វត្តមាន​​​លោកស្រី មូរ សុខ​​​ហួរ នៅ​​​ទីលាន​​​ប្រជា​​​ធិបតេយ្យ​​​ត្រូវ​​​បាន​​​​​​រំខាន​​​ដោយ​​​ក្រុម​​​សណ្ដាប់​​​ធ្នាប់​​​ខណ្ឌ​​​

ក្រសួង​​​មហាផ្ទៃ​​​ថា ក្រុម​​​សណ្ដាប់​​​ធ្នាប់​​​ខណ្ឌ​​​បណ្ដេញ​​​​​​លោ​​​កស្រី​​​ មូរ សុខហួរ ឲ្យ​​​ចេញ​​​ពី​​​ទីលាន​​​ប្រជាធិ​​​ប​​​តេយ្យ​​​ដោយ​​​សារ​​​​​​ពួក​​​គេ​​​ “មិន​​​ចូល​​​ចិត្ត​​​គាត់​​​”

លោកស្រី​​​ មូរ សុខហួរ ដែល​​​ជា​​​តំណាង​​​​​​រាស្ត្រ​​​ជាន់ខ្ពស់​​​របស់​​​គណបក្ស​​​​​​ប្រឆាំង​​​​​​​​​បាន​​​​​​ដើរ​​​​​​ចូល​​​ទៅ​​​​​​ទីលាន​​​ប្រជាធិបតេយ្យ​​​​​​កាល​​​ពី​​​​​​ម្សិលមិញ​​​​​​ និង​​​​​​​​​មាន​​​​​​​​​​​​អ្នក​​​​​​ថត​​​រូប​​​ព័ត៌មាន​​​មួយ​​​ក្រុម​​​តូច​​​​​​ដើរ​​​តាម​​​​​​​​ ហើយ​​​​​​លោក​​​ស្រី​​​​​​បាន​​​ឈប់ដើម្បី​​​ថត​​​រូប​​​​​​នៅ​​​​​​មុខ​​​​​​នគរបាល​​​​​​បង្ក្រាប​​​បាតុកម្ម​​​រាជ​​​ធានី​​​​​​ប្រហែល​​​១០០​​​នាក់​​​ ដែល​​​កំពុង​​​​​​ហាត់​​​​​​សម​​​នៅ​​​ទីលាន​​​ប្រជាធិបតេយ្យ​​​​​​។

ប្រ​​​ជា​​​ពល​​​រដ្ឋ​​​​​​កំ​​​ពុង​​​ហាត់​​​ប្រាណ​​​នៅ​​​លើ​​​​​ទី​​​លាន​​​ប្រជា​​​ធិប​​​តេយ្យ​​​​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​។​​​ ស៊ីវ​​​ចាន់​​​ណា
ប្រ​​​ជា​​​ពល​​​រដ្ឋ​​​​​​កំ​​​ពុង​​​ហាត់​​​ប្រាណ​​​នៅ​​​លើ​​​​​ទី​​​លាន​​​ប្រជា​​​ធិប​​​តេយ្យ​​​​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​។​​​ ស៊ីវ​​​ចាន់​​​ណា

សកម្មភាព​​​របស់​​​​​​លោក​​​ស្រី​​​​​​​​​ មូរ សុខហួរ​​​ ផ្គើន​​​នឹង​​​​​​បម្រាម​​​​​​របស់​​​​​​រដ្ឋាភិបាល​​​​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា  ​​​មិន​​​​​​​​​ឲ្យ​មាន​​​ការ​​​​​​​​ប្រមូលផ្ដុំ​​​គ្នា​​​នៅ​​​ទីសាធារណៈ​​​​​​នេះ​​​​​​ មិន​​​បាន​​​ល្មើស​​​ច្បាប់​​​​​​ណា​​​មួយ​​​ឡើយ​​​ ហើយ​​​​​​ក៏​​​មិន​​​អាច​​​​​​ចាត់​​​ទុក​​​ថា ជា​​​ការ​​​ប្រមូល​​​ផ្ដុំ​​​ដែរ​​​​​​។​​​

ប៉ុន្តែ​​​​​​ភ្លាមៗ​​​នោះ​​​​​​ លោក​​​ស្រី​​​ត្រូវ​​​បាន​​​​​​​​បុរស​​​​​​វ័យ​​​ក្មេងៗ​​​មួយ​​​ក្រុម​​​ដែល​​​​​​​​​ពាក់មួក​​​​​​ការពារ​​​សុវត្ថិភាព​​​ព័ទ្ធ​​​ជុំជិត​​​​​​។​​​ បុរស​​​ទាំង​​​នេះ​​​​​​ដែល​​​គស្គាល់​​​ថា​​​​​​​​​  ជា​​​​​​ក្រុម​​​សណ្ដាប់​​​ធ្នាប់​​​ខណ្ឌ​​​​​​ស្ថិត​​​ក្រោម​​​ការ​​​គ្រប់​​​គ្រង​​​របស់​​​​​​​​​​​​ក្រសួង​​​មហា​​​ផ្ទៃ​​​​​​​​​បាន​​​ចាប់​​​​​​ទាញ​​​​​​លោក​​​ស្រី​​​ មូរ សុខ​​​ហួរ​​​​​​ បង្ខំ​​​ឲ្យ​​​លោក​​​ស្រី​​​ចាក​​​ចេញ​​​​​​ទៅ​​​កាន់​​​ផ្លូវ​​​មួយ​​​ជាប់​​​​​​នោះ​​​។

នៅ​​​ក្នុង​​​វីដេអូ​​​ឃ្លីប​​​​​​បង្ហោះ​​​តាម​​​​​​ហ្វេស​​​បុ៊ក​​​​​​យើង​​​អាច​​​មើល​​​ឃើញ​​​លោក​​​ស្រី​​​ មូរ សុខ​​​ហួរ​​​​​​ ទទូច​​​ចង់​​​ដឹង​​​​​​ថា តើ​​​លោក​​​ស្រី​​​​​​​​​បាន​ល្មើស​​​ច្បាប់​​​​​​អ្វី​​​​​​ និង​​​ចង់​​​ដឹង​​​​​​ថា តើ​​​​​​បុរស​​​ទាំង​​​នេះ​​​​​​ធ្វើ​​​តាម​​​បញ្ជា​​​របស់​​​​​​អ្នក​​​ណា​​​។

លោក​​​ ឡុង ឌីម៉ង់ អ្នក​​​នាំពាក្យ​​​សាលារាជ​​​ធានី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា សកម្មភាព​​​​​​របស់​​​​​​លោក​​​ស្រី មូរ សុខហួរ​​​ ចុះ​​​​​​ទៅ​​​កាន់​​​​​​ទីលាន​​​ប្រជា​​​ធិបតេយ្យ​​​នៅ​​​ពេល​​​ព្រឹក​​​នោះ​​​​​​ ត្រូវ​​​បាន​​​​​​​​​​​​ហាម​​​ប្រាម​​​​​​​​​ក្រោម​​​ច្បាប់​​​​​​​​​ដែល​​​មាន​​​ស្រាប់​​​​​​។​​​​​​​

លោក​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ស្រី មូរ សុខហួរ​​​ ដែល​​​ជា​​​ប្រធាន​​​កិច្ច​​​ការ​​​សាធា​​​រណៈ​​​​​​​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ត្រូវ​​​បាន​​​តម្រូវ​​​ឲ្យ​​​​​​សរសេរ​​​លិខិត​​​​​​សុំ​​​កា​​​រអនុញ្ញាត​​​ពី​​​រដ្ឋា​​​ភិបាល​​​​​​​​​ជា​​​មុន​​​​​​សិន ​​​​​​មុន​​​ពេល​​​​​​​​​ចូល​​​ទៅ​​​កាន់​​​ទីលាន​​​ប្រជាធិបតេយ្យ​​​​​​ដោយ​​​សារ​​​តែ​​​លោ​​កស្រី​​​​មាន​​​​​​និន្នាការ​​​​​​ចាប់​​​​​​ផ្ដើម​​​​​​ធ្វើ​​​បាតុ​​​កម្ម​​​​​​។​​​

លោក​​​បាន​​​​​បកស្រាយ​​​ថា​​​ “ដូច​​​យើង​​​​​​ដឹង​​​​​​ស្រាប់​​​​​​ហើយថា ​​​ក្រោម​​​ច្បាប់​​​ស្ដី​​​ពី​​​បាតុ​​​កម្ម​​​​​​ចាំបាច់​​​​​​​​​ត្រូវ​​​សុំ​​​កា​​​រអនុញ្ញាត​​​ឬ​​​ជូន​​​ដំណឹង​​​​​​មក​​ [សាលា​​​រាជធានី] ជាមុន​​​សិន​​​។​​​ នៅ​​​ពេល​​​​​​គាត់​​​​​​មក​​​ដល់ គាត់​​​​​​ចង់​​​​​​​​​ប្រមូល​​​​​​ផ្ដុំ​​​​​​ជាមួយ​​​អ្នក​​​ផ្សេង​​​ទៀត​​​​​​ដើម្បី​​​បញ្ចេញ​​​​​​ទស្សន​​​របស់​​​​​​ខ្លួន​​​។​​​ នោះ​​​គឺ​​​វា​​​ខុស​​​នឹ​​​ងច្បាប់”។

​​​បទ​​​បញ្ជា​​​មួយដែល​​​​​​ក្រសួង​​​មហាផ្ទៃ​​​​​​បាន​​​​​​ចេញ​​​​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​៤ ខែ​​​មករា បន្ទាប់​​​ពី​​​ការ​​​បង្ក្រាប​​​​​​ដ៏បង្ហូរ​​​ឈាម​​​​​​លើ​​​បាតុកម្ម​​​​​​ពី​​​សំណាក់​​​រដ្ឋាភិបាល​​​​​​របស់​​​លោក​​​ ហ៊ុន​​​ សែន​​​ ហាម​​​ប្រាម​​​មិន​​​ឲ្យ​​​​​​មាន​​​ការ​​​ប្រមូល​​​ផ្ដុំ​​​គ្នា​​​ជា​​​សាធា​​​រណៈ​​​​​​លើស​​​ពី​​​១០​​​នាក់​​​​​​​​​ឡើយ​​​ ប្រសិន​​​បើ​​​​​​​​​គ្មាន​​​​​​កា​​​រ​​​អនុញ្ញាត​​​ពី​​​រដ្ឋាភិ​​​បាល​​​​​​ជា​​​មុន​​​​​​ទេ​​​នោះ​​​។

លោក​​​ គឹម​​​ វុត្ថា ប្រធាន​​​សណ្ដាប់​​​ធ្នាប់​​​​​​​​​ខណ្ឌ​​​​​​ដូន​​​ពេញ​​​ដែល​​​ពាក់មួក​​​​​​ការពារ​​​សុវត្ថិ​​​ភាព​​​ទាំង​​​នេះ​​​ បាន​​​បដិសេធ​​​​​​មិន​​​និយាយ​​​ថា ហេតុ​​​អ្វី​​​បានជា​​​​​​​​​ពេល​​​នេះ​​​ការ​​​ធ្វើ​​​ដំណើរ​​​​​​របស់​​​​​​លោក​​​ស្រី​​​ មូរ សុខហួរ​​​​​​ ​​​ទៅ​​​ណា​​​មក​​​ណា​​​​​​នៅ​​​តាម​​​ទីសាធារណៈ​​​ត្រូវ​​​បាន​​​ចាត់​​​ទុក​​​​​​​​​ជា​​​ការ​​​តវ៉ា​​​នោះ​​​ទេ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “កុំ​​​សួរ​​​ខ្ញុំ​​​​​​ ខ្ញុំ​​​គ្រាន់​​​តែ​​​អនុវត្ត​​​តាម​​​បទ​​​បញ្ជា​​​ប៉ុណ្ណោះ​​​។ ខ្ញុំ​​​មិន​​​អាច​​​បញ្ជាក់​​​អ្វី​​​បាន​​​ទេ​​​”។

ឧត្តម​​​សេនីយ៍ ខៀវ សុភ័គ អ្នក​​​នាំពាក្យ​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​ទទួល​​​ស្គាល់​​​ថា លោក​​​​​​ស្រី​​​ មូរ សុខហួរ​​​​​​ មិន​​​បាន​​​បំពាន​​​ច្បាប់​​​ឬ​​​បទ​​​បញ្ជា​​​ណា​​​មួយ​​​ឡើយ​​​។ ​​​លោក​​​​​​មាន​​​ប្រសាសន៍​​​ថា ក្រុម​​​សណ្ដាប់​​​ធ្នាប់​​​ខណ្ឌ​​​ដូន​​​ពេញ​​​​​​ ដែល​​​ល្បាត​​​​​​តាម​​​​​​ទីតាំង​​​ ដែល​​​អាច​​​កើត​​​មាន​​​​​​ការតវ៉ា​​​​​​នៅ​​​​​​ពេល​​​ព្រឹក​​​ឡើង​​​​​​គ្រាន់​​​តែ​​​មិន​​​ចូលចិត្ត​​​​​​លោក​​​ស្រី​​​ប៉ុណ្ណោះ​​​​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ទៀត​​​ថា  “គាត់​​​ទៅ​​​​​​ទីលាន​​​ប្រជាធិបតេយ្យ​​​តែ​​​ម្នាក់​​​ឯង​​​ទេ​​​។ វា​​​​មិន​​​ស្ថិត​​​ក្រោម​​​​​​គោល​​​ការណ៍​​​ណែនាំ​​​​​​របស់​​​សាលា​​​រាជធានី​​​ ឬច្បាប់​​​ណាមួយ​​​ផ្សេង​​​ទៀត​​​​​​ឡើយ​​​។ វា​​​​​ពាក់ព័ន្ធ​​​នឹង​​​​​​ចរិត​​​​​​ផ្ទាល់​​​ខ្លួន​​​របស់​​​គាត់​​ ពួក​​​​​​គេ​​​មិន​​​ចូល​​​​​​ចិត្ត​​​គាត់​​​ទេ​​​។​​​ គាត់​​​តែង​​​តែ​​​ទៅ​​​​​​ទី​​​នោះ​​​បង្ក​​​បញ្ហា​​​ និង​​​បន្ទោស​​​ពួក​​​គេ​​​​​​​​​ ទើប​​​ធ្វើ​​​ឲ្យ​​​ពួក​​​គេ​​​មិន​​​ចូល​​​ចិត្ត​​​ចរិត​​​​​​​​​របស់​​​គាត់​​​។ [ម្នាក់​​​ក្នុង​​​ចំណោម​​​​​​ក្រុម​​​សណ្ដាប់ធ្នាប់​​​នេះ​​​​​​​​​​​​] បានលួច​​​​​​​​​ប្រាប់​​​​​​ខ្ញុំ​​​​​​​​​ថា សូម្បី​​​តែ​​​សំឡេង​​​​​​​​​​​​និយាយ​​​របស់​​​​​​គាត់​​​​​​ក៏​​​មិន​​​ដូច​​​ខ្មែរ​​​ដែរ​​​​​​ វា​​​ជា​​​សំនៀង​​​​​​របស់​​​​​​ជន​​​ជាតិ​​​អាមេរិក​​​។ ខ្ញុំ​បាន​​​សួរ​​​​​​ពួកគេ​​​​​​ ហើយ​​​សូម្បី​​​ពាក្យ​​​​​​សម្ដី​​​របស់​​​គាត់​ ក៏​​​ពួក​​​​​​គេ​​​មិន​​​ចូល​​​ចិត្ត​​​ដែរ​​​”។

លោក​​​ស្រី មូរ សុខហួរ បាន​​​រត់​​​គេច​​​​​​ពី​​​របប​​​ខ្មែរ​​​ក្រហម​​​​​​​​​ទៅ​​​ប្រទេស​​​បារាំង​​​កាល​​​ពី​​​​​​នៅ​​​​​​កុមារ​​​ ហើយ​​​បាន​​​​​​បញ្ចប់​​​​​​​​​ការ​​​សិក្សា​​​ថ្នាក់​​​សាកល​​​វិទ្យាល័យ​​​​​​នៅ​​​ក្នុង​​​សហរដ្ឋ​​​អាេមរិក​​​។ លោក​​​ស្រី​​​បាន​​​​​​ធ្វើ​​​មាតុភូមិ​​​និវត្ត​​​មក​​​កាន​​​់​​​ប្រទេស​​​កម្ពុជា​​​វិញ​​​នៅ​​​ក្នុង​​​ឆ្នាំ​​​១៩៨៩​​​ នៅ​​​ពេល​​​ដែល​​​​​​រដ្ឋាភិបាល​​​​​​របស់​​​លោក​​​​​​ ហ៊ុន សែន បាន​​​ដក​​​ខ្លួន​​​ចេញពី​​​របប​​​កុម្មុយនីស្ដ​​​វៀតណាម​​​ ដែល​​​មាន​​​​​​ការ​​​គាប​​​​​​សង្កត់​​​សេរីភាព​​​ប្រជា​​​ពល​​​រដ្ឋ​​​។

លោកស្រី​​​ មូរ សុខហួរ​​​ ​​​ធ្លាប់​​​​​​​​​បម្រើ​​​ការ​​​​​​​​​ក្នុង​​​ជួរ​​​រដ្ឋាភិបាល​​​​​​របស់​​​​​​លោក​​​ ហ៊ុន សែន​​​ ក្នុង​​​ឋានៈ​​​ជា​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​កិច្ច​​​ការ​​​​​​នារី​​​របស់​​​គណ​​​បក្ស​​​​​​ ហ្វុ៊នស៊ិនបិុច​​​ ពីឆ្នាំ​​​១៩៩៨ ដល់​​​ឆ្នាំ​​​២០០៤។​​​

លោក​​​ ឡៅ ម៉ុង​​​ហៃ​​​ អ្នក​​​វិភាគ​​​នយោ​​​បាយ​​​ឯករាជ្យ ​​​ដែល​​​​​​ជា​​​អតីត​​​ប្រធាន​​​វិទ្យាស្ថាន​​​​​​​​​ខ្មែរ​​​​​​ដើម្បី​​​ប្រជាធិបតេយ្យ​​​​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ចាត់​​​ទុក​​​វត្ត​​​មាន​​​របស់​​​លោក​​​ស្រី​​​ មូរ​​​ សុខ​​​ហួរ​​​ នៅ​​​ទីលាន​​​ប្រជាធិបតេយ្យ​​​ថា ជា​​​បាតុ​​​កម្ម​​​ដែល​​​​​​តម្រូវ​​​ឲ្យ​​​​​​សុំ​​​ការ​​​អនុញ្ញាត​​​ជា​​​មុន​​​នោះ​​​ គឺជា​​​រឿង​​​​​​ខុស​​​ប្រក្រតី។ លោក​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ “នេះ​​​ គឺ​​​​​​ជា​​​ការ​​​បក​​​ស្រាយ​​​​​​​​​តាម​​​អំពើ​​​ចិត្ត​​​​​​​​​មួយ​​​ទៀត​​​ចំពោះ​​​​​​ច្បាប់​​​​​​ស្ដី​​​ពី​​​បាតុកម្ម​​​” ដោយ​​​លោក​​​​​​បាន​​​ពន្យល់​​​ថា ច្បាប់​​​នេះ​​​ត្រូវ​​​បាន​​​រដ្ឋាភិបាល​​​ប្រើប្រាស់​​​តាម​​​អំពើ​​​ចិត្ត​​​ដែល​​​ខ្លួន​​​​​​គិត​​​ថា សម។

លោក​​​ ហ៊ុន​​​ សែន បាន​​​បញ្ជាក់​​​កាល​​​ពី​​​ខែ​​​កុម្ភៈ​​​ ហើយ​​​ថា បម្រាម​​​ទូទៅ​​​​​​របស់​​​លោក​​​​​​​​​ដែល​​​ហាម​​​មិន​​​ឲ្យ​​​​​​​​​មាន​​​ការ​​​ប្រមូល​​​ផ្ដុំ​​​គ្នា​​​ជា​​​សាធា​​​រណៈ​​​​​​ត្រូវ​​​បាន​​​លុប​​​ចេញ​​​វិញ​​​ហើយ​​​​​​។​​​ តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា នៅ​​​ប៉ុន្មាន​​​ថ្ងៃ​​​ក្រោយ​​​មក​​​ ក្រុម​​​សណ្ដាប់​​​ធ្នាប់​​​ពាក់​​​មួក​​​ការពារ​​​សុវត្ថិ​​​ភាព​​​របស់​​​​​​លោក​​​ គឹម វុត្ថា បាន​​​​​​ប៉ះទង្គិច​​​គ្នា​​​ម្ដង​​​ហើយ​​​ម្ដង​​​ទៀត​​​​​​ជាមួយ​​​អ្នកដែរ​​​​​​ហ៊ាន​​​​​​ចេញ​​​មក​​​តាម​​​ដង​​​ផ្លូវ​​​​​​ ដើម្បី​​​​​​សាកល្បង​​​នឹង​​​​​​បទ​​​បញ្ជា​​​នេះ​​​​​​។​​​

លោក​​​ ស ខេង​​​ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហា​​​ផ្ទៃ​​​បាន​​​ហាម​​​ប្រាម​​​​​​​​​គម្រោង​​​​​​ជួប​​​ជុំ​​​គ្នា​​​​​​របស់​​​គណ​​​បក្ស​​​​​​សង្គ្រោះ​​​ជាតិ​​​នៅ​​​ទីលាន​​​ប្រជា​​​ធិប​​​តេយ្យ​​​នៅ​​​ថ្ងៃ​​​អាទិត្យ​​​កន្លង​​​ទៅ​​​នេះ​​​ ដែល​​​​​​ជា​​​ការ​​​ជួប​​​ជុំ​​​គ្នា​​​លើក​​​ដំបូង​​​​​​ប្រសិន​​​បើ​​​កើត​​​ឡើង​​​មែន​​​នោះ​​​ ចាប់​​​តាំង​​​​​​ពីរដ្ឋាភិបាល​​​បាន​​​​​​ធ្វើកា​​​របង្ក្រាប​​​​​​ដ៏បង្ហូរ​​​ឈាម​​​លើ​​​បាតុកម្ម​​​​​​កាល​​​ពី​​​ខែ​​​មករា​​​ ដែល​​​ពេល​​​នោះ​​​​​​មនុស្ស​​​ប្រាំ​​​នាក់ត្រូវ​​​បាន​​​​​​កង​​​កម្លាំង​​​ប្រដាប់​​​អាវុធ​​បាញ់​​​ស្លាប់​​​។

កង​​​រាជអាវុធ​​​ហត្ថ​​​បាន​​​​​​​​​កាន់​​​កាប់​​​​​​ទីលាន​​​ប្រជាធិបតេយ្យ​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​​​​​​​នៅ​​​ពេល​​​​​​បាតុករ​​​ប្រហែល​​​១.០០០​​​នាក់​​​​​​​​​បាន​​​​​​ហែ​​​ក្បួន​​​ដោយ​​​គ្មាន​​​ការ​​​រារាំង​​​​​​​​​ទៅ​​​កាន់​​​​​​ទីស្នាក់​​​ការ​​​កណ្ដាល​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ក្នុង​​​ខណ្ឌ​​​មាន​​​ជ័យ​​​។​​​

លោក​​​ ឡៅ ម៉ុងហៃ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​គិត​​​មិន​​​​​​យល់​​​ថា គោល​​​នយោបាយ​​​របស់​​​ពួក​​​គេ​​​ជា​​​អ្វី​​​ឲ្យ​​​ប្រាកដ​​​​​​នោះ​​​ទេ​​​។ វា​​​ច្រឡំ​​​បល់​​​​​​យ៉ាង​​​ខ្លាំង​​​ ពួក​​​គេ​​​ចង់​​​​​​​​​ព្យួរ​​​សិទ្ធិ​​​​​​​​​​​​របស់​​​ពួក​​​យើង​​​ដែល​​​មាន​​​ចែង​​​នៅ​​​ក្នុង​​​រដ្ឋធម្ម​​​នុញ្ញ​​​ ហើយ​​​រឹត​​​បន្ដឹង​​​វា​​​តាម​​​រយៈ​​​ការ​​​បង្ក្រាប​​​ ប៉ុន្តែ​​​​​​សូម្បី​​​តែ​​​បទ​​​បញ្ជា​​​នោះ​​​ជា​​​អ្វី​​​​​​ក៏​​​មិន​​​ច្បាស់​​​លាស់​​​ដែរ​​​”។

ទីលាន​​​ប្រជាធិបតេយ្យ​​​ត្រូវ​​​បាន​​​កសាង​​​ឡើង​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១០ ដោយ​​​ចំណាយ​​​ថវិ​​​ការ​​​ជាង​​​១៨៣.០០០​​​ដុល្លារ​​​ បន្ទាប់ពី​​​ច្បាប់​​​​​​ថ្មី​​​ស្ដីពី​​​បាតុកម្ម​​​តម្រូវ​​​ឲ្យ​​​មាន​​​​​​ទីវាល​​​​​​​​​នៅ​​​​​​គ្រប់​​​​​​ខេត្ត​​​ក្រុង​​​ទាំង​​​អស់​​​សម្រាប់​​​​​​​​​ធ្វើ​​​​​​បាតុកម្ម​​​​​​។​​​

លោក​​​ស្រី​​​ មូរ សុខហួរ បាន​​​ថ្លែង​​​​​​ថា លោក​​​ស្រី​​​នឹង​​​ត្រឡប់​​​ទៅ​​​ទីលាន​​​ប្រជា​​​​​​ធិបតេយ្យ​​​ម្ដង​​​ទៀត​​​​​​នៅ​​​ព្រឹក​​​នេះ​​​។​​​ លោក​​​ស្រី​​​​​​មាន​​​​​​ប្រសា​​​សន៍​​​​​​ថា  ក្រោម​​​​​​បរិយាកាស​​​​​​នយោបាយ​​​នា​​​ពេល​​​​​​បច្ចុប្បន្ន​​​លោក​​​ ឡុង ឌី​​​ម៉ង់​​​ មិន​​​យល់​​​ច្រឡំ​​​ទេ ដែល​​​គាត់​​​ចាត់​​​ទុក​​​ការ​​​​​​ធ្វើ​​​ដំណើរ​​​​​​របស់​​​​​​លោក​​​ស្រី​​​​​​​​​ទៅ​​​កាន់​​​​​​​​​ទីលាន​​​ប្រជាធិបតេយ្យ​​​ថា ជា​​​​​​ការ​​​​​​ធ្វើ​​​បាតុកម្មនោះ​​​។ លោក​​​ស្រី​​​បាន​​​បន្ត​​​ទៀត​​​ថា “គាត់​​​​​​និយាយ​​​ពិត​​​ជា​​​ត្រឹម​​​ត្រូវ​​​​​​។​​​ វា​​​ជា​​​​​​បាតុ​​​កម្ម​​​ដើម្បី​​​ទាម​​​ទារ​​​សេរីភាព​​​របស់​​​ខ្ញុំ​​​ក្នុង​​​នាម​​​ជា​​​ពល​​​រដ្ឋ​​​ម្នាក់​​​”៕ សុខុម​​​

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.