​សាលា​​ដំបូ​ង​រាជ​ធា​នី​ភ្នំ​ពេញ​​ច្រាន​​ចោល​​​ពាក្យ​បណ្តឹ​​ង​​​​របស់​​គ​ណ​បក្ស​សង្គ្រោះ​​​ជាតិ​​​ប្ដឹង​​ គ.ជ.ប.

កាល​ពី​ថ្ងៃ​សុក្រ ​​សា​លា​ដំ​បូ​ង​​រាជ​ធានី ​ភ្នំ​​ពេញ​​​​បា​ន​​ច្រាន​​ចោល​​​​ពាក្យ​​​​បណ្តឹង​​​មួ​យធ្វើ​ឡើង​​​​ដោ​យ​គ​ណ​​បក្ស​ស​ង្គ្រោះជាតិ​​ដែល​ចោទ​​​​ថា ​សមា​​​ជិ​ក​​ជា​ន់​ខ្ពស់​​របស់​​​គ​ណ់ៈកម្មាធិ​កា​រជាតិរៀប​ចំ​កា​រ​​បោះឆ្នោត​ ហៅ​កាត់​​ថា​ គ.ជ.ប. បា​ន​​ក្លែ​ង​បន្លំ​ឯក​​សារ​សាធារ​ណៈដើម្បី​បំ​​ភាន់​​​លទ្ធ​​ផល​​កា​រ​បោះ​​​ឆ្នោត​​ថ្ងៃ​​​ទី​​២៨​​ខែ​កក្ក​​​ដា​​​​ ដើម្បីឲ្យ​​គ​ណ​​​បក្ស​​​ប្រ​ជា​​​ជ​ន​កម្ពុជា​កា​ន់​​អំ​ណា​ចឈ្នះ​​កា​រ​បោះ​ឆ្នោត​។

បណ្តឹងនេះ ​​​ចោទ​​​ប្រកាន់​​លោក ​អ៊ឹម សួ​ស្តី   ប្រ​ធាន​​​ គ.ជ.ប.​ លោក ទេព នី​​ថា ​អគ្គ​លេខា​​​ធិការនិង​​​​​លោក​​​​​​ ​​​​ហឿន រ៉ុង ​​​ប្រ​ធាន​​ផ្នែក​ប្រតិ​​​បត្តិការ​ពី​​​បទ​ក្លែង​បន្លំ​ឯក​​សារ​​​​ ដើម្បី​​ធានា​​​ជ័យ​​ជម្នះ​​​នៅ​​​ក្នុ​ង​​ការ​បោះ​ឆ្នោត​​​​​របស់​គ​ណ​​​ប​ក្ស​​​ប្រ​​​ជា​​ជនកម្ពុជា​​​។

លោក  កេត  ឃី ​ មេធា​​វី​​របស់​​​គ​ណ​បក្ស​​សង្គ្រោះ​​​ជាតិ​​​បាន​មា​ន​ប្រ​សាស​​ន៍​ថា “លោកម៉ាស់ ​​ចាន់​​ពិ​សិទ្ធ ​​ព្រះ​​រាជ​​​អា​ជ្ញា​​រង​​​បា​ន​​បញ្ជូនសាល​ក្រម​​មួ​យមក​ខ្ញុំ​ ​ដោ​យ​លើក​​ឡើង​ថាពាក្យ​​បណ្តឹង​​នេះ​ទាក់​​ទ​ង​នឹ​ង​ការ​​បោះ​ឆ្នោត​ហើយ​​ត្រូ​វ​បា​ន​ដោះស្រាយ​ដោ​យ​​ក្រុម​​​ប្រឹក្សា​​​​​​​​រដ្ឋ​ធម្ម​នុញ្ញ ហើយ​​មិន​​​មែ​ន​ជា​​​អំណា​​ច​​​របស់​​សាលាដំបូង​​​​​​រាជ​​​ធា​នី​ភ្នំ​ពេញ​ទេ” ដោ​យ​​បន្ថែមថា ​​គណបក្ស​នេះ​​​នៅ​តែ​​​ស៊ើប​​​អ​ង្គេត​​​វិ​​ធី​​​​បន្ត​រឿង​ក្តី​នេះ​។ លោក​បា​ន​បន្ថែ​ម​​ថា “នេះ​មិ​ន​ត្រឹម​ត្រូ​វ​ឡើយ ​ ពី​ព្រោះ​​​គ​ណ​បក្ស​សង្គ្រោះ​​ជាតិ​​​មិ​ន​​បា​ន​​ប្តឹង​​​អំ​ពី​កា​រ​​បោះ​ឆ្នោត​​​ទេ​ ​ប៉ុន្តែ​ ប្តឹង​​អំពី​​​បុគ្គល​​”។

លោក  ទេព  នីថា ​​បា​ន​មាន​​ប្រ​សាសន៍​ថា លោក​មិ​ន​ដឹង​​​​អំ​​​ពី​សាល​ក្រម​​តុ​លា​កា​រ​​ទេ​។ ទាំ​ង​​​គ​ណ​បក្ស​​​ប្រ​ជា​ជន​កម្ពុជា និង​​​គ​ណ​បក្ស​​សង្គ្រោះ​ជាតិ​​​សុទ្ធ​តែ​​​​​អះអា​ង​​ពី​​ជ័យ​ជម្នះក្នុ​ង​កា​រ​​បោះ​ឆ្នោត​​​ថ្ងៃ​​ទី​២៨ ខែ​កក្ក​​ដា​​ ​ដោ​យ​​​គ​ណ​​​​​​​​​បក្ស​​ប្រឆាំ​ង​​​ចោទ​​​​ពីភា​ព​​​មិ​ន​ប្រ​ក្រ​តី​​។ ទាំង​​ក្រុម​​​ប្រឹក្សា​​ធម្មនុញ្ញនៃ​កម្ពុជា និង​​​គណៈ​​​​កម្មាធិ​ការ​ជាតិ​​រៀប​​ចំ​កា​រ​​បោះឆ្នោត​​​ បា​ន​​ច្រាន​ចោល​​​​ពាក្យ​​បណ្តឹង​​​​​របស់​​គ​ណ​​​បក្ស​​សង្គ្រោះ​​​ជាតិអំ​​​ពី​​​ភាព​​​មិន​​​ប្រក្រតី៕

ប្រែ​សម្រួល​ដោយ  ​​​ចេវ  ប៊ុននី​​

© 2013, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.