លោកនាយករដ្ឋមន្ត្រីចុះហត្ថលេខាលើអនុក្រឹត្យ​​​ផ្តោតលើ​​​និយតកម្ម​​​កាន់តែ​ប្រសើរ​លើ​​​ឱសថស្ថាន​​​​​​​​​

លោកនាយក​​​រដ្ឋមន្ត្រី ហ៊ុន សែ​​​ន ​​​​​​បា​​​នចុះ​​​ហត្ថលេខា​​​លើ​​​​​​អនុក្រឹត្រ​​​មួយ​​​ដើម្បីធ្វើនិយត​​​កម្ម​​​ឲ្យបាន​​​​​​ប្រសើរ​​​លើ​​​ឱសថស្ថានដែល​ធ្វើ​​​​​​​អា​​​​​​ជី​​​វ​​​​​​កម្មមួយ​​​​​​​​​ពាក់​​​​​​ព័ន្ធ​​​នឹង​​​​​ឱសថនិង​​​​​​សញ្ញា​បត្រក្លែង​​​ក្លាយ​​​។

អនុក្រឹត្យនេះមាន​​​​​​​​​ខ្លឹមសារថា​​​ “ អនុក្រឹត្យ​​​នេះ​​​មាន​គោល​បំណង​លើក​កម្ពស់​មនសិ​ការ​វិជ្ជា​​​ជីវៈ​​​ ស្មារតី​​​ទទួល​​​ខុស​​​​​​ត្រូវ​​​ ការ​​​គោរព​​​ច្បាប់​​​ក្នុង​​​​​​ការ​​​ធ្វើ​​​​​​អាជីវកម្ម​​​ឱសថស្ថាន​​​ប្រកប​​​ដោយ​​​​​​វិជ្ជា​​​ជីវ​​​ៈ ប្រកបដោយ​​​​​​កិត្តិយស​​​​​​និ​​​ង​​​សេចក្តីថ្លៃថ្នូរ​​​​​​សម្រាប់សុខុមាលភាព​​​របស់​​​​​​ប្រជាពលរដ្ឋ​​​”។

អនុក្រឹត្យថ្មី​​​ស្តីពី​​​ក្រមសីលធម៌​​​​​​​​​​​​របស់​​​ឱសថ​​​ការី​​​មា​​​ន​​​​​​៧១មាត្រា​​​។ ​​​​​​អនុក្រឹត្យថ្មី​​​​​​​​​នេះ​​​​​​ហា​​​ម​​​​​​​​​​​​មិន​ឲ្យ​មានការ​ចែកចាយឱសថក្លែងក្លាយ​​​ ​​​និង​​​​​​​​​​​ហាមមិន​ឲ្យ​មានការ​​​​​​​ប្រើ​​​ឋានៈ​​​​​​​​​ដែល​មិនទាក់​ទង​​​នឹង​​​វិជ្ជា​​​​​​ជីវៈ​​​។

មាត្រា៨​​​ចែងថា​​​ “ ​ក្នុង​គ្រប់​ទម្រង់​ ឱសថ​​​​ការី​​​មិនត្រូវ​​​ប្រព្រឹត្ត​​​សកម្មភាព​​​ណា​​​​​​មួយ​​​ដែល​​​ធ្វើ​​​ឲ្យ​​​​​​​​​ប៉ះ​​​​​​ពាល់​​​សុខភាព​​​សាធារណៈ​​​​​​ទេ​​​។ ​​​​ឱសថ​ការី​​​ត្រូ​​​វ​​​តែ​​​​​​ចូល​​​រួម​​​ក្នុងសកម្មភាព​​​ប្រឆាំង​​​ការ​បោកប្រាស់​​​ ជាពិសេស​​​ជៀស​​​វាង​​​​ការផលិត ការចែកចាយ​​​និង​​​ការ​​​​​​ទទួល​​​ប្រាក់​​​ចំ​​​ណេញ​​​ពីឱសថ​​​ក្លែងក្លាយ​​​ និងឱសថ​​​​​​គុណភាព​​​​​​អន់ ផុតរយៈ​ពេលកំ​​​ណត់​​​ និង​​​​​​មិន​​អាច​​​ប្រើបាន​​​​​​​​​”។

បើទោះ​​​​​​​ជាគ្មាន​​​​​​តួលេខ​​​​​គួរឲ្យជឿបានក៏​​​ដោយ ក៏ក្រសួង​​​​​​​​មហាផ្ទៃ​​​​​​​​​ទទួលស្គាល់ថា​​​ ឱសថ​​​​​​ក្លែងក្លាយ​​​ គឺ​​​​​​ជា​​​បញ្ហាដ៏ធំ​មួយ។

ឱសថក្លែងក្លាយ​​​​​​​​​ភាគច្រេើនបំផុតច្រើនតែ​​​​​​ជា​​​ថ្នាំ​​​​​​​​​គ្រាប់​​​។ ពេលខ្លះ​​​ វា​​​មា​​​ន​​​សារធាតុពុល​​​ដូចជា​​​ប្រេង​​​ម៉ាស៊ីន និងអាចធ្វើឲ្យមនុស្ស​​​ចង់​​​​​​ក្អួតចង្អោរ ឬ​​​ស្លាប់​​​។

មាត្រា៥៦ចែងថា ឱសថការីដែលត្រួត​​​ពិនិត្យតាម​​​ដាន​​​ឱសថស្ថាន​​​ផ្សេងទៀត​​​ ​​​ត្រូវ​មានឯករាជ្យ​​​ភាព ​​​និង​​​មិន​​​គួរត្រូវ​​​បា​​​ន​​​​​​អនុញ្ញាត​​​ឲ្យគ្រប់​​​គ្រង​​​ និង​​​ធ្វើអធិការ​​​កិច្ចអាជីវកម្ម​​​​​​​​​របស់​​​ខ្លួនឯង​ឬ​​​អាជីវ​​​កម្ម​​​​​​រួម​​​គ្នា ​​​ឬ​​​សាច់ញាតិឈាម​​​​​​ជ័រ​​​​​​តែ​មួយឡើយ​​​​​​”​​​។

មាត្រា៣០​​​ចែងដែរថា ​​​​​​ត្រូវ​​​លក់ឱសថ ក្រោយ​​​​​​​ពី​​​ឱសថការីផ្សំដោយខ្លួន​​​ឯង​​​​​​​​​​​​ ដោយ​​​វេជ្ជ​​​បញ្ជា ​​​ហើយ​​​​​​ត្រូវ​ប្រព្រឹត្តដោយ​យក​ផល​ប្រយោ​ជន៍សុខភាព​​​​​​​​​របស់​​​​​​អតិថិជន​​​ជា​ធំ។ គួរតែផ្តល់ឱសថ​​​ឲ្យ​​​​​​អ្នកជំងឺ​​​ដែលត្រូវការជា​ចាំបាច់ ​​​​​​ប៉ុន្តែ​មិន​​​មានលទ្ធភាព​​​​ទិញ​​​​​​​​​បា​​​ន​​​។

លោក ​​​ម៉​​​ម ​​​ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​​​សុខា​​​ភិបាល​​​ ​​​និងលោក ហេង ប៊ុនហៀត ប្រធាន​​​​​​​​​នាយក​​​ដ្ឋាន​​​ឱសថសារវន្ត និងចំណី​អាហារ​​​ នៃ​​​​ក្រសួង​​​​​​សុខាភិបាល ​​​មិន​​​​​​អាច​​​​​​ទាក់ទង​​​សុំ​ការ​​​អត្ថាធិប្បាយ​​​បា​​​ន​​​​​​ទេ។

លោក ម៉ៅ ដារ៉េត ​​​អនុប្រធា​​​ន​​​សមាគម​​​ឱសថ​ការីកម្ពុជា ដែលមានសមាជិក​​​មានវិជ្ជា​​​ជីវៈជាង​​​៦០០នាក់​​​ ​​​​​​បា​​​ន​​​ស្វាគមន៍​​​អនុក្រឹត្យ​​​ថ្មីស្តីពី​​​ក្រមសីលធម៌​​​​​​​​​របស់​​​ឱសថការី ដោយ​​​លើក​​​ឡើង​​​​​​ថា វាកើតចេញពី​​​បទ​​​​​​ពិសោធន៍​​​របស់​​​ប្រទេស​​​ផ្សេងទៀត​​​។

លោក ដារ៉េត ​​​​​​បា​​​ន​​​មា​​​ន​​​ប្រសាសន៍ថា “ជា​​​ពិសេស វា​​​នឹង​​​ជួយ​​​ឱសថការី​​​មិនឲ្យធ្វើ​​​ខុសពី​​​​​​វិជ្ជា​​​​​​ជី​​​វៈ​​​​​​​​​​​​របស់​​​​​​​​​ខ្លួន​​​”។ លោក​​​ ដារ៉េត បា​​​ន​​​មានប្រសាសន៍បន្តថា នៅក្នុងរាជធានី​​​ភ្នំពេញ ​​​​​​​​​មា​​​នឱសថ​​​ស្ថាន​​​ជាង​​​៦០០​​​កន្លែង​​​៕​​​​​​ប៊ុននី​​​

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.