ប្អូន​ស្រី​លោក​​ ហ៊ុន សែន​ ទទួល​បាន​តំណែង​នៅក្រសួង​ទំនាក់​ទំនង​ជាមួយ​សភា​-ព្រឹទ្ធសភា​

យោង​តាម​ច្បាប់ថតចម្លង​នៃ​ព្រះ​រាជ​     ក្រឹត​្យ​ ដែល​ត្រូ​វបាន​ផ្សព្វផ្សាយ​នៅលើ​ទំព័រ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ហ្វេស​ប៊ុក​ ក្នុង​សប្តាហ៍​នេះ​បាន​​ឲ្យដឹង​ថា​ លោកស្រី ហ៊ុន សីុណាត ប្អូន​ស្រី​របស់លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន ត្រូវ​បាន​តែង​តាំង​ដោយ​ព្រះ​រាជ​ក្រឹត្យ​​​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ទំនាក់​ទំនង​​ជាមួយ​សភា-ព្រឹទ្ធ​សភា​ និង​អធិ​ការកិច្ច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។
លោក​ស្រី ហ៊ុន សីុណាត អាយុ​៥៨​ឆ្នាំ​ដែល​កាល​ពីពេលថ្មី​ៗ​នេះ​បាន​លាឈប់​ពី​ការ​ងារ​ជា​អគ្គកុងស៊ុល​នៅ​ស្ថានកុង​ស៊ុល​កម្ពុជា​ប្រចាំទីក្រុង​ចុង​គីង​ ប្រទេស​ចិន​នោះ​បាន​លើកឡើងថា កាល​ដើមឡើយ​​លោក​ស្រីរំពឹង​ថា នឹង​ចូល​និវត្ត​បន្ទាប់​ពី​លា​ឈប់​ពី​ការងារ​នៅ​ក្រសួងការ​បរទេស​ និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​ ដោយ​បាន​ចំណាយ​ពេល​ជាង​៣០ឆ្នាំ​សម្រាប់​បម្រើការងារ​ជា​​មន្ត្រី​រាជការ​ ក៏​ប៉ុន្តែ លោកស្រីបាន​បញ្ជាក់​ថា លោក​ស្រី​ព្រម​ទទួល​យក​តំណែង​ថ្មី​នេះ​ដោយសារ​តែ​ “ ប្រមុខ​រាជ​រដ្ឋាភិបាល​​នៅ​តែ​ត្រូវការ​ខ្ញុំ​ឲ្យជួយ​ធ្វើ​ការ​ងារ​មួយ​ចំនួន​” ។

ប្រវត្តិរូប​សង្ខេប​ច្បាស់ការ​របស់លោក​ ហ៊ុន​ សែន គឺ​ “ បុរស​ខ្លាំង​” បាន​ពិពណ៌នា​ថា លោក​ស្រី ហ៊ុន សីុណាត មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ​្ធ​ជាមួយ​បង​ប្រុស​ដ៏មាន​អំណាច​របស់​លោក​ស្រី​ ។

​លោក​ស្រី​ ហ៊ុន សីុណាត បាន​ចូល​រួម​នៅ​ក្នុងចលនា​ខ្មែរ​ក្រហម​អំឡុង​ពេល​ប្រហាក់​ប្រហែ​លគ្នា​នឹង​លោកនាយក​រដ្ឋ​មន្ត្រី​​ ហ៊ុន សែន ដែរ​ ពោល​គឺលោក​ស្រី​បាន​ចូល​រួម​នៅ​​ដើមទសវត្សរ៍​ឆ្នាំ​១៩៧០​៕​សុធា​

© 2013, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.