លោក ហ៊ុន សែន ស្នើ​​​សុំ​​​ឲ្យ​​​ដោះ​​​លែង​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ដែល​​​ជាប់​​​ពន្ធ​​​នាគារ​​​នៅ​​​ថៃ​​​

កាល​​​ពីម្សិលមិញ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន បាន​​​អំពាវ​​​នាវ​​​ដល់​​តុលាការ​​​ប្រទេស​​​ថៃ​​​ឲ្យ​​​លើក​​​លែង​​​ការ​​​ចោទ​​​ប្រកាន់​​​ពល​​​រដ្ឋ​​​ខ្មែរ​​​១៣​​​នាក់ ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ ក្នុង​​​ពេល​​​កម្មករ​​​ចំណាក​​​ស្រុក​​​ដ៏​​​ច្រើន​​​​​​ភៀសខ្លួន​​​ចេញ​​​ពី​​​ការ​​​បង្ក្រាប​​​ដ៏​​​គួរ​​​ឲ្យ​​​ខ្លាច​​​លើ​​​ពល​​​ករ​​​ខុស​​​ច្បាប់​​​ពី​​​សំណាក់​​​កង​​​ទ័ព​​​ថៃ​​​។ លោក​​​បាន​​​សន្យា​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការ​ចំណាយ​​​តិចក្នុង​ការ​​វិល​ត្រឡប់​​​ទៅ​​​ប្រទេស​​​ថៃ​​​វិញ​​​សម្រាប់​​អ្នក​​​ទាំង​​​ឡាយ​​​ដែល​​​ចង់​​​ត្រឡប់​​​ទៅ​​​វិញ​​​ដោយ​​​ស្រប​​​ច្បាប់​​​។

ពល​​​រដ្ឋ​​​ខ្មែរ​​​១៣នាក់​​​នោះ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ប្រទេស​​​ថៃ​​​ពី​​​បទ​​​ថា បាន​​​ប្រើ​​​ឯកសារ​ក្លែង​​​ក្លាយ​​​ ហើយ​​​គេ​​​រំពឹង​​​ថា​​​នឹង​​​ត្រូវ​​​ឡើង​​​តុលាការ​​​នៅ​​​ទី​​​នោះ​​​។ អ្នក​​​ទាំង​​​១៣​​​ស្ថិត​​​ក្នុង​​​ចំណោម​​​ពល​​​ករ​​​ចំណាកស្រុក​​​ខ្មែរ​​​រាប់​​​សែន​​​​​​នាក់​​​​​​​​​​​​​​​​​​​​​​​​​​​ ដែល​​​បាន​​​ចាក​​​ចោល​​​ការងារ​​​របស់​​​ខ្លួន​​​នៅ​​​ប្រទេស​​​ថៃ​​​​​​នៅ​​​ខែ​​​នេះ​​​ចំ​ពេល​​​មាន​​​ពាក្យចចាមអារ៉ាម​​​ជាច្រើន​​ថា​​​ កង​​​ទ័ព​​​ថៃ​​​ ដែល​​​គ្រប់​​​គ្រង​​​ប្រទេស​​​ បន្ទាប់​​​ពី​​​ការ​​​ផ្តួល​​​រំលំ​​​រដ្ឋាភិបាល​​​ក្រុង​​​បាងកក​​​កាល​​​ពី​​​ខែ​​​មុន​​​ កំពុង​ប្រមូល​​​ចាប់​ពល​​​ករ​​​ខុស​​​ច្បាប់​​​។

អំឡុ​​​ង​​​ការ​​​ថ្លែង​​​សុន្ទ​​​រកថា​​​នៅ​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពីម្សិលមិញ ក្នុង​​​​​​ទិវា​​​អន្តរ​​​ជាតិ​​​ប្រយុទ្ធ​​​ប្រឆាំង​​គ្រឿង​​​ញៀន លោក​​​ ហ៊ុន សែន បាន​​​ស្នើ​​​សុំ​​​ឲ្យ​​​មាន​​​ការ​​​អត់​​​ឱន​​​ដល់​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ទាំង​​​១៣​​​នាក់​​​ ដោយ​​​លោក​​​បាន​​​លើក​​​ឡើង​​​ថា សូម្បី​​​ហត្ថ​​​លេខា​​​របស់​​​លោក​​​​​​ជួន​​​កាល​​​ក៏​​​ត្រូវ​​​បាន​​​គេ​​​ក្លែង​​​បន្លំ​​​ដែរ​​​ ហើយ​​​បាន​​​ស្នើ​​​ឲ្យ​ឯក​​​អគ្គ​​​រាជ​​​ទូត​​​ថៃ លោក ផាកឌី ទូឆៃយុទ្ធ​​​​​ បញ្ជូន​​​សារ​​​របស់​​​លោក​​​ផង​​​។

លោក​​​ ហ៊ុន សែន បាន​​​មាន​​​ប្រសាសន៍​​​ថា ” ប្រសិនបើ​​​ពួក​​​គេ​​ត្រូវ​បាន​សម្រេច​ឲ្យ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​​ ខ្ញុំ​​​សូម​​​ថ្លែង​​​អំណរគុណ​​​ក្រុម​​​មេ​​​ដឹក​​​នាំ​​​ថៃ។ សូម​​​ឯកឧត្តម​​​ [ លោក ផាកឌី​​​ ]​​​​​​​​​​​​​​​​​​​​​​​​ បញ្ជូន​​​សារ​​​នេះ​​​ទៅ​​​ឯក​​​ឧត្តម​​​ [មេដឹក​​​នាំ​​​របប​​​យោ​​​ធាថៃ​​​]​​​ ប្រាយុទ្ធ ចាន់អូចា​​​ ផង​​​”។

លោក​​​ ហ៊ុន សែន បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​នឹង​​​ឧត្តម​​​សេនីយ៍​​​ ប្រាយុទ្ធ បាន​​​ប្តូរ​​​លិខិត​​​គ្នា​​​ពីរ​​​បី​​​ច្បាប់ ដែល​​​ក្នុង​​​លិខិត​​​ទាំង​​​នោះ​​​ឧត្តម​​​សេនីយ៍​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា ប្រទេស​​​ថៃ​​​មិន​​​បាន​​​បណ្តេញ​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ចេញ​​​ពី​​​ប្រទេស​​​ដោយ​​​ចេតនា​​​ទេ​​​ ហើយ​​​នឹង​​​ជួយ​​ធ្វើ​ឲ្យ​​អ្នក​​​ធ្វើ​ការ​ដោយ​​​ខុសច្បាប់​​នៅ​ទី​នោះ​​​មាន​សិទ្ធិ​​ធ្វើ​ការ​ដោយ​ស្រប​ច្បាប់។ លោក​​​នាយករដ្ឋមន្ត្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​លោក​​​បាន​​​ឆ្លើយ​​​តប​​​ប្រាប់​​​ឧត្តម​​​សេនីយ៍​​​ថា លោក​​​គាំ​​​ទ្រ​​​កិច្ច​​​ប្រឹង​​​ប្រែង​​​ដើម្បី​​​ការ​​​ពារ​​​អ្នក​​​ទាំង​​​នោះ​​​។

ប្រឈម​​​នឹង​​​ពល​​​ករ​​​ត្រឡប់​​​មក​​​ស្រុក​​​វិញ​​​ច្រើន​​​ជាង​​​២៤០.០០០នាក់​​​ដែល​​​ចង់​​​រក​​​ការងារ​​​ធ្វើ​​​ ប្រទេស​​​កម្ពុជា​​​ និង​​​ប្រទេស​​​ថៃ​​​កំពុង​​​ធ្វើការ​​​រួម​​​គ្នា​​​ដើម្បី​​​ឲ្យ​​​ពួកគេ​​​មួយ​​​ចំនួនអាច​​​​​​ត្រឡប់​​​ទៅ​​​ធ្វើ​​​ការ​​​ងារ​​​ចាស់​​​របស់​​​ខ្លួន​​​វិញ​​​ដោយ​​​ស្រប​​​ច្បាប់។ កាល​​​ពី​​​សប្តាហ៍​​​មុន លោក​​​ ហ៊ុន សែន បាន​​​ប្រកាស​​​ថា រដ្ឋាភិបាល​​​បាន​​​បញ្ចុះ​​​តម្លៃ​​​លិខិត​​​ឆ្លង​​​ដែន​​​សម្រាប់​​​ពល​​​ករ​​​-ពល​​​ការិនី​​​ ចំណាក​​​ស្រុក​​​ពី​​​១២៤ដុល្លារ​​​មក​​​ត្រឹម​​​បួន​​​ដុល្លារ​​​។ កាល​​​ពី​​​ម្សិលមិញ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា នឹង​​​មិន​​​យក​​​ថ្លៃ​​​លិខិត​​​ឆ្លង​​​ដែន​​​ទេ​​​ចំពោះ​​​អ្នក​​​ដែល​​​យក​​​រូប​​​ថត​​​របស់​​​ខ្លួន​​​មក​​​។

លោក​​​ ហ៊ុន សែន​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ” បួន​​​ដុល្លារ​​​គឺជា​​​តម្លៃ​​​ថត​​​រូប​​​ ប៉ុន្តែ បើ​​​ពួក​​​គេ​​​យក​​​រូប​​​ថត​​​មក​​​ការិយាល័យ​​​លិខិត​​​ឆ្លង​​​ដែន​​​ ការ​​​ិយា​​​ល័យ​​​លិខិត​​​ឆ្លង​​​ដែន​​​មិន​​យក​​​ថ្លៃ​​​បួន​​​ដុល្លារ​​​ហ្នឹង​​​ទេ”។ លោក​​​ក៏​​​បាន​​​ជំរុញ​​​ក្រុម​​​មន្ត្រី​​​កុំ​​​ឲ្យ​​​យក​​​តម្លៃ​​​បន្ថែម​​​ ឬ​​​ប្រើ​​​ពេល​​​យូរ​​​ជាង​​​​​​២០​​​ថ្ងៃ​​​ក្នុង​​​ការ​​​ប្រគល់​​​ឯកសារ​​​នេះ​​​។ លោក​​​បាន​​​បន្ថែម​​​ថា ” កុំ​​​យក​​​លើស​​​បួន​​​ដុល្លារ​​​ ឬ​​​ប្រើ​​​រយៈ​​​ពេល​​​លើ​​​ស​​​២០​​​ថ្ងៃ​​​ ធ្វើ​​​ឲ្យបាន​​​ឆាប់​​​តាម​​​ដែល​​​អាច​​​ធ្វើ​​​ទៅ​​​បាន​​​”។

លោក​​​ ហ៊ុន សែន ក៏​​​បាន​​​ជំរុញ​​​ក្រុម​​​មន្ត្រី​​​ឲ្យ​​​បើក​​​ការ​​​ិយា​​​ល័​​​យ​​​លិខិត​​​ឆ្លង​​​ដែន​​​នៅ​​​តាម​​​បណ្តា​​​ខេត្ត​ដើម្បី​ពន្លឿន​ការ​ធ្វើ​លិខិត​ឆ្លង​ដែន។ ប្រទេស​​​កម្ពុជា​​​សព្វ​​​ថ្ងៃ​​​មាន​​​ការិយាល័យ​​​ធ្វើ​លិខិត​ឆ្លង​ដែនតែ​​​មួយ​​​ប៉ុណ្ណោះ​​​​​​នៅ​​​រាជ​​​ធានី​​​ភ្នំពេញ។

លោក ថន គឹម​​​សេង​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អគ្គនាយក​​​រង​​​នៃ​​​នាយក​​​ដ្ឋាន​​​លិខិត​​​ឆ្លង​​​ដែន​​​របស់​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​មាន​​​ប្រសាសន៍​​​តាម​​​ទូរស័ព្ទ​​​ថា ការ​​​ិយា​​​ល័យ​​​​​របស់​​​លោក​​​អាច​​​​​​ធ្វើ​​​លិខិត​​​ឆ្លង​​​ដែន​​​១.៥០០​​​ក្បាល​​​ក្នុង​​​រយៈ​​​ពេល​​​១០ម៉ោង និង២.០០០ក្បាល​​​ក្នុង​​​រយៈ​​​ពេល​​​១៣ម៉ោង​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រសួង​​​មហាផ្ទៃ​​​​​​មិន​​​បាន​​​បង្កើត​​​ការ​​​ិយា​​​ល័យ​​​លិខិត​​​ឆ្លង​​​ដែន​​​នៅ​​​តាម​​​ខេត្ត​​​នៅ​​​ឡើយ​​​ទេ​​​ ប៉ុន្តែ បាន​​​ត្រៀម​​​បង្កើត​​​ប្រសិនបើ​​​ត្រូវ​​​ការ​​​ចាំបាច់​​​។ លោក​​​បាន​​​ឲ្យដឹង​​​ថា ” ក្រសួង​​​មាន​​​ផែនការ​​​ ប៉ុន្តែ មិនមែន​​​នៅ​​​គ្រប់​​​២៤​​​ខេត្ត​​​ក្រុង​​​ទេ​​​ តែ​​​នៅ​​​ខេត្ត​​​មួយ​​​ចំនួន​​​ប៉ុណ្ណោះ​​​”។

ក្នុង​​​គម្រោង​​​មួយ​​​ដែល​​​ក្រសួង​​​ការងារ​​​ និង​​​បណ្តុះ​​​បណ្តាល​​​វិជ្ជាជីវៈ​​​បាន​​​សម្រេច​​​ជាមួយ​​​ទី​​​ភ្នាក់​​​ងារ​​​ជ្រើស​​​រើស​​​ពល​​​ករ​​​ជាង​​​៤០​​​កាល​​​ពី​​​ដើម​​​សប្តាហ៍​​​នេះ​​​ លិខិត​​​ឆ្លង​​​ដែន​​​តម្លៃ​​​បួន​​​ដុល្លារ​​​ជា​​​ផ្នែក​​​មួយ​​​នៃ​​​កញ្ចប់់​​​តម្លៃ​​​៤៩​​​ដុល្លារ​​​ដែល​​​ទី​​​ភ្នាក់​​​ងារ​​​ទាំង​​​នេះ​​​នឹង​​​យក​​​ពី​​​ពល​​​ករ​​​ចំណាក​​​ស្រុក​​​ដើម្បី​​​ចំណាយ​​​លើ​​​រាល់​​​ឯកសារ​​​​​​ ដែល​​​ពួកគេ​​​ត្រូវ​​​ការ​​​បូក​​​នឹង​​​សោ​​​ហ៊ុយ​​​ធ្វើ​​​ដំណើរ​​​​​​ផង​​​។ តម្លៃ​​​ថេរ​​​នេះ​​​មាន​​​ទាំង​​​ប្រាក់​​​១០​​​ដុល្លារ​​​សម្រាប់​​​ឯកសារ​​​ស្រប​​​ច្បាប់ ដើម្បី​​​ធ្វើ​​​ការ​​​នៅ​​​ប្រទេស​​​ថៃ​​​ ដែល​​​ចេញ​​​ដោយ​​​ក្រសួង​​​ការងារ​​​។

ទោះ​​​យ៉ាង​​​នេះ​​​ក្តី គិត​​​មក​​​ត្រឹម​​​ថ្ងៃ​​​ម្សិលមិញ  ​​​លោក គឹម​​​សេង បាន​​​មាន​​​ប្រសាសន៍​​​ថា ការិយាល័យ​​​លិខិត​​​ឆ្លង​​​ដែន​​​មិន​​​ទាន់​​​បាន​​​ទទួល​​​ឯកសារ​​​បញ្ជាក់​​​ធ្វើ​​​ការ​​​ងារ​​​ណា​​​មួយ​​​នៅ​​​ឡើយ​​​ទេ​​​។ ដំណើរ​ការ​ធ្វើ​លិខិត​ឆ្លង​ដែន​ដែល​មាន​រយៈពេល​រហូត​ដល់​​​៥៣​​​ថ្ងៃ​នោះ​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​បញ្ជាក់​នៅ​សប្តាហ៍​នេះថា ​​​គឺ​មាន​ការ​យឺតយ៉ាវ​ខ្លាំង​តែ​ករណី​​​​មួយ​​​ចំនួន​ប៉ុណ្ណោះ​​​។

នៅ​​​ស្រុក​​​ស្ទោង​​​ ខេត្ត​​​កំពង់​​​ធំ លោកស្រី យ៉ត ណាង​​​ មេ​​​ឃុំ​​​ដំរី​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា​​​មនុស្ស​​​​​ប្រហែល​​​១.១០០នាក់​​​បាន​​​ត្រឡប់​​​មក​​​ឃុំ​​​របស់​​​លោកស្រី​​​ក្នុង​​​ពេល​​​មាន​​​ពល​​​ករ​​​សម្រុក​​​ចេញ​​​ពី​​​ប្រទេស​​​ថៃ។ លោកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ស្រី​​​បាន​​​ដឹង​​​​​អំពី​​​មនុស្ស​​​យ៉ាង​​​តិច​​​៧០​​​នាក់​​​ ដែល​​​​​​ធុញ​​​ទ្រាន់​​​ក្នុង​​​ការ​​​រង់​​​ចាំ​​​គម្រោង​​​ថ្មី​​​នេះ ហើយ​​​បាន​​​ចាប់​​​ផ្តើម​​​ត្រឡប់​​​ទៅ​​​ប្រទេស​​​ថៃ​​​វិញ​​​រួ​​​ច​​​ហើយ​​​ដោយ​​​គ្មាន​​​ឯកសារ​​​ត្រឹម​​​ត្រូវ​​​។ លោកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” ខ្ញុំ​​​បារម្ភ​​​ណាស់​​​ ពីព្រោះ​​​អ្នកស្រុក​​​មួយ​​​ចំនួន​​​​​​ក្នុង​​​ឃុំ​​​របស់​​​ខ្ញុំ​​​បាន​​​ចាក​​ចេញ​​​ទៅ​​​ធ្វើ​​​ការ​​​ដោយ​​​ខុស​​​ច្បាប់។ អ្នក​​​ទាំង​​​នោះ​មក​​​រង់​​​ចាំ​​​ខ្ញុំ​​ផ្តល់​​​ព័ត៌មាន​​​ដល់​​​ពួក​​​គេ​​​ [ អំពី​​​គម្រោង​​​ថ្មី​​​នេះ​​​]​​​​​​​​​​​​​​​​​​​​​​​​ មុន​​​ពេល​​​ខ្ញុំ​​​ភ្ញាក់​​​រាល់​​​ព្រឹក​​​ទៅ​​​ទៀត”។

ក្នុ​​​ង​​​កិច្ច​​​ប្រឹង​​​ប្រែង​​​មួយ​​​ផ្សេង​​​ទៀត​​​ដើម្បី​​​ដោះ​​​ស្រាយ​​​ចំនួន​​​កម្មករ​​​ចំណាក​​​ស្រុក​​​មក​​​ដល់​​​ដ៏​​​គំហុក​​​នេះ រដ្ឋាភិបាល​​​ក៏​​​រួស​​​រាន់​​​ធ្វើ​​​ការ​​​ផ្គូផ្គង​​​​​​ពលករ​​​ចំណាកស្រុក​​​ជាមួយ​​​និយោជក​​​ដែរ។

កាល​​​ពី​​​ថ្ងៃ​​​ពុធ ក្រសួង​​​ការងារ​​​បាន​​​ប្រកាស​​​ថា មាន​​​ការងារ​​​ចំនួន​​​១៦.០០០​​​សម្រាប់​​​អ្នក​​​ទាំង​​​នោះ​​​ក្នុង​​​ខេត្ត​​​​​​និង​​​កន្លែង​​​មួយ​​​ចំនួន​​​ ដែល​​​រួម​​​មាន​​​ភោជនីយ​​​ដ្ឋាន​​​ រោង​​​ចក្រ កាស៊ី​​​ណូ សណ្ឋាគារ​​​ និង​​​សាលារៀន​​​ ព្រម​​​ទាំង​​​ហាង​​​ខារ៉ា​​​អូខេ​​​ផង​​​ដែរ។

សេចក្តី​​​ប្រកាស​​​នោះ​​​មិន​​​បាន​​​ឲ្យ​​​ដឹង​​​ថា ការងារ​​​ទាំង​​​នោះ​​​ផ្តល់​​​ប្រាក់​​​ខែ​​​ប៉ុន្មាន​​​នោះ​​​ទេ​​​។ អង្គការ ILO ប្រមាណ​​​ថា កម្មករ​​​ធ្វើ​​​ការ​​​ដូច​​​គ្នា​​​នៅ​​​ប្រទេស​​​ថៃ​​​រក​​​ប្រាក់​​​បាន​​​ប្រហែល​​​បី​​​ដង​​​នៃ​​​ចំនួន​​​ដែល​​​ពួកគេ​​​រក​​​បាន​​​នៅ​​​ប្រទេស​​​កម្ពុជា​​​៕ មានិត​​​​​​​​​​​​​​​​​​​​​​​​

 

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.