ពី​​​ខែ​​​ក្រោយ​​​ទៅ​​​ ក្រុម​​​មន្ត្រី​​​ថៃ​​​និ​​​ង​​​កម្ពុជា នឹង​​​ធ្វើ​​​ការ​​​រួម​​​គ្នា​​​នៅ​​​ការិយាល័យ​​​ច្រក​​​ចេញ​​​ចូល​​​តែ​​​មួយ​​​ចំនួន​​​បី​​​កន្លែង​​​នៅ​​​តាម​​​ច្រក​​​ទ្វារ​​​ព្រំ​​​ដែន​​​អន្តរ​​​ជាតិ​​​ក្នុង​​​ខេត្ត​​​បន្ទាយមាន​​​ជ័យ​​​ កោះ​​​កុង​​​ និ​​​ងខេត្ត​​​ប៉ៃលិន ដើម្បី​​​​​​ផ្គូ​​​ផ្គង​​​​​​កម្មករ​​​​​​ជា​​​មួយ​​​នឹង​​​និយោជក​​​​​​ថៃ ហើយ​​​ចេញ​​​ឲ្យ​​​ពួក​​​គេ​​​នូវ​​​​​វិញ្ញាបនបត្រ​និ​​​ង​​ឯក​សារ​​​​​​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចាំបាច់។

លោក​​​ អិុត​​​ សំហេង បាន​​​មាន​​​ប្រសាសន៍​​​ថា “ការិយាល័យ​​​ច្រក​​​ចេញ​​​ចូល​​​តែ​​​មួយ​​​នឹង​​​ផ្តល់​​​សេវា​​​ផ្លូវ​​​ការ​​​ពី​​​រដ្ឋាភិបាល​​​ទាំង​​​ពីរ​​​។ នោះ​​​មាន​​​ន័​​​យ​​​ថា ប្រទេស​​​ថៃ​​​នឹ​​​ង​​​ផ្តល់​​​ព័ត៌​​​មាន​​​ដល់​​​យើង​​​អំពី​​​ក្រុមហ៊ុន​​​ណា​​​ខ្លះ​​​នៅ​​​ប្រទេស​​​ថៃ​​​ដែ​​​ល​​​អាច​​​ប្រើកម្មករ​​​ម​​ក​​​ពី​​​ប្រទេស​​​កម្ពុជា​​​ដោយ​​​ស្រប​​​ច្បាប់​​​ ដូច្នេះ​​​អ្នក​​​ដែល​​​ត្រូវ​​​ធ្វើ​​​ការ​​​នៅ​​​ទី​​​នោះ​​​នឹង​​​​​​មិន​​​ព្រួយ​​​បារម្ភ​​​ ឬ​​​ខ្លាច​​​ថា ពួកគេ​​​នឹ​​​ង​​​ត្រូវ​​​គេ​​​ប្រព្រឹត្ត​​​បំពាន​​​ ឬ​​​ដេញ​​​ចេញ​​​ឡើយ​​​។ “ទី​​​២​​​ ក្រសួង​​​ការ​​​ងារ​​​នឹង​​​ចេញ​​​វិញ្ញាបនបត្រ​​​​សម្រាប់​​ធ្វើ​​​ការ​​​នៅ​​​ក្រៅ​​​ប្រទេស​​​។ មាន​​​វិញ្ញាបនបត្រ​​​នេះ​​​​​​​​​ ប្រទេស​​​ថៃ​​​នឹង​​​ចេញ​​​លិខិត​​​អនុញ្ញាត​​​ឲ្យ​ធ្វើ​​​ការដល់​​​កម្មករ​​​ទាំង​​​នោះ​​​ដើម្បី​​​ស្នាក់​​​នៅ​​​ក្នុង​​​ប្រទេស​​​ថៃ​​​ និង​​​នៅ​​​ជាមួយ​​​ក្រុមហ៊ុន​​​ណា​​​មួយ​​​ដោយ​​​ស្រប​​​ច្បាប់​​​។ ការងារ​​​​​ស្រប​​​ច្បាប់​​​ និង​​​មាន​​​សុវត្ថិភាព​​​”។

លោក​​​រដ្ឋ​​​មន្ត្រី​​​មិន​​​បាន​​​បញ្ជាក់​​​ច្បាស់​​​ថា ពេល​​​ណា​​​នៅ​​​ខែ​​​កក្កដា​​​ សេវា​​​ច្រក​​​ចេញ​​​ចូល​​​តែ​​​មួយ​​​នឹង​​​បើក​​ដំណើរ​​​ការ​​​ ឬ​​​ថា​​​តើ​​​រដ្ឋាភិបាល​​​នឹង​​​បញ្ចុះ​​​តម្លៃ​​វិញ្ញាបនបត្រ​​​ការងារ​​​ឬយ៉ាង​ណា​និង​មូល​​​ហេតុ​​​មួយ​​​ផ្សេង​​​ទៀត​​​ដែល​ប្រជាជន​​​ខ្មែរ​​​ជាច្រើន​​​ទៅ​​​ធ្វើ​​​ការ​​​នៅ​​​ប្រទេស​​​ថៃ​​​ ជា​​​ញឹក​​​ញាប់​​​ជ្រើស​​​រើស​​​ផ្លូវ​​​ខុស​​​​ច្បាប់​​​នោះទេ។

លោក គោ​​​សុំ សារឿត អភិបាល​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា លោក​​​បាន​​​ឮពីក្រុម​​​មន្ត្រី​​​ព្រំដែន​​​ថា រដ្ឋាភិបាល​​​ថៃ​​​ក៏​​​បាន​​​បញ្ចុះ​​​តម្លៃ​​​ប័ណ្ណ​​​ការងារ​​​ពី​​​តម្លៃ​​​សព្វ​​​ថ្ងៃ​​​២មឺុន​​​បាត​​​ មក​​​ត្រឹម​​​២.០០០បាត (ប្រហែល​​​៦១,៦០ដុល្លារ​​​)”ដែរ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” ឥឡូវ​​​នេះ​​​ខ្ញុំ​​​ឮថា ពួកគេ​​​ [ កម្មករ​​​ចំណាកស្រុក​​​]​​​​​​ នឹ​​​ង​​​ត្រូ​​​វ​​​ការ​​​តែ​​​២.០០០បាត​​​ប៉ុណ្ណោះ​​​សម្រាប់​​​ប័ណ្ណ​​​ការងារ​​​មួយ​​​ ដើម្បី​​​ធ្វើ​​​ការ​​​នៅ​​​ប្រទេស​​​ថៃ​​​សម្រាប់​​​រយៈ​​​ពេល​​​ប្រាំមួយខែ​​​”។

ដោយ​​​ខេត្ត​​​របស់​​​លោក​​​តែ​​​មួយ​​​បាន​​​ទទួល​​​អ្នក​​​ត្រឡប់​​​​​​មក​​​ស្រុក​​​វិញ​​​ ប្រហែល​​​២៧.០០០នាក់​​​នោះ​​​ លោក សារឿត​​​ សង្ឃឹម​​​ថា ការ​​​បញ្ចុះ​​​តម្លៃ​​​ដ៏​​​ច្រើន​​​នេះ​​​នឹង​​​នាំ​​​ឲ្យ​​​ពួក​​​គេ​​​ជា​​​ច្រើន​​​អាច​​​ត្រឡប់​​​ទៅ​​​ប្រទេស​​​ថៃ​​​វិញ​​​ក្នុ​​​ង​​​ពេល​​​ឆាប់​​​ៗ និ​​​ង​​​ដោយ​​ស្រប​​​ច្បាប់។

នៅខេត្ត​​​កំពង់​​​ធំ​​​​​​ អ្នក​​​មីង​​​ សូ អាន ដែល​​​មាន​​​កូន​​​​​​​​​ ចៅ និង​​​សមាជិក​​​គ្រួសារ​​​ផ្សេង​ទៀត​ចំនួន​​​១១នាក់​​​ ដែល​​​បាន​​​ធ្វើ​​​ចំណាក​​​ស្រុក​​​ទៅ​​​ប្រទេស​​​ថៃ​​​រក​​​ការ​​​ងារ​​​ធ្វើ​​​ បាន​​​ស្វាគមន៍​​​​​​ការ​​​បញ្ចុះ​​​តម្លៃ​​​នេះ​​​ ប៉ុន្តែ បាន​​​សំដែង​​​ការ​​​ព្រួយ​​​បារម្ភថា ការ​​​យក​​​ថ្លៃ​​​លួច​​​លាក់​​​និ​​​ងសំណូក​​​ នឹង​​​ធ្វើ​​​ឲ្យ​​​​​​មាន​តម្លៃ​​​ខ្ពស់​​​ជាង​​​ការ​​​កំណត់​​​ជា​​​ផ្លូវ​​​ការ​​​ដដែល​​​។

អ្នក​​​មីង​​​បាន​​​និយាយ​​​ថា ” ខ្ញុំ​​​​​​​​​​​​​​​​​​​​​បារម្ភ​​​ថា ពួកគេ​​​នឹង​​​ទារ​តម្លៃ​ច្រើន​​​ជាង​​​តម្លៃ​ដែល​បាន​​​កំណត់​​​។ ពួកគេ​​​តែ​​ង​​​តែ​​​និយាយ​​​យ៉ាង​​​នេះ​​​យ៉ាង​​​នោះ ហើយ​​​ទារ​​​លុយ​​​ថែម​​​។ ពួក​​​គេ​​​និយាយ​​​ថា ៤​​​ដុល្លារ​​​ ប៉ុន្តែ តាម​​​ជាក់​​​ស្តែង​​​វា​​​នឹង​​​ច្រើន​​​ជាង​​​នេះ”។

​​​អូន ឆៃ​​​អេង​​​ ជាកូន​​​ស្រី​​​របស់​​​មីង​​​អាន ដែល​​​បាន​​​​​​រត់​​​ចេញ​​​ពី​​​ប្រទេស​​​ថៃ​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ព្រោះ​​​ខ្លាច​​​ត្រូវ​​​គេ​​​ចាប់​​​ខ្លួន​​​នោះ បាន​​​និយាយ​​​ថា នាង​​​​​​ចង់​​​ត្រឡប់​​​ទៅ​​​វិញ​​​ខ្លាំង​​​ណាស់​​​។

នាង​​​បាន​​​និយាយ​​​ថា ធ្វើការ​​​ងារ​​​សំណង់​​​នៅ​​​ភ្នំពេញ​​​ នាង​​​អាច​​​រក​​​បាន​​​​​​ល្មម​​​តែ​​​ចាយ​​​ម្នាក់​​​ឯង​​​។ នៅ​​​ប្រទេស​​​ថៃ​​​នាង​​​នឹង​​​ប្តី​​​របស់​​​នាង​​​អាច​​​រក​​​​​​ប្រាក់​​​ផ្ញើ​​​មក​​​ផ្ទះ​​​​​​ជាង​​​១៥០​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ។ នាង​​​បាន​​​និយាយ​​​ថា ” ខ្ញុំ​​​អាច​​សន្សំ​​​ប្រាក់​​​ខ្លះ​​​ផ្ញើ​​​មក​​​ផ្ទះ​​​ឲ្យកូន​​​ៗ​​​របស់​​​ខ្ញុំ​​​។ ​​​ខ្ញុំ​​​ចង់​​​ត្រឡប់​​​ទៅ​​ធ្វើ​​​ការ​​​នៅ​​​ទី​​​នោះ​​​វិញ​​​។ នៅ​​​ស្រុក​​​ខ្មែរ​​​ ខ្ញុំ​​​មិន​​​អាច​​​រក​​​ប្រាក់​​​បាន​​​ទេ​​​”។

ក្នុង​​​ពេល​​​ជាមួយ​​​គ្នា​​​​​​នេះ ​​​​​​​​​​​​​​​​​​នៅ​​​តាម​​​បណ្តោយ​​​ព្រំ​​​ដែន​​​ ក្រុម​​​មន្ត្រី​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ការ​​​ឆ្លង​​​ដែន​​​រាល់​​​ថ្ងៃ​​​បាន​​​បន្ត​​​ធ្លាក់​​​ចុះ​​​យ៉ាង​​​ច្រើន​​​កាល​​​ពី​​​ចុង​​​សប្តាហ៍​​​ពី​​​ចំនួន​​​ដ៏​​​ច្រើន​​​បំផុត​​​មួយ​​​សប្តាហ៍​​​មក​​​នេះ​​​។

នៅច្រក​​​ទ្វារ​​​អន្តរ​​​ជាតិ​​​ប៉ោយ​​​ប៉ែត​​​ ក្នុង​​​ខេត្ត​​​បន្ទាយមាន​​​ជ័យ​​​ កាល​​​ពីចុង​​​សប្តាហ៍​​​មុន​​​ ក្រុម​​​មន្ត្រី​​​បាន​​​និយាយថា ​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ច្រើន​​​ជាង​​​៤០.០០០នាក់​​​បាន​​​សម្រុក​​​ចេញ​​​ពី​​​ប្រទេស​​​ថៃ​​​តែ​​​ក្នុង​​​ពេល​​​មួយ​​​ថ្ងៃ​​​ប៉ុណ្ណោះ​​​។

កាល​​​ពី​​​ម្សិលមិញ លោក សែម មករា អនុប្រធាន​​​​​នគរបាល​​​អន្តោ​​​ប្រវេសន៍​​​នៅ​ច្រក​ទ្វារព្រំ​ដែននេះ បាន​​​និយាយ​​​ថា ពល​​​រដ្ឋ​​​ខ្មែរ​​​មិន​​​ដល់​​​៧.០០០នាក់​​​បាន​​​ឆ្លង​​​កាត់​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ​​​៍  ហើយ​​​តិច​​​ជាង​​​២.០០០នាក់​​​បាន​​​ឆ្លង​​​ព្រំ​​​ដែន​​​កាល​​​ពី​​ម្សិលមិញ គិត​​​ត្រឹម​​​ម៉ោង​​​៣និង​​​៤០​​​នាទី​​​រសៀល​​​។

យោង​​​តាម​​​ចំនួន​​​ផ្លូវ​​​ការ​​​របស់​​​រដ្ឋាភិបាល​​​ ពល​​​រដ្ឋ​​​ខ្មែរ​​​យ៉ាង​​​ហោច​​​ណាស់​​​ប្រាំបី​​​នាក់​​​បាន​​​បាត់​​​បង់​​​ជីវិត​​​ក្នុង​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​ពេល​​​រត់​​​ចេញ​​​ពី​​​ប្រទេស​​​ថៃ​​​ ឬ​​​បាន​​​លង់​​​ទឹក​​​ស្លាប់​​​ពេល​​​ព្យាយាម​​​គេ​​​ច​​​ចេញ​​​ពី​​​ការចាប់​​​ខ្លួន​​​។ សេចក្តី​​​រាយការណ៍​​​ពី​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​នានា​​​ និង​​​សាក្សី​​​ជាច្រើន​​​នាក់​​​បាន​​​កំណត់​​​ចំនួន​​​អ្នក​​​ស្លាប់​​​ដល់​​​ទៅ​​​១០នាក់​​​។

រដ្ឋាភិបាល​​​​​​បាន​​​ឲ្យដឹង​​​ថា ពល​​​រដ្ឋ​​​ខ្មែរ​​​១៣​​​នាក់​​​ក៏​​​ត្រូ​​​វ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ប្រទេស​​​ថៃ​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ដែរ​​​ ពីបទ​​​ប្រើ​​​​​​ឯកសារ​​​ការងារ​​​ក្លែង​​​ក្លាយ។ កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ លោក​​​ កុយ​​​ គួង អ្នក​​​នាំពាក្យ​​​ក្រសួ​​​ង​​​ការ​​​បរទេស​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ពល​​​រដ្ឋ​​​ខ្មែរ​​​ទាំង​​​១៣នាក់​​​នោះ​​​នឹង​​​ត្រូវ​​​គេ​​​បញ្ជូន​​​ទៅ​​​តុលាការ​​​ ហើយ​​​នឹង​​​ត្រូវ​​​ផ្តល់​​​មេធាវី​​​ឲ្យ​​​។​​​លោក កុយ គួង ​​​មិន​​​អាច​​​​​​ទាក់ទង​​​ដើម្បី​​​សុំ​​​កា​​​រ​​​អធិប្បាយ​​​បាន​​​ទេកាល​​​ពី​​​ម្សិលមិញ។

លោក ផាកឌី ទូឆៃ​​​យុទ្ធ ឯកអគ្គ​​​រាជទូត​​​ថៃ​​​ប្រចាំ​​​ក​​​ម្ពុជា​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​បាន​​​ទទួល​​​ព័ត៌​​​មាន​​​ផ្លូវ​​​ការ​​​អំពី​​​រឿង​​​ក្តី​​​នៅ​​​តុលាការ ឬ​​​ការ​​​ខិត​​​ខំ​​​របស់​​​របប​​​យោធា​​​ថៃ​​​ដើម្បី​​​​​​នាំ​​​កម្មករ​​​ចំណាកស្រុក​​​ដែល​​​បាន​​​ភៀសខ្លួន​​​ចេ​​ញ​​​ពី​​​ប្រទេស​​​ថៃ​​​ ត្រឡប់​​​ទៅ​វិញ​​​ដោយ​​​ស្រប​​​ច្បាប់​​​នោះ​​​ទេ​​​៕ មានិត

 (រាយការណ៍​​​បន្ថែម​​​ដោយ សាំង សុឥន្ទរិទ្ធ និង ZsomborPeter)​​​​​​​​​

 

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.