មនុស្ស​រាប់​ពាន់​នាក់​ជួប​ជុំគ្នា​នៅ​រាជ​ធានី​ភ្នំពេញ​សម្រាប់​ទិវា​សិទ្ធិ​មនុស្ស

មនុស្ស​​​ជាង​​​១.០០០នាក់​​​បាន​​ប្រមូល​ផ្តុំគ្នាតាម​​​ដង​​​ផ្លូវ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពីម្សិលមិញ អំពាវ​​​នាវ​​​ឲ្យមានការ​កែ​​​ទម្រង់​​​ប្រព័ន្ធ​​​តុលាការ បញ្ចប់​​​អំពើ​​​ហិង្សា​​​ពី​​​សំណាក់​​​រដ្ឋាភិបាល​​​ និង​​​លុប​​​បំបាត់​​​អំពើ​​​ពុករលួយ​​​ដើម្បី​​​រំឭក​​​ដល់​​​​​ខួប​​​លើក​​​ទី​​​៦៦​​​នៃ​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​ជា​​​សាកល​​​ស្តីពី​​​សិទ្ធិ​​​មនុស្ស។cam-photo-front3

ព្រះសង្ឃ​​​ និង​​​សកម្ម​​​ជន​​​ប្រហែល​​​៦០០​​​អង្គ​​​-នាក់​​​មក​​​ពី​​​ទូទាំង​​​ប្រទេស​​​បាន​​​ចាប់​​​ផ្តើម​​​ជួប​​​ជុំ​​​គ្នា​​​នៅ​​​ខាង​​​ក្រៅ​​​រដ្ឋសភា​​​នៅ​​​ម៉ោង​​​ប្រហែល​​​៧​​​និង​​​៣០​​​នាទី​​​ព្រឹក​​​ បន្ទាប់​​​ពី​​​បញ្ចប់​​​ការ​​​ហែ​​​ក្បួន​ប្រាំ​​​មួយ​​​ខេត្តរយៈ​​​ពេល​​​ប្រាំ​​​ថ្ងៃ​​​ទូទាំង​​​ប្រទេស​​​។

ក្រុមអ្នក​​​ហែ​​​ក្បួន​​​ដែល​​​បាន​​​បញ្ចប់​​​ដំណើរ​​​របស់​​​ខ្លួន​​​បន្ទាប់​​​ពី​​​ស្នាក់​​​នៅ​​​តាម​​​វត្ត​​​អារាម​​​នានា​​​ក្នុង​​​រាជ​​​ធានី​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​អង្គារ​​​ ត្រូវ​​​បាន​​​ចូល​​​រួ​​​ម​​​កាល​​​ពីម្សិល​​​មិញ​​​ពី​​​សំណាក់​​​កម្មករ​​​ តំណាង​​​សហជីព​​​ សិស្ស​​​ និស្សិត​​​​​​ និង​​​សកម្មជន​​​សិទ្ធិ​​​ដី​​​ធ្លី​​​ប្រហែល​​​​​​៣០០នាក់​​​។

ទន្ទឹម​​​នឹង​​​នោះ​​​ដែរ​​​ កម្មករ​​​និង​​​សកម្មជន​​​រាប់​​​រយ​​​នាក់​​​បាន​​​ប្រមូល​​​ផ្តុំ​​​គ្នា​​​នៅ​​ក្រោម​​​តង់​​​ ដែល​​​សាងសង់​​​នៅទីលាន​ប្រជា​ធិបតេយ្យ​​​សម្រាប់​​​ព្រឹត្តិការណ៍​​​ដាច់​​​ដោយ​​​ឡែក​​​ពី​​​គ្នា​​​ដែល​​​រៀប​​​ចំ​​​ឡើង​​​ដោយ​​​អង្គការ​​​សង្គម​​​ស៊ីវិល ដែល​​​រួម​​​មាន​​​ការ​​​ថ្លែង​​​សុន្ទរកថា និង​​​ការ​​​រាំ​​​កម្សាន្ត​​​​​។

លោក វន់ ពៅ មេដឹក​​​នាំ​​​ការ​​​ងារ​​​ដែល​​​បាន​​​ជាប់​​​ពន្ធ​​​នាគារ​​​ជា​​​ច្រើ​​ន​​​ខែ​​​កាល​​​ពីដើម​​ឆ្នាំ​​​នេះ​​​ជុ​​​ំ​​​វិញ​​​ការ​​​ចោទ​​​ប្រកាន់​ពីបទ​ពាក់​ព័ន្ធការ​ប្រើរើ​​​អំពើ​​​ហិង្សា​​​នៅ​​​ក្នុង​​​ការ​​​ធ្វើ​​​កូដកម្ម​​​របស់​​​កម្មករ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ កាល​​​ពីខែ​​​មករា​​​នោះ បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​បញ្ចប់​​​និទណ្ឌភាព​​​ ខណៈ​​​ដែល​​​លោក​​​បាន​​​​​​ថ្លែង​​​ទៅ​​​​​​កាន់​​​មនុស្ស​​​នៅ​​​ខាង​​​ក្រៅ​​​រដ្ឋសភា។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លើស​​​ពី​​​នេះ​​​ទៅ​​​ទៀត​​​សូម​​​បញ្ឈប់​​​ការ​​​ប្រើ​​​ប្រាស់​​​ប្រព័ន្ធ​​​តុលាការ​​​ដើម្បី​​​ធ្វើ​​​បាប​​​ដល់​​​ប្រជា​​​ជន​​​ខ្មែរ សកម្ម​​ជន​​​នយោបាយ​​​ និង​​​សកម្មជន​​​សិទ្ធិ​​​មនុស្ស”។

ព្រះ​​​េតជគុណ លួន សុវ៉ាត សកម្មជន​​​ជា​​​ព្រះ​​​សង​​​​​​​​្ឃ​​​បាន​​​រិះ​​​គន់​​​ការ​​​ចាត់​​​វិធាន​​​ការ​​​របស់​​​អាជ្ញាធរ​​​​​​មក​​​លើ​​​ការ​​​ហែ​​​ក្បួន​​រហូត​​ដល់​​​​ទិវា​​​សិទ្ធិ​​​មនុស្ស​​​ដែល​​​អាជ្ញាធរ​​​បាន​​​បិទ​​​ផ្លូវ​​​ជាតិ​​​ និង​​​វត្ត​អារាម​​​មួយ​​​ចំនួន មិន​​​ឲ្យ​​​ក្រុមហែ​​​ក្បួន​​​ចូល​​​។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា “អាជ្ញាធរ​​​ស្អប់​​​អ្នក​​​ការ​​​ពារ​​​សិទ្ធិ​​​មនុស្ស​​​ និង​​​សកម្មភាព​​​សិទ្ធ​​​ិ​​​មនុស្ស​​​ ប៉ុន្តែ យើង​​​ដឹង​​​ថា អ្វី​​​ដែល​​​យើង​​​កំពុង​​​ធ្វើ​​​គឺ​​​ត្រឹម​​​ត្រូវ​​​តាម​​​ ព្រះ​​​ពុទ្ធ​​​សាសនា និង​​​តាម​​​ច្បាប់​​​ជាតិ និង​​​អន្តរ​​​ជាតិ”។

យោង​​​តាម​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​លីកាដូ​​​បាន​​​ឲ្យ​​​ដឹង​​​ថា លោកស្រី ឡោក ខេង និង​​​លោកស្រី ឈុន​​​ សារឹម សមាជិក​​​សភា​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា និង​​​លោក ជា​​​ ប៉ូច សមាជិក​​​សភា​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ទទួល​​​យក​​​ញតិ្ត​​​​ដែល​​​អំពាវ​​​នាវ​​​ឲ្យ​​​អនុវត្ត​​​ច្បាប់​​​ស្តី​​​ពី​​​ការ​​​ធ្វើ​​​បាតុកម្ម ​​​ឯករាជភាព​​​នៃ​​​ប្រព័ន្ធ​​​តុលាការ​​​គ្រប់​​​លំដាប់ថ្នាក់ និង​​​បញ្ចប់​​​ការ​​​បណ្តេញ​​​ចេញ​​​ដោយ​​​បង្ខំ​​​។ តំណាង​​​សហជីព​​​បាន​​​ប្រគល់​​​ញតិ្ត​​​​ដាច់​​​ដោយ​​​ឡែក​​​ដល់​​​សមាជិក​​​សភា​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​លក្ខខណ្ឌ​​​ការ​​​ងារ​​​ល្អប្រសើរ។

លោក សម រង្ស៊ី និង​​​លោក កឹម សុខា មេ​​​ដឹក​​​នាំ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ថ្លែង​​​សុន្ទរកថា ហើយ​​​បាន​​​សន្យា​​​យក​​​ញតិ្ត​​​​នេះ​​​ទៅ​​​ដាក់​​​ជូន​​​​​រដ្ឋសភា​​​។ លោក សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​ទទួល​​​យក​​​​​​សំណើ​​​របស់​​​បងប្អូន។ រាល់​​​សំណើ​​​របស់​​​បង​​​ប្អូន​​​នឹង​​​ត្រូ​​​វ​​​យក​​​ទៅ​​​ដាក់​​​ជូន​​​រដ្ឋ​​​សភា ដែល​​​មិន​​​មែន​​​គ្រប់​​​គ្រង​​​ដោយ​​​គណបក្ស​​​នយោបាយ​​​តែ​​​មួយ​​​ឡើយ​​​។

គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ក៏​​​បាន​​​រៀប​​​ចំ​​​ព្រឹត្តិការ​​​ណ៍របស់ខ្លួន​ផ្ទាល់​​​​​​នៅ​​​ពេល​​​ល្ងាច​​​ផង​​​ដែរ​​​​​​ ដែល​​​មាន​​​មនុស្ស​ចូល​​​រួមប្រហែល​​​៧០០នាក់​​​នៅ​​​សួន​​​ច្បារ​​​តាម​​​ដង​​​ទន្លេ​​​សាប​​​ ទល់​​​មុខ​​​ការិយាល័យ​​​ក្រុម​​​ប្រឹក្សា​​​អភិវឌ្ឍ​​​ន៍កម្ពុជា។ លោក សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ជ្រើស​​​រើស​​​យក​​​កន្លែង​​​នេះ ព្រោះ​​​សាលា​​​រាជ​​​ធានី​​​បាន​​​បដិសេធ​​​សំណើ​​​របស់​​​គណបក្ស​​សុំជួបជុំ​​គ្នា​​​នៅ​​​ទីលាន​​​ប្រជា​​​ធិបតេយ្យ​​​។

ព្រឹត្តិការណ៍​​​ដែល​​​រៀប​​​ចំ​​​ឡើយ​​​ដោយ​​​រដ្ឋាភិបាល​​​នៅ​​​កោះ​​​ពេជ្រ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​នា​​​ព្រឹក​​​ថ្ងៃ​​​នោះ​​​ត្រូវ​​​បាន​​​ចូល​​​រួម​​​ជា​​​អធិបតីដោយ​​​លោក ប៉ា​​​ សុជាតិវង្ស អភិបាល​​​រាជ​​​ធានី​​​ ដែល​​​បាន​​​កោត​​​សរសើរ​​​​​​ប្រវត្តិ​​​សិទ្ធិ​​​មនុស្ស​​​របស់​​​លោក​​​នាយករដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន​​​ ទៅ​​​កាន់​​​អ្នក​​​ចូល​​​រួម​​​ប្រហែល​​​៣.០០០នាក់​​​។

លោក ប៉ា សុជាតិវង្ស បាន​​​មាន​​​ប្រសាសន៍​​​ថា “រដ្ឋាភិបាល​​​កម្ពុជា​​​ក្រោម​​​ការ​​​ដឹក​​​នាំ​​​ប្រកប​​​ដោយ​​​​​​​​​​​​ភាព​​​ឈ្លាស​​​វៃ​​​ និង​​​គតិបណ្ឌិត​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន យល់​​​យ៉ាង​​​ច្បាស់​​​អំពី​​​តម្លៃ​​​សិទ្ធិ​ សេរីភាព​​​ និង​​​​​​សេចក្តី​​​ថ្លៃ​​​ថ្នូរ​​​​​​របស់​​​ប្រជា​​​ពល​​​រដ្ឋ​​​ និង​​​យក​​​ចិត្ត​​​ទុកដាក់ចំពោះសិទ្ធិ​​​មនុស្ស​​​”។

លោក​​​បាន​​​បន្ថែម​​​ថា “ប្រទេស​​​កម្ពុជា​​​បាន​​​ក្លាយ​​​ជា​​​ប្រទេស​​​សន្តិភាព​​​ សុវត្ថិភាព​​​ និង​​​ប្រជា​​​ធិបតេយ្យ​​​សេរីពហុបក្សពិត​​​ប្រាកដ​​​ដែល​​​គោរព​​​សិទ្ធិ​​​មនុស្ស បើក​ទូលាយ​​​ឲ្យ​​​ប្រជា​​​ជន​​​ពល​​​រដ្ឋ​​​ទទួល​​​បាន​​​ព័ត៌​​​មាន​​​… និង​​​គោរ​​​ព​​​សេរីភាពនៃការ​​​តវ៉ា និង​​​ការ​​​បញ្ចេញ​​​មតិ​​​”៕សារុន (រាយការណ៍​​​បន្ថែមដោយ George Wright)

​​​

 

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.