របាយ​ការណ៍​៖​គម្រោង​ទំនប់​វារី​អគ្គិសនី​មេគង្គ​អាច​បង្ក​ផល​ប៉ះពាល់​អ​វិ​ជ្ជមានផ្នែក​អាហារូបត្ថម្ភ​​

យោង​តាម​របាយ​ការណ៍​ ដែល​រដ្ឋបា​ល​ជលផល​បាន​ចេញ​ផ្សាយ​ កាលពីពេល​ថ្មី​ៗ​នេះ​​បាន​បង្ហាញថា គម្រោង​សាងសង់​ទំ​ន​ប់​វារី​អគ្គិ​សនី​ចំនួន​ពី​រ​ ដែលត្រូវបាន​ស្នើ​ឡើងសម្រាប់​តំបន់​ទន្លេ​មេគង្គ​អាច​នឹង​នាំ​ឲ្យបរិមាណ​ត្រី​ធ្លាក់​ចុះ​យ៉ាង​ច្រើន​ ហើយ​គំ​រាមកំហែង​សន្តិ​សុខ​ស្បៀង​យ៉ាង​ខ្លាំង ពី​ព្រោះត្រី​គឺ​ជា​ប្រភព​ប្រូតេអ៊ីន​ដ៏ចាំបាច់​ស​ម្រាប់ប្រជា​ជន​ខ្មែរ​។

របាយ​ការណ៍​សិក្សា​ស្រាវជ្រាវ​របស់​វិទ្យា​ស្ថាន​​​សិក្សា​ស្រាវជ្រាវ​ និង​អភិវឌ្ឍន៍​ជលផល​ទឹកសាប​ របស់​រដ្ឋបាល​ជលផល​ដែ​លត្រូវ​បាន​​ចេញ​ផ្សាយ​ កាល​ពី​ម្សិលមិ​ញ​បាន​បង្ហាញថា ប្រជា​ជនកម្ពុជា​ត្រូវការ​ត្រី​ជិត​មួយភាគប្រាំ​នៃ​បរិមាណ​ម្ហូប​អាហារ​​សរុប​របស់​ខ្លួន​។​​​​​​​ គម្រោង​​សិក្សា​ស្រាវជ្រាវ​នេះ​ត្រូវ​បាន​​អនុវត្ត​ក្រោ​ម​​កិច្ចសហការ​វាង​វិទ្យា​ស្ថាន​នេះ​ និង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​ដាណឺ​ម៉ា​ក​ ​អង្គការ WWF និង​អង្គការ​ Oxfa​m A​ustr​alia។

លទ្ធផល​សិក្សាស្រាវជ្រាវ​ ដែលត្រូវ​បាន​អនុវត្ត​តាម​របៀប​សម្ភាសប្រជាជន​១.២០០​គ្រួសារទូទាំង​ប្រទេស​នេះ​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ថា​ តើ​គម្រោង​ទំនប់វារី​អគ្គិសនី​បច្ចុ​ប្បន្ន​​ទាំងនេះ​ នឹងប៉ះពាល់ចរន្ត​ផ្លាស់ទី​​ និងការ​បង្កាត់​ពូជ​របស់ត្រី​​។ របា​យការណ៍​នេះ​បាន​បង្ហាញ​ផ្នែកព្យាករណ៍​ផ​ងដែរ​ ពោល​គឺ​បាន​ប្រមើលមើល​ឃើញ​ថា គម្រោង​សាង​សង់​ទំនប់​វារី​អគ្គិសនីស្ទឹ​ង​ត្រែង​តែឯង​ នឹង​កាត់​បន្ថយ​បរិមាណ​ទិន្ន​ផល​ស្បៀង​អាហារ​មាន​ប្រភព​ចេញ​ពី​ទឹក​ ក្នុង​ចន្លោះ​ពី​៦ភាគរយ​ទៅ​២៤​ភាគរយ​យ៉ា​ង​យូរ​​ក្នុង​ឆ្នាំ​២០៣០​។ ចំណែក​ឯគម្រោង​ទំនប់វារីអគ្គិសនី​សម្បូរ៍នៅ​ខេត្ត​ក្រចេះ​ អា​ច​នឹងកាត់បន្ថយ​ទិន្នផល​ពី​១៦​ភាគ​រយ​ទៅ​៣១ភាគរយ​ ទោះជា​មាន​ឬមិន​មាន​​​គ​ម្រោ​ង​ទំនប់វារី​អគ្គិសនី​ស្ទឹងត្រែង​ក៏​ដោយ​។​

លោក​ ឆេង ផែន​ នាយក​វិទ្យាស្ថាន​សិ​ក្សា​ស្រាវជ្រាវ​ និង​អភិវឌ្ឍន៍​នៃ​រដ្ឋ​បា​ល​ជល​ផល​ ​បាន​ថ្លែងនៅ​​ក្នុង​អ​ង្គ​ប្រជុំ​ពិភាក្សា​ពី​លទ្ធផល​សិក្សា​ស្រាវជ្រាវ​ទាំងនេះ​កាល​ពី​​ម្សិលមិញ​ថា “ ផ្នែក​វារីវ​ប្បកម្ម​​នឹងមិនមាន​លទ្ធភាព​ផ្តល់​សំណង​​ស​ម្រាប់​ធនធាន​ដែល​នឹង​បាត់​បង់​ទាំងនេះ​ទេ​ ប្រសិន​បើ​ទំនប់​វារី​អគ្គិសនី​ទាំង​នេះ​ត្រូវ​បា​ន​សាង​សង់”។ លោក​និយាយ​បន្ថែមអំពី​តម្រូវ​ការ​ដែ​ល​ប្រជា​ជន​ភាគ​ច្រើន​មិន​ទំនង​ជាអាច​លៃ​លក​បាន​ សម្រាប់​​ចញ្ចឹម​​សត្វ​រស់ក្នុង​ទឹក​ក្នុង​កម្រិត​ជីវ​ភាព​​ធម្មតា​​ថា “ ពួកគេ​ត្រូ​វ​ការ​ដី​សម្រាប់​​ជីក​ស្រះ ដើម​ទុន​​សម្រាប់​ជី​ក​ស្រះ​ និង​ប​ច្ចេកទេស​ចិញ្ចឹមត្រី​”។

​អ្នកស្រី មីឆេល អូ​វិន​ នាយិកា​​ស្តី​ទី​ប្រចាំ​ប្រទេសរបស់​អង្គការ​ ​WWF​ បាន​ឲ្យដឹងថា ​ក្រុម​មន្ត្រី​បាន​ដឹង​ពី​ផល​ប៉ះពាល់​លើ​អាហា​រូបត្ថម្ភ​ តែ​មន្ត្រី​មួយ​ចំនួន​ដែល​បា​ន​ចូលរួមក្នុង​កិច្ច​ប្រជុំ​នេះ​​សង្កត់​ធ្ងន់​ថា របាយ​ការណ៍​នេះ​​បាន​ផ្តល់​​ព័ត៌មាន​មួ​យ​ផ្នែកធំ​សម្រាប់​ពិចារណា​។

លោក​ បិត ​សុចិត្រ​ តំណាង​ក្រសួង​ឧស្សា​ហ​កម្ម រ៉ែ និងថាមពល​ បាន​ថ្លែងថា “ យើង​មិន​ទាន់​ធ្វើ​ការ​សម្រេច​ចិ​ត្ត​ណា​មួយ​ទេ​[ទាក់ទង​នឹង​គម្រោង​ទំនប់​វា​រី​អគ្គិសនី​ទាំង​នេះ​]។ ក៏ប៉ុន្តែ ​កិច្ច​ប្រជុំ​នេះ​មាន​គោល​បំណង​​ពិភា​ក្សា​គ្នា​ជុំវិញ​ប្រ​ធាន​បទសន្តិសុខ​ស្បៀង​ មិនមែន​ផ្តោត​សំ​ខាន់​​ទៅលើ​បញ្ហា​គម្រោងសាងសង់​ទេ”៕

ប្រែសម្រួលដោយ កង សុធា

© 2013, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.