អធិ​កា​រ​​នគរ​​បា​ល​​​ខណ្ឌ​ចំ​នួ​ន​​​បួ​ន​ក្នុ​ង​រាជ​ធា​​​នី​ភ្នំ​​ពេញ​ ត្រូ​វ​​​បា​នផ្លាស់​​ប្តូ​រ​​គ្នា​ ដើ​ម្បី​ពង្រឹ​​ង​សន្តិ​សុ​ខ

លោក ​​​អេង សុភា ​​នា​យ​​​នគរបាល​​​ព្រហ្ម​ទណ្ឌ​​​រាជ​ធា​​​នី​​ភ្នំ​​ពេញ​​​ ​បា​ន​ឲ្យ​ដឹង​ថា ​អធិ​កា​រ​​​នគរបាល​​​ខ​ណ្ឌ​​ចំ​​​នួ​ន​​​បួ​ន​​ក្នុង​រាជ​ធា​នី​ភ្នំ​​ពេញ​​ត្រូ​វ​បាន​ផ្លាស់​​ប្តូរ​​គ្នា​​​កា​ល​​ពី​​​ថ្ងៃ​​សុក្រ​ ក្នុ​ង​កា​រ​​ខិត​ខំ​ប្រឹ​ង​ប្រែ​​ង​​មួ​យ​​ ដើម្បី​ពង្រឹង​​​សន្តិ​សុខ​ក្នុ​ង​រាជ​ធា​​​នី​ភ្នំ​​ពេញ។

លោក ​សុភា ​​បា​ន​ពន្យល់​​ថា ​​អធិ​កា​រ​​​ខណ្ឌ​​​ទួល​គោក ​​ខណ្ឌ​៧មករា ​​ចំការ​មន និង​​ខណ្ឌ​​​ដូ​ន​​​ពេញ ​​ត្រូ​វ​បា​ន​ផ្លាស់​​ប្តូ​​​​​រ​​ទាំ​ង​អស់​។ លោក​​​​បា​ន​មា​ន​​ប្រ​សាស​​ន៍​ថា ​លោក ​ហួ​ត ​​ចាន់​​យូ​រ៉ាន់ ​​អធិ​ការ​​​នគរបាលខណ្ឌ​​ទួ​ល​គោ​ក ​​​​ជា​​​​អធិ​កា​រ​​​នគរបាល​​ខណ្ឌ​៧មករា ​​ជំ​នួស​​លោក​ ​យិន សាន។ លោក យិ​ន សាន ​​ជា​​អធិ​កា​រ​នគរ​​បា​ល​​​ខណ្ឌ​ចំ​កា​រ​មន ​ជំ​នួស​លោក​ ​អ៊ុចសុ​ខុន។

លោក ​​អ៊ុច សុខុ​ន ​​ជាអធិ​ការ​នគរ​បាល​​​ខណ្ឌ​​​ដូ​ន​ពេញ ​​ជំ​​​​នួស​​​លោក ​ហ៊ុន សុធី ​​ដែល​​ត្រូ​វ​បា​ន​​តែ​​ង​តាំ​ង​​​ជា​​​អធិ​កា​រ​​​នគរ​បាល​ឲ​ខណ្ឌ​​​ទួ​ល​គោ​ក​។ លោក សុភា ​​បា​ន​​​ឲ្យ​ដឹង​ថា កា​រ​​​ផ្លាស់​​ប្តូ​រ​គ្នា​​នេះ​​​​​នឹ​ង​​ធ្វើ​ឲ្យ​​សន្តិ​សុខ​​ក្នុ​ង​រាជ​ធា​​​នី​បា​ន​​ប្រសើរ​​ឡើ​ង​ ​ដោ​យ​​ពង្រី​ក​​​កា​រ​យល់​ដឹង​អំ​ពី​​​រាជ​ធា​នី​​​​របស់​​​​​អធិ​កា​រ​​ម្នាក់​​ៗ។ ​លោក​បា​ន​បន្ត​​ថា “ ​អធិ​កា​រ​​​នគរ​បាល​​​ខណ្ឌ​​​មិន​គួ​រធ្វើការ​​​នៅ​​ក្នុង​កា​រិ​​យាល័​យ​​​ដដែល​​ៗ​​​​​រហូត​​​​នោះទេ​ និ​ង​គួរតែ​​ដឹង​​​​​ថា​តើ​ត្រូ​វ​គ្រប់​​គ្រង​​ខណ្ឌ​​ផ្សេង​ទៀត​​​យ៉ាង​ណា​ផង​​ដែរ​​”។

លោក សុ​​ខុន ​​ដែ​ល​កន្លង​មក​​​​បា​ន​​ដឹក​នាំ​​​នគរបាល​​​ខណ្ឌ​​ចំ​ការ​មន​ផង​​​ដែរ​នោះ​ ​បា​ន​ថ្លែង​​ថា កា​រងារ​​​ថ្មី​​​របស់​​លោក​​​ទទួល​​​បន្ទុ​ក​​​​ខណ​្ឌ​​​ដូ​ន​​​ពេញ​​នៅ​កណ្តាល​​រាជ​ធា​​​នី​ភ្នំ​​​ពេញ​​​ចាប់​ផ្តើម​​នៅ​​​ថ្ងៃ​​នេះនិ​ង​​​មា​ន​កា​រ​​រួ​ញ​​រា។ លោក​ សុខន បាន​ឲ្យដឹង​​​​ទៀត​ថា “ញុំ​​គិត​ថា ​ខណ្ឌ​​​ដូ​ន​​ពេញ ​ហាក់​ដូ​ច​ជា​​តំ​បន់​​ស្មុគស្មាញ​​​​​បន្តិច​​​”៕​​ប៊ុននី​

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.