របាយការណ៍​​​រដ្ឋាភិបាល​​​​​​បន្ទោសថា​​​​​​ CNRP និង​​​សហជីព​​​បំផ្លាញ​​​ទ្រព្យ​​​សម្បត្តិ​​​

គណៈកម្មការ​​​​​​​​​មួយ​​​របស់​​​​​​រដ្ឋាភិបាល​​​ទទួល​​​បន្ទុក​​​​​​វាយ​​​តម្លៃ​​​ការ​​​ខូច​​​ខាត​​​​​​​​​បង្ក​​​ឡើ​​​ង​​​ដោយ​​​សារ​​​​​​ការតវ៉ា​​​របស់​​​កម្មករ​​​កាត់​​​ដេរ​​​កាល​​​ពី​​​ខែ​​​ធ្នូ​​​ និង​​​ខែ​​​មករា​​​  បាន​​​កំណត់​​​ទំហំ​​​នៃ​​​ការ​​​បំផ្លិច​​​បំផ្លាញ​​​ទ្រព្យ​​​សម្បត្តិ​​​គិត​​​ជា​​​ទឹក​​​ប្រាក់​​​ជាង​​​២៥០.០០០​​​ដុល្លារ​​​។​​​ របាយការណ៍​​​នេះ​​​បន្ទោស​​​ចំៗ​​​ទៅ​​​លើ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ និង​​​មេដឹកនាំ​​​​​​សហ​​​ជីពបី​​​រូប​​​​​​។​​​

ទាំង​​​រដ្ឋាភិបាល​​​ ទាំង​​​សមាគម​​​​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​នៅ​​​កម្ពុជា​​​ ហៅកាត់​​​ថា GMAC ​សុទ្ធ​​​តែ​​​បន្ទោស​​​គណបក្ស​​​ប្រឆាំង​​​​​​និង​​​សហ​​​ជីព​​​នានា​​​ចំពោះ​​​ការ​​​ខូច​​​ខាត​​​នេះ​​​ចាប់​​​តាំង​​​ពី​​​​​​ការ​​​​​​តវ៉ា​​​របស់​​​កម្មករ​​​កាត់​​​ដេរ​​​​​​ទាម​​​ទារ​​​​​​ដំឡើង​​​ប្រាក់​​​ខែ​​​គោល​​​បាន​​​​​​ផុសផុល​​​​​​ខ្លាំង​​​បំផុត​​​​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២ និង​​​ទី​​​៣ ខែ​​​​​​មករាមក​​​។

​​​ ការ​​​តវ៉ា​​​ទាំង​​​នេះ​​​បាន​​​​​​​​​ឈាន​​​ដល់​​​ការ​​​​​​​​​បញ្ចប់​​​​​​បង្ហូរ​​​ឈាម​​​​​​គ្នា​​​ភ្លាមៗ​​​​​​កាល​​​ពីថ្ងៃ​​​ទី​​​៣ ខែ​​​មករា បន្ទាប់ពី​​​​​​កង​​​​​​រាជ​​​អាវុធ​​​ហត្ថ​​​បាន​​​បាញ់​​​ប្រហារ​​​​មិន​​​​​​រើស​​​មុខ​​​ទៅ​​​លើ​​​​​​ក្រុម​​​កម្មករ​​​​​​​​​​​​​​​នៅ​​​​​​​​​ខាង​​​ក្រៅ​​​​​​រោងចក្រ​​​​​​កាត់​​​ដេរ​​​មួយ​​​​​​​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​​​​ បណ្ដាល​​​ឲ្យ​​​មនុស្ស​​​ប្រាំនាក់​​​បាត់​​​បង់​​​ជីវិត​​​ និង​​​ជាង​​​៤០​​​នាក់​​​ទៀត​​​រង​​​របួស​​​។​​​

រដ្ឋាភិបាល​​​​​​បាន​​​បង្កើ​​​ត​​​គណៈកម្មការ​​​​​​ចំនួន​​​បី​​​​​​ភ្លាមៗ​​​ ដើម្បី​​​សើុប​​​អង្កេត​​​​​​ហេតុ​​​ការណ៍​​​នេះ​​​​​​​​​ រួម​​​ទាំង​​​គណៈកម្មការ​​​មួយ​​​ស្ថិត​​​ក្រោម​​​លោក​​​ ស ខេង​​​ រដ្ឋមន្ត្រី​​​ក្រសួង​​​មហា​​​ផ្ទៃ​​​ ដើម្បី​​​វាយ​​​តម្លៃ​​​​​​ពី​​​កា​​​រខូច​​​ខាត​​​ទ្រព្យ​​​សម្បត្តិ​​​ផងដែរ​​។

របាយការណ៍​​​របស់​​​គណៈកម្មការ​​​​​​​​​ចេញ​​​​​​ផ្សាយ​​​កាល​​​ពី​​​ម្សិលមិញ​​​នេះ​​​ បាន​​​វាយ​​​តម្លៃ​​​​​អំពី​​​ការ​​​​​​ខូចខាត​​​​​​ទ្រព្យសម្បត្តិ​​​​​​ឯកជន​​​​​​និង​​​សាធា​​​រណៈ​​​​​​នៅ​​​ក្នុង​​​រាជធានីភ្នំពេញថា មាន​​​ទំហំ​​​ទឹក​​​ប្រាក់​​​២៧៥​​​.៦៨៨​​​ដុល្លារ​​​​​​ ប៉ុន្តែ​​​​​​​​​មិន​​​រាប់​​​បញ្ចូល​​​រោងចក្រ​​​កាត់​​​ដេរ​​​​​​​​​ទេ​​​​​​។

​​​ របាយការណ៍​​​នេះ​​​ក៏​​​លើក​​​ឡើ​​​ង​​​ដែរ​​​ថា សមាគមរោងចក្រ​​​កាត់​​​ដេរ​​​​​​នៅ​​​កម្ពុជា​​​បាន​​​គណនា​​​ថា ការ​​​តវ៉ាទាំង​​​នេះ​​​​​​បាន​​​បង្ក​​​ការ​​​ខូច​​​ខាត​​​​​​ដល់​​​​​​រោងចក្រ​​​​​​ចំនួន​​​៩៥​​​​​​ក្នុង​​​ចំណោម​​​រោងចក្រ​​​​​​ជា​​​សមាជិក​​​របស់​​​ខ្លួន​​​​​​ក្នុង​​​ទំហំ​​​ទឹក​​​ប្រាក់​​​៧២​​​លាន​​​ដុល្លារ​​​​​​។​​​ តួ​​​លេខ​​​នេះ​​​​​​​​​រួម​​​បញ្ចូល​​​ទាំង​​​​​​​​​៤២​​​,២​​​លាន​​​​​​ដុល្លារ​​​​​​លើ​​​កា​​​រ​​​​​​អាក់​​​ខាន​​​ផលិត​​​កម្ម​​​ និង​​​១៧,៣​​​លាន​​​ដុល្លារ​​​លើ​​​​​​កា​​​រ​​​​​​ខូច​​​ខា​​​ត​​​ទ្រព្យ​​​សម្បត្តិ​​​ផង​​​ដែរ​​​។ មន្ត្រី​​​នៅ​​​សមាគម​​​រោងចក្រកាត់​​​ដេរ​​​នៅ​​​កម្ពុជា​​​មិន​​​អាច​​​ទាក់​​​ទង​​​​​​សុំ​​​ការ​​​បំភ្លឺ​​​បាន​​​ទេ​​​។​​​

របាយការណ៍​​​ចេញ​​​ពី​​​គណៈកម្មការ​​​របស់​​​​​​លោក​​​ ស ខេង​​​ នេះ​​​​​​ក៏​​​បូក​​​សរុប​​​​​​ការ​​​ខូច​​​ខាត​​​ផ្សេងៗ​​​ទៀត​​​ដែរ​​​​​​ក្នុង​​​នោះ​​មាន​​​ដូចជា របស់​​​របរ​​​​​​ចំនួន​​​៤០​​​នៅ​​​​​​គ្លីនិក​​​ឯកជន​​​មួយ​​​កន្លែង​​​ របស់​​​របរ​​​ចំនួន​​​៤៥​​​នៅ​​​កន្លែង​​​ជួស​​​ជុល​​​ម៉ូតូ​​​មួយកន្លែង​​​​​​ របស់​​​របរ​​​ចំនួន​​​៣៩​​​នៅ​​​ហាង​​​កាហ្វេ​​​មួយកន្លែង​​​​​​ របស់​​​របរ​ចំនួន​​​៣២​​​នៅ​​​ហាង​​​​​​គុយទាវ​​​មួយកន្លែង​​​​​​ តូប​​​​​​ឈើ​​​ចំនួន​​​៤០​​​​​​និង​​​ស្លាក​​​សញ្ញា​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ចំនួន​​​ប្រាំបី​​​​​​។

របាយការណ៍​​​នេះ​​​ក៏​​​បញ្ជាក់​​​ដែរ​​​ថា ជន​​​ស៊ីវិល​​​៣៥​​​នាក់​​​បាន​​​រង​​​របួស​​​​​​ក្នុង​​​ហេតុ​​​ការណ៍​​​ប៉ះទង្គិច​​​គ្នា​​​រយៈ​​​ពេល​​​​​​ពីរ​​​ថ្ងៃ​​​នេះ​​​ ហើយ​​​ក្នុង​​​នោះ​​​​​​​​​នគរ​​​បាល​​​​​​និង​​​​​​​​​កង​​​រាជអាវុធ​​​ហត្ថ​​​ចំនួន​​​៤៥​​​នាក់​​​​​​​​​ក៏​​​បាន​​​រង​​​របួស​​​ដែរ​​​។​​​

របាយការណ៍​​​នេះ​​​​​​បញ្ជាក់ថា ចំនួន​​​អ្នក​​​ស្លាប់​​​​​​​​​សរុប​​​​​​គឺ​​​មាន​​​បួ​​​ននាក់​​​។​​​ សាក្សី​​​និង​​​​​​អង្គការ​​​សិទ្ធិមនុស្ស​​​នានា​​​និយាយ​​​ថា យុវជន​​​​​​អាយុ​​​១៦​​​ឆ្នាំ​​​​​​ម្នាក់​​​​​​ក៏​​​កំពុង​​​តែ​​​បាត់​​​ខ្លួន​​​ដែរ​​​ ហើយ​​​គេ​​​គិត​​​ថា យុវជន​​​រូប​​​នេះ​​​បាន​​​ស្លាប់​​​បាត់​​​ទៅ​​​​​​ហើយ​​​​​​ បន្ទាប់ពី​​​រូប​​​គេ​​​​​​ត្រូវ​​​បាន​​​គេ​​​ឃើញ​​​លើក​​​ចុង​​​ក្រោយ​​​​​​ដេក​​​នៅ​​​​​​លើ​​​ដី​​​ និង​​​​​​ហូរ​​​ឈាម​​​​​​យ៉ាង​​​ខ្លាំង​​​​​​ចេញ​​​ពី​​​របួស​​​ដើម​​​ទ្រូង ​កាល​​​ពី​​​ថ្ងៃ​​​ទី​​​៣ ខែ​​​មករា​​។ អាជ្ញាធរ​​​អះអាង​​​ថា ខ្លួន​​​មិន​​​ដឹង​​​​​​ពី​​​ស្ថាន​​​ភាព​​​ ឬ​​​តម្រុយ​​​​​​របស់​​​​​​យុវជន​​​រូប​​​នេះ​​​ទេ​​​។

របាយ​​​ការណ៍​​​ដដែលបន្ទោស​​​​​​​​​​​​ចំពោះ​​​ការ​​​ខូច​​​ខាត​​​ទាំង​​​នេះ​​​​​​​​​ទៅ​​​លើ​​​សហជីព​​​និ​​​ង​​​​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ថា  ជា​​​អ្នក​​​ញុះញង់​​​​​​កម្មករ​​​​​​កាត់​​​ដេរ​​​​​​ឲ្យ​​​ចូល​​​រួម​​​​​​ធ្វើ​​​​​​បាតុកម្ម​​​ “ខុស​​​ច្បាប់​​​”។​​​

របាយការណ៍​​​នេះ​​មាន​​​ខ្លឹម​​​សារ​​​ដូច្នេះ​​​ថា  “បាតុ​​​កម្មខុស​​​ច្បាប់​​​​​​​​​ដឹក​​​នាំ​​​ដោយ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​​​​ គឺ​​​ជា​​​ទង្វើ​​​​​​បង្ក​​​រឿង​​​ ដែល​​​មាន​​​ការ​​​រៀបចំ​​​ទុក​​​ជា​​​មុន​​​ក្នុង​​​គោល​​​បំណង​​​​​​​​​ផ្ដួល​​​រំលំ​​​​​​រដ្ឋាភិ​​​បាល​​​ស្រប​​​ច្បាប់​​​​​​​​​តាម​​​រយៈ​​​ការ​​​ញុះ​​​ញង់​​​​​​​​​ឲ្យ​​​មាន​​​ភាព​​​អនាធិបតេយ្យ​​​ អំពើ​​​ហិង្សា​​​ និង​​​ការប៉ះទង្គិច​​​​​​គ្នា​​​​​​​​​ជាមួយ​​​អាជ្ញាធរ​​​មាន​​​សមត្ថ​​​កិច្ច​​​ បណ្ដាល​​​ឲ្យ​​​ជន​​​ស៊ីវិល​​​ស្លាប់​​​ កង​​​កម្លាំង​​​រង​​​របួស​​​ និង​​​មនុស្ស​​​មួយ​​​​​​ចំនួន​​​ត្រូវ​​​ចាប់​​​ខ្លួន​​​”។

របាយការណ៍​​​នេះ​​​​​​បញ្ជាក់​​​ទៀត​​​ថា “អំឡុង​​​​​​​​​បាតុកម្ម​​​​​​ មេដឹកនាំ​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​និង​​​ក្រុម​​​របស់​​​ខ្លួន​​​​​​ (សហជីព​​​​​​ សមាគម និង​​​អង្គ​​​ការ​​​ក្រៅ​​​រដ្ឋាភិបាល​​​មួយ​​​ចំនួន​​​) បាន​​​ញុះញង់​​​ បញ្ចុះ​​​បញ្ចូល​​​​​​និង​​​អំពាវនាវ​​​ឲ្យ​​​មន្ត្រី​​​រាជ​​​ការ​​​​​​​​​ កម្មករ​​​ និង​​​កង​​​កម្លាំង​​​ប្រដាប់​​​អាវុធ​​​ចូល​​​រួម​​​​​​ក្នុង​​​​​​បាតុកម្ម​​​របស់​​​ខ្លួន​​​​​​ប្រឆាំង​​​នឹង​​​​​​រដ្ឋាភិបាល​​​ស្រប​ច្បាប់​​​ ហើយ​​​ទាមទារ​​​ឲ្យ​​​មាន​​​ការ​​​បោះឆ្នោត​​​​​​ឡើ​​​ង​​​វិញ​​​ ទាមទារ​​​ឲ្យ​​​សម្ដេចនាយក​​​រដ្ឋ​​​មន្ត្រី​​​ [ហ៊ុន​​​ សែន] ចុះចេញពី​​​តំណែង​​​​​​ និង​​​ទាម​​​ទារ​​​ប្រាក់​​​ខែ​​​គោល​​​​​​១៦០​​​ដុល្លារ​​​”។

ដោយ​​​ព្យាយាម​​​បង្ហាញ​​​ថា  គណបក្ស​​​សង្គ្រោះ​​​​​​ជាតិ​​​​​​ជាប់​​​ពាក់ព័ន្ធ​​​​​​នឹង​​​អំពើ​​​ហិង្សា​​​​​​ និង​​​ការ​​​ខូចខាត​​​ទាំង​​​នេះ​​​​​​ របាយការណ៍​​​នេះ​​​​​​​​លើក​​​ឡើង​​​ពីពេល​​​​​​ពី​​​របី​​​លើ​​​ក​​​​​​ប៉ុណ្ណោះ​​​ ដែល​​​​​​មន្ត្រី​​​គណបក្ស​​​ប្រឆាំង​​​រួម​​​មាន​​​លោក​​​ សម រង្ស៊ី ប្រធាន​​​គណបក្ស លោក​​​ កឹម សុខា​​ អនុប្រធាន​​​របស់​​​លោក​​​ លោក​​​ស្រី​​​ មូរ សុខ​​​ហួរ សមាជិក​​​ជាន់ខ្ពស់​​​របស់​​​គណបក្ស​​​ប្រឆាំង ​​​​​​បាន​​​អំពាវ​​​នាវ​​​ជា​​​សាធារណៈ​​​​​​ឲ្យ​​​កម្មករ​​​​​​ធ្វើ​​​​​​កូដកម្ម​​​​​​​​​និង​​​បាតុកម្ម​​​​​​​​​។​​​

ពាក់ព័ន្ធ​​​នឹង​​​ភ័ស្ដុតាង​​​បង្ហាញ​​​ពី​​​ការ​​​​​​ញុះ​​​ញង់​​​​​​ របាយការណ៍​​​នេះ​​​បាន​​​គូស​​​បញ្ជាក់​​​ពី​​​ពេល​​​មួយ​​​​​​​​​គឺ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​៣១​​​ ខែធ្នូ ដែល​​​​​​នៅ​​​ពេល​​​នោះ​​​​​​លោក​​​ ហូរ វ៉ាន​​​់ សមាជិក​​​ជាន់ខ្ពស់​​​របស់​​​​​​គណបក្សសង្គ្រោះជាតិ​​​​​​​​​បាន​​​ចែក​​​នំប័ុង​​​​​​ដល់​​​កម្មករ​​​ដែល​​​ធ្វើ​​​ការ​​​តវ៉ា​​​បិទកំណាត់​​​​​​​​​ផ្លូវ​​​មួយ​​​​​​នៅ​​​ក្នុង​​​រាជធានីភ្នំពេញ​​​។​​​

របាយកាណ៍​​​នេះ​​​​​​ក៏​​​បន្ទោស​​​មេដឹកនាំ​​​សហ​​​ជីព​​​ដែរ​​​ ដូចជា​​​​​​លោក​​​ រ៉ុង​​​ ឈុន​​​ អ្នក​​​ស្រី​​​ យ៉ាង សុភ័ណ្ឌ​​​ និង​​​លោក អាត់ ធន់​​​ ថាជា​​​អ្នក​​​ជំរុញ​​​​​​ឲ្យ​​​កម្មក​​​រ​​​កាត់​​​ដេរ​​​​​​​​​ដើរ​​​ចេញពី​​​រោងចក្រ​​​​​​របស់​​​ខ្លួន​​​​​​ ហើយ​​​ចូល​​​រួម​​​​​​កូដកម្ម​​​ទាំង​​​នេះ​​​។

របាយការណ៍​​​នេះ​​​មិន​​​បាន​​​បញ្ជាក់​​​​​​ពី​​​ពេល​​​​​​​​​វេលា​​​ណាមួយ​​​​​​ ដែល​​​​​​អ្នក​​​ណា​​​ម្នាក់​​​ក្នុង​​​ចំណោម​​​អ្នក​​​ទាំង​​​នេះ​​​បាន​​​ណែនាំ​​​​​​នរណា​​​ម្នាក់​​​ជា​​​ពិសេស​​​​​​ឲ្យ​​​បង្ក​​​អំពើ​​​ហិង្សា​​​នោះ​​​ទេ​​​។​​​ ជា​​​ការ​​​ពិត​​​​​​ សហ​​​ជីព​​​ទាំង​​​នេះ​​​​​​​​​និង​​​គណបក្ស​​​ប្រឆាំង​​​តែង​​​តែ​​​​​​ជំរុញ​​​ឲ្យ​​​អ្នក​​​គំាទ្រ​​​របស់​​​ខ្លួន​​​ចៀសវាង​​​​​​ការ​​​ប្រើ​​​អំពើ​​​ហិង្សា​​​។​​​

នៅ​​​ពេល​​​​​​សាកសួរ​​​ថា តើ​​​ភ័ស្ដុតាង​​​អ្វី​​​​​​​​​គណៈ​​​​​​កម្មការ​​​នេះ​​​មាន​​​បញ្ជាក់​​​ថា សហជីព​​​ទាំង​​​នេះ​​​ និង​​​គណបក្ស​​​ប្រឆាំង​​​ជាប់​​​ពាក់ព័ន្ធ​​​ដោយ​​​ផ្ទាល់​​​ទៅ​​​នឹង​​​អំពើហិង្សា​​​នេះនោះ​​​​​​​​​ ឧត្តម​​​សេនីយ៍​​​ឯក​​​ ខៀវ សុភ័គ អ្នក​​​នាំពាក្យ​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​​​​​​​​​​ត្រឹម​​​តែ​​​ប្រាប់​​​​​​ឲ្យ​​​​​​ទៅ​​​មើល​​​របាយ​​​ការណ៍​​​នេះ​​​ឡើងវិញ​​​ប៉ុណ្ណោះ។

លោក​​​បាន​​​មាន​​​​​​ប្រសាសន៍​​​ថា “អស់​​​លោក​​​​​​អាច​​​អាន​​​របាយការណ៍​​​​​​នេះ​​​​​​ឲ្យ​​​អស់​​​បាន​​​ ហើយ​​​អស់​​​លោក​​​​​​នឹ​​​ង​​​ដឹង​​​​​​។ វា​​​មាន​​​និយាយ​​​នៅ​​​ក្នុង​​​​​​របាយការណ៍​​​នេះ​​​”។​​​

លោក​​​ ខៀវ សុភ័គ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​​​​មិន​​​ដឹង​​​ថា តើ​​​របាយការណ៍​​​នេះ​​​គឺ​​​ជា​​​របាយការណ៍​​​ត្រៀម​​​​​​ពាក្យ​​​បណ្ដឹង​​​​​​ប្ដឹង​​​មេ​​​ដឹក​​​នាំ​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ ឬ​​​ថា តើ​​​គណបក្ស​​​ប្រឆាំង​​​នឹង​​​ត្រូវ​​​​​​គេ​​​ទាមទារ​​​ឲ្យ​​​​​​សង​​​ការ​​​ខូច​​​ខាត​​​ណា​​​មួយ​​​ក្នុ​​​ងចំណោម​​​ការ​​​ខូច​​​ខាត​​​ទាំង​​​នេះ​​​ឬយ៉ាង​​​ណា​​​ទេ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ “សង​​​ឬ​​​មិន​​​សង​​​​​​វា​​​មិន​​​មែន​​​ជា​​​សមត្ថកិច្ច​​​របស់​​​ក្រសួង​​​ទេ​​​ វា​​​ស្រេច​​​លើ​​​តុលាការ​​​​​​”។​​​ មេដឹកនាំ​​​គណបក្ស​​​ប្រឆាំង​​​មិន​​​អាច​​​ទាក់ទង​​​សុំ​​​ការ​​​បំភ្លឺ​​​បាន​​​ទេ​​​ពាក់​​​ព័ន្ធ​​​នឹង​​​រឿង​​​នេះ។​​​ តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា​​​​​​​​​ពួក​​​គេ​​​តែង​​​តែ​​​​​​ច្រាន​​​ចោល​​​​​​​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ញុះញង់​​​រហូត​​​មក​​​។ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ដែល​​​ទទួ​​​ល​​​បាន​​​ការ​​​គាំទ្រ​​​ពី​​​បណ្ដា​​​អង្គ​​​ការ​​​សិទ្ធ​​​ិ​​​មនុស្ស​​​ជាតិ​​​និង​​​អន្តរជាតិ​​ បាន​​​បន្ទោស​​​​​​ចំពោះ​​​ការ​​​ស្លាប់​​​ និង​​​ការ​​​ខូចខាត​​​ទ្រព្យសម្បត្តិ​​​​​​ទាំង​​​នេះ​​​ទៅ​​​​​​លើ​​​​​​អាជ្ញាធរ​​​​​​​​​ ដោយ​​​ចោទ​​​ប្រកាន់​​​ថា អាជ្ញាធរ​​​បាន​​​ប្រើប្រាស់​​​​​​កម្លាំង​​​​​​បង្ក្រាប​​​​​​ហួស​​​ហេតុ​​​ទៅ​​​លើ​​​បាតុកម្ម​​​​​​។​​​

ខណៈដែល​​​​​​គណបក្ស​​​សង្គ្រោះជាតិ​​​បាន​​​ចៀស​​​ផុត​​​ពី​​​ការ​​​ត្រូវ​​​គេ​​​ប្ដឹង​​​ជំុវិញ​​​​​​​​​ការ​​​​​​តវ៉ា​​​ទាំង​​​នេះ​​​រហូត​​​មក​​​នោះ​​​​​​ មេដឹកនាំ​​​សហ​​​ជីព​​​​​​​​​ប្រាំ​​​មួយ​​​រូប​​​ រួម​​​ទាំង​​​បី​​​រូប​​​នៅ​​​ក្នុងរបាយការណ៍​​​គណៈ​​​កម្មការ​​​របស់​​​​​​លោក​​​ ស ខេង​​​ ផង​​​ កំពុង​​​​​​ទទួល​​​រង​​​​​​ការ​​​ប្ដឹង​​​ផ្ដល់​​​ពី​​​សំណាក់​​​​​​រោងចក្រ​​​​​​​​​ពីបទ​​​​​​​​​​​​បង្ក​​​​​​ការ​​​ខូច​​​ខាត​​​ទ្រព្យ​​​សម្បត្តិ​​​។​​​

អ្នកស្រី​​​ យ៉ាង សុភ័ណ្ឌ​​​ ដែល​​​ស្ថិត​​​​​​ក្នុង​​​​​​ចំណោម​​​មេដឹក​​​នាំ​​​​​​ទាំង​​​ប្រាំមួយ​​​រូប​​​នេះ​​​ បាន​​​ច្រាន​​​ចោល​​​តួលេខ​​​នៅ​​​ក្នុង​​​របាយការណ៍​​​​​​​​​គណៈកម្មការ​​​នេះ​​​​​​។

អ្នក​​​ស្រី​​​មាន​​​ប្រសាសន៍​​​ថា “ក្រសួង​​​មហា​​​ផ្ទៃ​​​​​​បាន​​​ធ្វើ​​​ការ​​​សើុប​​​អង្កេត​​​​​​​​​និង​​​បញ្ចេញ​​​តួ​​​លេខ​​​ស្ដី​​​ពី​​​ការ​​​ខូច​​​ខាត​​​ទាំង​​​នេះ​​​​​​ដោយ​​​គ្មាន​​​ការ​​​ចូល​​​រួម​​​ពី​​​ស្ថាប័ន​​​ឯករាជ្យ​​​ណាមួយ​​​។ ប្រសិន​​​បើ​​​គណៈកម្មការ​​​នេះ​​​ឯករាជ្យ​​​ មាន​​​អ្នក​​​សើុប​​​អង្កេត​​​ឯករាជ្យ​​​ ខ្ញុំ​​​នឹង​​​យល់ស្រប​​​តាម​​​”។

អ្នកស្រី​​​​​​ យ៉ាង​​​ សុភ័ណ្ឌ និង​​​មន្ត្រី​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​មួយ​​​ចំនួន​​​ប្រហែល​​​ជា​​​បាន​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​​​​ការ​​​តវ៉ា​​​​​​ទាមទារ​​​ដំឡើង​​​ប្រាក់​​​ខែ​​​គោល​​​នេះ​​​​​​​​​ ប៉ុន្តែ​​​ពួក​​​គេ​​​មិន​​​បាន​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​ការ​​​រៀប​​​ចំ​​​​​​ការ​​​តវ៉ា​​​ទាំង​​​នោះ​​​ទេ​​​។

លោក​​​ ខៀវ សំបូរ មេធាវី​​​តំណាង​​​សមា​​​គម​​​រោងចក្រ​​​កាត់​​​ដេរ​​​នៅ​​​កម្ពុជា​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ពេល​​​នេះ​​​រោងចក្រ​​​ចំនួន​​​១៧៧​​​​​​បាន​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​ការ​​​​​​​​​ធ្វើ​​​ពាក្យ​​​បណ្ដឹង​​​ ប្ដឹង​​​សហជីព​​​ទាំង​​​នេះ​​​ ហើយ​​​លោក​​​បាន​​​លើក​​​ឡើង​​​ថា ករណី​​​ទាំង​​​នេះ​​​កំពុង​​​ស្ថិត​​​ក្រោម​​​ការ​​​ស៊ើប​​​អង្កេត​​​នៅ​​​ឡើយ​​​។

មនុស្ស​​​២៣​​​នាក់​​​​​​​​​ដែល​​​ត្រូវ​​​បាន​​​ចាប់​​​​​​ខ្លួន​​​​​​កាល​​​ពី​​​ថ្ងៃ​​​ទី២ និង​​​ទី​​​៣ ខែ​​​មករា ក៏​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពីបទ​​​បង្ក​​​អំពើ​​​ហិង្សា​​​​​​ដោយ​​​ចេត​​​នា​​​​​​និង​​​បំផ្លិច​​​បំផ្លាញ​​​​​​​​​​​​ទ្រព្យ​​​សម្បត្តិ​​​ដោយ​​​មាន​​​ស្ថាន​​​ទម្ងន់​​​ទោស​​​​​​ផង​​​ដែរ​​​។​​​

​​​​​​បី​​​នាក់​​​ដំបូង​​​​​ដូចជា​​​ ជា​​​ សារ៉ាត់​​​ ប៊ូ សារិទ្ធ និង​​​ យ៉ុន​​​ សុខជា ត្រូវ​​​បង្ហាញ​​​ខ្លួន​​​​​​​​​ក្នុង​​​សវនា​​​ការ​​​​​​នៅ​​​​​​សាលាដំបូង​​​រាជធានីភ្នំពេញ​​​នៅ​​​ថ្ងៃ​​​ទី១៨ ខែ​​​មេសា​​​ ​​​នេះ​​​បើ​​​យោង​​​តាម​​​​​​កា​​​រឲ្យ​​​ដឹង​​​​​​ពី​​​អង្គការ​​​សិទ្ធិមនុស្ស​​​លីកាដូ ដែល​​​​​​កំពុង​​​ផ្ដល់​​​មេធាវី​​​​​​ដល់​​​ពួក​​​គេ​​​៕ សុខុម

(រាយការណ៍បន្ថែម​​​ដោយ​​​ អូន​​​ ភាព​​​ និង Zsombor Peter​​​)​​​​

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.