​​​កំណើន​​​​​​នាំ​​​ចេញ​​​សម្លៀក​​​បំពាក់​​​បង្អង់​​​ល្បឿន​​​​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១៤

​​​​​​ការ​​​​​​នាំ​​​ចេញ​​​​​​សម្លៀក​​​​​​បំពាក់​​​របស់​​​ប្រទេស​​​កម្ពុជា ​​​បាន​​​កើន​​​ឡើង​​​​​​ប្រមាណ​​​៤ភាគ​​​រយ​​​​​​នៅ​​​ក្នុង​​​​​​ឆ្នាំ​​​២០១៤​​​ដល់​​​៥,៧៥​​​ពាន់​​​លាន​​​ដុល្លារ​​​ ពោល​​​គឺ​​​តិច​​​ជាង​​​ឆ្ងាយ​​​ណាស់​​​​​​បើ​​​ប្រៀប​​​ធៀប​​​នឹង​​​​​​​​​កា​​​រ​​​កើន​​​ឡើង​​​២០​​​ភាគ​​​រយ​​​​​​នៅ​​​ក្នុង​​​​​ការ​​​នាំ​​​ចេញសម្លៀក​​​បំពាក់​​​​​​កាល​​​ពី​​​ឆ្នាំ​​​២០១៣ ប៉ុន្តែ​​​​​​​​​វា​​​ផ្ទុយ​​​ពី​​​​​​ការ​​​ព្យាករ​​​ប្រកប​​​ដោយ​​​ទុទិដ្ឋិ​​​និយម​​​បំផុត​​​​​​ដែល​​​រំពឹង​​​ថា ​​​ការ​​​នាំ​​​ចេញ​​​​​​​​​ប្រាកដ​​​ជា​​​នឹង​​​ធ្លាក់​​​ចុះ។

​​​ការ​​​បង្អង់​​​ល្បឿន​​​​​​នៅ​​​ក្នុង​​​កម្លាំង​​​ចលករ​​​មួយក្នុង​​​ចំណោម​​​កម្លាំង​​​ចល​​​ករ​​​សេដ្ឋ​​​កិច្ច​​​​​​សំខាន់ៗ​​​របស់​​​ប្រទេស​​​កម្ពុជា ​​​​​​អម​​ជា​​​មួយ​​​វិស័យ​​​កសិកម្ម ​​​វិស័យ​​​សំណង់ និង​​​វិស័យទេស​​​ចរណ៍​​​
ប្រហែល​​​ជា​​​មាន​​​ផល​​​ប៉ះពាល់​​​​​​ខ្លាំង​​​លើ​​​​​​កំណើន​​​សរុប។ ​​​ឧស្សាហ​​​កម្ម​​​​​​​​​នេះ​​​​​​ផ្តល់​​​​​​ការងារ​​​​​ដល់​​​​​​កម្ម​​​ករ​​​ប្រមាណ​​​៦០០.០០០​​​​​​នាក់​​​ ដោយ​​​ស្មើ​​​នឹង​​​​​​៨០​​​ភាគ​​​យ​​​​​​​​​​​​​​​​នៃ​​​​​​​​ការ​​​​​​នាំ​​​ចេញ​​​សរុប​​​​​​របស់​​​កម្ពុជា ​​​និង​​រួម​​​ចំណែក​​​​​​មួយ​​​ភាគ​​​បី​​​​​​នៃ​​​ផលិត​​​ផល​​​ក្នុង​​​ស្រុក​​​សរុប (GDP)។

តួលេខ​​​​​​ថ្មី​​​​​​បាន​​​ពី​​​​​​នាយក​​​ដ្ឋាន​​​​​​ត្រួត​​​ពិនិត្យ​​​​​​ការ​​​នាំ​​​ចូល​​​នាំ​​​ចេញ​​​នៃ​​​ក្រសួង​​​​​​​​​​​ពាណិជ្ជ​​​​​​កម្ម​​​នេះ​​​ មិន​​​​​​បាន​​​​​​​​​​​​បែង​​​ចែក​​​ការនាំ​​​ចេញ​​​​​​ដាច់​​​ពីគ្នា​​​តាម​​​គោល​​​​ដៅ​​​​​​ទេ។ តែ​​​ទោះ​​​​​​ជា​​​​​​យ៉ាង​ណា សម្លៀក​​​បំពាក់​​​​​​ភាគ​​​​​​ច្រើន​​​ដែល​​​កម្ពុជា ​​​នាំ​​​​​ចេញ​​​​​​ទៅ​​​បរទេស​​​ គឺ​​​ឆ្ពោះ​​​​​​ទៅ​​​កាន់​​​សហ​​​រដ្ឋ​​​អាមេរិក ​​​និង​​​អឺរ៉ុប។

​​​តួលេខ​​​​​​នាំ​​​ចេញ​​​ប្រចាំ​​​ត្រីមាស​​​​​​​​បាន​​​បង្ហាញពី​​​កំណើន​​​រឹង​​​មាំ​​​កាល​​​ពី​​​​​​​​​​​​ឆ្នាំ​​​មុន ប៉ុន្តែ​​​​​​បាន​​​​​​បង្អង់​​​ល្បឿន​​​​​​​​​បន្តិច​​​ម្តងៗ​​​  នៅពេល​​​​​​ផល​​​ប៉ះ​​​ពាល់​​​​​​នៃ​​​ការ​​​ធ្លាក់​​​​​​ចុះ​​​​​ការ​​​បញ្ជា​​​​​ទិញ​​​​​​ពី​​​​​​ក្រុម​​​​​ហ៊ុន​​​​​​សម្លៀក​​​បំពាក់​​​​​អន្តរជាតិបាន​​​ចាប់​​​ផ្តើម​​​​​​ប៉ះ​​​ពាល់​​​ដល់​​​រោង​​​ចក្រ​​​។ អ្នក​​​​​​ទិញ​​​ជា​​​ច្រើន​​​​​​​​បាន​​​​​​ចាប់​​​ផ្តើម​​​​​​កាត់​​​បន្ថយ​​​​​​ការ​​​បញ្ជា​​​ទិញ​​​​​​​​របស់​​​ខ្លួន​​​​​​នៅ​​​ក្នុង​​​​​ឆ្នាំ​​​២០១៤​​​ក្រោយ​​​ពី​​​​​​​​​កម្ម​​​ករ​​​បាន​​​ធ្វើ​​កូដកម្ម​​​​​យ៉ាង​​​ច្រើន​​​​​មិន​​​ធ្លាប់​​​​មាន​​​​​​​​​​​​ជុំ​​​វិញ​​​​​​ប្រាក់​​​ខែ​​​​​​ អត្ថ​​​ប្រយោជន៍​​​ និង​​​ការ​​​រំលោភ​​​ការងារ​​​​​​កាល​​​​​​ពី​​​​​​ឆ្នាំ​​​​​​២០១៣។

​​ស្ថានភាព​​​ចលា​​​ចល​​​​​​នេះ​​​បាន​​​​​​កើត​​​មាន​​​ឡើង​​​​​​កាល​​​ពី​​​ខែ​​​ធ្នូ​​​ឆ្នាំ​​​០១៣ នៅពេល​​​​​​ក្រសួង​​​​​​ការងារ​​​បាន​​​​​​​​​​​​​ច្រាន​​​ចោល​​​​​​ការ​​​ទាម​​​ទារ​​​​​​​​​ប្រាក់​​​ខែ​​​គោល​​​​​​របស់សហ​​​ជីព​​​ និង​​​ឈានដល់​​​​​​ការ​​​បញ្ចប់​​​​​​ដោយ​​​បង្ហូរឈាម​​​​​នៅ​​​ខែ​​​​​ បន្ទាប់​​​ក្រោយ​​​ពី​​​​​​កង​​រាជ​​​អាវុធ​​​​​​ហត្ថ​​​បាន​​​​​​បាញ់ប្រហារ​​​ទៅ​​​លើ​​​​​​​​​​​​ក្រុម​​​កម្ម​​​ករ​​​ដែល​​​កំពុង​​​ធ្វើ​​​ការ​​តវ៉ា ​​​បណ្តាល​​​ឲ្យមនុស្ស​​​យ៉ាង​​​ហោច​​​ណាស់​​​៥​​​នាក់​​​បាត់​​​បង់​​​ជីវិត​​​។

​​​លោក ស៊ុន​​​ ចាន់​​​ថុល ​​​រដ្ឋ​​​​​​មន្ត្រី​​​​​​ក្រសួង​​​ពាណិជ្ជ​​​កម្ម​​​​​​បាន​​​បដិសេធ​​​​​​មិន​​​ធ្វើ​​​អត្ថា​​​ធិប្បាយ​​​​​​អំពី​​​តួលេខ​​​​​​​​​​​​​​​​​​ថ្មី​​​​​​នេះ​​​ទេ ​​​​​​ពីព្រោះ​​​លោក​​​មិន​​​​​​​​​ទាន់​​​បាន​​​​​​ឃើញ​​​​​​។ លោក​​​បាន​​​​​​បង្វែរ​​​សំណួរ​​​ទៅ​​​​​​​​​លោក កែន រដ្ឋា ​​​អ្នក​​​នាំ​​​ពាក្យ​​​​​​ក្រសួង​​​ពាណិជ្ជ​​​កម្ម​​​ ដែល​​​មិន​​​អាច​​​ទាក់​​​ទង​​​បាន។

សមា​​​គម​​​រោង​​​ចក្រ​​​​​​កាត់​​​ដេរ​​​នៅ​​​កម្ពុជា (GMAC) ​​​បាន​​​​​​ព្យាករ​​​​​​ថា ​​​ការ​​​នាំ​​​ចេញ​​​សរុប​​​នឹង​​​​​​ធ្លាក់ចុះ​​​​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១៤។ លោក កែន លូ អគ្គ​លេខា​​​ធិការសមាគម​​​នេះ​ ​​​បាន​​​បដិសេធ​​​មិន​​​​​​ធ្វើ​​​អត្ថា​​​ធិប្បាយ​​​​​​អំពី​​​តួលេខ​​​​​​​​​ថ្មី​​​បំផុត​​​បាន​​​ពី​​​នាយកដ្ឋាន​​​​​​ត្រួត​​​ពិនិត្យ​​​​​​ការ​​​នាំ​​​ចូល​​​នាំ​​​ចេញ​​​​​​​​​នេះ​​​ទេ ​​​ដោយ​​​​​​លោក​​​​​​សុខ​​​ចិត្ត​​​​​​រង់​​​ចាំ​​​​​​តួលេខ​​​​ដំណាច់​​​ឆ្នាំ​​​​​ពី​​​​​​នាយកដ្ឋាន​​​​​​មួយ​​​ទៀត​​​នៅ​​​ក្រសួង​​​​​​ពាណិជ្ជ​​​កម្ម​​​ដែល​​​លោក​​​រំពឹង​​​ថា​​​នឹង​​​ទទួល​​​បាន​​​​​​ក្នុង​​​ពេល​​​ប៉ុន្មាន​​​ថ្ងៃ​​​ទៀត​​​​​នេះ។

ទោះ​​​ជា​​​យ៉ាង​​​ណា ​​​លោក​​​បាន​​​មាន​​​ប្រ​​​សាសន៍​​​ថា លោក​​​រំពឹង​​ថា ​​​តួលេខ​​​នឹង​​​កាន់​​​តែ​​​អាក្រក់​​​ជាង​​​នេះ​​​ទៅ​​​ទៀត​​​នៅ​​​​​ឆ្នាំ​​​នេះ​​​។ លោក​​លើក​​​ឡើង​​​ថា “​​​ខ្ញុំ​​​គិត​​​ថា ​​​នៅ​​​ក្នុង​​​​​​​​​​​ឆ្នាំ​​​២០១៥ យើង​​​​​​នឹង​​​មើល​​​ឃើញ​​​កំណើន​​​​​​អវិជ្ជ​​​មាន​​​។ ​​សំណួរ​​​សួរ​​​ថា ​​​តើ​​​មាន​​​ប៉ុន្មាន​​​”។

ខណៈ​​​​​​រោង​​​ចក្រ​​​ជា​​​ច្រើន​​​​​​បាន​​​​​​បញ្ចេញ​​​​​​ប្រតិកម្ម​​​​​​រួច​​​ទៅ​​​ហើយ​​​ចំ​​​ពោះ​​​​​​ការ​​​ធ្លាក់​​​ចុះការ​​​បញ្ជា​​​ទិញ​​​​​​​​​តាម​​​​​​រយ​ៈ​​​ការ​​​កាត់​​​បន្ថយ​​​វេន​​​​​​ធ្វើ​​​ការ​​​បន្ថែម​​​ម៉ោង​​​ លោក កែន​​​ លូ​​ បាន​​​​​​មាន​​​​​​​​ប្រសាសន៍​​​ថា ការ​​​បិទ​​​រោង​​​ចក្រ​​​ និង​​​​​​ការ​​​​​​ផ្អាក​​​ការងារ​​​​​​​​​កម្ម​​​ករ​​​​​​ជា​​​​​​បណ្តោះ​​​អាសន្ន​​​ ទំនង​​​ជា​​​នឹង​​​ធ្វើ​​​ឲ្យ​​​ប៉ះ​​​ពាល់​​​​​​ដល់​​​​​​វិស័យ​​​​​​នេះ​​​​​​ត្រឹម​​​ខែ​​​ឧសភា។

ខណៈ​​​កូដកម្ម​​​បាន​​​ធ្លាក់​​​ចុ​​​ះ​​​ជាង​​​មួយ​​​ភា​​​គបួន​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១៤​​​តាម​​​ការ​​​គណនា​​​របស់​​​ GMAC ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក  កែន លូ បាន​​​មានប្រសាសន៍​​​ថា អ្នកទិញ​​​ទំន​​​ង​​​ជា​​​មិន​​​សប្បាយ​​​ចិត្ត​​​ប៉ុន្មាន​​​ទេ​​​ចំពោះ​​​ការ​​​ធ្លាក់​​​ចុះ​​​នេះ​​​។ ការ​​​ដំឡើង​​​​​​២៨​​​ភាគ​​​រយ​​​​​​លើ​​​ប្រាក់​​​ខែ​​​គោល​​​ក្នុ​​​ង​​​វិស័​​​យ​​​កាត់​​​ដេរ​​​ ក៏​​​បាន​​​ចូល​​​ជា​​​ធរមាន​​​ដែរ​​​កាល​​​ពី​​​ខែ​​​មករា។

លោក​​​​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​នៅ​​​តែ​​​មើល​​​ឃើញ​​​កូដ​​​កម្ម​​​ភ្លាម​​​ៗ​​​មួយ​​​រំពេច​​​ យើង​​​នៅ​​​តែ​​​មើល​​​ឃើញ​​​បាតុកម្ម​​​ហិង្សា​​​ យើង​​​នៅ​​​តែ​​​ត្រូវ​​​ការ​​​ការ​​​អនុវត្ត​​​ច្បាប់​​​បន្ថែម​​​ទៀត”។

សហជីព​​​និយាយ​​​ថា កូដ​​​កម្ម​​​ជា​​​ច្រើន​​​ក្នុង​​​ចំណោម​​​កូដ​​​កម្ម​​​ទាំង​​​នោះ​​​ដែល​​​រោង​​​ចក្រ​​​យល់​​​ថា ខុស​​​ច្បាប់​​​ តាម​​​ពិត​​​បាន​​​គោរព​​​ច្បាប់​​​ការ​​​ងារ​​​​​​ត្រឹម​​​ត្រូវ​​​។ សហជីព​​​ចោទ​​​ប្រកាន់​​​និយោជក​​​ជា​​​ច្រើន​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​បណ្ដេញ​​​តំណាង​​​​​​​​​​​​​​​របស់ខ្លួន​​​ចេញ​​​ដោយ​​​សារ​​​តែ​​​សកម្មភាព​​​សហជីព​​​ស្រប​​​ច្បាប់​​​ ហើយ​​​ចោទ​​​ពួក​​​គេថា​​​បាន​​​​​​​​​ឃុប​​​ឃិត​​​ជា​​​មួយ​​​រដ្ឋាភិបាល​​​ដើម្បី​​​រារាំង​​ការ​​​ដាក់​​​ពាក្យសុ​​ំ​​​​​​បង្កើត​​​​​​សាខា​​​របស់​​​ខ្លួន​​​​​​៕សុខុម​​​​​​

 

© 2015, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.