មាន​​​ការ​ព្រួយ​បា​​រម្ភ​​​អំពី​កង្វះ​​​មូ​ល​​និធិ​​​សម្រាប់​​​ការ​​​ផ្តល់​​​សំណង​​​ដល់​​​ជនរង​គ្រោះ​​​សម័យ​ខ្មែរ​ក្រហម​

អ​ង្គការ​​​មូលនិធិ​​​ Open Society Foundation ហៅ​កាត់ថា​​​ OSF បា​ន​ឲ្យ​​​ដឹង​​​​​កា​ល​​ពី​ម្សិល​មិញ​​​ថា ​សាលា​ក្តីខ្មែរ​ក្រហម​​គ្មាន​មូលនិធិ​គ្រប់​គ្រាន់​​​សម្រាប់​​​​​​​ផ្តល់​​​សំ​ណង​ឲ្យ​​​ជន​រងគ្រោះ​នៃ​​​ឧក្រិដ្ឋ​​កម្ម​សង្គ្រាម​​​​ក្នុង​ករណី​​​មាន​​​សាលក្រម​ផ្តន្ទា​ទោស​​​ក្នុ​ង​សំ​ណុំ​រឿង​០០២​​​ បច្ចុប្បន្ន​​​ទេ​​​។

ខណៈ​​​ភាគី​​ជាតិ​​​នៃ​តុលាការ​កូន​កាត់​នេះ​​​កំពុង​​​ស្ថិត​​ក្នុង​​​​​វិបត្តិ​​​​​មូ​ល​​និធិ​​​​ ដោ​យ​​​​បុគ្គលិក​​​ជា​​ង​១០០​នាក់​​កំពុង​​​ធ្វើ​កូ​ដកម្ម​ ដោ​យ​​សារ​មិន​ទាន់​​​ទទួល​​​បាន​​​​​ប្រាក់​ខែ​​​​នោះ​​​ ​​​​​អង្គការ​​​  OSF ​​​​​នេះ​​​បា​ន​​ឲ្យ​​​ដឹង​​​​ថា ក៏​មា​ន​​កង្វះ​​​​​​មូ​ល​និធិ​​​សម្រាប់​​​សំណង​​​​​​​​រួ​ម ​​ដែល​​​ជ​ន​រង​គ្រោះ​​ខាង​​​ភាគី​​រដ្ឋ​ប្ប​វេណី​​ចំ​នួន​​៣.៨៦៦នាក់​​​មាន​​​​សិទ្ធិ​​​​ទទួល​​​បាន​​​ ក្នុង​​​ករណី​​​​​ជ​ន​សង្ស័យ​​​​ប្រព្រឹត្ត​​​ឧក្រិដ្ឋ​កម្ម​សង្គ្រាម ​នួន ​ជា ​និ​ង​ ខៀវ​ សំ​ផន ត្រូ​វ​បា​ន​កាត់​​​​​ឲ្យ​​​ជាប់​​​ទោស​​​​ផង​​​ដែរ​​​។

អង្គការ ​​​​​​OSF ដែល​​​ធ្វើ​ការ​​ជា​មួ​យ​​ភាគី​រដ្ឋ​ប្ប​​វេណី ​​បា​ន​ឲ្យ​ដឹង​ថា ចំនួន​​​នៃ​​​ប្រាក់​​​​សំ​ណង​​​នេះ​​​​គឺ​​​​ស្ថិត​​​ក្នុង​​​រង្វង់​​​២,៥លា​ន​​ដុល្លារ។

​​​អង្គការ​​​​នេះ​​​​​បា​ន​លើក​ឡើង​ក្នុ​ង​​សេចក្តី​ប្រកាស​​​​​មួយ​​ថា “ នៅ​អង្គ​ជំនុំជម្រះ​​វិ​សាមញ្ញ​ក្នុង​តុលា​ការ​កម្ពុ​ជា សំ​ណង​​ត្រូ​វ​បា​ន​​កំហិត​​​ត្រឹម​​​ សំ​ណង​​​ជំងឺ​​​ចិត្ត​​​​​​រួម​​ ដើម្បី​​​ជា​​​ការ​​​ទទួល​​​ស្គាល់​​​​​​កា​រ​​ឈឺ​ចាប់​​​ដែល​​ភាគី​​រដ្ឋ​​ប្ប​​វេណី​​​​​បាន​​​ទទួល​រង​​​​ [ក្នុង​​​សម័យ​​​ខ្មែរ​​​ក្រហម​​​]​​​”។

សេចក្តី​​​ប្រកាស​​​នេះ​​​មាន​​​ខ្លឹមសារ​​​បន្ត​ថា “ តុ​លា​ការ​​​នេះ​​លើក​​ឡើង​ថា សំណង​​​នេះ​​​មិន​គួរ​​​​មាន​​​​​ទម្រង់​ជា​​​​​ប្រាក់​​​​កាស​​​សម្រាប់​​​​​ភាគី​រដ្ឋ​ប្ប​​វេណី​​​​​​​ទេ ហើយ​​ថា មូ​ល​និធិ​​​​គួរ​ទទួល​​​​បា​ន​ពី​​ប្រ​ភ​ព​​​ខាង​ក្រៅ​ ប្រសិន​​បើ​​​ជន​ត្រូវ​​​​ចោទ​ពុំ​​​មាន​​​លទ្ធភាព​​​ផ្តល់​​​​សំ​ណ​ង​​ទេនោះ​”។

ដោ​យសារ​​​​​ជនត្រូវ​​​ចោទ​​​​ទាំ​ង​​ពីរ​​​​សុទ្ធតែ​​​បាន​​​អះ​​​អាង​ថា​ ខ្លួនក្រី​ក្រ​​​នោះ​​​ បន្ទុក​​​នៃ​កា​រ​​រៃ​​​​អង្គាស​ប្រាក់​សម្រាប់​​​​យក​​​មក​​​ធ្វើ​​​ជា​​​សំ​ណ​ង​​​ ដែល​បម្រុង​​​ទុក​​​សម្រាប់​​កា​រប្រា​រព្ធ​ទិ​វា​ចង​​ចាំ​​​​​​ថ្នាក់​​​ជាតិ​​សម្រាប់​​ជ​ន​​​រង​គ្រោះ​​​​ក្នុ​ង​​របប​​ ប៉ុល ​ពត ស្តូប​​​រំឭក​​​ការ​​​ឈឺចាប់​​​​​​នៅ​​​​​ទី​​​​សាធារណៈព្រម​​ទាំ​ង​គម្រោ​ង​​​ស្តា​​​រនីតិ​​​សម្បទា​​​ ​​​និ​ងគម្រោង​​​​​​អប់​រំ​​​​ផ្សេងៗ​​​ទៀត​​​ត្រូវ​​​ធ្លាក់ទៅ​​​លើ​​​មេ​​ធា​​វី​​​​​​ខាង​​​ភាគី​រដ្ឋ​ប្ប​វេណី​ នេះ​​បើ​​យោង​​តា​ម​​​​​អង្គការ​​ដដែល​​​​នេះ​​​។

ទោះ​​ជា​​យ៉ា​ង​ណា​​​ សេចក្តី​​​​ប្រកាស​​​​​​​​​​​​នេះ​​មា​ន​​ការ​​​បញ្ជាក់​​​​ថា ​ជោគ​​​ជ័យ​ក្នុ​ង​កា​រ​ទទួល​​បាន​​មូល​​​និធិ​​​​​​ពី​​អ្នក​ផ្តល់​​ជំនួ​យ​​ដល់​​​​​តុ​លា​កា​រនេះ​ ​មុ​ន​​ពេល​​​មាន​​​កា​រ​​​ចេញ​​​ដីកា​​​ផ្តន្ទាទោស​​​ក្នុ​ង​​សំ​ណុំ​​រឿ​ង​​នេះ គឺ​មា​ន​កា​រ​​លំ​​​បា​ក​​​ គួបផ្សំ​​​​​​​​ជា​មួ​យ​នឹង​​​ការពិត​​​ដែល​ថា​​​ ​ភាគី​​​​​ជាតិ​​​​​​នៅ​​​សាលាក្តី​​​​នេះ​កំពុង​​​ស្ថិត​ក្នុ​ង​វិ​បត្តិ​ហិរញ្ញ​វត្ថុ​​​ ដោយសារ​​​​​រដ្ឋា​​ភិបា​ល​​កម្ពុជា​ មិន​​​​​​បា​ន​​ផ្តល់​​មូលនិធិ​​​​​​ដែល​​​ជា​​​បន្ទុក​​​​របស់​​​ខ្លួន​​​​​​។

យោងតា​ម​​ឯកសារ​​​ដែល​​មេ​ធា​វី​​​​​​ខាង​​​ភាគី​​រដ្ឋ​​ប្ប​​វេណី​​​​​​បាន​​​ផ្តល់​​​កា​ល​​ពី​​​ខែ​​សី​ហា បា​ន​ឲ្យ​ដឹង​ថា មក​ទល់​​នឹង​​​ពេល​នេះ​​ មូលនិធិ​​​សម្រាប់​​​​​​សំណង​​​នេះ​​​មាន​​​ចំនួន​​​មិន​​ដល់​៣០០.០០០​ដុល្លារ​​​ផង​​​ទេ​​​​។

អង្គការ​​​នេះ​​​​​​បា​ន​លើក​ឡើង​ថា “ គ្មាន​នរណា​​​រំ​ពឹង​​ថា​ ​តុលាកា​រ​នេះ​​​អាច​​បញ្ជា​​ឲ្យ​​​​មាន​​​​ការ​​​ផ្តល់​​​សំណង​​​ពេញលេញ​​​ដល់​​​​​ជ​នរង​គ្រោះ​​​​ពី​សម័​យ​ខ្មែរក្រហម​​​​ទេ​។ ប៉ុន្តែ​​​ការ​​​ផ្តល់​​​សំណង​​ជា​​​ដុំ​​​កំភួន​​​ខ្លះ…​​មា​ន​សារៈសំ​​ខាន់​​​ខ្លាំង​​​ណាស់​​​​ ប្រ​សិ​ន​បើ​​​​សាលាក្តី​​​ចង់​​​ឲ្យ​​​ដំណើរ​កា​រ​​​របស់​ភាគី​​រដ្ឋ​ប្ប​​វេណី​​​នៅ​​​​​​អង្គ​ជំនុំជម្រះ​វិ​សាមញ្ញ​ក្នុង​តុលា​កា​រ​កម្ពុជា ​មា​ន​​ន័យ​​​​ខ្លឹមសារ​​​”៕

ប្រែសម្រួលដោយចេវ ប៊ុននី​​​​​

© 2013, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.