អ្នកភូមិ​​​នៅ​​​ខណ្ឌ​​​ដង្កោ ជម្លៀស​​​គ្រួសារ​​​ទៅ​​​កាន់​​​ដី​​​ទួល ដោយសារ​​​ទឹក​​​ជន់លិច​​​ផ្ទះរបស់​​​ពួក​​​គាត់

អ្នកភូមិ​​​បានឲ្យដឹងថា ប្រជាពលរដ្ឋ​​​ជាង​​​១២០គ្រួសារ ​​​នៅ​​​ខណ្ឌដង្កោ​​​ ក្នុងរាជធានី​​​ភ្នំពេញ​​​ បានផ្ញើ​​​លិខិត​​​មួយច្បាប់​​​ជូន​​​លោក ​អភិបាល​​​ខណ្ឌនេះ​​​កាល​​​ពីថ្ងៃច័ន្ទ​​​​​​ដោយ​​​ស្នើ​សុំ​​​ជំនួយ​​​ពីលោក​​​ ក្នុងការដោះស្រាយ​​​បញ្ហា​ទឹកជំនន់​​​ ដោយ​សារ​​ផ្ទះរបស់​​​ពួកគាត់​​​មួយ​​​ចំនួ​​​ន​​​បាន​​បាក់រលំ​​​ ​​និង​​​បាន​​​បង្ខំឲ្យ​គ្រួសារ​ជាច្រើន​​​​ស្វែងរក​​​កន្លែង​​​ស្នាក់​​​នៅ​​​ជា​​​បណ្តោះ​​​អាសន្ន​​​នៅ​​កន្លែង​​​ផ្សេង​​​។

បឹង​មួយ ​ដែលគេ​ធ្លាប់​​​ដាំត្រកួន នៅ​​​ពេល​​​​នេះមានផ្ទៃ​​​ទឹក​​​ទំហំ​​​១០​​​ហិកតា ដែល​​​អ្នក​ភូមិ​និយាយ​​​ថាត្រូវ​​​បាន​​​​ធ្វើ​ឲ្យ​ជន់​លិច​​​​ដោយ​ចេតនា​ពី​​​​មន្ត្រីរដ្ឋាភិបាល​​​ម្នាក់​​​ ដែល​​​បាន​​កាន់​កាប់​​​​ដី​​នេះ​​​​។

អ្នកស្រី ជា ថាវី​​​ អាយុ​​​៣១ឆ្នាំ​​​​​​ជា​​​តំណាង​​​ម្នាក់​​​មក​​​ពីភូមិខ្វា ដែល​​​ប្រជាពល​​​រដ្ឋ​​​​​​ចំនួន​​​២២០គ្រួសារ​​​បាន​​​ផ្ញើលិខិត​​​​ជូន​​​លោក ​អភិ​បាល​​​​ខណ្ឌ​​​ បាននិយាយថា “ ពួកយើង​ជាច្រើន​នាក់​​​​​បាន​​​​ជម្លៀស​​​ខ្លួន​​​ទៅកាន់​​​ទីទួល​​​រីឯអ្នក​​​ផ្សេង​ទៀត​​​បាន​​​ជួល​​​ផ្ទះ​​​ស្នាក់​នៅ​​​បណ្តោះ​​​អាសន្ន។ ​យើងបាន​​​ស្នើ​​​សុំ​​​ឲ្យ​អាជ្ញាធរខណ្ឌ​​​​​​ជួយ​​​ធ្វើ​​​អន្តរាគម​​​ន៍ជា​​​បន្ទាន់​​​”។

យោង​​​តាម​​​អ្នកភូមិ​​​បាន​​ឲ្យ​ដឹងថា ក្រុម​​​ហ៊ុន​​​​មួយ ជាកម្មសិទ្ធិរបស់​​​មន្ត្រី​​​​​​មួយ​​​រូប បាន​​​បូម​​​ខ្សាច់​លក់​ចេញ​​​ពី​​​​បឹង​នេះ​​​ ដោយ​ធ្វើ​ឲ្យ​បឹង​​​​ទំហំ១០​​​ហិកតា​នេះ​នៅ​ទំនេរ​។ ​​​អ្នក​​​ស្រី ជា ថាវី​​​ ដែលជា​​​គ្រូបង្រៀនម្នាក់​​​នៅសាលា​​​ក្នុង​​​មូលដ្ឋាន​នេះ​​​ជា​​​កន្លែងដែល​​​សាលារៀនបាន​​​បិទទ្វា​​​រ ខណៈ​​​ពេលថ្នាក់រៀន ក៏​​​ដូចជា​​​​ផ្ទះ​​​របស់​​​អ្នកស្រី​ផ្ទាល់ដែរ​​​ បានលិច​ទឹក​នោះ បាន​​​និយាយថា មន្ត្រី​​​នេះ “ បាន​​​សុំ​ទិញ​​​ដី​​​របស់​​​ពួក​​​យើង ប៉ុន្តែចាប់​​​តាំង​​​ពី​​​ភូមិនេះ​​បាន​​​លិចទឹក​​​មក ​​​បុគ្គលិក​​​​របស់គាត់​​​បាន​​​ជំរុញ​យើង​​​ឲ្យ​​​លក់ដី”។ ​​​​​​​​​

លោក ហាក់ ជុំរ៉េត​​​ អាយុ ៣៣​​​ឆ្នាំ ជា​​អ្នក​​​ភូមិ​​​ម្នាក់​​​ទៀត ដែល​​​ផ្ទះ​​​របស់​​​គាត់ បាន​​​លិច​ទឹក​ដែរ​​​​នោះ បាន​​​និយាយថា កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​អង្គារ​​​​​​ តំណាង​​​ពីរនាក់​​​របស់​​​ក្រុម​​​ហ៊ុន ដែល​​​បាន​​​បូម​​​​ខ្សាច់​​នេះ​​បាន​​​មក​​​ផ្ទះគាត់​​​ដើម្បី​​​បញ្ចុះ​​​បញ្ចូលគាត់ឲ្យលក់ដី​​​របស់​​​គាត់។

លោក​​​ ហាក់ ជុំរ៉េត​​​ បាន​​​និយាយ​ថា “ ពួកគេ​​​បាន​​​សួរខ្ញុំ​​​ថាតើ​​​ខ្ញុំចង់បាន​​​ប្រាក់​​​ប៉ុន្មាន​​​ ប៉ុន្តែ​​​ខ្ញុំ​និយាយថា ខ្ញុំមិនអាចលក់ដី​​​បាន​​​ទេ ​​​ដោយ​សារ​​​​ខ្ញុំត្រូវការ​​​ពិភាក្សា​​​ជាមួយ​​​នឹងគ្រួសារខ្ញុំ​​​ និង​​​អ្នក​​​ភូមិ​​​ផ្សេង​​​ទៀត​​​។ប៉ុន្តែ​​​តម្លៃ​​​ដែលគេ​​​ឲ្យ​​​នោះគឺថោក​​​ពេក​​​ដែលខ្ញុំមិនអាច​​​ទិញ​​​អ្វី​​​បាន​​​ច្រើន​​​ជា​​​មួយនឹង​​​ប្រាក់​​​នេះទេ”។

លោក សៀ​​​ ភារម្យ នាយក​​​អង្គការ​​​សិទ្ធិ​​​លំនៅ​​​ដ្ឋាន​​​​​ក្នុង​​​ស្រុក បាន​​​មាន​​​ប្រសាសន៍​​​ថា ​ក្រុម​​​អ្នក​​​ភូមិ​​​បាន​​​ស្នើ​​​សុំ​ឲ្យ​​​មន្ត្រី​​​មូល​​​ដ្ឋាន​​​​​ជួយ​​​រក​​​ដំណោះ​​​ស្រាយ​​​  ប៉ុន្តែ គ្រួសារ​​​មួយ​​​ចំនួន​​​នៅ​​​ពេល​​​នេះ បានទទួល​​​យក​​​ប្រាក់​​​សំណង​​​​​​តិច​​​តួច ពី​​​ព្រោះ​​​ទឹក​​​​លិច​នោះ បានធ្វើ​​​ឲ្យ​​​ផ្ទះ​​​របស់​​​ពួក​​​គាត់​​​ខូច​​​​ខាត។

លោកក​​​៏​​​បាន​​​អះអាង​​​ផង​​​ដែរ​​​ថា ​​​មន្ត្រីនៅ​​​ពីក្រោយ​​​គម្រោង​​​នេះ ​​​ដែល​​​បង្ក​​​ឲ្យ​​​ទឹក​​​ជន់​​​លិច​​​តំបន់​​​នេះ​​​ក្នុង​​​គោលបំណង​​​​​​​​យក​​​​​​ដី​​​នេះ​​​ធ្វើ​​​ជា​​​របស់​​​ខ្លួន។ លោកបាន​​​​​​មាន​​​ប្រសាសន៍​​​​បន្ថែម​ថា “ គេ​​មិន​​​អាច​​​បញ្ចុះ​​​បញ្ចូល​​​ពួក​​​គាត់​​​ឲ្យ​​​លក់​​​ដី​​​  ដូច្នេះគេ​បាន​​​បង្ខំ​​​​ពួកគាត់​​​តាម​​​រយៈ​​​ការ​​​បូម​​​ទឹក​​​​ពន្លិច​​​​ដី​​​​នេះ”។

លោក នុត ពុធដារ៉ា អភិបាលខណ្ឌ​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ ពេល​​​សាក​​​សួរ​​​អំពី​​​ទឹក​​​​លិច​​​តំបន់​​​នេះ។ ខណៈពេល​​​អ្នក​​​ភូមិ បាន​​​ធ្វើ​​​ការ​​​តវ៉ា ​កាល​ពី​​​ម្សិល​​​មិញ ដើម្បីបង្ហាញ​​​អ្នក​​​យក​​​ព័ត៌មាន​​​អំពី​​​ការ​​​លិច​​​ទ្រព្យ​​​សម្បត្តិ​​​របស់​​​ពួក​​​គាត់​​​នោះ ​លោក​ស្រី សៀង សារឿន ចៅសង្កាត់​​​រង​​​ទំនង​​​​​​​​ជា ធ្វើ​​​ការ​​​ដោះ​​​​​​ស្រាយ​​​​​​នៅ​​​​​​​​​​​​ក្នុង​​​ការ​​​ធ្វើ​​​យុទ្ធ​​​នា​ការ​​ឃោសនា​បោះ​​​ឆ្នោត​​​របស់​គណ​បក្ស​ប្រជា​ជន​​​កម្ពុជា និង​​​ព្យា​យាម​​​បន្ធូរកំហឹង​​​របស់​​​ប្រជាពលរដ្ឋ។

លោកស្រី សៀង សារឿន បាន​​​មាន​​​ប្រសា​សន៍​​​ថា “ យើង​កំពុង​​​​ដោះ​ស្រាយ​​​​បញ្ហា​​​នេះ​​​ដើម្បី​​​ជួយ​​​អ្នក​​​ភូមិ​​​ទាំ​ងនេះ។ លោក​​​អភិបាល​​​ខណ្ឌដង្កោ​ នឹង​​​ទទួល​​​​​​បាន​​​ម៉ាសុីន​​​បូម​​​ទឹក​​​មួយ​​​ពី​រដ្ឋាភិបាល​”៕

  ប្រែសម្រួលដោ​យ ស៊ុំ សុខភុំ

© 2013, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.