28.4 C
Phnom Penh

លោកហ៊ុន សែន បង្អួតចៅស្រីរបស់ខ្លួន នៅលើឆាកអន្តរជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចាប់ផ្តើមបង្ហាញវត្តមានចៅស្រីរបស់ខ្លួន ដែលកំពុងរៀននៅតំបន់អឺរ៉ុប ឱ្យមន្ត្រីជាន់ខ្ពស់បរទេសបានស្គាល់ជាបណ្តើរៗ។

លើកឡើងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះ លោក ហ៊ុន សែន បញ្ជាក់ថាចៅស្រីលោកដែលជាកូនស្រីច្បងរបស់អ្នកស្រី ហ៊ុន ម៉ាណា កំពុងរៀន នៅសាកលវិទ្យាល័យមួយនៅអឺរ៉ុបបានខិតខំមកជួបលោកនៅប្រទេសប៊ុលហ្ការី។
លោកអះអាងថា ចៅស្រីលោកកំពុងរៀនយកជំនាញវិទ្យាសាស្ត្រនយោបាយ ហើយលោក ដែលជាអ្នកវិទ្យាសាស្ត្រនយោបាយមួយរូប បានខិតខំជួយចៅរបស់ខ្លួនដើម្បីសម្រេចគោលដៅដែលចៅចង់ទៅ។
ថ្ងៃនេះលោកហ៊ុនសែន ក៏បាននាំចៅឱ្យបានស្គាល់ប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីនៃប្រទេសប៊ុលហ្ការី ដោយសំដៅឱ្យចៅស្រីខ្លួនបានយល់អំពីរបៀបចរចានៃថ្នាក់ដឹកនាំអន្តរជាតិ។

 លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចនៅបណ្ដាប្រទេសអឺរ៉ុបខាងកើតចំនួន៣ រួមមាន សាធារណរដ្ឋឆែក ហុងគ្រី និងសាធារណរដ្ឋប៊ុលហ្គារី ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៩៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស