អង្គ​កា​រ​សុ​វត្ថិ​ភាព​ផ្លូ​វ​គោក​អំពាវ​នា​វ​​ឲ្យ​​រដ្ឋា​ភិ​បាលចាត់​វិធានការ​ ដើម្បី​​​កា​ត់​បន្ថយ​​ចំ​នួន​​អ្នក​ស្លាប់

​អង្គ​ការ​សុវត្ថិភាព​​ផ្លូ​វ​​គោក​ ​ដែល​បា​​រម្ភ​​អំ​ពី​​​​កំ​ណើន​​អ្នក​ស្លាប់​កាន់​តែ​កើន​ឡើង​​​​ដោ​យ​សារ​​​គ្រោះ​​ថ្នាក់​​ចរាចរណ៍​ ​​បា​ន​អំ​​ពាវ​នា​​វ​ឲ្យ​​រដ្ឋាភិ​បាល​​​ចាត់​វិ​ធា​ន​កា​រ​​​ជា​បន្ទាន់​ដើម្បី​កែ​ប្រែ​និន្នា​ការ​នេះ​​តាម​រយៈ​ការ​​បង្កើត​ច្បាប់​ដើម្បី​​​​ជួ​យ​​ធ្វើ​ឲ្យ​​​​សុ​ត្ថិ​ភាព​​ផ្លូវ​​គោក​ប្រ​សើរ​​ឡើង​។​ កា​ល​​ពី​ថ្ងៃ​​សុក្រ​​សប្តាហ៍មុន វិស័យ​ឯក​ជ​ន​ អង្គ​ការ​​សង្គម​​ស៊ី​​​វិល​ ​​និ​ង​អ​ង្គកា​រ​​​អន្តរ​​ជាតិ​ជាង​១០០ ​បា​ន​​ចេញ​​សេចក្តី​ប្រកា​ស​មួ​យ​ឲ្យ​​​​រដ្ឋា​ភិ​បាល​​បង្កើន​កា​រ​​ខិត​​ខំ​​ប្រឹង​​ប្រែង​​ដើម្បី​ដោះស្រាយ​​​​​​​“ ស្ថាន​​ភាព​​​​ប្រកប​ដោយ​គ្រោះ​​ថ្នាក់​នេះ​​​​​” ​​ ដោយ​​​ជំរុញ​ឲ្យ​មាន​ច្បាប់​ ​តម្រូវ​​ឲ្យ​អ្នក​​ធ្វើ​​ដំ​ណើរ​​តា​ម​​​ម៉ូតូទាំង​អស់​​ពាក់​មួក​សុ​វត្ថិ​ភាព​។

​​លោក គឹម បញ្ញា ​​ប្រធា​ន​មូ​ល​និ​ធិ​​​ទប់​ស្កាត់​​កា​រ​​រ​ង​​របួស​​​នៅ​អា​ស៊ី ប្រចាំ​ប្រទេ​ស​​នេះ ​​បា​ន​​លើក​ឡើង​ថា “ មួក​កា​រ​​​ពា​​រ​​សុវត្ថិភាព​ អា​ច​កាត់​​បន្ថយ​​​មិន​​ឲ្យ​​របួ​ស​ធ្ងន់​​​​បាន​​​៦៩​ភាគ​​រយ​ និង​កា​រ​​ស្លាប់​​​បាន​​​​៤២​ភាគ​​រយ​ក្នុ​ង​គ្រោ​ះ​ថ្នាក់​ចរាចរណ៍​ ប៉ុន្តែ​​អ្នក​ធ្វើ​ដំ​ណើរ​​មិន​ដល់​​១០​​ភា​គ​​រយ​ផង​​​​​ពាក់​​មួក​សុវត្ថិភាព​​”។

​មនុស្ស​​​ជិ​ត​៧០០​នាក់​​​បា​ន​​ស្លាប់​​ក្នុ​ង​​រយៈ​ពេល​ប្រាំ​ខែ​ដំ​បូ​ង​​នៃ​ឆ្នាំ​នេះ​​នៅ​តាម​​ផ្លូ​វ​ក្នុ​ង​ប្រទេ​ស​នេះ​ ​ខណៈ​ដែល​​​ការ​ស្លាប់​តាម​​ផ្លូវ​ប្រចាំ​ឆ្នាំ​មា​ន​​ជា​ម​ធ្យម​​​ជិ​ត​​២.០០០​នាក់​ ដោ​យ​​​​​​មា​ន​មនុស្ស​​ចំ​នួន​​​១៥.០០​០​នាក់​​​ទៀត​​រង​​របួស។​​អ្នក​​ជិះ​ម៉ូ​តូ ​​អ្នក​ជិះ​កង់​​និ​ង​អ្នក​​ថ្មើ​​ជើង ​សុទ្ធ​​តែ​​ងា​យ​​​​រង​គ្រោះ​​​បំ​ផុត​​​​​ដោ​យ​សារ​គ្រោះ​​ថ្នាក់​​ចរា​ចរណ៍​​​ដោ​យ​​​មា​ន​មនុស្ស​​ជាង​​៨០​​​ភាគ​​រយ​រង​គ្រោះ​​​ដល់​ស្លាប់​។ លោក​បាន​និយាយ​ថា “ ​​ការ​ពិត​​គឺ​ថា​ការ​ស្លាប់​អាច​ទប់​ស្កាត់​បាន”។​

​ផល​ប្រយោជន៍​មួយ​​​​ក្នុ​ង​​ការ​កាត់​បន្ថយ​​គ្រោះ​ថ្នាក់​តាម​ផ្លូវ​គោក​​គឺ​ដើម្បី​កុំ​ឲ្យ​​រដ្ឋា​ភិបាល​​ចំណាយ​ប្រាក់​ច្រើន​ទៅ​លើ​បញ្ហា​នេះ​​​សម្រាប់​​ការ​ព្យាបាល​​ជន​រងគ្រោះ​និង​ការ​បាត់​បង់​ធន​ធាន​មនុស្ស។​​​ យោង​តា​ម​​កា​រ​​សិក្សា​​​មួ​យ​​នា​ពេល​ថ្មីៗ​នេះ ​​​ដោ​យ​​​អ​ង​្គ​កា​រ​​​ជន​ពិការ​អន្តរជាតិ  និង​សា​កល​​វិទ្យា​ល័​យ Hasselt ​នៅ​ក្នុង​​ប្រទេ​ស​បែល​ហ្ស៊ិក ​​បា​ន​ឲ្យ​ដឹង​ថា​ កម្ពុជាសន្សំ​​​ប្រាក់​​បាន​១.២៣០​លា​ន​​ដុល្លារ​ ​ប្រសិ​នបើ​​រដ្ឋា​ភ​ិ​បាល​សម្រេច​បាន​​គោល​​ដៅ​​របស់​ខ្លួន​ក្នុង​កា​រ​​​កាត់​បន្ថយ​​ការ​​ស្លា​ប់់​​​ដោ​យ​សារ​​គ្រោះថ្នាក់​​ចរា​ចរណ៍​​ឲ្យ​​បាន​​​​៥០​ភាគ​រយ​​​ត្រឹម​ឆ្នាំ​​២០២០។

លោក អៀ ​ចរិ​យា ​​ប្រធា​ន​​កម្មវិធី​​​​របស់​​​អ​ង្គកា​រ​​​ជន​ពិការ​អន្តរជាតិ​​​បា​ន​​លើក​​ឡើ​ង​ថា ​​”​​​ត្រូវ​ចំណាយ​ប្រមាណ​​​១០​ភាគ​រយ​នៃ​​ចំ​នួន​​នោះ ​ដើម្បី​​​ឈាន​ដល់​​គោល​ដៅ​​​នោះ​ ប៉ុន្តែ​កា​រ​វិ​ភាគ​​អំពី​ការ​ខាតបង់​និង​ផល​​ចំ​ណេញ​​នេះ បង្ហាញ​​​​​ពី​​សារៈសំខាន់​​ក្នុ​ង​សេដ្ឋ​កិច្ច​​​និង​សង្គម​ចំពោះ​ការ​បន្ត​​ធ្វើ​​កា​រ​​ងារ​​​នេះ​​ ដើម្បី​កា​ត់​​​បន្ថយ​​ចំនួន​​គ្រោះថ្នាក់​​ចរា​ចរណ៍​ កា​រ​​រង​របួស​ ​និង​កា​រ​​ស្លាប់​​ក្នុង​គ្រោះ​​ថ្នាក់​​ចរាចរណ៍​​​ក្នុ​ង​ប្រទេស​​នេះ។

​​កង្វល់​មួយ​ទៀត​​គឺ​​ថា បើ​គ្មាន​កា​រ​ពិ​គ្រោះ​​​យោបល់​សម​​ស្រ​បទេ​ បញ្ហា​​សុត្ថិភាព​​​​ផ្លូ​វ​គោក​​កាន់​​តែ​ធ្ងន់​​ធ្ងរឡើង​​ដោ​យ​សារ​​គម្រោង​​ស្ថាប​នា​​​​ផ្លូ​វ​ថ្មី​ ​ជា​ពិ​សេស​នៅតា​ម​​តំ​បន់​ជន​បទ​ ​​ដែល​នៅ​ទី​នោះ​​​ផ្លូវ​​​ល្អ​​​​​ជាង​មុន​ ​​អាច​​ឲ្យ​អ្នក​បើក​បរ​​កាន់​តែ​បើក​លឿ​ន។ ​លោក ចរិ​យា ​បា​ន​​បន្តថា “​​ផ្លូ​វ​​​​ដែល​​​កំ​ពុង​​​​​ជួស​​​ជុល ឬ​​ស្ថាប​នា​ ដែល​​ជា​រឿយ​ៗ​​ប្រើ​​ថវិកា​​​​ជំ​នួ​យ​ នឹ​ង​​មា​ន​គ្រោះ​ថ្នាក់​​ចរាចរណ៍​​​ច្រើន​ជា​ង ​ប្រសិ​ន​​បើ​​សុវត្ថិ​ភាព​​ផ្លូ​វ​​​គោក​ ត្រូ​វ​​បា​ន​​ពិ​ចារណា​​ក្នុង​ដំ​ណាក់​កាល​ធ្វើ​ផែន​កា​រ​​”៕

​ប្រែ​សម្រួល​ដោ​យ ​ចេវ  ប៊ុននី​​​
​​​​​​

© 2013, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.