លោក ហ៊ុន សែន ធ្វើទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​នៅ​​ប្រទេស​ឡាវ​​ដើម្បី​ចូល​រួម​កិច្ច​ពិភាក្សា​​ជាន់​ខ្ពស់​

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​​កា​របរទេស​បាន​ឲ្យ​ដឹង​ថា លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ចាក​ចេញ​ពី​  រាជ​​ធានី​ភ្នំពេញ​កាល​ពី​ព្រឹក​ម្សិល​មិញ​សម្រាប់​ ដំណើរ​ទស្ស​នកិច្ច​រយៈពេល​ពីរថ្ងៃ​ទៅកាន់​ប្រទេស​ឡាវ​តប​តាម​ការ​អញ្ជើញ​របស់​លោក ថង​ស៊ីង ថាមវង្ស នាយក​រដ្ឋមន្ត្រី​ឡាវ ​ដើម្បី​ចូល​រួម​កិច្ច​​ពិភាក្សា​​របស់​មន្ត្រី​ជាន់​ខ្ពស់​និង​ចុះ​ហត​្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ស្តី​ពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​នៅក្នុង​វិស័យ​​សុខា​ភិបាល ច្បាប់ វប្ប​ធម៌ និង​អប់រំ។

លោក ហ៊ុន សែន ត្រូវ​បាន​អម​ដំណើរ​ដោយលោក សុខ អាន រដ្ឋ​មន្ត្រី​ទីស្តី​កា​រ​គណៈ​ រដ្ឋមន្ត្រី លោក ហោ ណាំ​ហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក អង្គវង្ស​វឌ្ឍានា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក​ ហង្ស ជួន ណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ លោក​ ម៉ម ប៊ុនហេង រដ្ឋ​មន្ត្រី​ ក្រសួង​សុខាភិបាល និង​​មន្ត្រី​មួយ​ចំនួន​ទៀត​។

លោក ស្រី ថាំរង្គ ជំនួយកា​រផ្ទាល់​របស់​លោក​ ហ៊ុន សែន បាន​មាន​ប្រសា​សន៍ថា “នឹង ​មាន​ការ​ពិភាក្សា​រវាង​មន្ត្រី​ជាន់​ខ្ពស់​នៃ​ប្រទេស​ ទាំង​ពីរ​ដើម្បី​ពង្រឹង​មិត្ត​ភាព ភាព​ជា​បងប្អូន និ​ង​ ​ភាពជា​ប្រទេស​​ជិត​ខាង​ដើម្បីជំរុញ​កិច្ច​សហ​ប្រតិ​បត្តិការ​​ឲ្យ​ឈាន​ដល់​កម្រិត​បន្ទាប់​ដើម្បី​ឲ្យ​ប្រទេស​ទាំង​ពីរ​អាច​សម្រេច​បាន​សក្តា​នុ​ពល​​របស់​ខ្លួន”។ លោកបន្ថែម​ថា ក្រុម​មន្ត្រី​ក៏​ពិភាក្សា​ផងដែរ​លើ​សំណើ​របស់​ប្រទេស​ឡាវ​​ សុំ​បង្កើត​ស្ថាន​កុងស៊ុល​នៅក្នុង​ក្រុង​​សៀម​រាប​ ព្រមទាំង​ការ​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​​​​សហប្រតិបត្តិ​ការ​រវាង​នគរ​បាល​កម្ពុជា​​​​​និង នគរ​បាល​ឡាវ​ផងដែរ​៕​សារុន

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.