អតីត​​​មន្ទីរ​​​ពេទ្យ​​​​​​​​​​បង្អែក​​​​​​​​​ខណ្ឌ​​​​​​ចំការ​​​មនដែល​​​ជា​​​​​​​​​​​​មន្ទីរពេទ្យ​​​​​​រដ្ឋ​​​ព្យាបាល​​​ឥត​​​គិត​​​ថ្លៃ​​​នឹង​​​ក្លាយ​​​ជា​​​ធនាគារ​​​

កាល​​​ពី​​​ពីរ​​​ឆ្នាំ​​​មុន ​​​មន្ត្រី​​​​​​មន្ទីរ​​​សុខាភិបាល​​​រាជធានីភ្នំពេញ នៅ​​​​​​​តែ​​​​ធានា​​​អះ​​​អាង​​​​​ថា មន្ទីរ​​​ពេទ្យ​​​បង្អែក​​​ខណ្ឌ​​​ចំការ​​​មន​​ ​​​ជា​​​មន្ទីរ​​​​​​ពេទ្យរដ្ឋ​​​​​​ផ្តល់​សេវា​​​​​​ព្យាបាល​​​ដល់​​​ស្ត្រី​​​ និង​​​កុមារ​​​ដោយ​​​ឥត​​​គិត​​​ថ្លៃ​​​ដែល​​​បាន​​​បិទ​ទ្វារ​​​អស់​​​រយៈ​​​ពេល​​​៣​​​ឆ្នាំ​​​​​​មក​​​ហើយ​​​នោះ នឹង​​​​​​បើក​​​ដំណើរ​​​ការ​​​ឡើង​​​វិញ​​​ បន្ទាប់​​​ពី​​​ជួស​​​ជុល​​​កែ​​កុន​​​រួច​​​។

ប៉ុន្តែ​​​ បើ​​​យោង​​​តាម​​​ក្រុមហ៊ុន​​​សំណង់​​​ដែល​​​បច្ចុប្បន្ន​​​កំពុង​​​អភិវឌ្ឍ​​​​​​ទី​​​តាំង​​​​​​​នេះ​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា អគារ​​​នេះ​​​ត្រូវបាន​​​លក់​​​ឲ្យ​​​ទៅ​​​ក្រុម​​​ហ៊ុន​​​ឯកជន​​​​​​ ហើយ​​​​​​​​នឹងបើក​​​​​​ដំណើរ​​​ការ​​​ជា​​​ធនាគារ ​​​នៅ​​​ដំណាច់​​​ខែ​​​នេះ​​​។

បុរស​​​ម្នាក់​​​ដែល​​​បញ្ជាក់​​​ថាខ្លួន​​​ជា​​​ម្ចាស់​​​ក្រុម​​​​​​ហ៊៊ុន​​​ EO ជា​​​ក្រុម​​​ហ៊ុន​​​​​​រៀប​​​​​​ចំ​​​​​​​​​ប្រព័ន្ធ​​​​​អគ្គិសនី​​​និង​​​ជួស​​​ជុល​​​អគារ​​​​​​ដែល​​​កំពុង​​​​កែកុន​​​អគារ​​​នេះ​​​ដំណាក់​​​កាល​​​ចុង​​​​​​ក្រោយ​​​​​​បាន​​​លើក​​​ឡើង​​​ថា “​​​វា​​​នឹង​​​ក្លាយ​​​ជា​​​ធនាគារ​​​”។ នៅ​​​ឯ​​​ទី​​​ស្នាក់​​​ការ​​​របស់​​​ក្រុមហ៊ុន​​​នេះ​​​​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​​​​ពី​​​ខែ​​​មុន​​​​​​ អ្នក​​​ជំនួញ​​​ជន​​​ជាតិ​​​ចិន​​​រូប​​​នេះ​​​​​​​​បាន​​​​​​បដិសេធ​​​មិន​​​​ប្រាប់​​​ឈ្មោះ​​​​​​របស់​​​គាត់​​​​ទេ​​​ ពីព្រោះ​​​គាត់​​​និយាយ​​​ថាមិន​​​អាច​​​ប្រកប​​ជា​​​ភាសា​​​អង់គ្លេស​​​ ឬជា​​​ភាសា​​​ខ្មែរ​​​បាន​​​។

គាត់​​​ក៏​​​បដិសេធ​​​មិន​​​បញ្ចេញ​​​ឈ្មោះ​​​ក្រុម​​​ហ៊ុន​​​ដែល​​​នឹង​​​​​​ដំណើរ​​​ការ​​​ធនាគារ​​​​​​នេះ​​​ដែរ។ ​​​គាត់​​​និយាយ​​​​​ថា “ម៉េច​​​បាន​​​​​​ចង់​ស្គាល់​​​ឈ្មោះ​​​? ​​​យើង​​​មិន​​​ដែល​​​សួរ​​​ឈ្មោះ​​​អ្នក​​​ជួល​​​ក្រុម​​​ហ៊ុន​​​យើង​​​ទេ”​​​ មុន​​​ពេល​​​​​​ចាក​​​ចេញ​​​ពី​​​ការ​​​ិយា​​​ល័យ​​​​​​យ៉ាង​​​ប្រញាប់​​ ហើយ​​​បើក​​​រថយន្ត​​​ទៅ​​​បាត់​​​។

យោង​​​តាម​​​លោក សុខ វុឌ្ឍី​​​ មេការ​​ការ​​​ដ្ឋាន​​​​​​សំណង់​​​បាន​​​ឲ្យ​​​ដឹង​​​ថា ក្រុមហ៊ុន EO ជិត​​​បញ្ចប់​​​ការ​​​ងារ​​​របស់​​​ខ្លួន​​ជាស្ថាពរ​​​ហើយ​​​ហើយ​​​ធនាគារ​​​គួរ​​​តែ​​​ត្រៀម​​​ខ្លួនរួច​​​​​​ដើម្បី​​​បើក​​​ដំណើរ​​​ការ​​​នៅ​​​ដំណាច់​​​ខែ​​​នេះ​​​។

ទីតាំងអតីតមន្ទីរពេទ្យបង្អែក​​​ចំការមន​​​នៅត្រង់ផ្លូវ​​​ប្រសព្វនៃ​​​មហាវិថី​​​នរោត្តម​​​និង​​​ផ្លូវ​​​២៩៤​​​ក្នុងក្រុង​​​ភ្នំពេញ កាលពី​​​ខែមុន។  រូបថតៈ ស៊ីវ ចាន់ណា/The Cambodia Daily

បន្ទាប់​​​ពី​​គ្មាន​​​សកម្ម​​​ភាព​​​​​​អស់​​​រយៈ​​​ពេល​​​៣​​​ឆ្នាំ ​​​ដី​​​ដែល​​​ស្ថិត​​​នៅ​​​កែង​​​មហា​​​វិថី​​​ព្រះ​​​នរោត្តម និង​​​ផ្លូវ​​​លេខ​​​២៩៤ ក្នុង​​​ខណ្ឌ​​​ចំការ​​​មន​​​​​​នេះ ​​​ត្រូវ​​​បាន​​​​​​ប្រកាស​​​លក់​​​​​កាល​​​​​​ពី​​​​​​ខែ​​​ឧសភា​​​ឆ្នាំ​​​២០១៤ ​​​ក្នុង​​​តម្លៃ​​​១២,១លាន​​​ដុល្លារ​​​ ប៉ុន្តែ ​​​មន្ត្រី​​​សុខា​​​ភិបាល​​​​​​​​បាន​​​​​​អះ​​​អាង​​​ថា ទី​​​តាំង​​​នេះ​​​នឹង​​​នៅ​​​តែ​​​ជា​​​មន្ទីរ​​​ពេទ្យ។

លោក សុខ សុគន្ធ ប្រធាន​​​មន្ទីរ​​​សុខាភិបាល​​​​​​រាជ​​​ធានី​​​​​​​​​ភ្នំ​​​ពេញ បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ឆ្នាំ​​​២០១៤​​​​​​ថា “យើង​​​បាន​​​សហការ​​​ជា​​​មួយ​​​ក្រុមហ៊ុន​​​ឯកជន​​​​​​មួយ​​​ដើម្បី​​​ជួស​​​ជុល​​​កែ​​​លម្អ​​​ប្រព័ន្ធ​​​អគ្គិសនី​​​ និង​​​​​​បណ្តាញលូ​​​​​​ដើម្បី​​​ធានា​​​ឲ្យ​​​មន្ទីរ​​​ពេទ្យ​​​​​​នេះ​​​ដំណើរ​​​ការ​​​បាន​​​ល្អ​​​”។

​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​សប្តាហ៍​​​ថ្មីៗ​​​នេះ ​​​មន្ត្រី​​​សង្កាត់​​​ ខណ្ឌ​​​ និង​​​រាជធានី​​​សុទ្ធ​​​តែ​​​បដិសេធ​​​ ​​​មិន​​​ឆ្លើយ​​​​​​បំភ្លឺ​​​​​​ទាក់​​​ទិន​​​​​​​​​អគារ​​​នេះ​​​ ឬ​​​ថា​​​តើ​គេ​​​នឹង​​​ប្រើ​​​ប្រាស់​​​ធ្វើជា​​​អ្វី​​ ចំណែក​​​ឯ​​​លោក​​​ ម៉ម ​​​ប៊ុន​​​ហេង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​សុខាភិបាលក៏​​​​​​មិន​​​​​​​​​ឆ្លើយ​​​បំភ្លឺ​​​​​​​​​ដូច​​​​​​គ្នា​​​​​​ដែរ។ លោក​​ ម៉ម ប៊ុនហេង ​​​បាន​​​មាន​​​ប្រសាសន៍​​​ក្រោយ​​កិច្ច​​​ប្រជុំ​​បូក​​​សរុប​​​​​​ការងារ​​​​​​ប្រចាំ​​​​​​ឆ្នាំ​​​របស់​​​ក្រសួង​​​នៅ​​​សប្តាហ៍​​​នេះ​​​ថា “កុំ​​​សួរ​​​រឿង​​​េនះ​​​អី​​​” ។

ចំណែក​​​ឯ​​​លោក សុខ សុគន្ធ បាន​​​​​​បង្វែរ​​​សំណួរ​​​​​​ទៅ​​​ក្រសួង​​​​​​​​​ហិរញ្ញ​​​វត្ថុដែល​​​លោក​​​​​​បញ្ជាក់​​​ថា​​​ ជា​​​​​​​​​អ្នក​​​​​​​​​​​​​​​​​គ្រប់​​​គ្រង​​​​​​ដី​​​នេះ​​​​​​នៅ​​​ពេល​​​បច្ចុប្បន្ន។​​​អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​មិន​​​អាច​​​​​​​​​ទាក់​​​ទង​​​បាន​​​​​​​​​ទេ។

ទោះ​​​បី​​​ជា​​​​​​ការ​​​ដោះ​​​ដូរ ​​​និង​​​​​​ការ​​​លក់​​​ដី​​​រដ្ឋ​​​​​​ដែល​​​​​​មាន​​​ហាង​​​ឆេង​​​ខ្ពស់​​​បាន​​​ក្លាយ​​​ជា​​​ការ​​​អនុវត្ត​​​​​​ទូទៅ​​​​​​ក្តី ក៏​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រ​​​ី ហ៊ុន សែន ​​​បាន​​​​​​សន្យា​​​ថា មន្ទីរ​​​ពេទ្យ​​​ និង​​​សាលា​​​រៀន​​​​​​នានា​​​ នឹង​​​មាន​​​សុវត្ថិភាព​​​។ លោក​​​បាន​​​​​​​​​​​​មាន​​​​​​ប្រសាសន៍​​​កាល​​​​​​ពី​​​​​​​​​ឆ្នាំ​​​​​​២០០៧​​​ថា “សុំ​​​ឯកឧត្តម​​​ព្យាយាម​​​រក្សា​​​​​​ទីតាំង​​​សាលា​​​រៀន​​​ និង​​​មន្ទីរ​​​ពេទ្យ​​​បច្ចុប្បន្ន​​​ នៅ​​​គ្រប់​​​ជាន់ថ្នាក់។ ហាម​​​ដោះ​​​ដូរ​​​ទ​​ី​​​តាំង​​​ទាំង​​​នេះ​​​ដាច់​​​ខាត”។

លោកស្រី​​​​​​ ច័ន្ទ ធារី​​​ នាយិកា​​​​​​ប្រតិបត្តិ​​​អង្គការ​​​ Racha ដែល​​​​​​ធ្វើ​​​ការ​​​​​​លើ​​​ផ្នែក​​​​​​សុខភាព​​​កុមារ និង​​​​​​​​​ការ​​​បន្ត​​​ពូជ​​​ដែល​​​ធ្លាប់​​​ផ្តល់​​​ការ​​​បណ្តុះ​​​ បណ្តាល​​​​​​​​​​​​សម្រាប់​​​គិលានុបដ្ឋាយិកា និង​​​វេជ្ជ​​​បណ្ឌិត​​​​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​​​​នេះ បាន​​​មាន​​​ប្រសាសន៍​​​​​​​​​​​​​​​​​ថា ​​​មន្ទីរ​​​ពេទ្យ​​នេះ​​ស្ថិត​​​ក្នុង​​​ចំណោម​​​មន្ទីរ​​​ពេទ្យ​​​​​​តែពីរ​​​​​​​​គត់នៅ​​​រាជធានី​​​ភ្នំពេញ​​​ ដែល​​​ផ្តល់​​​សេវា​​​ព្យាបាល​​​​​ឥត​​​គិត​​​ថ្លៃ​​​ ជា​​​ពិសេស​​​សម្រាប់​​​ស្ត្រី​​​ និង​​​កុមារ​​​។

លោក​ស្រី​​​​​​លើក​​​​​​ឡើង​​​​​​ថា “ខ្ញុំ​​​គិត​​​ថា គេ​​​នឹង​​​អភិវឌ្ឍ​​​​​​វា​​​ទៅ​​​ជា​​​មន្ទីរ​​​ពេទ្យ​​​ថ្មី​​​​​​។​​​ស្ត្រី​​​ភាគ​​​ច្រើន​​​គ្មាន​​​កន្លែង​​​ទៅ​​​ទេ”។ លោក​​​ស្រី​​​បន្ថែម​​​ថា ​​​មន្ទីរ​​​ពេទ្យដែល​​​​​​​​​ផ្តល់​​​​សេវា​​​ព្យាបាល​​​ឥត​​​គិត​​​ថ្លៃ​មួយ​​​ទៀត​​​គឺ​​​មជ្ឈមណ្ឌល​​​ជាតិ​​​គាំពារ​​​មាតា និង​​​ទារកដែល​​​ជា​​​ទូទៅ​​​គេ​​​ស្គាល់​​​ថា “មន្ទីរ​​​ពេទ្យ​​​ជប៉ុន”។

លោក មិន ពុធ​​​ជេដ្ឋាវណ្ណ ជាវេជ្ជបណ្ឌិត​​​​​​មួយ​​​រូប​​​ដែល​​​ធ្លាប់​​​បម្រើ​​​ការ​​​ងារ​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​ខណ្ឌ​​​ចំការ​​​មន​​​ ប៉ុន្តែ​​​​​បាន​​​​​​ផ្លាស់​​​ទៅ​​​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​រាជ​​​ធានី​​​ បន្ទាប់​​​ពី​​​​​​វា​​​បិទ​​​ទ្វារ បាន​​​មាន​​​ប្រសាសន៍​​​​​​​​​ថា បុគ្គលិក​​​ភាគ​​​ច្រើន​​​គ្មាន​​​សង្ឃឹម​​​​​ថាមន្ទីរ​​​ពេទ្យ​​​នេះ​​​នឹង​​​បើក​​​ដំណើរ ​​​ការ​​​​​​ឡើង​​​វិញ​​​​​​ឡើយ ហើយ​​​​​​ក៏​​​បាន​​​ទៅ​​​ធ្វើ​​​ការ​​​នៅ​​​តាម​​​គ្លីនិក​​​ផ្សេងៗ។ លោក​​​បាន​​គូស​​​បញ្ជាក់​​​ថា “ពេល​​​នេះ​​​យើង​​​មិន​​​អាច​​​តវ៉ា​​​បាន​​​ទេ​​​ព្រោះ​​​បុគ្គលិក​​​ភាគ​​​ច្រើន​​​បាន​​​យល់​​​ព្រម​​​ទទួល​​​យក​​​សំណង​​​ហើយ ​​​ហើយ​​​ទោះ​​​បី​​​​​​យើង​តវ៉ាទៀត​​​ ក៏​​​មិន​​​ជោគ​​​ជ័យដែរ​​​”៕ សុខុម​​​​​​ (រាយការណ៍​​​បន្ថែម​​​ដោយ​​​ ឃី សុវុឌ្ឍី)

 

 

© 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.