លោក វន់ ពៅ ត្រូ​​​វបាន​​​ជ្រើស​​​រើស​​​ជា​​​ប្រធាន​​​សមាគម​​​ប្រជា​​​ធិបតេយ្យ​​​ឯករាជ្យ​​​នៃ​​​សេដ្ឋកិច្ច​​​ក្រៅ​​​ប្រព័ន្ធ​​​ជា​​​ថ្មី​​​ម្តង​​​ទៀត​​​

លោក វន់​​​ ពៅ ត្រូវ​​​បាន​​​បោះ​​​ឆ្នោត​​​ជ្រើស​​​រើស​​​ជា​​​ថ្មី​​​ម្តង​​​ទៀត​​​ឲ្យធ្វើ​​​ជា​​​ប្រធាន​​​សមាគម​​​ប្រជា​​​ធិបតេយ្យ​​​ឯករាជ្យ​​​នៃ​​​សេដ្ឋកិច្ច​​​ក្រៅ​​​ប្រព័ន្ធ (IDEA) ជា​​​អង្គការ​​​ការងារ​​​ដែល​​​មាន​​​សមាជិក​​​ភាគ​​​ច្រើន​​​ជា​​​អ្នក​​​រត់​​​រឺុម៉ក​​​ម៉ូតូ​​​កង​​​់បី​​​ និង​​​អ្នក​​​រត់​​​ម៉ូត​​​ូឌុប​​​នៅ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ដោយ​​​គ្មាន​​​​​​ការ​​​ប្រកួត​​​ប្រជែង​​​មួយ បន្ទាប់ពី​​​អនុ​​​ប្រធាន​​​នៃ​​​សមាគម​​​នេះ បាន​​​ដក​​​ខ្លួន​​​ចេញ​​​ពី​​​ការ​​​ប្រកួត​​​ប្រជែង​​​​​​ដោយ​​​ចោទ​​​ថា មាន​​ភាព​​​មិន​​​ប្រក្រតី។

cam photo vorn pao

លោក សុខ ឈុន​​​អឿង ដែល​​​លាលែង​​​ពី​​​តំណែង​​ជា​​​អនុប្រធាន​​​នៃ​​​សមាគម​​​ប្រជា​​​ធិប​​​តេយ្យ​​​ឯករាជ្យ​​​នៃ​​​សេដ្ឋកិច្ច​​​ក្រៅ​​​ប្រព័ន្ធ​​​ ហើយ​​​ដក​​​ឈ្មោះ​​​របស់​​​លោក​​​ចេញ​​​ពី​​​ការ​​​បោះ​​​ឆ្នោត​​​ជ្រើស​​​រើស​​​ប្រធាន​​​សមាគម​​​ បាន​​​អង្គុយ​​​នៅ​​​ខាង​​​ក្រៅ​​​ការិយាល័យ​​​របស់​​​សមាគម​​​លោក​​​​​​ក្នុង​​​ខណ្ឌ​​​ដង្កោ រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ ខណៈ​​​សមាជិក​​​នៅ​​​​​​ខាង​​​ក្នុង​​​បាន​​​បោះ​​​ឆ្នោត​​​ជ្រើស​​​រើស​​​សមាជិក​​​គណៈកម្មការ​​​ប្រតិបត្តិ​​​ និង​​​ក្រុម​​​ប្រឹក្សា​​​ប្រចាំ​​​ខេត្ត​​​។

លោក ឈុនអឿង បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​មិន​​​ចូល​​​រួម​​​​​​ការ​​​បោះ​​​ឆ្នោត​​​​​​​​​​​​​​​​​​​​​ ព្រោះ​​​ពួក​​​គេ​​​មិន​​​បញ្ចូល​​​ខ្ញុំ​​​នៅ​​​ក្នុង​​​ការ​​​ពិភាក្សា​​​ណា​​​មួយ​​​​​​ឡើយ​​​  ហើយ​​​បដិសេធ​​​មិន​​​ព្រម​​​ពន្យារ​​​ពេល​​​ការ​​​បោះ​​​ឆ្នោត​​​ និង​​​មាន​​​បុគ្គលិក​​​បណ្តោះ​​​អាសន្ន​​​ចំនួ​​​ន​​​បី​​​រូប​​​ ឈរ​​​ឈ្មោះ​​​ជា​​​បេក្ខ​​​ជន​​​សម្រាប់​​​តំណែង​​​ជា​​​សមាជិក​​​គណៈ​​​កម្មការ​​​ប្រតិបត្តិ​​​នៅ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោតនេះ​​​​​​”។

លោក​​​បាន​​​អះ​​​អាង​​​ថា តាម​​​ច្បាប់​​​របស់​​​សមាគម​​​ប្រជា​​​ធិបតេយ្យ​​​ឯករាជ្យ​​​នៃ​​​សេដ្ឋកិច្ច​​​ក្រៅ​​​ប្រព័ន្ធ​​​ គឺ​​​មិន​​​​​​អនុញ្ញាតឲ្យ​​​​​បុគ្គលិក​​​ដែល​​​មាន​​​ប្រាក់​​​ខែ​​​ឈរ​​​ឈ្មោះ​​​ជា​​​បេក្ខ​​​ជន​​​សម្រាប់​​​តំណែង​​​សមាជិក​​​គណៈកម្មការ​​​ប្រតិបត្តិ​​​នោះ​​​ទេ ដោយ​​​ទុក​​​តំណែង​​​ជា​​​ប្រធាន​​​នេះ​​​ឲ្យ​​​តែ​​​សមាជិក​​​​​​សមាគម​​​នេះ តែ​​​ប៉ុណ្ណោះ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ “វា​​​​​​មាន​​​កំហុស​​​ ហើយ​​​យើង​​​មិន​​​អាច​​​ទទួល​​​យក​​​បាន​​​ទេ​​​ ព្រោះ​​​វា​​​មិន​​​ផ្អែក​​​លើ​​​ច្បាប់​​​”។

ប៉ុន្តែ លោក វន់ ពៅ បាន​​​លើក​​​ឡើង​​​ថា ការ​​​ចោទ​​​ប្រកាន់​​​របស់​​​លោក ឈុនអឿង គឺ​​​មិន​​​​​​ត្រឹម​​​ត្រូវ​​​ទេ ហើយ​​​បាន​​​និយាយ​​​ថា អតីត​​​អនុ​​​ប្រធាន​​​រូប​​​នេះ​​​បាន​​​ព្យាយាម​​​បំផ្លាញ​​​សមាគម​​​   ​​​ដែល​​​មាន​​​សមាជិក​​​ប្រមាណ​​​៧.០០០នាក់​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “វាគឺ​​​ជាការ​​​ចោទ​​​ប្រកាន់​​​គ្មាន​​​មូល​​​ដ្ឋាន​​​។ យើង​​​ពិត​​​ជា​​​បាន​​​ធ្វើ​​​​​​តាម​​​ច្បាប់​​​​​​។ បុគ្គលិក​​​ទាំង​​​នោះ​​​ត្រូវ​​​បាន​​​ហាម​​​មិន​​​ឲ្យ​​​ឈរ​​​ឈ្មោះ​​​ជា​​​សមាជិក​​​ក្រុម​​​ប្រឹក្សា​​​តំណាង​​​ ប៉ុន្តែ មិន​​​មែន​​​ហាម​​​មិន​​​ឲ្យ​​​ឈរ​​​ឈ្មោះ​​​ជា​​​បេក្ខ​​​ជន​​​គណៈ​​​កម្មការ​​​ប្រតិបត្តិ​​​នោះ​​​ទេ”។

លោក វន់ ពៅ បាន​​​លើក​​​ឡើង​​​ទៀត​​​ថា លោក​​​ជឿជាក់​​​ថា លោក ឈុនអឿង កំពុង​​​ធ្វើ​​​ការ​​​ជាមួយ​​​លោក អាត់ ធន់ ប្រធាន​​​សហភាព​​​ការងារ​​​កម្ពុជា​​​ ដើម្បី​​​ធ្វើ​​​ឲ្យ​​​ខូច​​​ឈ្មោះ​​​របស់​​​អ្នក​​​ដឹក​​​នាំ​​​នៃ​​​សមាគម​​​លោក​​​។

លោក វន់ ពៅ បាន​​​មាន​​​ប្រសាសន៍​​​ថា “គាត់​​​ [ លោក ឈុនអឿង ] មក​​​បំផ្លាញ​​​សមាគម​​​ ព្រោះ​​​គាត់​​​បាន​​​ទទួល​​​បញ្ជា​​​ពី​​​លោក អាត់ ធន់។ លោក អាត់ ធន់ ​​​បាន​​​ដើរ​​​ចេញ​​​ពី​​​អង្គការ​​​ដើម្បី​​​ទុក​​​ឱកាស​​​ឲ្យ​​​ខ្ញុំ​​​តាំង​​​ពី​​​ ឆ្នាំ​​​២០១៣ មក​​​នៅ​​​ពេល​​​ខ្ញុំ​​​បាន​​​សួរ​​​អំពី​​​ភាព​​​មិន​​​ប្រក្រតី​​​ក្នុង​​​សហជីព​​​របស់​​​លោក​​​”។

​​​នៅ​​​ពេល​​​ទាក់​​​ទង​​​កាល​​​ពី​​​ម្សិលមិញ លោក អាត់​​​ ធន់ ដែលបាន​​​ផ្ញើ​​​លិខិត​​​មួយ​​​ច្បាប់​​​ទៅ​​​លោក វន់ ពៅ ស្នើ​​​ឲ្យ​​​លោក​​​ពន្យារ​​​ពេល​​​បោះ​​​ឆ្នោត​​​បាន​​​បដិសេធ​​​ថា លោក​​​មិន​​​បាន​​​ចេញ​​​បទ​​​បញ្ជា​​​ណា​​​មួយ​​​ដល់​​​លោក ឈុន​​​អឿង ទេ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​ខ្ញុំ​​​បាន​​​ទទួល​​​ការ​​​ប្តឹង​​​ពី​​​សមាជិក​​​សមាគម​​​ប្រជា​​​ធិបតេយ្យ​​​ឯករាជ្យ​​​នៃ​​​សេដ្ឋកិច្ច​​​ក្រៅ​​​ប្រព័ន្ធ​​​មក​​​ថា ពួក​​​គេ​​​ចង់​​​បញ្ជាក់​​​អ្វី​​​មួយ​​​។ ពួកគេ​​​បាន​​​ស្នើ​​​ឲ្យ​​​ខ្ញុំ​​​ធ្វើ​​​អន្តរាគមន៍​​​ ខ្ញុំ​​​នឹង​​​ជួយ​​​ពួក​​​គេ​​​ ព្រោះ​​​សមាគម​​​​​​នេះ​​​​​​គឺ​​​ជា​​​សមាជិក​​​របស់​​​សហភាព​​​ការងារ​​​កម្ពុជា​​​”។

លោក សែម សាន ជា​​​បេក្ខ​​​ជន​​​ឈរ​​​ឈ្មោះ​​​​​​​​​​​​មួយ​​​រូប និង​​​ជា​​​សមាជិក​​​របស់​​​សមាគម​​​នេះ​​​​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា លោក ឈុនអឿង​​​ មិន​​​ចូល​​​រួម​​​ក្នុង​​​​​​ការ​​​បោះ​​​ឆ្នោត ​​​ព្រោះ​​​លោក​​​គ្មាន​​​ការ​​​គាំទ្រ​​​។

លោក​​​បាន​​​មានប្រសាសន៍​​​ថា “ខ្ញុំ​​​គិត​​​ថា​​​ លោក​​​ ឈុនអឿង កំសាក​​​ណាស់​​​។ គាត់​​​មិន​​​ហ៊ាន​​​ដាក់​​​ឈ្មោះ​​​នៅ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ ព្រោះ​​​គាត់​​​នឹង​​​ចាញ់​​​”៕ស៊ុយឈាង

 

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.