មនុស្ស​​​ជា​​​ច្រើន​​​រយ​​​នាក់​​​​​​នាំ​​​គ្នា​​​ទៅ​​​គោរ​​​ព​​​វិញ្ញាណក្ខន្ធ​​​​​​ព្រះ​​​តេជគុណ​​​ សំ ប៊ុនធឿន​​​ នៅ​​​ភ្នំ​​​ឧដុង្គ

កាលពី​​​ព្រឹក​​​ម្សិលមិញ​​​ ព្រះ​​​សង្ឃ​​​ប្រមាណ​​​​​​៥០០​​​អង្គ​​​​​​បាន​​​ជួប​​​ជុំ​​​គ្នា​​​នៅ​​​ភ្នំ​​​ឧដុង្គ​​​ក្នុង​​​ខេត្ត​​​កណ្ដាល​​​​​​ សម្រាប់​​​ធ្វើ​​​ពិធី​​​រយៈ​​​ពេល​​​​​​ពីរម៉ោ​​​ង​​​ ដើម្បី​​​រំឭក​​​ខួប​​​១១​​​ឆ្នាំ​​​នៃ​​​ការ​​​​​​សុគត​​​របស់​​​​​​ព្រះ​​​តេជគុណ​​​ សំ ប៊ុនធឿ​​​ន​​​ ដែលជា​​​អតីត​​​ប្រធាន​​​ពុទ្ធ​​​មណ្ឌល​​​វិបស្សនាធុរៈ​​​​​​នៃ​​​ព្រះ​​​រាជា​​​ណា​​​ចក្រ​​​កម្ពុជា​​​នៅ​​​​​​ភ្នំ​​​ឧដុង្គ។

ពិធី​​​នេះ​​​បាន​​​ចាប់​​​ផ្ដើម​​​ពី​​​ម៉ោង​​​៩ព្រឹក​​​ដល់​​​ម៉ោង​​​១១​​​ព្រឹក​​​​​​ម្សិលមិញ​​​នៅវត្ត​​​ឧដុង្គ​​​ ក្នុង​​​ស្រុក​​​ពញាឮ ទី​​​ដែល​​​ព្រះ​​​សព​​​ព្រះ​​​តេជ​​​គុណ​​​ សំ ប៊ុនធឿន​​​ ត្រូវ​​​បាន​​​​​​ដាក់​​​តម្កល់​​​នៅ​​​ក្នុ​​​ង​​​ទូ​​​កញ្ចក់​​​នៅ​​​ឡើយ​​​។

លោ​​​ក​​​ អ៊ឹក ថា នាយ​​​ប៉ុស្ដិ៍​​​នគរបាល​​​ឃុំផ្សារ​​​ដែក​​​ បាន​​​មានប្រសាសន៍​​​ថា “មនុស្ស​​​ប្រហែល​​​​​​៧០០​​​នាក់​​​បាន​​​តម្រង់​​​ជួរ​​​នៅ​​​ក្នុង​​​វត្ត​​​ ដើម្បី​​​​​​រាប់​​​​​​បាត​​​ដល់​​​ព្រះ​​​សង្ឃ​​​​​​ប្រមាណ​​​៥០០​​​អង្គ និង​​​​​​ជូន​​​​​​​​​ក្រណាត់​​​ស​​​ដល់​​​យាយ​​​ជីតា​​​ជី ដើម្បី​​​រំឭក​​​ខួប​​​១១​​​ឆ្នាំ​​​នៃ​​​ការ​​​សុគត​​​របស់​​​ព្រះ​​​តេជគុណ​​​ សំ ប៊ុនធឿ​​​ន”។

កាល​​​ពី​​​ថ្ងៃ​​​ទី​​​៦ ខែ​​​កុម្ភៈ​​​ ឆ្នាំ​​​២០០៣ ព្រះ​​​តេជគុណ​​​ សំ ប៊ុនធឿន​​​ ក្នុង​​​ព្រះ​​​ជន្ម​​​៤៧​​​វស្សា ត្រូវ​​​បាន​​​បុរស​​​ពីរ​​​នាក់​​​ជិះ​​​ម៉ូតូ​​​មួយ​​​គ្រឿង​​​បាញ់​​​ប្រហារ​​​​​​នៅ​​​វត្តលង្កា​​​​​​ ក្នុង​​​រា​ជ​ធានីភ្នំពេញ​​​។ ដោយ​​​​​​ត្រូវ​​​គ្រាប់​​​ចំនួន​​​ពីរ​​​គ្រាប់​​​ចំ​​​ដើម​​​ទ្រូង​​​ ព្រះ​​​តេជគុណ​​​បាន​​​សុគត​​​នៅ​​​ពីរ​​​ថ្ងៃ​​​ក្រោយ​​នៅ​​​មន្ទីរពេទ្យ​​​កាល់ម៉ែត​​​។​​​ ចាប់​​​តាំងពី​​​ពេល​​​នោះ​​​មក ឃាត​ករ​​​​​​ដែល​​​ធ្វើ​​​គត​​​ព្រះ​​​អង្គមិន​​​ទាន់​​​ត្រូវ​​​បាន​​​វែក​​​មុខ​​​ឃើញ​​​​​​នៅ​​​ឡើយ​​​ទេ​​​។

លោក​​​ អ៊ឹក ថា  បាន​​​មានប្រសាសន៍​​​ថា “ពុទ្ធ​​​​​​បរិស័ទ​​​​​​និង​​​ព្រះ​​​សង្ឃ​​​ធ្វើ​​​ពិធី​​​នេះ​​​​​​​​​រៀង​​​រាល់​​​ឆ្នាំ​​​ចាប់តាំង​​​ពី​​​ព្រះ​​​អង្គ​​​សុគត​​​មក​​​ ដើម្បី​​​​​​រំឭក​​ដល់​​​វិញ្ញាណក្ខន្ធ​​​ព្រះ​​​អង្គ និង​​​​​​ដើម្បី​​​បង្ហាញ​​​ការ​​​គោរព​​​របស់​​​ពួក​​​យើង​​​ ពីព្រោះ​​​​​​ព្រះអង្គ​​​បាន​​​រួម​​​ចំណែក​​​យ៉ាង​​​ធំ​​​ធេង​​​​​​ជួយ​​​ដល់​​​សង្គម​​​​​​និង​​​ព្រះ​​​ពុទ្ធ​​​សាស​​​នា​​​របស់​​​យើង​​​​​​”។

លោក​​​ ចៅ សនរដ្ឋា ប្រធាន​​​វិទ្យុ​​​ព្រះ​​​សង្ឃ​​​​​​ឯករាជ្យ​​​និង​​​ជា​​​ជំនួយ​​​ការ​​​របស់​​​​​​ព្រះ​​​តេជ​​​គុណ​​​ ប៊ុត ប៊ុន​​​ទិញ​​​ ប្រធាន​​​បណ្ដាញ​​​ព្រះសង្ឃ​​​ឯក​​​រាជ្យ​​​​​​ដើម្បី​​​យុត្តិធម៌​​​សង្គម​​​ បាន​​​យល់​​​ស្រប​​​​​​តាម​​​ទស្សន​​​​​​យល់​​​ឃើញ​​​របស់​​​លោក​​​ អ៊ឹក​​​ ថា។ លោក​​​ ចៅ សនរដ្ឋា បាន​​​លើក​​​ឡើ​​​ងថា “ខ្ញុំ​​​មក​​​ចូល​​​រួម​​​ពិធី​​​នេះ​​​​​​ ពីព្រោះ​​​ខ្ញុំ​​​ចង់​​​បង្ហាញ​​​​​​ការ​​​គោរព​​​របស់​​​ខ្ញុំ​​​ចំពោះ​​​ព្រះ​​​អង្គ ដោយ​​​សារ​​​​​​តែ​​​ព្រះ​​​អង្គ​​​ គឺ​​​ជាបុគ្គល​​​​​​គំរូ​​​ដ៏​​​ល្អ​​​សម្រាប់​​​ព្រះ​​​​​​សង្ឃ​​​ជំនាន់​​​ក្រោយ​​​ ហើយ​​​ព្រះ​​​​​​អង្គ​​​បាន​​​បង្កើត​​​មណ្ឌល​​​​​​វិបស្សនាធុរៈ​​​នៅ​​​តាម​​​ខេត្ត​​​នានា​​​​​​ ដែល​​​បាន​​​​​​បង្រៀន​​​​​​យាយ​​​ជីតាជី និង​​​ព្រះ​​​សង្ឃ​​​ពី​​​​​​វិធី​​​ធ្វើ​​​វិបស្សនា​​​ ហើយ​​​ព្រះ​​​អង្គ​​​ថែម​​​ទាំង​​​បាន​​​និពន្ធ​​​សៀវភៅ​​​ពីរបី​​​ក្បាល​​​ស្ដី​​​ពី​​​វិបស្សនា​​​ធុរៈ​​​ទៀត​​​ផង​​​”។

លោក​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា លោក​​​មាន​​​​​​កា​​​រខក​​​ចិត្ត​​​​​​ ព្រោះ​​​រហូត​​​មក​​​ទល់​​​ពេល​​​នេះ​​​មិន​​​ទាន់​​​មាន​​​ការ​​​ផ្ដន្ទាទោស​​​​​​ជន​​​ដៃ​​​ដល់​​​​​​ ដែល​​​ធ្វើ​​​គត​​​ព្រះ​​​តេជគុណ​​​​​ សំ ប៊ុនធឿន នៅ​​​ឡើយ​​​ទេ​​​។ លោក​​​​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​ខក​​​ចិត្ត​​​ដែលរដ្ឋាភិបាល​​​​​​រក​​​មិន​​​ឃើញ​​​ជន​​​ល្មើស​​​មក​​​ផ្ដន្ទាទោស​​​ ចាប់​​​តាំង​​​ពី​​​ព្រះ​​​អង្គ [ព្រះ​​​តេជ​​​គុណ សំ ប៊ុនធឿន] ត្រូវ​​​បាន​​​ធ្វើ​​​គត​​​កាល​​​ពី​​​ជាង​​​១០​​​ឆ្នាំមុន​​​មក​​​”។

សំដៅ​​​ដល់​​​ព្រះ​​​សារីរិកធាតុ​​​ព្រះ​​​ពុទ្ធ​​​ដែល​​​​​​ត្រូវ​​​​​​បាន​​​ចោរ​​​លួច​​​ពី​​​ព្រះ​​​សក្យមុនីចេតិយ​​​​​​លើ​​​កំពូល​​​ភ្នំ​​​ឧដុង្គ​​​កាលពី​​​ខែ​​​ធ្នូ​​​ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ទាំង​​​អាជ្ញាធរ​​​ ទាំង​​​មន្ត្រី​​​ក្រសួង​​​​​​ធម្មការ​​​និង​​​សាសនា​​​មិន​​​​​​ខ្វាយ​​​ខ្វល់​​​នឹ​​​ង​​​ករណី​​​ធ្វើ​​​គតព្រះតេជគុណ​​​ សំ ប៊ុនធឿន ឬ​​​ការ​​​បាត់​​​ព្រះ​​​សារីរិកធាតុឡើយ​​​”។ ឧត្តមសេនីយ៍​​​ឯក​​​​​​ ខៀវ សុភ័គ​​​ អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​​​​មហាផ្ទៃ​​​ បាន​​​មានប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា “យើង​​​មិន​​​ទាន់​​​មាន​​​ព័ត៌មាន​​​ថ្មី​​​ស្ដី​​​ពី​​​ឃាត​​​កម្ម​​​នេះ​​​នៅ​​​ឡើយ​​​ទេ”៕​​​សុខុម​​​

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.