សាលា​រាជធានី​​នឹង​វាស់ដី​បឹង​​​ដែល​​​ពល​​​រដ្ឋ​ខ្លាច​មានការ​​បណ្ដេញ​ចេញ​

អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឲ្យដឹងកាលពីម្សិលមិញថា សាលារាជធានីនឹងចាប់ផ្ដើមវាស់វែងផ្ទះរបស់ប្រជាពលរដ្ឋរាប់រយគ្រួសារដែលកំពុងស្វែងរកប័ណ្ណកម្មសិទ្ធិដីធ្លី ដើម្បីទប់ស្កាត់ការបណ្ដេញដែលអាចកើតមានដោយការគម្រោងអចលនទ្រព្យដ៏ធំមួយដែលចាក់លុបបឹងអស់ពីរ។

ការសម្រេចនេះធ្វើឡើងបន្ទាប់ពីការប្រជុំបិទទ្វាររវាងមន្ត្រីសាលារាជធានី និងប្រជាពលរដ្ឋមួយចំនួនក្នុងចំណោមប្រជាពលរដ្ឋប្រមាណ៥០នាក់មកពីខណ្ឌមានជ័យ និងខណ្ឌដង្កោ ដែលបានប្រមូលផ្ដុំគ្នានៅខាងក្រៅសាលារាជធានីកាលពីព្រឹកម្សិលមិញ ដើម្បីតវ៉ាប្រឆាំងការអភិវឌ្ឍរបស់ក្រុមហ៊ុន ING Holdings និងសុំការជួយអន្តរាគមន៍។

ប្រជាពលរដ្ឋដែលព្រួយបារម្ភខ្លាចរងការបណ្ដេញចេញដោយសារគម្រោងអចលនទ្រព្យឯកជន ប្រមូលផ្ដុំគ្នាតវ៉ានៅខាងមុខសាលារាជធានីភ្នំពេញ កាលពីម្សិលមិញ ដើម្បីសុំឱ្យសាលារាជធានីជួយអន្តរាគមន៍។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

អ្នកតវ៉ាម្នាក់ឈ្មោះ អ៊ុំ ណារី ដែលបានូលរួមការប្រជុំខាងលើេនះនិយាយថា “គេបានប្រាប់ពួកយើងថា គេនឹងបញ្ជាឱ្យមន្ត្រីសាលារាជធានីពិភាក្សាជាមួយសាលាខណ្ឌដើម្បីស្វែងរកដំណោះស្រាយ”។ គាត់បានបន្តថា “ពេលនេះក្រុមហ៊ុន ING បានចាក់បន្ថែមដីខ្សាច់ ដូច្នេះហើយពួកយើងមានការបារម្ភខ្លាចក្រុមហ៊ុនអភិវឌ្ឍលើដីនេះនៅពេលខាងមុខ”។

ស្ត្រីដដែលលើកឡើងទៀតថា ដីខ្សាច់មួយចំនួនបានហៀរចូលដីដែលប្រជាពលរដ្ឋកំពុងអះអាងសិទ្ធិកាន់កាប់នៅជុំវិញបឹងជើងឯក និងបឹងទំពុន។ បឹងទាំងពីរនេះជាផ្នែកនៃទីតាំងមួយមានផ្ទៃដី២.៦០០ហិកតាដែលក្រុមហ៊ុន ING បាននិងកំពុងចាក់បំពេញចាប់តាំងពីឆ្នាំ២០១១មក។ គេហទំព័ររបស់ក្រុមហ៊ុននេះបង្ហាញពីគម្រោងប្រើប្រាស់ភាគច្រើននៃដីនេះសម្រាប់គម្រោង “ING City ” របស់ខ្លួន ដោយធ្វើឱ្យបឹងទំពុននៅសល់តែមួយផ្នែកប៉ុណ្ណោះសម្រាប់ជាអាងស្តុកទឹកធម្មជាតិ។

ពេលទាក់ទងបន្ទាប់ពីការប្រជុំកាលពីម្សិលមិញ លោក ម៉េត មាសភក្តី អ្នកនាំាពាក្យសាលារាជធានីបានលើកឡើងថា សាលារាជធានីនឹងបញ្ជូនអាជ្ញាធរទៅកន្លែងនោះ”ឆាប់ៗ” ប៉ុន្តែបានបដិសេធមិនប្រាប់ព័ត៌មានជាក់លាក់បន្ថែមឡើយ។

ប្រជាពលរដ្ឋដែលព្រួយបារម្ភខ្លាចរងការបណ្ដេញចេញដោយសារគម្រោងអចលនទ្រព្យឯកជន ប្រមូលផ្ដុំគ្នាតវ៉ានៅខាងមុខសាលារាជធានីភ្នំពេញ កាលពីម្សិលមិញ ដើម្បីសុំឱ្យសាលារាជធានីជួយអន្តរាគមន៍។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
ប្រជាពលរដ្ឋដែលព្រួយបារម្ភខ្លាចរងការបណ្ដេញចេញដោយសារគម្រោងអចលនទ្រព្យឯកជន ប្រមូលផ្ដុំគ្នាតវ៉ានៅខាងមុខសាលារាជធានីភ្នំពេញ កាលពីម្សិលមិញ ដើម្បីសុំឱ្យសាលារាជធានីជួយអន្តរាគមន៍។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោកថ្លែងថា “យើងសម្រេចពីរចំណុច។ ទី១យើងនឹងចេញបទបញ្ជាឲ្យអាជ្ញាធរមូលដ្ឋានចុះស្រង់ចំនួនគ្រួសារ។ ទី២យើងនឹងចេញបទបញ្ជាឲ្យក្រុមការងាររបស់យើងចុះវាស់វែងថា តើដីរបស់គ្រួសារទាំងនោះប៉ុន្មានមែ៉ត្រដែលរងប៉ះពាល់ដោយសារក្រុមហ៊ុននេះ”។ លោកបានថ្លែងបន្តថា “អំឡុងការប្រជុំនេះពួកគាត់លើកឡើងថា ពួកគាត់ត្រូវការប័ណ្ណកម្មសិទ្ធិដីធ្លី។ យើងមិនទាន់យល់ព្រមនៅឡើយទេ ព្រោះយើងត្រូវការរាប់ចំនួនសិនថា តើមានប៉ុន្មានគ្រួសាររងផលប៉ះពាល់ដោយសារក្រុមហ៊ុននេះ”។

លោក អ៊ាង វុទ្ធី នាយកអង្គការសមធម៌កម្ពុជា ជាអង្គការមិនមែនរដ្ឋាភិបាលផ្តោតលើសិទ្ធិដីធ្លីបានលើកឡើងថា ក្រុមហ៊ុន ING ទំនងជាចាក់ខ្សាច់ចូលដីរបស់អ្នកភូមិចំនួន៣៦៦គ្រួសារ។

លោកមានប្រសាសន៍ថា “ទោះបីជាគ្មានសញ្ញាបណ្តេញចេញក៏ដោយ តែរដ្ឋាភិបាលគួរតែកាត់[ដីរបស់ពួកគាត់] ចេញពីគម្រោងអភិវឌ្ឍន៍មុនពេលមានការបណ្តេញចេញកើតឡើង”។

ពេលគ្រួសារទាំងនេះដំបូងឡើយតវ៉ានៅខាងមុខសាលារាជធានីកាលពីឆ្នាំមុន សាលារាជធានីបានប្រាប់ពួកគាត់ឲ្យយកបណ្តឹងទៅដាក់នៅក្រសួងរៀបចំដែនដី។ ទោះជាយ៉ាងណា កាលពីខែមីនា ក្រសួងនេះបានណែនាំជាផ្លូវការឲ្យសាលារាជធានីដោះស្រាយបណ្តឹងនេះវិញ៕សុខុម និងស៊ុយឈាង

© 2017, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.