អ្នកជាប់ចោទ​ពី​បទ​ជួញដូរ​​មនុស្ស​ម្នាក់បដិសេធ​ថា មិន​បាន​បញ្ជូនស្ត្រីម្នាក់​ទៅ​ផ្ទះបននៅចិន

កាល​​​ពី​​​ម្សិលមិញ សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​បើ​​​ក​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​រឿង​​​ក្តី​​​ស្ត្រី​​​អាយុ​​​​៣៧​​​ឆ្នាំ​​​ម្នាក់​​​ ដែល​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ជួញ​​​ដូរ​​​ស្ត្រី​​​អាយុ​​​១៩​​​ឆ្នាំ​​​ម្នាក់​​​ឲ្យទៅ​​​ធ្វើ​​​ការ​​​នៅ​​​ផ្ទះ​​​បន​​​​​ក្នុ​​​ង​​​ប្រទេស​​​ចិន​​​។

លោក កោ វណ្ឌី ចៅ​​​ក្រម​​​ប្រធាន​​​​​​ក្រុម​​​ប្រឹក្សា​​​ជំនុំ​​​ជម្រះ​​​បាន​​​ប្រាប់​​​តុលាការ​​​ថា អ្នកស្រី  ប៊ូ ស៊ីណា ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ខែ​​​វិច្ឆិកា​​​​​នោះ​​​ ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​​​​ជួញ​​​ដូរ​​​ជន​​​រង គ្រោះ​​​អាយុ​​​១៩​​​ឆ្នាំ ជា​​​បទ​​​ឧក្រិដ្ឋ​​​ ដែល​​​មានទោស​​​ជាប់​​​ពន្ធនាគារ​​រហូត​​​ដល់​​​១៥​​​ឆ្នាំ​​​។

លោក​​​ចៅ​​​ក្រម​​​ វណ្ឌី បាន​​​ប្រាប់​​​អ្នកស្រី ស៊ីណា ដែល​​​បាន​​​បដិសេធ​​​ការ​​​ចោទ​​​ប្រកាន់​​​​​នេះ និង​បាន​​​អះ​​​អាង​​​ថា អ្នក​​​ស្រី​​​គ្រាន់​​​តែ​​​បាន​​​ជួយ​​​ជន​​​រង​​​គ្រោះ​​​ឲ្យ​​​ទទួល​​​បាន​​​លិខិត​​​ឆ្លង​​​ដែន​​​ទៅ​​​ធ្វើ​​​ការ​​​នៅ​​​ប្រទេស​​​ចិន​នោះ​​​ថា ” សូម​​​ប្រាប់ការ​ពិតដល់​​​​តុលាការពីអ្វី​​​ដែល​​​អ្នក​​​ស្រីបាន​​​ធ្វើ​​​”។

អ្នក​​​ស្រី​​​បាន​​​និយាយ​​​ថា ” ខ្ញុំ​​​មិន​​​មែន​​​ជា​​​អ្នក​​​ជួញ​​​ដូរ​មនុស្ស​​​ទេ ហើយ​​​ខ្ញុំ​​​បដិសេធ​​​ការ​​​ចោទ​​​ប្រកាន់​​​មកលើ​​​រូប​​​ខ្ញុំ។ ខ្ញុំ​​​សូមឲ្យ​​​តុលាការ​​​ដោះ​​​លែង​​​ខ្ញុំ​​​ ដើម្បី​​​ឲ្យ​​​ខ្ញុំ​​​បាន​​ត្រឡប់​​​ទៅផ្ទះ​​​វិញ​​​ក្នុង​​​ពេល​​​ឥឡូ​​​វនេះ ​​​ពីព្រោះ​​​ខ្ញុំ​​​គ្មាន​​​កំហុស​​​ទេ​​​”។

អ្នក​​​ស្រី  ស៊ីណា បាន​​​និយាយ​​​ថា ក្រុម​​​គ្រួសារ​​​ជន​​​រង​​​គ្រោះ​​​បាន​​​មក​​​ទាក់​​​ទង​​​អ្នក​​​ស្រី​​​កាល​​​ពី​​​ខែ​កក្កដា ឆ្នាំ​​​២០១៣​​​ សុំ​​​ឲ្យ​​​អ្នក​​​ស្រី​​​ជួយ​​​រក​​​ការងារ​​​ឲ្យ​​​កូន​​​ស្រី​​​របស់​​​គាត់​​​ធ្វើនៅ​​​ប្រទេ​​​សចិន​​​។

អ្នក​​​ស្រី​​​បាន​​​និយាយថា អ្ន​​​ក​​​ស្រី​​​បាន​​​ជួយ​​​រត់​​​ការ​​​បំពេញ​​​លិខិត​​​ស្នាម​​​ឲ្យ​​​ស្ត្រី​​​អាយុ​​​១៩​​​ឆ្នាំ​​​រូប​​​នេះ​​​​​​ទទួល​​​បាន​​​លិខិត​​​ឆ្លង​​​ដែន​​​ ហើយ​​​បាន​​​​​​ណែនាំ​​​នាង​​​ឲ្យ​​​ស្គាល់​​​បុរស​​​ជន​​​ជាតិ​​​ចិន​​​ពីរ​​​នាក់​​​ដែល​​​បាន​​​និយាយ​​​ថា ពួក​​​គេ​​​កំពុង​​​ស្វែង​​​រក​​​ស្ត្រី​​​ខែ្មរ​​​ទៅ​​​ធ្វើ​​​ការ​​​នៅ​​​ប្រទេស​​​ចិន​​​។

អ្នក​​​ស្រី ស៊ីណា​​​ បាន​​​និយាយ​​​ថា ” ខ្ញុំ​​​គ្រាន់​​​តែ​​​រត់ការ​​​បំពេញ​​​លិខិត​​​ស្នាម​​​ឲ្យ​​​នាង​​​ប៉ុណ្ណោះ ហើយ​​​នាង​​​បាន​​​សម្រេច​​​ទៅ​​​ធ្វើ​​​ការ​​​នៅ​​​ប្រទេស​​​ចិន​​​ដោយ​​​ខ្លួន​​​ឯងទេ​​​ ហើយ​​​សូម្បី​​​តែ​​​គ្រួសារ​​​របស់​​​នាង​​​ក៏​​​បាន​​​យល់​​​ព្រម​​​ដែរ​​​”។

ប៉ុន្តែ ជន​​​រង​​​គ្រោះ​​​បាន​​​ផ្តល់​​​សក្ខីកម្ម​​​ពេល​​​មក​​​ដល់​​​ថា នាង​​​ត្រូវ​​​បាន​​​បុរស​​​ចិន​​​ម្នាក់​​​ក្នុង​​​ចំណោម​​​បុរ​​​សចិន​​​ទាំង​​​នោះ​​​​​​​​​លក់​​​ទៅ​​​ឲ្យ​​​ផ្ទះ​​​បន​​​​​​មួយ​​​​​​នៅ​​​តំបន់​​​ជន​​​បទក្នុង​​​​ប្រទេស​​​ចិន​​​ ដែលនៅទីនោះ​​​នាង​​​ត្រូវ​​​បាន​​​បង្ខំ​​​ឲ្យ​​​រួ​​​ម​​​ភេទ​​​ជាមួយ​​​ភ្ញៀវ​​​ ដែល​​​បាន​​​វាយ​​​ដំ​​​នាង​​​ប្រសិន​​​បើ​​​នាង​​​មិន​​​ព្រម​​​។

នាង​​​បាន​​​និយាយ​​​ថា បន្ទាប់មក​​​​​​នាង​​​ត្រូ​​​វបាន​​​គេ​​​លក់​​​ទៅ​​​ឲ្យ​​​ផ្ទះ​​​បន​​​ពីរ​​​ទៀត ហើយ​​​ក៏​​​ត្រូវ​​​បាន​​​គេ​​​បង្ខំ​​​ឲ្យ​​​ទៅ​​​កាន់​​​ការិយា​​​ល័យ​​​រដ្ឋបាល​​​មួយ​​​ជាមួយ​​​បុរ​​​សជន​​​ជាតិ​​​ចិន​​​ម្នាក់​​​ដែល​​​បាន​​​​​​រៀប​​​ចំ​​​ឯកសារ​​​ធ្វើ​​​លិខិត​​​អាពាហ៍ពិពាហ៍​​​នៅ​​​ទី​​​នោះ​​​។

នាង​​​បាន​​​ប្រាប់​​​តុលា​ការ​​​ថា ” ខ្ញុំ​​​​​​ត្រូវ​​​គេ​​​​បង្ខំ​​​ឲ្យ​​​ធ្វើការ​​​​​​ផ្ទះ​​​ ហើយ​​​គេ​​​បាន​​​លក់​​​ខ្ញុំ​​​ពី​​​ផ្ទះ​​​មួយ​​​ទៅ​​​ផ្ទះ​​​​មួយ​​​ទៀត​​​”។

នាង​​​បាន​​​និយាយ​​​ថា ” ពួក​​​គេ​​​បាន​​​បង្ខាំង​​​ខ្ញុំ​​​ពី​​​ពីរ​​​ទៅ​​​បី​​​សប្តាហ៍​​​នៅ​​​ក្នុង​​​ផ្ទះ​​​មួយ​​​ ហើយ​​​គេ​​​បាន​​​បង្ខំ​​​​ខ្ញុំ​​​ឲ្យ​​​រួម​​​ភេទ​​​ជា​​​មួ​​​យ​​​ពួកគេ​​​បន្ថែម​​​ពី​​​លើ​​​ការ​​​ងារ​​​​​​​​​​​​ផ្ទះ”។ នាង​​​បាន​​​បន្ថែម​​​ថា​​​ បីខែ​ក្រោយមក ​​​នាង​​​អាច​​​រត់គេច​​​ទៅ​​កាន់​ស្ថាន​​​ទូត​​​ខ្មែរ​​​ក្នុង​​​ទី​​​ក្រុង​​​ប៉េកាំង​​​។

បើ​​​ទោះ​​​ណា​​​ជា​​​ស្ថាន​​​ទូត​​​បិទ​​​ទ្វារ​​​នៅ​​​ពេល​​​នោះ​​​ក៏​​​ដោយ​​​ ក៏​​​នាង​​​បាន​​​អង្គុយ​​​នៅ​​​ក្រៅ​​​អគារ​​​ ហើយ​​​បុគ្គលិក​​​អង្គការ​​​សិទ្ធិមនុស្ស​​​ម្នាក់​​​​បាន​​​ឃើញ​​​នាង​​​ ហើយ​​​បាន​​​ជួយ​​​នាង​​​។

នាង​​​ត្រូ​​​វ​​​បាន​​​ធ្វើ​​​មាតុ​​​ភូមិ​​​និវត្ត​​​មក​​​កាន់​​​កម្ពុជា​​​វិញ​​​កាល​​​ពី​​​ខែ​​​តុលា ហើយ​​​កំពុង​​​ទាម​​​ទារ​​​សំណង​​​ពី​​​អ្នក​​​ស្រី​​​ ស៊ីណា ចំនួន​​​២០.០០០ដុល្លារ​​​។

តុលាការ​​​គ្រោង​​​នឹង​​​ប្រកាស​​​សាលក្រមក្នុង​​​រឿង​​​ក្តីនេះ​​​នៅ​​​ថ្ងៃ​​​ទី​​​៣០​​​ខែ​​​កក្កដា៕សារុន​​​​​​​​​

 

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.